- Khmernote Media
- សិល្បៈ
តារាចម្រៀងល្បីឈ្មោះ២ដួងដែលកំពុងទទួលបានការចាប់អារម្មណ៍ជាមួយភាពជោគជ័យរបស់អ្នកទាំង២ទោះបីចាកចេញពីផលិតកម្មដ៏ល្បីយ៉ាងណាក៏ដោយនោះ ប៉ុន្តែលោក G-Devith និង កញ្ញា ទេព បូព្រឹក្ស នៅតែឈរជើងនៅក្នុងវិស័យសិល្បៈបានយ៉ាងល្អប្រសើរ ហើយមុខជំនួញរបស់ពួកគេក៏កាត់តែជោគជ័យមានលទ្ធភាពទិញឡាន ទិញផ្ទះ តំលៃរាប់សិបម៉ឺនដុល្លារ ធ្វើអោយមហាជនមានការកោតសរសើរមិនដាច់ពីមាត់។ ការទាក់ទងស្រលាញ់គ្នាអស់រយៈពេល៤ឆ្នាំ លោក ងួន ចាន់ដេវីត ក៏បានសម្រេចចិត្តទិញចិញ្ចៀនមួយវង់ ដែលមានតំលៃប្រមាណ $27,000 បំពាក់លើនាងដៃរបស់កញ្ញា ទេព បូព្រឹក្ស នៅយប់មិញនេះដើម្បីភ្ជាប់និស្ស័យ ធ្វើអោយមហាជននិងអ្នកគាំទ្រនាំគ្នាសង្ស័យថា ពួកគេអាចនឹងគ្រោងរៀបការនៅឆាប់ៗនេះ។ លោក G-Devith បានរៀបរាប់ថា៖ “Happy anniversary 4years 💛❤️ ឆ្នាំទីបួននេះបងសុំភ្ជាប់និស្ស័យដោយជញ្ជៀននេះជាសក្សី ដោយសេចក្តីស្រលាញ់សូមអោយបំណងប្រាថ្នារបស់ពួកយើងឆាប់បានសម្រេច
September 9, 2020 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ ដោយយោងតាមមតិចង្អុលការរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងការដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់របស់លោកអធិការនគរបាលស្រុកវាលវែង នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នំា២០២០ វេម៉ោង ៧និង៣៨ នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកវាលវែង បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយ ធ្វើការអនុវត្ដន៍ ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៥៦ ដ.ប.ច.ខ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ របស់លោក គឹម រ៉ាវី ចៅក្រមស៊ើបស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។ បានបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ច្រាញ អឿម ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបងពីបទឃាតកម្ម
September 9, 2020 - សិល្បៈ
កាលពីម្សិលមិញនេះមានហេតុការណ៍ចំឡែកមួយបានកើតឡើងដោយអ្នកលេង Facebook នាំគ្នាបង្ហោះនិងចែកចាយគ្នាពេញបណ្តាញសង្គម ទាក់ទងទៅនឹងរូបសាឡាត់ និង រូបក្រមា ដែលធ្វើអោយមហាជនមួយចំនួនមានការងឿងឆ្ងល់ ដោយអ្នកខ្លះក៏បានយករូបនោះទៅធ្វើការប្រៀបធៀបផ្សេងៗធ្វើអោយប៉ះពាល់ដល់តារាសម្តែង មាន សូនីតា និងកញ្ញា សាឡាត់ ស្រីឡាង ថែមទៀតផង។ ជុំវិញករណីរូបសាឡាត់ និង ក្រមារនេះដែរលោក អ៉ឹម ជីវ៉ា ក៏បានធ្វើការបកស្រាយថា៖ “រឿងសាឡាត់និងក្រម៉ាគឺខ្ញុំនិងរ៉ូសលេងសើចផុសលេងជាមួយគ្នាលេងទេ ដើម្បីអោយបងប្អូនសើចតែប៉ុណ្ណោះ តែរឿងក្រមា សាឡាត់មានន័យធៀបផ្សេងទាក់ទងអ្នកផ្សេងឬនិងរឿងផ្សេងឬទាក់ទងប្តីគេស្អីគេនោះគឺពួកខ្ញុំមិនមានការចូលរួមពាក់ព័ន្ធអីឡើយ អ្នកណាអ្នកធ្វើអ្នកនិងទទួលខុសត្រូវទៅ តែបើមានការចោទប្រកាន់ណាមួយអ្នកទាំងនោះនិងប្រឈមនិងផ្លូវច្បាប់ដូចគ្នា ។ ខ្ញុំអាចធ្វើឆ្កួតជាដើម្បីអោយបងប្អូនសើចកម្សាន្តសប្បាយបានតែបើអោយខ្ញុំធ្វើឆ្កួតជាដើម្បីអោយគេកើតទុក្ខមិនមែនជារបស់ខ្ញំឡើយ សូមកុំមានការយល់ច្រលំបន្តទៀត ! ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”
September 9, 2020 - សិល្បៈ
ថ្មីៗនេះមានការបង្ហោះលើបណ្តាញសង្គម មានអ្នកលេងហ្វេសបុកមួយចំនួនបានធ្វើការស៊ែរ និងComment ជាពាក្យចោទប្រកាន់ទៅកញ្ញាមាន សូនីតា ទាំងមិនមែនជាការពិត ឥលូវនេះសាមីខ្លួន បានចេញអត្ថបទយ៉ាងវែង និងដាក់សំនួរចំៗទៅកាន់អ្នកក្លាហានវិភាគសង្គម ហ្វេសប៊ុក ចំនួន ៤ សំនួរ ដោយកញ្ញាបានរៀបរាប់ថា៖ ជូនចំពោះអ្នកក្លាហានវិភាគសង្គម ហ្វេសប៊ុក facebook ទាំងឡាយ! ខ្ញុំបានទទួលសារ និងការទាក់ទងពីមិត្តភក្តិ អ្នកគាំទ្រច្រើនមែនទែន ប្រាប់ខ្ញុំពីរឿងដែល អ្នកក្លាហានវិភាគសង្គម ហ្វេសប៊ុក កំពុងជ្រួលច្របល់លើហ្វេសប៊ុកថ្ងៃនេះ។ រួចខ្ញុំក៏ចូលមើលផេក Confessions ដែលជាកន្លែងដើមហេតុ។ មិនគួរអោយជឿ ថាសង្គមយើង ប្រជាជនយើង (ចំពោះតែមនុស្សប្រភេទហ្នឹង) មិនមានការគិតទាល់តែសោះ លឿនហួសការស្មាន!
September 9, 2020 - ព័ត៌មានជាតិ
រឿងរ៉ាវលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ដែលត្រូវបាននគរបាលនារីប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះត្រូវបានសម្តេចធ្វើការផ្អាកការងារជាបណ្តោះអាសន្នរង់ចាំការសម្រេចជាថ្មី។ ប៉ុន្តែស្រាប់តែថ្មីៗនេះលេចលឺដំណឹងលោក អ៊ុក កុសល ត្រូវបានក្រសួងមហាផ្ទៃសម្រេចបញ្ចប់តំណែងពីស្នងការខេត្តកំពង់ធំហើយ និងបានធ្វើការទម្លាក់ឋានន្តរស័ក្តិពីផ្កាយ2 មកត្រឹមស័ក្តិ5វិញ។ ដំណឹងលេចធ្លាយនេះដែរក៏បានអោយដឹងថាលោក អ៊ុក កុសល ត្រូវបានក្រសួងមហាផ្ទៃស្នើឲ្យទម្លាក់ស័ក្តិចំនួន2ថ្នាក់ថែមទៀត គឺអាចមកសល់ត្រឹមស័ក្តិ3ប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី មហាជននិងអ្នកសារព័ត៌មានជាច្រើនកំពុងរង់ចាំមើលសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងមហាផ្ទៃ ថាតើវាសនាលោក អ៊ុក កុសល នឹងទៅជាយ៉ាងណា៕
September 8, 2020 - សង្គម
រដូវបុណ្យភ្ជុំបិណ្ឌបានមកដល់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាទៅដាក់បិណ្ឌនៅតាមទីវត្តអារាមនានា តាមទំនៀមទំលាប់សាសនា ដែលមានរយៈពេលកំណត់ត្រឹម១៥ថ្ងៃ ចាប់ពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ។ ទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌនេះដែរ នៅលើបណ្តាញសង្គម Facebook កំពុងទទួលបានការចាប់អារម្មណ៍មួយទៅលើស្រាក់ ដើម្បីដាក់ចង្ហាន់ទៅវត្ត និងប្រគេនព្រះសង្ឃ ដោយសារតែស្រាក់នោះមានពណ៌មាសរលោងចែងចាំង ជាមួយក្បាច់ភ្ញីខ្មែរដ៏ល្អប្រណិត។ បើតាមការបង្ហោះរបស់ម្ចាស់ផេកអាជីវកម្មចម្លាក់ប្រាក់ឈ្មោះថា ភ្ញីទេស បានអោយដឹងថា ស្រាក់ដែលមានពណ៌រលោងចែងចាំងនេះជាស្នាដៃកូនខ្មែរ ដែលឆ្លាក់ចេញពីដៃផ្ទាល់មានក្បាច់រចនាល្អប្រណិត និងមានតំលៃរហូតដល់ $299 ឯណោះ៕
September 8, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី នៅទំនប់ទឹកគង្គា ស្ថិតក្នុងភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស កើតមានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយក្មេង០២ក្រុម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅកំសាន្តសប្បាយនៅទីនោះ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំ បានបញ្ជាកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកទឹកផុស និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រសាំង ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជុំវិញករណីរឿងហេតុ ជាលទ្ធផលឃាត់ខ្លួនមុខសញ្ញាសង្ស័យ បានចំនួន០៦នាក់ជាបុរស យកមកធ្វើការសាកសួរបំភ្លឺ កសាងសំណុំរឿងតាមនីតិវិធី និងបន្តការស្វែងរកចាប់ខ្លួនមុខសញ្ញាសង្ស័យទាំង០២ក្រុម ដែលបានគេចខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
September 8, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងអំពីសេចក្ដីជូនដំណឹងស្ដីពី ការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានកិត្តិយសជម្រាបជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនទាំងអស់នៅក្នុងរាជធានីភ្នំពេញឲ្យជ្រាបថា ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ។ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីមួយចំនួនត្រូវបានឈប់សម្រាកពីការងារ ហេតុដូច្នេះការផ្ដល់សេវាកម្មសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណង់រឹង ក្នុងរាជធានីភ្នំពេញ មានភាពរអាក់រអួលមិនបានពេញលេញដូចថ្ងៃធម្មតានោះទេ។ ដូចនេះ សូមអំពាវនាវដល់បងប្អូនប្រជាជនម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលនៅក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលឈប់សម្រាកនេះ សូមរក្សានឹងទុកដាក់នៅសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ នៅទីតាំងរៀងៗខ្លួន
September 8, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានយុវជនម្នាក់នៅសុខៗបានចេញវិដេអូបង្ហោះថា ប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរយើង ដែលខ្សែវិដេអូនោះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនមានការខឹងសម្បាយ៉ាងខ្លាំង ហើយស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវស្វែងរកយុវជននោះ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ មុននេះបន្តិចបានឲ្យដឹងថា “ឃាត់ខ្លួនបានហើយ ! នៅរសៀលថ្ងៃនេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនឈ្មោះ ញ៉ែល ធារីណា រួចហើយ ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធី ។ គួរបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះដោយនិយាយថា អង្គរវត្តមិនមែនជារបស់កម្ពុជាទេ ។ ការនិយាយបែបនេះ បង្កអោយប្រជាពលរដ្ឋកម្ពុជា
September 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ស្ដែងៗណាស់! ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារបុរសម្នាក់ បើករថយន្តកូរ៉ូឡាមួយគ្រឿង មិនស្គាល់ស្ថានភាពផ្លូវកោង ក្បែរវត្ត ធម្មត្រៃយ៍ ក៏ជ្រុលធ្លាក់ចូលព្រៃស្មៅបណ្ដាលឲ្យក្រឡាប់អូសជាច្រើនម៉ែត្របោកនឹងថ្មផ្ងារជើងឡើងលើ បណ្តាលឲ្យតៃកុងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ចំណុចមុខវត្តធម្មត្រៃយ៍ ស្ថិតតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ (ផ្លូវបេតុងទួលពង្រ) ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-6228 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ជាចំណុងផ្លូវកោងខ្លាំង ទំនងជាតៃកុងមិនស្គាល់ស្ថានភាពផ្លូវច្បាស់ បានជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើអូសជាច្រើនម៉ែត្រ
September 8, 2020









