Khmernote Media
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយសារតែតារាកំប្លែងល្បីឈ្មោះគឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បានបង្ហោះសារដ៏រន្ធត់នៅលើ Facebook របស់នាងរហូតមានការបារម្ភយ៉ាងខ្លាំងពីអ្នកគាំទ្រ។ សារជាច្រើនដែលតារាស្រីរូបនេះបង្ហោះជាបន្តបន្ទាប់ហាក់ចង់បង្ហាញពីវិបត្តិអ្វីមួយដែលមិនអាចដោះស្រាយបាន។ អ្នកនាងខ្ញុង បានបង្ហោះសារថា “ មិនបានកើតជាមួយគ្នាតែអាចបានស្លាប់ជាមួយគ្នា 😭😭😭” និងសារជាច្រើនទៀតដូចជា “ ហេតុអ្វីខ្លួនឯងទន់ជ្រាយ ហេតុអ្វីមិនតស៊ូដើម្បីកូនទៀតទៅ 😭😭” និង “ តូចចិត្តណាស់មិនដែលចង់ប្រើពាក្យនេះទេទៅថ្ងៃនេះសុំនិយាយមួយម៉ាត់(ចង់ងាប់)”៕

    September 9, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចក្រុមហ៊ុនម៉្សៅទឹកដោះគោ Nutrilatt បានចេញលិខិតសូមអភ័យទោសចំពោះមាតាបិតារបស់ទារកទាំងអស់ ដែលរងគ្រោះជាយថាហេតុ ដោយសារការបំបៅកូននៅម៉្សៅទឹកដោះគោ Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) និងចូលរួមចំណែកក្នុងការទទួលខុសត្រូវលើការខូតខាតចំពោះទារកដែលបណ្តាលមកពីម៉្សៅទឹកដោះគោនេះ។ សូមប្រិយមិត្តអានលិខិតសូមអភ័យទោសខាងក្រោម៖ ក្រសួងពាណិជ្ជកម្មអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលបញ្ឈប់ជាបន្ទាន់នៅការបំបៅកូននៅម៉្សៅទឹកដោះគោ Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) និងអញ្ជើញដាក់ពាក្យបណ្តឹងដោយភ្ជាប់មកជាមួយនូវឯកសារនៅអគ្គនាយកដ្ឋាន

    September 9, 2020
  • ព័ត៌មានជាតិ

    ខេត្ដព្រះសីហនុ៖ យោងតាមហ្វេសបុករបស់លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយឯកឧត្ដមឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿនប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្ក្រាបបទល្មើស រោងចក្រផលិតបារី ESSE(ក្លែងក្លាយ) នៅភូមិអូឧញ៉ាហេង ឃុំព្រៃបន់ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ អាជ្ញាធរមូលដ្ឋាននិងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងហួត វិចិត្រ អមសាលាដំបូងខេត្ដព្រះសីហនុ៕

    September 9, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលជំនាញបង្ក្រាប ក្រុមជនសង្ស័យ៦នាក់ មានជនជាតិខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ ដែលក្លែងបន្លំជាសមត្ថកិច្ចនគរបាល ធ្វើសកម្មភាពជំរិតទារប្រាក់នៅក្នុងខេត្តព្រះសីហនុ ។ លោកឧត្តមសេនីយ៌ស្នងការបញ្ជាក់ថា នៅថ្ងៃទី០៨កញ្ញា២០២០ វេលាម៉ោង១១:០០នាទី មានជនជាតិចិនម្នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី ០៦កញ្ញា២០២០ វេលាម៉ោង២៣:៣០នាទី មានជនសង្ស័យមួយ ក្រុមជាជនជាតិខ្មែរ មានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិល ជិះរថយន្ត ១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាសមត្ថកិច្ចប៉ូលីស បានធ្វើសកម្មភាពកាក់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន១គ្រឿង

    September 9, 2020
  • PR

    រឿងភាគថ្មីមួយរឿងទៀត ដែលនឹឹងត្រៀមខ្លួនចូលមកបម្រើចំណីចក្ខុអារម្មណ៍ទស្សនិកជន ដែលនឹងចាក់ផ្សាយចាប់ពីចុងសប្តាហ៍នេះតទៅ។ អធិដ្ឋានស្នេហ៍ ខ្សែភាពយន្តភាគថៃ ដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេស ក៏ព្រោះតែជាសាច់រឿងល្អមើលទាំងអត្ថន័យរឿងទាំងមូល និងតួអង្គនីមួយៗ ពោរពេញដោយសមត្ថភាពសម្តែងយ៉ាងមានទេពកោសល្យ។ តារាសម្តែងវ័យក្មេង យ៉ាងស្រស់សោភាជាច្រើនដួង ដែលមានវត្តមានជាតួអង្គនៅក្នុងរឿង រួមមាន កញ្ញា Diana Flipo សម្តែងជាតួឯកស្រី , លោក San Yuke Songoaisan សម្តែងជាតួឯកប្រុសស, លោក Sorawit Suboon, កញ្ញា Lita Kaliya Niehuys, លោក Tui Kiathamolata និងតារាល្បីៗផ្សេងទៀត។

    September 9, 2020
  • PR

    ដើម្បីផ្លាស់ប្តូរ នូវចំណីចក្ខុទស្សនិកជន សម្រាប់ចំណងដៃថ្មីមួយទៀត ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានពាំនាំយកនូវរឿងភាគល្អៗមើលជាច្រើនរឿង មកបំពេញជូនទៅតាមសំណូមពររបស់អ្នកគាំទ្រទាំងឡាយ។ បណ្តាហ្វេនៗ ដែលតែងតែគាំទ្រនូវខ្សែភាពយន្តភាគថៃ នៅសប្តាហ៍នេះដែរ លោកអ្នកនឹងបានទទួលនូវចំណីអារម្មណ៍ ប្លែកភ្នែក ពីសាច់រឿងមួយរឿងទៀតផងដែរ។ វាសនាកញ្ញាព្រៃភ្នំ ដែលនឹងមានវត្តមាននៅក្នុងសប្តាហ៍នេះ បន្ទាប់ពីរឿង ស្នេហ៍ធ្លាក់ពីលើមេឃនឹងត្រូវបានបញ្ចប់ទៅ។ ជាសាច់រឿង ដែលមានលក្ខណៈខុសប្លែកពីរឿងមុនៗ ទាំងតួអង្គសម្តែង និងខ្លឹមសារនៃរឿងទាំងមូល។ ជាមួយអត្ថន័យនៃចំណងជើង ទស្សនិកជនប្រហែលជាអាចកាត់យល់បានថា ជារឿងដែលបង្ហាញពីបរិបទនៃការរស់នៅ ពីរ ផ្សេងគ្នា រវាងអ្នកព្រៃភ្នំ និងអ្នកទីក្រុង។ នៅក្នុងសាច់រឿងនេះដែរ គឺនឹងរៀបរាប់ពីខ្សែជីវិតក្មេងស្រីព្រៃភ្នំម្នាក់ដែលត្រូវបានគេយកទៅរស់នៅឯទីក្រុង ដោយសារតែឪពុករបស់នាងបានស្លាប់ចោលនាងបាត់ទៅ។ ជានិស្ស័យ ដែលបណ្តាលឲ្យកម្លោះទីក្រុង បានមកជួបគ្នាជាមួយនឹឹងក្រមុំព្រៃភ្នំ ប៉ុន្តែពួកគេបានឆ្លងកាត់នូវឧបសគ្គ

    September 9, 2020
  • PR

    ខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងមួយទៀតហើយ ដែលនឹងជិតរំកិលខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ជាមួយនឹងសាច់រឿងប្លែក អមដោយតារាសម្តែងល្បីៗជាច្រើនដួង។ ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ ដែលជាចំណងដៃថ្មី បន្ទាប់ពីរឿងភាគខ្មែរ អ្នកទីបី ត្រូវបានបញ្ចប់ទៅ ហើយក្នុងនោះ ទស្សនិកជន ក៏នឹងបានផ្លាស់ប្តូរអារម្មណ៍ ក៏ដូចជាចំណីចក្ខុ ពីសាច់រឿងបែបសម័យ មកជាបុរាណវិញម្តង។ ទន្ទឹមនឹងការនាំយកនូវ ភាពយន្តភាគបុរាណខ្មែរនេះដែរ អ្វីដែលកាន់តែអង្រួនបេះដូងទស្សនិកជន ហ្វេនៗទាំងអស់ឲ្យមានការភ្ញាក់ផ្អើលនោះ គឺនឹងមានវត្តមានសម្តែងតួអង្គធំពីរដួង គឺ កញ្ញា ដួង ម៉ានិច និងកញ្ញា យូ ប៊ីន ដែលពួកគេនឹងចាប់ដៃគ្នា សម្តែងរួមគ្នានៅក្នុងរឿងនេះតែម្តង។ នាង កុល អ្នកបម្រើនៅក្នុងផ្ទះរបស់លោកចក្រី ដែលសម្តែងដោយកញ្ញា ដួង

    September 9, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យ៉ាងហោចណាស់ អ្នកបើកម៉ូតូរបួសធ្ងន់ និងបុរសជនពិការម្នាក់ទៀតជិះពីក្រោយបានផ្លោងចូលក្រោមរថយន្តកិនអូសប្រហែល ១០០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលជិះម៉ូតូ ឌុបគ្នាក្នុងល្បឿនលឿន អកហ្សឺ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកផ្ទប់ចំពីចំហៀងខាងឆ្វេងដែកកន្ទុយរថយន្តសណ្ដោងធុនធំ ពាក់ស្លាកលេខ (ខម របស់កងពលតូចដឹកជញ្ជូនលេខ៩០) ដែលកំពុងបត់កាត់ទទឹងផ្លូវ មិនបានប្រយ័ត្ន។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង០១:១៥នាទីយប់រំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខប៉ុស្តិ៍យាមប្រចាំការ ច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ព្រំប្រទល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ប្រភេទសណ្ដោង (ដឹកគ្រឿងចក្រ) ពាក់ស្លាកលេខ

    September 9, 2020
  • PR

    កំពុងតែបាត់បង់ចំណូលមួយភាគក្នុងគ្រាជំងឺកូវីដរាតត្បាតនេះផង ភរិយាក៏ឈប់ធ្វើការព្រោះឆ្លងទន្លេមើលថែកូនទៀត បន្ទុកជីវភាពកាន់តែធ្ងន់ ស្រាប់តែឈ្នះបាន 5លានរៀល ពី M-150 លោក ស៊ុន សាក់ បានបង្ហើបថា លោកមានទេវតាតាមជួយ។ ព្រះតាមជួយឬយ៉ាងណា? តោះតាមដានស្តាប់ការរៀបរាប់របស់លោកជាបន្តទៀត។ លោក ស៊ុន សាក់ អាយុ 32ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មកភ្នំពេញធ្វើជាប្រធានក្រុមកម្មករសំណង់ម្នាក់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់មួយដែលមានទីតាំងនៅកោះពេជ្រ។ ជារៀងរាល់ព្រឹក លោកតែងតែងើបពីព្រឹក ម៉ោង 5ភ្លឺមកធ្វើការ ហើយមុនចាប់ផ្តើមធ្វើការ លោកតែងតែញ៉ាំ M-150 មួយដប ដើម្បីដាស់ស្មារតីលោកឲ្យស្រស់ថ្លា និងមានថាមពលខ្លាំងក្លាក្នុងការបំពេញការងារពេញមួយថ្ងៃ។ ដូចសព្វដង លោកទិញ

    September 9, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០៖ បងៗសុភាពនារីស្ត្រីមេផ្ទះដ៏ឆ្លាតវៃទាំងអស់តែងតែស្រមៃចង់បានការរស់នៅដែលពោរពេញដោយភាពងាយស្រួល និងមានពេលវេលាសម្រាកពីការងារដ៏មមាញឹកពេញមួយថ្ងៃដោយមិនចាំបាច់ត្រូវខ្វាយខ្វល់ក្នុងចិត្ត និងធុញថប់ត្រូវមកចំណាយពេលរាប់ម៉ោង ឬក៏អាចអូសដល់កន្លះថ្ងៃទើបបោករួចរាល់ទៀតទេ! ជាមួយនឹងម៉ាស៊ីនបោកគក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST បញ្ហាទាំងអស់ហ្នឹងគឺគ្រាន់តែជារឿងព្រេង ឬរឿងអតីតតែប៉ុណ្ណោះ…! កាលពីវគ្គមុនក្រុមហ៊ុនបានធ្វើការបង្ហាញពី៖ – មុខងារបោកលឿនរហ័សសម្រាប់ខោអាវតិច – មុខងារបោកសន្សំសំចៃភ្លើង – មុខងារបោកសម្អាតដោយចំហាយទឹកក្តៅសម្លាប់មេរោគ…បាក់តេរី…អាឡែកហ្ស៊ីផ្សេងៗបាន 99.90% – មុខងារសម្រាប់បោកសម្លៀកបំពាក់ក្មេង ឬកូនតូច – មុខងារបោកសម្អាតសម្ភារៈបន្ទប់គេង កម្រាលពូក ស្រោមខ្នើយ ។ល។ – មុខងារបោកសន្សំសំចៃទឹក-ភ្លើង និងមុខងារបោកខោអាវធ្វើការជាដើម…

    September 9, 2020