Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រាសាទនៅកណ្តាលស្រះស្រង់ស្ថិតក្នុងរមណីយដ្ឋានអង្គរ ត្រូវបានកសាងឡើង នៅក្នុងសត្សវត្សទី១០ និងមានការកែសម្រួលបន្ថែមនៅចុងសត្សវត្សទី១២ និងដើម សត្សវត្សទី១៣។ ដោយសារកត្តាធម្មជាតិ បានធ្វើឲ្យប្រាសាទនេះ រងការបាក់បែកជាខ្លាំង។ សំឡេង៖ យើងចាប់ផ្តើមធ្វើទំនប់ដើម្បីរើថ្ម នៅដំណាក់កាលទីមួយនៅខែមីនាឆ្នាំ២០២០ នេះ ហើយឥឡូវនេះចូលដំណាក់ទីបួនហើយ ដំណាក់កាលទីពីរយើងបូបទឹក និងសិក្សាបុរាណវិទ្យា ហើយទីបីយើងចុះលេខលើថ្ម ហើយដំណាក់កាលទីបួនយើង បានធ្វើឯកសារ ដោយសារយើងផ្គុំទៅឃើញរូបរាងប្រាសាទកណ្តាលស្រះស្រង់ បានធ្វើសំណើទៅគណៈកម្មបច្ចេកទេសICC ការធ្វើសំណើនេះរយៈពេលមួយខែ ហើយចាប់ផ្តើមនៅខែសីហាហ្នឹង យើងបានចាប់ផ្តើមរៀបចំខឿន និងគ្រឹះប្រាសាទ បានកាំទីពីរហើយ នៅពាក់កណ្តាលខែកញ្ញានិងហើយជើងទម្រ នៅខែតុលាយើង និងរៀបរូបប្រាសាទឡើង យើងនឹងបញ្ចប់ការងារជួសជុលនៅចុងឆ្នាំ២០២០នេះ។

    September 8, 2020
  • PR

    (ភ្នំពេញ)ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០៖ ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់…តម្លៃសមរម្យ…និងសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ក៏ដូចជាការអភិវឌ្ឍន៍ឥតឈប់ឈរប្រកបដោយចីរភាព…តម្លាភាព…សមភាព…និងគុណភាពដល់សហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិការគឺជាចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន សាមសុង! នេះជាលើកទី2 ហើយដែលក្រុមហ៊ុន សាមសុង បានយកចិត្តទុកដាក់ដោយបង្កើតនូវវគ្គសិក្សាដែលមានឈ្មោះថា Samsung Tech Institute ជូនដល់សិក្ខាកាមដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសហៅកាត់ថា (NTTI) សម្រាប់ឆ្នាំ2020 នេះ។ សូមបញ្ជាក់ថាវគ្គសិក្សាថ្មីនេះគឺមានរយៈពេលចំនួន 9 សប្តាហ៍ ដែលចាប់ផ្តើមពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ2020 នេះតទៅដោយផ្តោតសំខាន់លើមុខជំនាញសំខាន់ៗ និងពិសេសដូចជា៖ * ជំនាញជួសជុលផ្នែកបរិក្ខារអេឡិចត្រូនិច (CE)៖ ម៉ាស៊ីនត្រជាក់…ម៉ាស៊ីនបោកខោអាវ…ទូទឹកកក…និងទូរទស្សន៍។ * ជំនាញស្មាតហ្វូន (IM)៖ ទូរស័ព្ទវៃឆ្លាត សូមរំឮកផងដែរថាសម្រាប់វគ្គសិក្សានេះទាំងគ្រូបង្គោល

    September 8, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានករណីវិវាទដីធ្លីមួយនៅក្នុងខេត្តកណ្តាល ចៅៗនិងជីដូនបង្កើតរបស់កើតជាការប្តឹងផ្តល់គ្នាទៅវិញទៅមក រហូតចុងក្រោយវិវាទមួយនេះត្រូវបានដោះស្រាយរួចជាស្ថាពរ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញថវិកាផ្ទាល់ខ្លួនចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់វិវាទរាំរ៉ៃមួយនេះ។ ដើម្បីរឿងត្រូវបានឯកឧត្តម ដួង តារា រៀបរាប់ថា៖ “អរគុណសម្តេចតេជោ ហ៊ុន សែន និងអរគុណសន្តិភាព! ធ្វើអ្វីក៏ដោយ ត្រូវមានមេត្តាធម៍ និងគុណធម៍ក្នុងខ្លួន ថ្ងៃទី៧ កញ្ញា នេះតាមពិតទៅជាថ្ងៃដែលមនុស្ស១៤នាក់ (មានកុមារតូចៗ៨នាក់ផងដែរ) ត្រូវរស់នៅ អត់ជម្រក ដោយសារចាញ់ក្តីជីដូន និងមីងបង្កើតក្រោមសាលក្រមស្ថាពរតុលាការខេត្តកណ្តាល រវាង លោកយាយ ស៊ុយ ផូ និងចៅ ប៊ូ

    September 8, 2020
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាការធ្វើវីដេអូ ឬ Vlog ដើម្បីបង្ហោះនៅក្នុងបណ្តាញសង្គម Facebook, Youtube ពិតជាទទួលបានការចាប់អារម្មណ៍ និងពេញនិយមយ៉ាងខ្លាំង។ ជាក់ស្តែងការធ្វើវីដេអូ ឬ Vlog នេះមានច្រើនប្រធានបទ ឬ Contents ដែលមានដូចជា វីដេអូបែបដំណើរកម្សាន្ត ការតុបតែងខ្លួន ឬ Make up វីដេអូចែករំលែកចំណេះដឹង វីដេអូពីសកម្មភាពប្រចាំថ្ងៃ និង Reaction បទចម្រៀងល្បីៗជាដើម គឺសុទ្ធសឹងទទួលបានការគាំទ្រពីមហាជន ពិសេសមិត្តៗយុវវ័យតែម្តង។ ដូច្នេះប្រាកដជាឆ្ងល់ហើយមែនទេ? សម្រាប់អ្នកធ្វើវីដេអូ ឬ Vlogger ទម្រាំបានចេញជាវីដេអូ តើពួកគេត្រូវការឧបករណ៍

    September 8, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ កាលពីពេលកន្លងទៅនេះ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពដកដើមផ្កាក្រដាសអស់រាប់រយគុម្ពនៅមហាវិថីជំទាវម៉ៅ ក្រោយមកទៀតមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណ ដែលធ្វើឲ្យខាតបង់ថវិកាជាតិផងដែរ។ ហើយនាពេលថ្មីៗនេះ អាជ្ញាធរត្រូវមកជួបរឿងឈឺក្បាលទៀត គឺហ្វូងគោដើរស៊ីផ្កាតាមសួន ដែលអាជ្ញាធរខិតខំដាំ ដើម្បីលំអតាមដងផ្លូវ។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ “មិនចេះចប់ អស់ពីដកផ្កាចោល សង្ស័យជនវិកលចារិក ជនសង្ស័យលួចខ្សែភ្លើងចាត់ការបានហើយ មកដល់រឿងគោ ដើរស៊ីផ្កាតាមសួនទៀត សុំប្រិយមិត្តពេលឃើញជួយដេញគោផង ចំពោះម្ចាស់គោ មើលថែគោផង លែងចោលបែបនេះ ខុសច្បាប់ហើយក្រៅពីដើរស៊ីផ្កា នៅអាចបង្ករគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកបើកបរបន្ថែមទៀត …”៕

    September 8, 2020
  • សិល្បៈ

    បទចម្រៀងថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនក្រោមទឹកដមសំនៀងរបស់តារាចម្រៀង៣រូបប្រចាំផលិតកម្ម Galaxy Navatra គឺលោក ខេម កញ្ញា តន់ ចន្ទសីម៉ា និងតារារ៉េប Tempo Tris។ បទចម្រៀងថ្មីនេះដែរមានចំណងជើងថា “សុំធ្វើ Fan អ្នកលក់ឡេ” ដែលបានរៀបរាប់ពីបុរសម្នាក់តាមស្នេហ៍នារីម្នាក់ដែលជាអ្នកឡេ និងអស់សង្ឃឹមព្រោះអ្នកលក់ឡេរូបនេះ មានលុយច្រើន។ តោះដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូចម្រៀងខាងក្រោមនេះ៖

    September 8, 2020
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានយុវជនម្នាក់នៅសុខៗបានចេញវិដេអូបង្ហោះថាប្រាសាទអង្គរវត្តមិនមែនជារបស់ខ្មែរយើង។ ឥលូវនេះលោកផែង វណ្ណៈបានទម្លាយឲ្យដឹងថា៖ ស្គាល់​ហេីយយុវជនដែលផុសវីដេអូ​ថាប្រាសាទអង្គវត្តមិនមែនជារបស់ខ្មែរនោះ មានឈ្មោះ​ ញ៉ែល​ ភារី​ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ សូមឲ្យសមត្ថកិច្ច​ខេត្តត្បូងឃ្មុំហៅមកធ្វើការសាកសួរផង! ស្គាល់​ផ្ទះ​វាអត់​បងប្អូន​ ចង់ទៅនាំវាចូលប៉ុស្តិប៉ូលីសវាស់កម្ពស់បន្តិច​ ! ពូកែ​ខាងឆ្កួត​ អាឆ្កួត​ មុខដូចយួន​ ! សក់វែងដូចចោរ​ ! Posted by Pheng Vannak News on Monday, September 7, 2020

    September 8, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែបទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រៃវែង ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារអ្នកលឿង ស្ថិតនៅ ឃុំព្រែកខ្សាយ”ខ”ស្រុកពាមរក៌ ខេត្តព្រៃវែង។ ក្នុងសកម្មភាពនោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ដែលបានកំពុងដាក់តាំងលក់ និងបានតេស្តរកសារធាតុគីមីហាមឃាត់ លើផលិតផល ពពុះសណ្តែក ស្ករត្នោត បានចំនួន ១៨ គំរូ ផងដែរ។ ទន្ទឹមនឹងដែរមន្រ្តីជំនាញក៏ចុះត្រួតពិនិត្យរកម្សៅទឹកដោះគោ ម៉ាក់នូទ្រីលែត

    September 8, 2020
  • សិល្បៈ

    កាលពីថ្មីៗនេះដោយយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលមានចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ បានធ្វើការតែងតាំងឧត្តមសេនីយត្រី នូ ជីវ័ន្ត ជាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ លោកឧត្តមសេនីយត្រី នូ ជីវ័ន្ត គឺជាអតីតតារាសម្តែងរូបសង្ហារមួយរូបដែលបានបាត់មុខពីសិល្បៈជាយូរណាស់មកហើយ នេះបើតាមការបង្ហោះរបស់លោក សាវិន ហ្វីលីប បានរៀបរាប់នៅលើ Facebook លោកថា៖ “សូមអបអរសាទរប្អូនប្រុស នូ ជីវ័ន្ត , មិត្តចាស់ក្នុងវិស័យភាពយន្តនិងជាអតីតតារាសម្ដែងម្នាក់ដែលពេលនេះក្លាយជាឧត្តមសេនីយ៍ត្រីស្នងការរងខេត្តបន្ទាយមានជ័យ ។ សូមប្អូនជោគជ័យការងារគ្រប់ភារកិច្ច។”

    September 8, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មនុស្សស្រីគ្រប់រូបគឺតែងតែប្រាថ្នាចង់បាននិង រស់នៅក្នុងគ្រួសារមួយមានសុភមង្គលមានប្តីដែលអាចរស់នៅ និង មើលថែគ្នាពេលឈឺរឺជា ជាពិសេសពេលសម្រាលកូនតែម្តងត្រូវការប្តីនៅក្បែរមើលថែ និងផ្តល់ភាពកក់ក្តៅខ្លាំងណាស់ តែការប្រាថ្នាចង់បាន វាមិនសមប្រកបដូចគ្នានោះទេ ងាកទៅមើលស្ត្រីអនាថាម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ បានឈឺពោះសម្រាលបានកូនប្រុសម្នាក់ នៅតាមដងផ្លូវសាធារណៈ ពេលរាត្រីស្ងាត់និងត្រូវបានអ្នកធ្វើដំណើរឃើញ ក៏រាយការណ៍ប្រាប់ក្រុមអ្នកសារព័ត៌មាន និងវិទ្យុABC ជួយហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខហាងលក់ទូរស័ព្ទដៃមួយ ជាប់ស្តុបទួលស្វាយព្រៃ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ទំរាំរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្សីមកដល់ ក៏នាំគ្នាជួយលើកដាក់លើររថយន្តបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង មិនមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយ និងទារក ។ ទោះបីជារស់នៅដោយគ្មានប្តី

    September 8, 2020