- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ករណីចោរកម្មលួចកាត់យកខ្សែភ្លើងតាមទីសាធារណៈមានជនសង្ស័យចំនួន១៧នាក់ ដែលត្រូវនគរបាលឃាត់ខ្លួន ពាក់ពន្ធ័នឹងការទទួលទិញខ្សែភ្លើងដែលជាផលនៃអំពើចោរកម្ម។ ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះទៅកាន់ទីតាំងប្រមូលទិញអេតចាយចំនួន៥កន្លែង(ក្រុងព្រះសីហនុ២កន្លែង, ស្រុកព្រៃនប់៣កន្លែង) ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបានធ្វើការបង្ក្រាបលើទីតាំងចំនួន២កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ និងចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធក្នុងករណីខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី ។
September 7, 2020 - PR
ខេត្តព្រះសីហនុ នៅតែជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ខណៈពេលដែលការអភិវឌ្ឍន៍នៅក្នុងខេត្តនេះហាក់មានសន្ទុះខ្លាំងគួរអោយកត់សំគាល់តាមរយៈការវិនិយោគនានាពីសំណាក់អ្នកវិនិយោគិនក្នុងនិងក្រៅស្រុក។ ជាក់ស្តែង គំរោងអភិវឌ្ឍន៍រមណីដ្ឋានរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ២៣០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាមួយនឹងឆ្នេរខ្សាច់ ឆ្នេរថ្ម ដែនកោះ ពយ ស្រស់ស្អាតៗ ព្រមទាំងសក្តានុពលសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ធម្មជាតិ ដែលបាន និងកំពុងស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើន ជាមួយគ្នានេះរមណីដ្ឋានវិមានលំហែឆ្មេរសមុទ្ររបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅពយកំពេញ ជាទីកន្លែងដែលមានទេសភាពធម្មជាតិ សំបូរបែប មានរាងជាដីពយលយចូលសមុទ្រធំ និងវែងជាងគេនៅប៉ែកខាងត្បូងនៃទីក្រុងព្រះសីហនុ ត្រង់ចន្លោះ
September 7, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០៖ កាន់តែរំភើប…និងកាន់តែសប្បាយរីករាយជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងពិសេសសម្រាប់ឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ! រាល់ការទិញស្មាតហ្វូនស៊េរី A Samsung Galaxy A31, Galaxy A21s, និង Galaxy A11 ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសអតិថិជនទាំងអស់នឹងទទួលបានការថែមជូន Power Bank កម្លាំង
September 7, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការឃាត់ខ្លួន ក្រោយឆបោកអស់១ម៉ឺនដុល្លារ។ ករណីឆបោកបានកើតហេតុនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ស៊ុម តូច ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនសង្ស័យទាំង០២នាក់មានទី១-ឈ្មោះ ផន ណារី ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ
September 7, 2020 - សិល្បៈ
តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី3 កញ្ញា ញឹមសួន សោភាទេពី បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?” ទទួលបានការរិះគន់ខ្លាំងនៅលើបណ្តាញសង្គម Facebook និងទំព័រ Youtube ផ្លូវការរបស់នាង។ បទចម្រៀងថ្មីនេះដែរគឺជាស្នាដៃនិពន្ធភ្លេងនឹងមេឡូឌី ដោយ Jpoke និងសរសេរប៉ារូលដោយ Vantha។ បទ “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?” បានបង្ហោះចូលក្នុងគេហទំព័រ Youtube កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ហើយក៏ទទួលបានការរិះគន់លើសពីការរំពឹងទុកផងដែរ។ សូមទស្សនាវិដេអូខាងក្រោម៖
September 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សាលារៀនមួយចំនួន នៅក្នុងប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញដំណាក់កាលទី២ នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទទ្វារអស់រយៈពេល៦ខែ។ ការបើកដំណើរការឡើងវិញនេះ សាលាត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឱ្យសាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព។ កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។ សិស្សានុសិស្សទាំងអស់ មុនពេលចូលសាលាតម្រូវឱ្យមានការវាស់កម្តៅ វាយត្រាសម្គាល់ លាងសម្អាតដៃកម្ចាត់មេរោគ ពាក់ម៉ាស់
September 7, 2020 - PR
កាលពីយប់មិញ ក្រុមហ៊ុនហួវៃដាក់សម្ពោធជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 7 SE 5G បំពាក់កាមេរ៉ាAI ភ្នែកបួន 64MP អាចថតវីដេអូពីរប្លង់ក្នុងពេលតែមួយ សាក10នាទីលេងជាប់លើស3ម៉ោង តម្លៃលក់ល្អបំផុតត្រឹមតែ $349 ផ្អើលអស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង កក្រើកឆាកតន្ត្រីហង្សមាស។ ការដាក់សម្ពោធនូវផលិតផលស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G លើកនេះ ពិតជាមិនធម្មតាទេ ដោយក្រុមហ៊ុនហួវៃ មិនត្រឹមតែវិនិយោគលើកម្មវិធី Concert ខ្នាតយក្ស ដែលមាន វត្តមានកំពូលតារាចម្រៀងល្បីៗ រួមមាន ឱក
September 7, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង២:០០នាទីយប់រំលងអធ្រាត្រ មានជនជាតិចិនម្នាក់ឈ្មោះ ZHANG KUN DUAN ភេទប្រុស បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថា មានជនជាតិចិន១នាក់ ភេទប្រុស កំពុងជួញដូរគ្រឿងញៀន នៅលើភ្នំមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីបានទទួលបណ្ដឹងរួចសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំងខាងលើពេលទៅដល់សមត្ថកិច្ចយើងបានឃើញជនជាតិ ចិន១នាក់ ភេទប្រុស ជាប់ចំណងដោយដៃទាំងសង្ខាងត្រូវគេរុំស្កុតដោយមានស្នាមរបួស ហើយមានម្សៅសមួយថង់ (សង្ស័យជាសារធាតុញៀន) នៅក្នុងកាបូបរបស់ជនជាតិនោះបន្ទាប់មកសមត្ថកិច្ចយើងបាននាំជនជាតិចិននោះ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំ ។ – ក្រោយពីសួរនាំរួចទើបដឹងថាករណីនេះគឺជាល្បិចរបស់ជនសង្ស័យដែលបានចាប់ជនរងគ្រោះជំរិតទារប្រាក់ រួចប្រើល្បិចដាក់គ្រឿងញៀនចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីទម្លាក់កំហុសមកលើជនរងគ្រោះប៉ុន្តែសមត្ថកិច្ចយើងបានត្រួតពិនិត្យម្សៅសនោះ បញ្ជាក់ថាមិនមែនជាសារធាតុញៀនទេ។ បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ
September 7, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងស្ទាវ និងក្មេងទំនើងចំនួន២ក្រុម ម្ខាងៗមានគ្នាជិត២០នាក់ដូចគ្នា បានឌឺដងដាក់គ្នាចេញចរិកជើងកាង ទាញខ្សែក្រវ៉ាត់ និងដំបង ដេញវាយតប់គ្នាទៅវិញទៅមក ប្រសេចប្រសាចពេញក្នុងរមណីយដ្ឋាន ទំនប់ទឹកគង្គារ បង្កអស្ថេរភាព អសន្តិសុខសង្គមយ៉ាងខ្លាំង និងបណ្ដាលឲ្យមានអ្នករងរបួសដួលទៅក្នុងទឹកទៀតផង ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរមណីយដ្ឋាន “ទំនប់ទឹក គង្គារ”ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទាំងវីឌីអូបង្ហោះផ្អើលបណ្តាញសង្គមកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះផងដែរ ក្រោយពេលកើតហេតុ ក្រុមបង្កអសន្តិសុខទាំងពីរ បាននាំគ្នារត់គេខ្លួនបាត់អស់ទៅ ។ ចំពោះហេតុការណ៍នេះ ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តតំបន់នោះ បានរិះគន់ និងស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ ព្រោះតំបន់រមណីយដ្ឋាន ទំនប់ទឹកគង្គារ
September 7, 2020 - ព័ត៌មានជាតិ
ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៤:៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោករសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៉ីង យ៉ាន និងកម្លាំងស្នងការដ្ឋានខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង
September 6, 2020








