- Khmernote Media
- ព័ត៌មានជាតិ
កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ សមត្ថកិច្ចក្រុងព្រះសីហនុ សម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយមានចោរលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណ។ បន្ទាប់ពីមានករណីនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្តល់ថវិកា ១០លានរៀល ដល់សមត្ថកិច្ចដឹកនាំបង្ក្រាបចោរលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណនេះអោយខានតែបាន ដោយមិនលើកលែងឡើយ។ នៅថ្ងៃទី០៧ ខែកញ្ញា ផងដែរ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងប្រុសម្នាក់ ដែលជាជនសង្ស័យលួចកាត់ខ្សែភ្លើង ហើយតាមសំដីក្មេងប្រុសនោះបានឲ្យដឹងថា ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាប់ បានធ្វើសកម្មភាពកាត់ខ្សែភ្លើងម្តងប្រវែង៣០ម៉ែត្រ ហើយភាគច្រើនធ្វើសកម្មភាពកាត់ចន្លោះម៉ោង១២ និងម៉ោង១យប់រំលងអធ្រាត្រ។ ក្មេងប្រុសរូបនោះបន្តទៀតថា មិនមែនមានតែក្រុមខ្លួនទេដែលលួចកាត់ខ្សែភ្លើង គឺមានក្រុមផ្សេងលួចកាត់ផងដែរ។ ខ្សែភ្លើងដែលលួចបាននោះ ជនសង្ស័យបានយកទៅលក់ឲ្យកន្លែងប្រមូលទិញអេតចាយ ដោយក្នុងមួយគីឡូស្ពាន់លក់បាន
September 8, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះតារាចម្រៀងវ័យក្មេងរូបស្រស់គឺកញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារមួយឃ្លាជាមួយនឹងក្តីរំភើបរបស់នាងបន្ទាប់ពីទទួលបានឱកាសការងារជាតារាតំណាងអោយផលិតផលរបស់ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះមួយនៅកម្ពុជា គឺក្រុមហ៊ុន realme។ ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញនេះ ដោយកញ្ញា ទេព បូព្រឹក្ស បានរៀបរាប់នៅលើ Facebook នាងថា៖ “សូមប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល និងរំភើបមួយ! នាងខ្ញុំ ទេព បូព្រឹក្ស ពិតជាមានមោទនភាព និងសប្បាយរីករាយជាខ្លាំងដែលបានក្លាយជាទូតសុឆន្ទ: រឺតារាតំណាងអោយផលិតផល realme ដែលជាប្រេនដ៏ល្បីល្បាញនៅលើសាកលលោក និងជាប្រេនស្មាតហ្វូនជាប់លេខ១ ដែលមានការរីលូតលាស់លឿនជាងគេបំផុតនៅលើសាកលលោកក្នុងឆ្នាំ២០២០ ក៏ដូចជាជាប់ចំណាត់ថ្នាក់លេខ៤ ជាប្រេនស្មាតហ្វូនលក់ដាច់បំផុតនៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ ដែលពីពេលនេះទៅនាងខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ realme ពេញសិទ្ធិម្នាក់ទៀតជាមួយនឹងលោក G-Devith។
September 8, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន០១នាក់បន្ថែមទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយចំនួន០១នាក់នោះ មានបុរសជនជាតិបារាំង ជាអ្នកធ្វើដំណើរពីប្រទេសបារាំង។ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅសល់០១នាក់ទៀតប៉ុណ្ណោះ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
September 8, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មានមនុស្សចំនួន ៣៥នាក់ស្លាប់ និងចំនួន ១២៥នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២០ ភាគច្រើននៃគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃ៦ ខែកញ្ញា នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧៦លើកបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៣៥នាក់ និងរបួសចំនួន១២៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៧០នាក់ និងរបួសស្រាលចំនួន៥៥នាក់ ។ របាយការណ៍បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ
September 8, 2020 - រថយន្ត
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេស៊ុក អំពី រថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជាឡានស្ព័រមួយគ្រឿងមើលមិនលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថាគឺជាស្នាដៃជាងនៅក្នុងស្រុកផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។ រថយន្តកែច្នៃមួយនេះត្រូវបានគេប្រទះឃើញពេលយកទៅធ្វើឆៀកត្រួតពិនិត្យបច្ចេកទេស ហើយមន្ត្រីនៃមន្ទីរសាធារណៈការខេត្តបន្ទាយមានជ័យ បានធ្វើការបញ្ជូនឯកសារទៅក្រសួងដើម្បីធ្វើការត្រួតពិនិត្យ។ ជាលទ្ធផលរថយន្តកែច្នៃចេញពីរថយន្ត Camry 1992 នេះត្រូវបានក្រសួងបដិសេធមិនផ្តល់ការធ្វើឆៀកឡើយព្រោះតែវាខុសបច្ចេកទេស និងមានបញ្ហាកម្មសិទ្ធបញ្ញាថែមទៀតផង៕
September 7, 2020 - សិល្បៈ
លោកតា នូ សិប ដែលជាតារាចម្រៀងជើងចាស់ល្បីឈ្មោះតាំងពីជំនាន់ដើម រហូតមកដល់បច្ចុប្បន្នបានធ្លាក់ខ្លួនឈឺ ហើយលោកគ្មានសូម្បីជម្រកផ្ទាល់ខ្លួនច្បាស់ដោយពេលខ្លះត្រូវជួលផ្ទះគេស្នាក់នៅ និងដើរច្រៀងតាមអាហារដ្ឋាននានាដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ តាមបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារខ្មែរណូត តារាចម្រៀងវ័យ៧៤ឆ្នាំរូបនេះបានអោយដឹងថា បច្ចុប្បន្នដោយសារតែ អាហារដ្ឋានដែលលោកធ្លាប់ច្រៀងគ្រាន់បានកំរៃនោះ ត្រូវបានបិទទ្វារដោយសារជំងឺកូវីដ-19 គាត់ក៏មិនមានថវិកាក្នុងការបង់ថ្លៃផ្ទះឡើយ។ ខណៈពេលនេះដែរតារាចម្រៀងវ័យចំណាស់រូបនេះ ត្រូវបានបងប្អូនជីដូនមួយ ហៅមកស្នាក់នៅជាមួយនាជាយក្រុង។ លោកបានបន្តថាកាលពីពេលមិនទាន់មានជំងឺកូវីដ-19 លោកអាចច្រៀងបានមួយយប់ $12 ប៉ុន្តែមិនមែនអាចមានឱកាសច្រៀងរាល់យប់ឡើយ គឺច្រៀងតាមកម្មវិធីមង្គលការនិងជប់លៀងផ្សេងៗ តែដោយសារតែ កូវីដ-19 មង្គលការនិងកម្មវិធីជប់លៀងត្រូវបានផ្អាក ហើយលោកក៏មិនមានឱកាសឡើងច្រៀងយកកំរ៉ៃទៀតដែរ។ និយាយទាំងទឹកមុខស្រពាប់ស្រពន់ លោកបានបន្ថែមថាកាលពី 5ឆ្នាំមុនលោកតាបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបច្ចុប្បន្នជើងរបស់គាត់មានបញ្ហាសរសៃ មិនអាចដើររឺឈរបានយូរឡើយ ណាមួយជំងឺលើសឈាមក៏ធ្វើទុក្ខទៀត។ លោកតា នូ សិប
September 7, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានបន្តជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណទី២ ដែលនៅកប់ជាយូរយារណាស់មកហើយក្នុងដីជំរៅ ៤ម៉ែត្រក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជា។ រូបចម្លាក់នេះ ធ្វើអំពីថ្មភ្នំ មានកំពស់ ២.៥ម។ បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុបុរាណទាំង២នេះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាស្រាវជ្រាវ គ្រប់គ្រង និងថែរក្សា ៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
September 7, 2020 - PR
មុននេះបន្តិចផេកហ្វេកបុក និងឆាណែលយូធូបផ្លូវកា របស់ក្រុមហ៊ុនផលិតបទចម្រៀងធំជាងគេនៅ កម្ពុជា បានចេញវីដេអូបទចម្រៀងមួយបទដែលមានចំណងជើងថា “ភ្ជុំបិណ្ឌដល់ហើយ’’ បងស្រាយ ដោយកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត និង អ្នកនាង ឱក សុគន្ធកញ្ញា។ សម្លឹងមើលទៅការតុបតែងខ្លួនយ៉ាងសមសួនតាមបែបប្រពៃណីខ្មែរ រួមជាមួយការរៀបចំយ៉ាង ប្រណីតនៅក្នុងបទចម្រៀងមួយនេះ គឺជាអ្វីដែលទាក់ភ្នែកខ្លាំងបំផុតដែលខុសប្លែកពីបទដ៏ទៃ។ លើសពីនេះទៅទៀត គឺសំឡេងដ៏ពីរោះរណ្តំរងំពីកំពូលតារាចម្រៀងទាំងពីរ បានធ្វើឲ្យចម្រៀងមួយ បទនេះមានអត្ថរសខ្លាំង បូកផ្សំនិងការតាក់តែងទំនុកច្រៀងដ៏ល្អឥតខ្ចោះ ក្រោមទឹកដៃនិពន្ធពី ឯកឧត្តម ហ៊ុន ហេង ។ ពិតជាអាចនិយាយបានថាបទចម្រៀងមួយបទនេះ គឺពិតជាប្រណីតត្រូវចំប្រពៃណីខ្មែរដ៏ស្រស់ផូផង់ របស់យើង ស្តាប់ហើយចង់ស្តាប់ទៀត ទស្សនាហើយចង់ទស្សនាទៀត៕
September 7, 2020 - ព័ត៌មានជាតិ
កំពង់ស្ពឺ៖ ផ្ទុះឡរស្លរដែក បណ្តាលឲ្យជនជាតិចិនម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នគរបាលខេត្តបានឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងផ្នែកអន្តោប្រវេសន៍ស្រុកឧដុង្គ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និងស្រុក និងកម្លាំង ព្រហ្មទណ្ឌស្រុក បានចុះពិនិត្យ សហគ្រាស ស្លរដែក ហ្គ្រែនដា (GRANDA INTERNATIONAL STEEL CO.,LTD )(គ្រែនដាអ៊ីនធើនេសិនណលស្ទៀល) ដែលបានផ្ទុះបណ្តាលឲ្យជនារងគ្រោះឈ្មោះ DONG YANYOU(ដុងយ៉ានយូ) ភេទប្រុស ថ្ងៃខែឆ្នាំកំណើត11.AUG.1970 កាន់លិខិតឆ្លងដែនលេខ
September 7, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ក្រសួងសុខាភិបាល តាមរយៈរាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំសាងសង់អាគារមន្ទីរពិសោធន៍ផ្នែកពេទ្យ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីបម្រើដល់ការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លង ដូចជាជំងឺកូវីដ១៩ជាដើម។ ហើយនៅវេលាថ្ងៃត្រង់ថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នំា២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខភិបាល រួមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ចុះពិនិត្យទីតាំង ដែលគ្រោងសាងសង់ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយថា គម្រោងនេះរដ្ឋបាលខេត្តព្រះសីហនុនឹងដឹកនាំការសាងសង់អាគារ ចំណែកផ្នែកម៉ាសុីន ឧបករណ៍បំពាក់ផ្សេងៗសម្រាប់ពិនិត្យ វិភាគ បានការឧបត្ថម្ភពីប្រទេសចិន ហើយការសាងសង់នឹងអនុវត្តន៍ឆាប់នេះ ៕
September 7, 2020









