Khmernote Media
  • សិល្បៈ

    កាលពីពេលថ្មីៗនេះដែរលោកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាសេដ្ឋីឡេវ័យក្មេងម្ចាស់ក្រុមហ៊ុន NNP និងជាម្ចាស់ហាងមាសពេជ្រ យីហោ ទ្រី ដាណា ត្រូវបានរងការរិះគន់ក្រោយលេចធ្លាយវិដេអូខ្លីមួយ ដោយមានអ្នកថតជាច្រើននាក់កំពុងថតសកម្មភាពដែលអ្នកស្រី ធ្វើការចែកទានដល់ស្ត្រីចំណាស់មួយរូប។ ក្រោយមានការរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់នោះ អ្នកស្រី ទ្រី ដាណា ក៏បានធ្វើការឆ្លើយតបភ្លាមៗថា ឈុតវិដេអូខ្លីនោះគឺជាឈុតសម្តែងក្នុងបទចម្រៀងថ្មីរបស់អ្នកស្រី គឺមានចំណងជើងថា “អ្នកមានអ្នកក្រគង់មរណា”។ មុននេះបន្តិចដែរបទចម្រៀង “អ្នកមានអ្នកក្រគង់មរណា” ត្រូវបានបង្ហោះជាផ្លូវការ នៅលើទំព័រ Facebook របស់អ្នកស្រី ទ្រី ដាណា ហើយក៏ទទួលបានការគាំទ្រច្រើនផងដែរ។ សូមទស្សនាវិដេអូខាងក្រោម៖

    September 5, 2020
  • សិល្បៈ

    តារាចម្រៀងវ័យក្មេងដែលទើបនឹងចូលផលិតកម្ម សាន់ដេ ក្តៅៗគឺកញ្ញា ម៉ានីតា បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនលើកដំបូងនៅលើ Facebook របស់ផលិតកម្មបានត្រឹមរយៈពេលប្រមាណជាង១ម៉ោងប៉ុណ្ណោះស្រាប់តែត្រូវរងការរិះគន់ខ្លាំងហួសការរំពឹងទុកបែបនេះ។ ចម្រៀងមួយបទដែលមានចំណងជើងថា “ស្រឡាញ់ BTS ពេញបេះដូង” អត្ថន័យរៀបរាប់ពីក្មេងស្រីម្នាក់ដែលមានចិត្តស្រលាញ់តារាចម្រៀង កូរ៉េ គឺក្រុម BTS រហូតដល់ថ្នាក់សូម្បីតែពេលរៀន ក៏មើលរូប BTS ផងដែរ។ ដើម្បីជ្រាបច្បាស់ពីអត្ថន័យបទចម្រៀងរបស់កញ្ញា ម៉ានីតា “ស្រឡាញ់ BTS ពេញបេះដូង” ពិរោះយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោម៖

    September 5, 2020
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បាននាំចូលផ្តាច់មុខផលិតផលមួយពីប្រទេសអង់គ្លេស នោះគឺ «bullguard Internet Security» ដែលមានគុណភាពខ្ពស់ ក្នុងការការពារកុំព្យូទ័ររបស់លោកអ្នក ឲ្យមានសុវត្ថិភាពខ្លាំងបំផុត។ «bullguard Internet Security» គឺជាកម្មវិធីកម្ចាត់មេរោគដែលខ្លាំង មានប្រសិទ្ធភាពខ្ពស់ អាចកម្ចាត់មេរោគបានគ្រប់ប្រភេទ។ បន្ថែមពីលើនេះ bullguard ក៏មានការ ស្កេនអូតូ មិនចាំបាច់ចុចស្កេនឡើយ ។ ក្រុមហ៊ុន ឆាយ ហុក កុំព្យូទ័រ បានលក់ជូនអតិថិជន ក្នុងតម្លៃសមរម្យបំផុត នោះគឺលក់ក្នុងតម្លៃតែ 18ដុល្លារ ប្រើបាន១ឆ្នាំ

    September 5, 2020
  • បច្ចេកវិទ្យា

    ជារៀងរាល់ឆ្នាំចាប់ពីខែតុលា រហូតចុងឆ្នាំ គឺជារដូវកាលវិស្សមកាលរបស់សិស្សានុសិស្ស ហើយក៏មានការប្រារព្ធពិធីបុណ្យធំៗដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ព្រះរាជពិធីបុណ្យអ៊ំទូក និងឆ្លងឆ្នាំសកលជាដើម។ ជាក់ស្តែង អំឡុងពេលនោះក៏សង្កេតឃើញថា ប្រជាជនកម្ពុជានាំគ្នាសម្រុកទៅលេងនៅឯស្រុកកំណើតជួបជុំក្រុមគ្រួសារ ខណៈអ្នកខ្លះទៀតធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ផ្សេងៗដើម្បីសម្រាកលំហែកាយ រីឯអ្នកខ្លះទៀតក៏បានជួបជុំសាច់ញាតិបងប្អូន មិត្តភក្តិជប់លៀងដើម្បីបង្កើតកម្រងអនុស្សាវរីយ៍ល្អ និងបរិយាកាសសប្បាយរីករាយ។ ដូច្នេះសម្រាប់អ្នកដែលមានដំណើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ តើគួរត្រូវយកឧបករណ៍អ្វីខ្លះទៅជាមួយ? 1. ម៉ាស៊ីនថត DSLR: ជាកាមេរ៉ាធំៗបែបអាជីព សម្រាប់ផ្តិតយករូបថតស្អាតៗដើម្បីទុកជាអនុស្សាវរីយ៍ និងអាចថតជិតឆ្ងាយបានយ៉ាងច្បាស់ល្អ គ្រាន់តែវាទំហំធំពិបាកយកតាមខ្លូន។ 2. ដ្រូន (Drone): ជាឧបករណ៍សម្រាប់បង្ហោះលើលំហ ឬទីខ្ពស់ៗ ដើម្បីផ្តិតយកទេសភាពពិតៗពីខាងលើចុះមកក្រោមដូចជា ការថតពីលើភ្នំ ថតពីកំពូលប្រាសាទ និងតាមរមនីយដ្ឋាននានាបានយ៉ាងត្រជាក់ភ្នែក។ 3. Go

    September 5, 2020
  • ព័ត៌មានជាតិ

    ហេតុការណ៍ថ្មីមួយទៀតបានកើតឡើងនៅក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយពេលបុរសម្នាក់បានកាប់សម្លាប់ប្រពន្ធចំនួន៤ពូថៅ ហើយរត់ទៅចង ក សម្លាប់ខ្លួនតាមក្រោយនៅក្នុងបន្ទប់ ព្រោះតែភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។ តាមប្រភពព័ត៌មានបានអោយដែរថា បុរសជាប្តីមានឈ្មោះថា សែប បូណារ៉ា អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ហើយក្រោយពេលកាប់ប្រពន្ធចំនួន៤ពូថៅរួចមក បុរសជាប្តីបានរត់ទៅចង ក សម្លាប់ខ្លួន ស្លាប់នៅក្នុងបន្ទប់ ខណៈដែលប្រពន្ធរួចផុតពីសេចក្តីស្លាប់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នករណីប្តីកាប់ប្រពន្ធប៉ងសម្លាប់ ហើយរត់ទៅចង ក ខ្លួនឯងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាបជ្រាវបន្ត៕

    September 5, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យបង្ហាញថា ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង ៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉លសែនសុខ ស្របប្រឡាយមេ ខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បាន បញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោង នឹងបើកការដ្ឋានស្ថាបនាមហាវិថីមួយខ្សែនៅសប្តាហ៍ក្រោយនេះ។ មហាវិថីនេះ មានប្រវែង

    September 4, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ។ លោក ហេង រតនា បានញ្ជាក់ថា រូបចម្លាក់តោថ្មដ៏ធំនេះ ត្រូវបានជីកឃើញក្នុងដីជម្រៅជាច្រើនម៉ែត្រ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបញ្ជាក់អំពីប្រវត្តិតោថ្មនេះថា មានអាយុកាលប៉ុន្មានឆ្នាំ ឬកប់ក្នុងដីតាំងពីពេលណា ក៏មិនទាន់ដឹងនោះដែរ ៕

    September 4, 2020
  • ព័ត៌មានជាតិ

    ខេត្ត​មណ្ឌលគិរី​​៖​ នៅវេលាម៉ោង​ ១២:៣៨​នាទី​ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យ បានទៅពន្លត់អគ្គីភ័យរថយន្តឆេះមួយគ្រឿងម៉ាក ហ្រុនធា គ្មានផ្លាកលេខនៅចំណុចភ្នំបាយឆៅ តាមផ្លូវលេខ៧៦អា​ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី។ ដោយប្រើទឹកចំនួន ០១ឡាន​ បានរលត់អស់ ចំណែករថយន្តឆេះខូចខាតទាំងស្រុង​។ អ្នកបើកបរឈ្មោះ ថុល ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សុីស្នូលបើកឡានអោយឈ្មោះ​ ម៉ន ស្រី ជាម្ចាស់ឡានឆេះ ដឹកម្រេកចេញ មកខេត្តមណ្ឌលគិរី​។ មូលហេតុ​ បណ្ដាលធ្លាយប្រេងតាមប្រអប់លេខ ពុំមាន​គ្រោះថ្នាក់​ដល់មនុស្សទេ​

    September 4, 2020
  • សិល្បៈ

    កញ្ញា រឿន ណាត ដែលជាតារាសម្តែង និងជាអតីតបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០១៨ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពេញបណ្តាញសង្គម Facebook និងបណ្តាញសង្គម Tiktok ក្រោយពេលដែលនាងគ្រងឈុត “អប្សរមាលតី” ហើយស្រាប់តែមានវិញ្ញាណចូលសណ្ឋិត នេះបើតាមការរៀបរាប់របស់ម្ចាស់គណនី Facebook ឈ្មោះថា Skor Krop ដែលជាអ្នករៀបចំឈុតមួយនេះអោយកញ្ញា រឿន ណាត។ ម្ចាស់គណនីដដែលនេះបានរៀបរាប់ថា៖ “អប្សរមាលតី” Miss universe Cambodia 2018 Rern Nat ខ្ញុំពិតពិបាកហ្នឹងអត្ថាធិប្បាយ​នូវរឿងដែលកេីតឡេីងណាស់​ 🙂🙂! ម្ចាស់គេមកហេីយគេមកតាំងពី2ថ្ងៃមុនមកម្លេះ​ ដូចដែរខ្ញុំបានpost កាលពីយប់មុនចឹង​

    September 4, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ចោរដៃឆើតមិនញញើត លួចគាស់បន្ទប់ជួលទាំងព្រឹក ខណៈម្ចាស់បន្ទប់ជួលទៅធ្វើការរោងចក្រ នៅភ្នំពេញ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដែលស្ថិតនៅផ្ទះជួលមួយ កន្លែង ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនស្ស័យមានឈ្មោះ ធិ អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ស្គុន ខេត្តកំពង់ចាម។ មុនពេលកើតហេតុគេឃើញ ជនសង្ស័យដើរចូលផ្ទះជួលរួចឡើងទៅជាន់ទី១ជួរខាងកើតនៃផ្ទះជួល ធ្វើសកម្មភាពឆ្កឹះសោរ បន្ទប់ជួលមានលេខ៤៣ ដោយមានការសង្ស័យនឹងប្លែកមុខអ្នកនៅ ផ្ទះជួលក៏ឡើងទៅមើលបានឃើញជនសង្ស័យកំពុងរើកកាយកាបូបខោអាវ ក៏បានស្រែកថាចោរៗ ជនសង្ស័យភ័យក៏បានលោតផ្លោះរបងទៅលើដីឡូតិ៍ខាងកើតរត់ចូលទៅ បុរីLV ក្នុងភូមិទួលពង្រ

    September 4, 2020