- Khmernote Media
- សិល្បៈ
កាលពីពេលថ្មីៗនេះមហាជនមានការចាប់អារម្មណ៍មួយទៅលើតារាចម្រៀង ចិត្ត កញ្ចនា ក្រោយពេលដែលនាងបង្ហោះវិដេអូរៀបរាប់ពីហេតុការអាក្រក់មួយដែលបម្រុងនឹងកើតឡើងលើរូបនាងខណៈពេលដែលកំពុងជិះម៉ូតូតាមដងផ្លូវ ហើយស្រាប់តែមានបុរសវ័យចំណាស់រោគចិត្តម្នាក់ព្យាយាមជិះតាមក្រោយ។ តារាចម្រៀងវ័យក្មេងរូបនេះបានបញ្ជាក់ផងដែរថា នាវេលាម៉ោង១០ព្រឹកមិញនេះ នាងជិះម៉ូតូតាមផ្លូវស្រាប់តែមានបុរសវ័យចំណាស់ម្នាក់ព្យាយាមជិះម៉ូតូតាមនាង និងប្រើភាសាមិនសមរម្យដែលអាចចាត់ទុកថាជាមនុស្សរោគចិត្ត និងអាចមានចេតនាបៀតបៀនរូបនាងថែមទៀតផង ប៉ុន្តែដោយឃើញសភាពការណ៍មិនស្រួលនាងក៏បានជិះម៉ូតូទៅជិះមនុស្សម្នាច្រើនដើម្បីគេច។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូរបស់តារាចម្រៀង ចិត្ត កញ្ចនា ទាំងអស់គ្នា៖
September 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មានអំពើឃាតកម្មកើតឡើងទៀតហើយ ដោយបុរសម្នាក់បានចាក់សម្លាប់សង្សារខ្លួនឯង ហើយអារ.កខ្លួនឯងតាមក្រោយ តែមិនបានស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីឃាតកម្មនេះបានកើតឡើងនៅក្នុងបុរី លឹម ឈាងហាក់ ផ្លូវលេខ៤ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះមានឈ្មោះ វង្ស វណ្ណលីដា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះល្វែងជួលកន្លែងកើតហេតុខាងលើ។ បុរសដែលជាជនសង្ស័យមានឈ្មោះ ឯកឌៀម វន្ថា ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៦៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ
September 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មានអំពើឃាតកម្មកើតឡើងទៀតហើយ ដោយបុរសម្នាក់បានចាក់សម្លាប់សង្សារខ្លួនឯង ហើយអារ.កខ្លួនឯងតាមក្រោយ តែមិនបានស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីឃាតកម្មនេះបានកើតឡើងនៅក្នុងបុរី លឹម ឈាងហាក់ ផ្លូវលេខ៤ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ស្ត្រីរងគ្រោះមានឈ្មោះ វង្ស វណ្ណលីដា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះល្វែងជួលកន្លែងកើតហេតុខាងលើ។ បុរសដែលជាជនសង្ស័យមានឈ្មោះ ឯកឌៀម វន្ថា ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៦៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ទោះបីយ៉ាងណា
September 3, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងអប់រំ តម្រូវឲ្យមន្ទីរអប់រំរាជធានីខេត្តទាំងអស់ ត្រូវវាស់កម្ដៅ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់សុខភាពដល់បេក្ខជន មុនដំណើរការប្រឡង ដើម្បីធានាសុខ សុវត្ថិភាពសិស្សានុសិស្ស ពីការចម្លងវីរុសកូវីដ១៩ ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានណែនាំ ដល់មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តទាំងអស់ ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលរាជធានីខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដើម្បីវាស់កម្ដៅ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់សុខភាពជូនដល់បេក្ខជន នៅក្នុងពេលដែលបេក្ខជនពិនិត្យមើលឈ្មោះមុនដំណើរការប្រឡងមួយថ្ងៃ។ លើសពីនេះទៀត ត្រូវរៀបចំក្នុងមួយមណ្ឌលប្រឡងតែ
September 3, 2020 - PR
បើនិយាយពីផលិតធំនិងល្អជាងគេនៅកម្ពុជាគឺគ្មានខាងណាឲ្យនឹកឃើញក្រៅពីហង្សមាសឡើយ ជាផលិតកម្មឈរលំដាប់លេខមួយក្នុងស្រុកជាង 30ឆ្នាំ បម្រើអារម្មណ៍កម្សាន្តជាទីពេញចិត្តសម្រាប់ ទស្សនិកជនគ្រប់វ័យគ្រប់វណ្ណៈគ្រប់លំដាប់។ ហង្សមាស គឺជាផលិតកម្មតែមួយគត់ដែលអភិវឌ្ឍខ្លួន បានយ៉ាងល្អឥតខ្ចោះ ដោយសព្វថ្ងៃមានតែ ហង្សមាស មួយគត់ដែលមានវិស័យកម្សាន្តគ្រប់រសជាតិ បំពេញគ្រប់តំរូវការរបស់ទស្សនិកជន។ ជាងនេះទៀតសោត បើនិយាយពីកម្មវិធីប្រគុំតន្រ្តីដ៏ធំជាងគេក្នុងស្រុក ក៏គ្មានខាងណាឲ្យនឹកឃើញ ក្រៅពី Best of the Best របស់ហង្សមាសឡើយ។ ក្រោយជោគជ័យយ៉ាងខ្លាំងលើការចាប់ផ្តើមដំបូង នាថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2004 ការប្រគុំតន្រ្តី Best of the Best បានក្លាយជាការប្រគុំតន្រ្តីលំដាប់កំពូល ប្រចាំឆ្នាំដែលប្រមូលបានការគាំទ្រយ៉ាងហូរហៀរលើសពីការស្មាន មានតែមួយគត់នៅកម្ពុជា។ ក្រោយអវត្តមានអស់រយៈពេល
September 3, 2020 - PR
ភ្នំពេញ — មីជាតិបានចេញសំបកកេសថ្មីនៅលើទីផ្សារ ជាមួយការផ្តល់ជូនពិសេសថ្មី ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្យខាងមុខនេះ។ កេសមីជាតិថ្មីនេះ សម្គាល់ដោយមាន ពណ៌ការ៉ុត អមដោយពាក្យស្លោក «ខ្មែរដើម្បីខ្មែរ» និងមានរូបកញ្ចប់មី ទាំងបីរសជាតិ គឺខគោ សាច់ជ្រូកចិញ្ច្រាំ និងស៊ុបមាន់ នៅលើកេស។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្យខាងមុខនេះ ប្រជាជនកម្ពុជាតែងទៅវត្តប្រគេន ចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ហើយជារឿយៗមីកញ្ចប់ តែងជាទេយ្យទានមួយ ដែលប្រជាជនកម្ពុជានិយមប្រគេនភ្ជាប់ជាមួយទេយ្យទានដទៃទៀត ដូចជា តែ ស្ក ធូប ទាន
September 3, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅព្រឹកថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅផ្ទះលេខ១៩៥ ក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវលេខ១៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ អ៊ី សុវត្ថា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ : លក់ចាប់ហួយ ចំពោះហេតុការណ៍នេះមូលហេតុគឺឆ្លងចរន្តអគ្គិសនី។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះធ្វើឲ្យខូចខាតសំភារៈដូចជា ឆេះបន្ទប់ជាន់ឡៅតឿ ទំហំ ០៣ម៉ែត្រ x ០៤ម៉ែត្រ អស់ចំនួន01បន្ទប់ រួមទាំងឆេះសម្ភារប្រើប្រាស់ ក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
September 3, 2020 - សុខភាព
គ្នាយើងមានកូនបើឃើញកូនយើង ឬកូនអ្នកផ្សេងមានអាការៈប្រកាច់ តើគួរជួយដោយរបៀបណា? មានការលើកឡើងថាក្មេងម្នាក់ក្នុងចំណោម១០នាក់អាចមានអាការៈប្រកាច់នេះម្ដងក្នុងមួយជីវិតរបស់ពួកគេ។ អាការៈប្រកាច់អាចថាជាសញ្ញាគ្រោះថ្នាក់មួយដែរ។ អាការៈនេះកើតឡើងនៅពេលចរន្តអគ្គិសនីនៅក្នុងខួរក្បាលមានសកម្មភាពកើនឡើង( surges in the brain’s electrical activity) ហើយពេលខ្លះអាចធ្វើឲ្យកុមារដួល និងញ័រខ្លួនខ្លាំងជាដើម ឬក៏ក្មេងអាចមានអាការៈបាត់មាត់បាត់កភ្លាមៗ ដោយមានទាំងការបញ្ឈរភ្នែកទៀតផង។ បើស្ដាប់ទៅដូចជាគួរឲ្យខ្លាចណាស់ហើយ ប៉ុន្តែសមាគមជំងឺកុមាររបស់ហរដ្ឋអាមេរិកបានលើកឡើងថាការប្រកាច់លើកុមារមិនមានសុទ្ធជារឿងធ្ងន់ធ្ងរត្រូវការការសង្គ្រោះបន្ទាន់នោះដែរ ហើយថាកុមារអាចនឹងបាត់ប្រកាច់វិញនៅរយៈពេល៥នាទីក្រោយ។ ខាងក្រោមនេះជាអ្វីដែលប៉ាម៉ាក់ត្រូវដឹងពេលកូនមានអាការៈប្រកាច់៖ + កុំជ្រួលច្របល់ និងត្រូវផ្ដល់ការសង្គ្រោះបឋមដល់កូន ការពារកុំឲ្យកូនមានរងរបួសអំឡុងពេលប្រកាច់។ + ត្រូវមើលថាពេលណាគួរតែបញ្ជូនកូនទៅមន្ទីរពេទ្យ + ត្រូវតាមដានអាការៈប្រកាច់របស់កូនជាមួយគ្រូពេទ្យក្រោយពីប្រកាច់។ ទាំងនេះជាដំណាក់កាលប៉ាម៉ាក់ត្រូវធ្វើ បើឃើញកូនប្រកាច់ + បើយើងមិនច្បាស់ថាកូនយើងប្រកាច់ឬអត់នោះ យើងសាកបញ្ចាំងពិលដាក់កូន និងស្រែកហៅឈ្មោះកូនក្នុងសំឡេងឮៗដើម្បីដឹងថាកូនមានប្រតិកម្មតបនឹងយើងឬអត់។
September 3, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦:០០ នាទី នៅចំណុចស្ពានត្រាំរទេះ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្លូវក្រាលគ្រួសក្រហម លេខ ១៤៣៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកបើកបររថយន្តស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ដោយរថយន្តមួយគ្រឿងម៉ាក HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ66.2-0589 បើកបរដោយឈ្មោះ ឡោ ដាលីស ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយឡានរបស់ជនរងគ្រោះបានផ្ទុះកង់ឡានខាងស្តាំទាំងសងខាង។ ក្នុងហេតុការណ៍បណ្តាលឱ្យអ្នកបើកបរបានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងអ្នករួមដំណើរចំនួន
September 3, 2020 - ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលបញ្ឈប់ជាបន្ទាន់នៅការបំបៅកូននៅម៉្សៅទឹកដោះគោ Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) និងអញ្ជើញដាក់ពាក្យបណ្តឹងដោយភ្ជាប់មកជាមួយនូវឯកសារនៅអគ្គនាយកដ្ឋាន កបប បើសិនជាសង្ស័យថា ទារករបស់ខ្លួនទទួលរងផលប៉ះពាល់ដោយសារការប្រើប្រាស់ទឹកដោះគោ Nutrilatt លេខកូដខាងលើ និងលេខកូដផ្សេង។ ដើម្បីជាព័ត៌មានបន្ថែម សូមប្រិយមិត្តអានសេចក្តីជូនដំណឹងស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលទឹកដោះគោ Nutrilatt ខាងក្រោមនេះ៖
September 3, 2020









