Khmernote Media
  • បច្ចេកវិទ្យា

    សម័យទំនើប គ្រាន់តែមាន OPPO Reno4 អាចថតវីដេអូបែប Slow Motion ថែមទាំងងាយស្រួលកាត់តទៀតជាមួយនឹង 960fps ក្នុង 1វិនាទីឯណ្ណោះ បច្ចុប្បន្ននេះ មនុស្សជាច្រើនតែងតែនិយមថតវីដេអូពីសកម្មភាពប្រចាំថ្ងៃ វីដេអូបែបដើរលេងកម្សាន្ត វីដេអូចំណេះដឹង ឬ Video Vlog ផ្សេងៗដើម្បីបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក, Youtube ជាដើម។ បើក្រឡេកទៅមើលប៉ុន្មានឆ្នាំមុនសង្កេតឃើញថា សម្រាប់អ្នកចូលចិត្តថតវីដេអូ ឬថត Vlog តែងតែប្រើកាមេរ៉ាធំៗ ឬប្រើ GoPro ក្នុងការថតដើម្បីទទួលបាននូវគុណភាពល្អ វីដេអូច្បាស់ សម្លេងល្អ និងជាភាពងាយស្រួលក្នុងការកាត់តផងដែរ។ ពេលនេះលែងជាការព្រួយបារម្ភ និងហត់ក្នុងការស្ពាយកាមេរ៉ាធំៗ

    September 3, 2020
  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថា ដោយផ្អែកលើលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ចេញដោយមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរី ឈ្មោះ Eurofins Food Testing Singapore PTE LTD ដែលទទួលស្គាល់ជាអន្តរជាតិ តាមស្តង់ដារ ISO/IEC 17025:2017 បានបង្ហាញឲ្យឃើញថា សំណាកគំរូផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដខាងលើ មានកម្រិតជាតិដែកតិចជាង ០.២៥មីលីក្រាម/១០០ក្រាម

    September 3, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ បានប្រទះឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល ៣០០ម៉ែត្រពីប្រាសាទបាយ័ន្ត។ ចម្លាក់នេះមានទំហំបណ្តោយ ០.៩៥ម៉ែត្រ ទទឹង ០.៤២ម៉ែត្រ និងកម្រាស់ ០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេដោយឃើញមានស្នាមមុខពន្លាក និងមិនទាន់ខាត់រំលីងនៅឡើយ។ តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះ គឺស្ថិតនៅក្នុងសម័យកណ្តាល ទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រា ឬហៅថាកាយវិការមារវិជ័យ ឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះ ព្រះពុទ្ធទ្រង់គង់ភ្នែន ដោយយកព្រះហស្ថខាងស្តាំដាក់ផ្កាប់លើភ្លៅសំយ៉ុងម្រាមដៃចង្អុលទៅធរណី។ រីឯព្រះហស្ថឆ្វេងដាក់នៅលើចន្លោះភ្លៅ ហើយលាផ្ងារបាតព្រះហស្ថទៅលើ។ ការសន្និដ្ឋានជាកាយវិការភូមិស្បស៌មុទ្រាបែបដូចនេះ គឺយោងទៅលើហេតុផល ដែលមានព្រះពុទ្ធបដិមាធំៗចំនួន២អង្គដែលស្ថិតនៅជុំវិញប្រាសាទបាយ័ន្ត រួមមាន ព្រះអង្គឥន្ទ្រទេពនិងព្រះអង្គងោក គឺសុទ្ធសឹងតែសង់ឡើងក្នុងទំហំធំ និងពីថ្មភក់ច្រើនដុំ

    September 3, 2020
  • សុខភាព

    គ្នាយើងច្បាស់ជាស្គាល់ហើយ អ្វីជាជំងឺក្រួសក្នុងតម្រងនោម បើទោះមិនធ្លាប់កើត​ក៏ធ្លាប់ឮដែរ។ ក្រួសក្នុង​តម្រងនោម ឧស្សាហ៍កើត​មានណាស់ ហើយករណីខ្លះគ្រោះថ្នាក់ខ្លាំងទៀតផង។ បើមិនចង់ជួយបញ្ហាសុខភាពមួយនេះ គ្នា​យើង​គួរចេះការពារខ្លួនពីពេលនេះទៅ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិកខ្លះៗ អាចកាត់បន្ថយហានិភ័យបាន។ ១- ផឹកទឹកឲ្យបានច្រើន ការផឹកទឹកបានច្រើន គឺដើម្បីជួយរំលាយសារធាតុមួយចំនួនក្នុងទឹកនោម ដែលអាចនាំឲ្យកើតជាក្រួសបាន ជាទូទៅ​ពេទ្យណែនាំឲ្យផឹកទឹកយ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ ឬប្រមាណ ៨កែវទឹកធម្មតា។ ការផឹកទឹកកម្រិតនេះ ក៏រាប់បញ្ចូលទាំងភេសជ្ជៈផ្សេងៗយើងបានផឹកប្រចាំថ្ងៃ ចូលជាទឹកក្រូចឆ្មារ ឬទឹកក្រូចស្រស់ ព្រោះទឹកក្រូចធម្មជាតិប្រភេទនេះ មិនត្រឹមត្រូវផ្អែមឆ្ងាញ់ទេ ថែមទាំងមានសមត្ថភាពបង្អាក់ការកកើតជាក្រួសរបស់សាធាតុមួយចំនួនបាន។ ២- ផឹកកាល់ស្យូមឲ្យគ្រប់គ្រាន់តាមតម្រូវការរាងកាយ នៅពេលរាងកាយទទួលបានជាតិកាល់ស្យូមតិចតួច វាអាចបង្កឲ្យកម្រិតអាស៊ីដ Oxalate

    September 3, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែ​កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០២នាក់ ឲ្យចេញផុតពីប្រទេស តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    September 3, 2020
  • បច្ចេកវិទ្យា

    កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានប្រកាសធ្វើការត្រួតពិនិត្យដើម្បីហាមឃាត់កម្មវិធីដែលមានដើមកំណើតចិនចំនួន ២៧៥ ជាលទ្ធផលឥណ្ឌាបានសម្រេចបិទកម្មវិធីចំនួន ១១៨ កាលពីម្សិលមិញនេះ ហើយ ក្នុងចំណោមកម្មវិធីដែលត្រូវបានបិទទាំងនោះ មាន៣កម្មវិធី ដែលជារបស់ក្រុមហ៊ុន Alibaba គឺ Alipay Taobao និង Youku ព្រមទាំងកម្មវិធីថតរូបភាព Ulike និងហ្គេម PUBG Mobile ដែលមានអ្នកប្រើប្រាស់ដល់ទៅជាង ៤០លាននាក់ នៅក្នុងប្រទេសឥណ្ឌា។ គួររំឭកផងដែរថាកាលពីខែមិថុនា ក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាបានធ្វើការហាមឃាត់កម្មវិធីទូរសព្ទរបស់ប្រទេសចិន ចំនួន ៥៩ កម្មវិធីរួចមកហើយ ដែលមានដូចជា TikTok WeChat និង

    September 3, 2020
  • PR

    គេងរសាប់រសល់អស់ពីរបីយប់ ស្រាប់តែសំណាងធំមកដល់ ធ្វើឲ្យលោក សុខ សុភ័ក្រ វ័យ 36ឆ្នាំ ជាអ្នកបើករថយន្តឲ្យដេប៉ូចែកចាយភេសជ្ជៈមួយកន្លែងនៅរាជធានីភ្នំពេញ មានចិត្តរំភើបរីករាយយ៉ាងខ្លាំង ព្រោះមិនចង់ជឿឡើយថាខ្លួន អាចមានសំណាងធំក្នុងគ្រាលំបាកសម័យកូវីដ19 រាតត្បាតនេះ។ ក្នុងពេលដែលជំងឺកូវីដ19 រាតត្បាត ម្នាក់ៗសុទ្ធតែជួបការលំបាក ដោយការបាត់បង់ការងារ ឬកាត់បន្ថយចំណូល ដែលប៉ះពាល់ដល់ជីវភាពគ្រួសារ ជាក់ស្តែង លោក សុភ័ក្រ រស់នៅរាជធានីភ្នំពេញ ដោយការខ្វះខាត ដែលលោកត្រូវបានកាត់ប្រាក់ខែ លោកក៏ឆ្លៀតរត់ម៉ូតូឌុបនៅពេលយប់ ដើម្បីរកចំណូលបន្ថែមដើម្បីចិញ្ចឹមខ្លួនឯងផង និងលោកយាយចាស់ម្នាក់ ព្រមទាំងក្មួយតូចៗប៉ុន្មាននាក់ទៀត ដែលនៅក្នុងបន្ទុករបស់លោក។ ចំពោះលោក សុខ សុភ័ក្រ ប្រាក់រង្វាន់ 5លានរៀលនេះជាទឹកប្រាក់ដ៏ច្រើនខ្លាំង

    September 3, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្មករលក់ទឹកកកម្នាក់ បែកគំនិតស្ទុះចូលចាប់ច្របាច់កស្ត្រីម្នាក់កំពុងអង្គុយលក់ចាប់ហួយតែម្នាក់ឯង លូកហៅប៉ៅ យកលុយបានមួយក្ដាប់ហើយរត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកថាចោរៗ ផ្អើលអ្នកជិតខាងនាំគ្នាជួយដេញតាម ទំរាំរកឃើញជនសង្ស័យកំពុងពួនកន្លែងងងឹត ទើបនាំគ្នាចាប់ឃាត់ខ្លួនបាន ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលក់ចាប់ហួយមួយកន្លែង ផ្ទះលេខ១៩E ជិតស្តុបបាមាន់ចែ ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនបានប្រាប់អត្តសញ្ញាណទេ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា ណិត ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹកកក

    September 3, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រី បើកទៅប៉ះកៀររថយន្តបណ្ដាលឲ្យខូចខាតបន្តិចបន្តួច ហើយមិនព្រមឈប់ទេ ទើបរថយន្ត LAND CRUISER ស្លាកលេខនគរបាល 2-5553 បើកតាមទៅសួរនាំ និងស្ទាក់ឃាត់ដើម្បីដោះស្រាយគ្នាសិន តែរថយន្តដឹកសំរាមជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកពីក្រោយថែមទៀត បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយបន្ថែម។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩:៥០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅបណ្ដោយផ្លូវលេខ២១៧ ជិតសាលាអន្តរជាតិប្រាយឡាញ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ (LAND CRUISER V8) ពណ៌ស

    September 3, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន០៥នាក់បន្ថែមទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយចំនួន០៥នាក់នោះ មានបុរសជនជាតិចិនចំនួន០៤នាក់ និងបុរសជនជាតិខ្មែរ ០១នាក់។ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋនៅសល់០៣នាក់ទៀតប៉ុណ្ណោះ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    September 3, 2020