Khmernote Media
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានការរិះគន់ជាខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសបុក ដោយសារតែមានយុវជនមួយក្រុមនាំគ្នា ហូបចុក ផឹកស្រាបៀរនៅជិតព្រះ​វិមាន​ព្រះ​បរម​រូប​ ព្រះ​បរម​រតនៈ​កោដ្ឋ​សម្តេច​ឪ​នរោត្តម​សី​ហនុ មើលទៅគ្មានសណ្តាប់ធ្នាប់សោះ។ រូបភាពទាំងអស់នេះមានការចែកចាយពេញបណ្តាញសង្គម និងធ្វើការ Commment រិះគន់ធ្ងន់ៗផងដែរ រហូតដល់ឯកឧត្តម ហ៊ុន ជា បានឃើញនឹងដាក់ មួយឃ្លាថា ” អត់ហៅឯងផឹកផងទេ អានេះវើយ រត់ជាន់ជើងគ្នាឡូវហើយអាប៉ាកាច់ 😡😡😡”។ បងប្អូនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរធ្វើការអប់រំ និងកុំឲ្យមានរូបភាពនេះកើតឡើងធ្វើឲ្យប៉ះពាល់ជាខ្លាំង៕

    September 2, 2020
  • PR

    ខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកម្មវីធីប្រគំតន្ត្រីខ្នាតយក្ស ដាក់សម្ពោធកំពូលស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ជាផ្លូវការ ក្នុងតម្លៃត្រឹមតែ $349 អមជាមួយនឹងវត្តមានកំពូលតារាច្រៀងល្បីៗប្រចាំប្រទេសកម្ពុជា។ អាស្រ័យហេតុនេះ សូមប្រិយមិត្តកុំភ្លេចដាក់ម៉ោងរោទ៍ នៅថ្ងៃសៅរ៍ទី 05 កញ្ញា 2020 វេលាម៉ោង 6 ល្ងាចរងចាំទស្សនា តារានៅក្នុងដួងចិត្តអ្នក ព្រមទាំងការសម្តែងជាពិសេសលើកដំបូង លើឆាកតន្ត្រី Huawei nova 7 SE 5G រវាង ពេជ្រ សូលីកា និង កម្លោះសង្ហារ

    September 2, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះគេសង្កេតឃើញថាមានទំព័រ Facebook មួយដែលមានឈ្មោះថា ខេមរៈ សេរីមន្ត-khem raksereymun បានប្រកាសអោយអ្នកលេង Facebook ចូលលេងហ្គេមដើម្បីទទួលបានប្រាក់ $50 ដោយធ្វើការ Share និង Tag ទៅអោយមិត្តភក្រចំនួន 5នាក់ ដោយពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខធ្វើការបកស្រាយថាទំព័រ Facebook នោះជាទំព័រ ក្លែងក្លាយ ដោយបច្ចុប្បន្នលោកមាន ទំព័រ Facebook តែមួយគត់ដែលមានសញ្ញា ធីក ទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន Facebook។ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស រូបនេះបានរៀបរាប់ថា៖ “ខ្ញុំបាទ ខេមរៈ

    September 2, 2020
  • PR

    កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធី “ប្រគល់រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” ជូនទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា។

    September 2, 2020
  • ព័ត៌មានជាតិ

    ទិដ្ឋភាពថ្ងៃដំបូងនៃការប្រមូលផលស្រូវរបស់គម្រោង «ស្រែសង្គម» ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី៖ តាមការប៉ាន់ស្មាន គម្រោងជុំទីមួយលើផ្ទៃដី ៤០ហិកតានេះនឹងប្រមូលទិន្នផលជាស្រូវបានជាង ១០០តោន ដើម្បីយកទៅឧបត្ថម្ភជួយរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសបងប្អូនដែលទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចនិងជីវភាពពីជម្ងឺកូវីដ១៩។ ឆ្លៀតឱកាសដ៏កម្រនេះ ក៏បាននាំកូនៗតូចៗ ក្រុមគ្រួសារ និងមិត្តភ័ក្តិឱ្យបានស្គាល់ពីជីវភាពរស់នៅបែបជនបទផង និងបានចូលរួមការងារសង្គមផង។ សកម្មភាពច្រូតស្រូវនេះក៏មានការចូលរួមពីសំណាក់លោកពូប្រធានក្រុមប្រឹក្សាស្រុក លោកតំណាងមន្ទីរកសិកម្មខេត្ត លោកមេឃុំ មេភូមិ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។ ជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំងអស់ដែលជាអ្នកទទួលផលដោយផ្ទាល់ពីគម្រោងនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានជួយជាពូជស្រូវ ឱ្យខ្ចីម៉ាសុីនគ្រឿងចក្រ ទាំងភ្ជួរ ទាំងអូស ទាំងច្រូត ផ្តល់ជាជី និងកំលាំងពលកម្មស្ម័គ្រចិត្ត ព្រមទាំងការគាំទ្របច្ចេកទេសគ្រប់រូបភាព ដែលបានជួយរ៉ាប់រងរាល់ការចំណាយទាំងអស់ និងធ្វើឱ្យគម្រោងជុំទីមួយនេះបានបញ្ចប់ទៅទាំងស្រុងប្រកបដោយជោគជ័យ។ រដ្ឋបាលស្រុកគ្រោងនឹងបន្តសម្របសម្រួលគម្រោងនេះសម្រាប់ជុំទីពីរបន្តទៀត ប្រសិនបើនៅតែទទួលបានការគាំទ្រ

    September 2, 2020
  • PR

    នៅក្នុងអំឡុងពេលខែវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំស្ទើរតែរាល់ថ្ងៃនេះ បានជះឥទិ្ធពលដល់ការប្រកបការងារប្រចាំថ្ងៃរបស់អ្នកទូទៅជាច្រើន ជាពិសេសការងារដែលត្រូវបំពេញនៅខាងក្រៅដូចការងារជាអ្នកដឹកជញ្ចូនជាដើម ព្រោះរៀងរាល់ពេលដែលមេឃភ្លៀងខ្លាំង បុគ្គលិកដឹកជញ្ជូនត្រូវប្រឈមជាមួយនឹងបញ្ហាចម្បងមួយចំនួនដូចជា បញ្ហាទឹកជន់លិចផ្លូវដែលបណ្តាលឲ្យដំណើរការដឹកជញ្ជូនត្រូវបានពន្យារពេលយូរជាងធម្មតា ការលំបាកក្នុងការប្រើប្រាស់ទូរស័ព្ទដើម្បីពិនិត្យមើលទីតាំង និង ផ្តល់ដំណឹងដល់អតិថិជន ព្រមទាំងការធ្វើដំណើរតាមដងផ្លូវនៅក្រោមសភាពភ្លៀងខ្លាំងដែលងាយជួបនឹងគ្រោះថ្នាក់។ អញ្ចឹង តើនៅពេលមេឃភ្លៀងខ្លាំង ក្រុមហ៊ុនដឹកជញ្ជូននៅផ្តល់សេវាកម្មដែរឬទេ? ប្រាកដណាស់ថាទោះជាស្ថិតនៅក្រោមស្ថានភាពបែបណា មិនថាអាកាសធាតុក្តៅខ្លាំង ឬភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏ស្មារតីអ្នកដឹកជញ្ជូនដែលមានការទំនួលខុសត្រូវខ្ពស់ គឺនៅតែបន្តការផ្តល់ជូនសេវាកម្មដល់អតិថិជនជានិច្ចជាមួយនឹងសម្ភារៈជំនួយមួយចំនួនសម្រាប់ដំណើរការក្នុងពេលភ្លៀងធ្លាក់! ហេតុដូចនេះលោកអ្នកនៅតែអាចធ្វើការកុម្ម៉ង់សម្រាប់ការដឹកជញ្ជូនដល់ទីកន្លែង បានជាធម្មតា។ នៅក្នុងពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដែលធ្វើការចរាចរនៅក្នុងទីក្រុងភ្នំពេញ តួរយ៉ាង ក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកមួយមានឈ្មោះថា BLOC (ប្លុក) (facebook.com/blocdelivery/) ដែលតែងតែផ្តល់ការហ្វឹតហាត់និងជំនួយផ្សេងៗដល់បុគ្កលិកដឹកជញ្ជូនដើម្បីធ្វើយ៉ាងណាឲ្យបុគ្គលិកក្លាយជាអ្នកដឹកជញ្ជូនជំនាញដែលអាចផ្តល់សេវាកម្មដឹកជញ្ជូនរហ័ស និង មានទំនុកចិត្តខ្ពស់ ដល់អតិថិជនជាប្រចាំថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង

    September 2, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០៖ ស្ទើរតែជុំវិញពិភពលោកសុទ្ធតែបានរំពឹងទុកថានឹងបានឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 2 ដ៏ល្អឯកធ្វើការបង្ហាញបង្អួតខ្លួនក្នុងមហាព្រឹត្តិការណ៍ដាក់បង្ហាញរូងរាងពិតនៃអធិរាជមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ…! ក្រោយពីសំងំដុសខាត់…កែប្រែឱ្យកាន់តែប្រសើរ…អភិវឌ្ឍថ្មីបន្ថែមឱ្យកាន់តែឡូយ…និងការច្នៃប្រឌិតខ្ពស់ឱ្យកាន់តែល្អ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានដ៏អស្ចារ្យ និងទាក់ទាញជាទីបំផុតដល់ពិភពលោក និងជូនអតិថិជនរបស់ខ្លួនហើយ…!! តួយ៉ាងថ្ងៃនេះក្រុមហ៊ុនសាខាថៃ សាមសុង

    September 2, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សាកសពរបស់អតីតមេគុកទួលស្លែង ឬក៏មន្ទីរស២១លោកកាំង ហ្កេកអ៊ាវ ហៅ ឌុច បានបូជានៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមានសាច់ញាតិរបស់លោកប្រហែលប្រាំនាក់ រួមទាំងមនុស្សមួយចំនួនតូចផ្សេងទៀត។ ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ហើយបានទទួលមរណៈភាពកាលពីវេលាម៉ោង០០:៥១ នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ៧៨ឆ្នាំ។ ឌុចត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា

    September 2, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ម្ចាស់អាជីវកម្មទិញ និងរក្សាទុក នូវសំណល់អេឡិចត្រូនិចគ្រប់ប្រភេទ ដូចជា ទូរទស្សន៍ ម៉ាញ៉េ ទូរស័ព្ទដៃ និងបរិក្ខាអេឡិចត្រូនិចគ្រប់ប្រភេទ នឹងត្រូវរងការផាកពិន័យ ឬមានទោស ក្នុងករណីមិនបានអនុវត្តន៍តាមសេចក្ដីណែនាំ ស្ដីពីវិធានការគ្រប់គ្រងសំណល់អេឡិចត្រូនិចឲ្យបានត្រឹមត្រូវ នេះបើតាមការលើកឡើងរបស់ លោក ណម គឹមអ៊ន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកម្មវិធីផ្សាយផ្ទាល់សន្ទនាមតិ។ លោក ណម គឹមអ៊ន បញ្ជាក់ថា មកទល់ពេលនេះ មន្ទីរបរិស្ថានខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវករ ចូលរួមទុកដាក់សំណល់អេឡិចត្រូនិចឲ្យបានត្រឹមត្រូវ

    September 2, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គុជ គីឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមផ្លូវមាត់ទន្លេ ដោយដឹកនាំ និង បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពងារអនីតិជន។ ប្រតិបត្តិការបង្រ្កាបនេះ កំម្លាំងជំនាញ បានរំដោះក្មេងៗ សុំទានចំនួន ០៧នាក់ ស្រី០២នាក់ ប្រុស០៥នាក់ និងបានឃាត់ខ្លួនឈ្មោះ

    September 2, 2020