Khmernote Media
  • សង្គម

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយទទួលបានដំណឹងថា អ្នកស្រី ស្រី ណារួម ដែលគេស្គាល់ថាជា ម៉ែរួយ សេដ្ឋីឡេល្បីឈ្មោះនិងជាអគ្គនាយិកាក្រុមហ៊ុន រួយអ៉ីនហ្វីនីធី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា នេះបើយោមតាមព្រះរាជក្រឹត្យដែលទទួលបាននៅមុននេះបន្តិច។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានសេដ្ឋីឡេល្បីឈ្មោះ២រូបហើយដែលទទួលបាន គោរមងារជា “ឧកញ៉ា” ដោយក្នុងនោះគឺអ្នកនាង សៀវម៉ី និងពេលនេះគឺ ម៉ែរួយ រឺអ្នកស្រី ស្រី ណារួម៕

    September 1, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ពិធីសែនក្បាលទឹករបស់បងប្អូនប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន នឹងមកដល់ឆាប់ៗនេះ ហើយនៅពេលបុណ្យនេះចូលមកដល់ទាំងជនជាតិចិន និងអ្នកជាប់សែស្រឡាយចិននៅតាមប្រទេសនានា បូករួមទាំងកម្ពុជា តែងប្រារព្ធតាមទម្លាប់ ដើម្បីសុំសុខសប្បាយ និងលាភសំណាង។ សម្រាប់ឆ្នាំ២០២០ ពិធីសែនក្បាលទឹក នឹងចូលមកដល់ នៅថ្ងៃទី០២ ខែកញ្ញា ជាទម្លាប់ គឺតែងតែមានជំនឿ និងរៀបចំសែនព្រេនតូច ធំ សុំសេចក្ដីសុខ ជោគជ័យ និងលាភនានា ជារៀងរាល់ឆ្នាំពីអ្នកស្លាប់ទៅផងដែរ។ តែឆ្នាំនេះមានជនខិលខូចដើរផ្សព្វផ្សាយថា អាជីវករផ្សារច្បារអំពៅ ឈប់ទទួលយកប្រាក់១ដុល្លារនិង៥ដុល្លារ ទើបគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ផ្សព្វផ្សាយដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារទាំងអស់ថា ត្រូវទទួលយកប្រាក់១ដុល្លារនិង៥ដុល្លារ ចាយជាធម្មតា

    September 1, 2020
  • សង្គម

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បេីករថយន្ត LEXUS GS300 ពាក់ស្លាកលេខភ្នំពេញ 2BF-9937 ទៅបុកស្ត្រីម្នាក់ កំពុងដេីរលេីចិញ្ចេីមផ្លូវ រួចចុះមកប្រេីហិង្សារទៅលេីរូបនាងថែមទៀត បណ្ដាលឲ្យរងរបួសពងក្បាល ដោយមិនដឹងថាជា គុំនំ គុំកួន ឬមានរឿងអ្វីនឹងគ្នានោះទេ បង្កការភ្ញាក់ផ្អេីលដល់បងប្រជាពលរដ្ឋ និងអ្នកនៅក្បែរនោះជួយឃាត់ ហេីយឡេីងបេីករថយន្តគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចក្បែរហាង កាហ្វេ ធីតា ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    September 1, 2020
  • ព័ត៌មានជាតិ

    រឿងរ៉ាវជម្លាះពាក្យសំដីគ្នារវាងបុរសម្នាក់ឈ្មោះ ប្រាក់ សុបាន ជិះម៉ូតូ និងកូនប្រុសឧកញ៉ា ញឹក ផន រហូតឈានដល់ការដកអាវុធ AK 47 មួយដើមសម្ញែងភាគីជម្លោះ ពេលនេះលោក ញឹក ផល ដែលជាកូនប្រុសឧកញ៉ា ញឹក ផន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកំពុងបន្តនិតិវិធីច្បាប់ ខណៈដែលភាគីម្ខាងទៀតត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកអោយមកបំភ្លឺបន្ថែម។ ជុំវិញករណីខាងលើនេះដែរ លោកស្នងការខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានប្រាប់អ្នកសារព័ត៌មានថា ចំពោះភាគីម្ខាងទៀតដែលមានឈ្មោះថា ប្រាក់ សុបាន អាយុ៣០ឆ្នាំដែលជាភាគីជិះម៉ូតូនោះ សមត្ថកិច្ចកំពុងធ្វើការស្វែងរកដើម្បីសួរនាំបន្ថែមលើដំណើររឿង ហើយក៏អាចនឹងពិនិត្យលើការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ក្នុងករណីប្រសិនបើខុសតាមច្បាប់ចែងពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងអាចនឹងឈានទៅពិន័យតាមច្បាប់ផងដែរ៕

    September 1, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង ប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យតាមមាត់អណ្ដូងលូ ដែលមានការកកស្ទះដោយ សំរាម និង ស្លឹកឈើ នាពេលមេឃកំពុងភ្លៀងខ្លាំង នៅក្នុងមូលដ្ឋានខណ្ឌ និងបានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅធ្វើការប្រមូលសំរាមនៅតាមអណ្ដូងលូដើម្បីឲ្យទឹកភ្លៀងហូរចូលលូបានលឿនបញ្ជៀសការលិចលង់ ៕ ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ

    September 1, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ប្រធានមន្ទីរ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ស្តីពីសំណើរសុំធ្វើការរុះរើរូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យ ដែលធ្វើឡើងអំពីស្នោហើយពុះតួប៉មប្រាសាទញ៉ែកចេញជាពីរចំណែក ដែលមានទីតាំងនៅក្នុងភោជនីយដ្ឋាន ស្មៅទន្លេ ភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានឲ្យដឹងថា៖ ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងការិយាល័យនគរបាលបេតិកភណ្ឌខេត្តកំពង់ចាម បានចុះត្រួតពិនិត្យឃើញថា រូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ ដែលបានដាក់តាំងនៅភោជីយដ្ឋានស្មៅទន្លេ ជាប្រភេទរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យ មានសណ្ឋានខុសនឹងទម្រង់ទ្រុងទ្រាយដើម រចនាបថខ្មែរ ដោយយកគំរូតួប៉មប្រាសាទនគរបាជ័យ មកពុះញ៉ែកចេញជាពីរចំណែក។ ហេតុដូចនេះមន្ទីរស្នើអោយម្ចាស់ភោជនីយដ្ឋានធ្វើការសហការយ៉ាងម៉ឺងម៉ាត់ក្នុងន័យការពារថែរក្សា អភិរក្ស និងលើកតម្កើនសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិឲ្យមានភាព ឧត្តុងឧត្តម និងជាកេរ្តិ៍តំណែលរបស់ជាតិ ដោយរុះរើរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យនេះទាំងស្រុងក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃជម្រាបជូននេះ៕  

    September 1, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះអនុវត្តន៍ការរុះរើសំណង់របស់លោក ឃន់ សុខន ដូចជារបង បន្ទប់ទឹក រោង ដែលធ្វើខុសច្បាប់ប៉ុនប៉ងយកទីបុរាណដ្ឋានត្រពាំងហែផ្កាធ្វើជាកម្មសិទ្ធិឯកជនជាថ្មីម្ដងទៀត នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ នាព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា៖ ការចុះរុះរើសំណង់ខុសច្បាប់នៅថ្ងៃនេះ គឺដើម្បីការពារការប៉ុនប៉ងយកដីបុរាណដ្ឋានត្រពាំងហែផ្កាដោយខុសច្បាប់មកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីក្រុមការងារចម្រុះបានរុះរើរាបដល់ដីនិងការយល់ព្រមបញ្ឈប់ការសាងសង់ទាំងអស់ពីម្ចាស់សំណង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩រួចមកហើយ។ អាជ្ញាធរជាតិអប្សរាបង្ហាញជំហរថា បើទោះបីជាយ៉ាងណា អាជ្ញាធរត្រូវតែប្រឆាំងចំពោះអំពើរំលោភបំពានប៉ុនប៉ងយកទីបុរាណដ្ឋានដែលជាទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ដែលត្រូវការពារជាដាច់ខាត ហើយអ្វីដែលឈ្មោះ ឃន់ សុខន បានធ្វើម្តងជាពីរដងនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មរត៌កនៃបេតិកភណ្ឌ។

    September 1, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល (ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២គន្លងទៅ៤គន្លង ទទឹង ២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។ សូមបញ្ជាក់ដែរថា កំណាត់ផ្លូវជាតិលេខ៥ មាន​សារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូន​នៅក្នុ​ងស្រុក​

    September 1, 2020
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បន្តចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសិរីសោភ័ណ តាមបណ្តាលតូប គេហដ្ឋាន និងម៉ាត ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ១២គំរូ រួមមាន សណ្តែកគួ ស្ពៃតឿ ពោតបារាំង

    September 1, 2020
  • សុខភាព

    ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បន្ថែម ​ស្ដី​ពី​យន្តការ​ទូទាត់​ថ្លៃ​ធ្វើ​តេស្ត​រក​មេរោគ COVID-19 និង​ការ​បង្វែរ​ថវិកា​តម្កល់​ជូន​អ្នក​ដំណើរ​បរទេស​វិញ បន្ទាប់ពី​ការ​អនុវត្ត​វិធានការ​សុខាភិបាលរួច។ ចង់​ដឹង​លម្អិត មើល​អត្ថបទខាងក្រោម៖ – អ្នក​ដំណើរ​បរទេស​ទាំងអស់​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ COVID-19 លើក​ទី​១​ពេល​ចូល​មក​ដល់​ប្រទេស​កម្ពុជា​​តម្លៃ ១០០ ដុល្លារ និង​ធ្វើ​តេស្ត​លើក​ទី​២ នា​ថ្ងៃ​ទី ១៣ តម្លៃ ១០០ ដុល្លារ នៅ​តាម​មូលដ្ឋាន​សុខភាព​ដែល​នៅ​ជិត ហើយ​ថ្លៃ​ធ្វើ​តេស្ដ​នឹង​កាត់​ចេញ​ពី​ថវិកា​តម្កល់​ទុក​នៅ​ធនាគារដៃគូ​សហការ​របស់​ក្រសួង។ – ក្រសួង​នឹង​បង្វែរ​ថវិកា​តម្កល់​នៅ​សល់​ពី​ការ​ចំណាយ​ក្នុង​ពេល​អនុវត្ត​វិធានការ​សុខាភិបាល​ជូន​សាមី​ខ្លួន​វិញ​ក្នុង​រយៈពេល ៣ ថ្ងៃ បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ធ្វើ​តេស្ត​លើក​ទី​២ បញ្ជាក់​ថា​វិជ្ជមាន។ – ចំពោះ​អ្នក​ដំណើរ​បរទេស​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ទទួល​បាន​ការ​ធានា ត្រូវ​បង់​ថ្លៃ​ធ្វើ​តេស្ត​លើក​ទី​២ មាន​តម្លៃ ១០០ ដុល្លារ​បន្ថែម​លើ​ថ្លៃ​កក់​បន្ទប់​សណ្ឋាគារ ដែល​សាមី​ខ្លួន​បាន​ជ្រើរើស។

    September 1, 2020