- Khmernote Media
- សិល្បៈ
លោក ចា រិទ្ធី អតីតតារាសម្តែងនិងជាផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះរាប់សិបឆ្នាំមកហើយនោះ បានជួបទុក្ខធំនៅថ្ងៃនេះដោយសារតែមាតាជាទីស្រលាញ់របស់លោកបានទទួលមរណៈភាពនៅមុននេះបន្តិច នេះបើតាមការបង្ហោះរៀបរាប់នៅលើ Facebook លោក ចា រិទ្ធី ផ្ទាល់។ ផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះរូបនេះបានបង្ហោះសារនៅលើ Facebook ថា៖ “ ម៉ែជាទីស្រលាញ់របស់កូន ពេលនេះម៉ែទៅចោលកូនជារៀងរហូតហើយ !”។ ទោះជាយ៉ាងណាគេមិនទាន់ដឹងថា ម្តាយរបស់លោក ចា រិទ្ធី ទទួលមរណៈភាពដោយសារជំងឺអ្វីនោះឡើយ ដោយគេឃើញមានការបង្ហោះសាររំលែកទុក្ខយ៉ាងច្រើនពីសំណាក់សិល្បៈករ សិល្បៈការិនី៕
September 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ បើករថយន្ត ALPHARD ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបំពានស្លាកសញ្ញាចរាចរណ៍ក៏ជ្រុលទៅបុករថយន្ត LEXUS LS430 មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបានធ្លាក់កាងខាងមុខដែលមានជាប់ស្លាកលេខនៅកន្លែងកើតហេតុ តែរថយន្តមិនព្រមឈប់ដោះស្រាយទេ បានបន្ថែមល្បឿន បើករត់គេចពីកន្លែងកើតហេតុយករថយន្តទៅទុកចោលហើយដើរចូលភោជនីយដ្ឋានបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស (LEXUS LS430) ពណ៌ខ្មៅ បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ
September 2, 2020 - សង្គម
មហាជននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលទទួលបានព័ត៌មានថា អ្នកលក់អនឡាញល្បីឈ្មោះ វ័យក្មេងល្បីឈ្មោះ២រូបទទួលបានគោរមងារជា “ឧកញ៉ា” នៅក្នុងខែសីហានេះ ដោយក្នុងនោះមានអ្នកនាង អ៊ាន សៀវម៉ី និងអ្នកនាង ស្រី ណារួម ដែលជាអគ្គនាយិកាក្រុមហ៊ុន រួយអ៉ីនហ្វីនីធី។ កាលពីយប់មិញនេះព្រះរាជក្រឹត្យដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ អ្នកស្រី ស្រី ណារួម ដែលគេស្គាល់ថាជា ម៉ែរួយ សេដ្ឋីឡេល្បីឈ្មោះនិងជាអគ្គនាយិកាក្រុមហ៊ុន រួយអ៉ីនហ្វីនីធី ត្រូវបានគេបង្ហោះជូនពរលើបណ្តាញសង្គមហ្វេសបុកផងដែរ។ ចំណែកអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះអ្នកនាង អ៊ាន សៀវមី កាលពីពេលថ្មីៗកន្លងទៅនេះ ក៏ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ផងដែរ៕
September 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រោយប្រតិបត្តិការចេញមួយយប់ ទីបំផុតនាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ជនដៃដល់ដែលរំលោភសម្លាប់ក្មេងស្រី អាយុ១៥ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចម្សិលមិញ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅខណ្ឌព្រែកព្នៅ។ ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតខេត្តឧត្ដរមានជ័យ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ ដោយធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន
September 2, 2020 - ព័ត៌មានជាតិ
ចម្លាក់ដី ដោយសារការជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅក្នុងភូមិគោកតើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយយុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ។ បើតាមប្រសាសន៍របស់លោក ពាញ ស៊ីថា ជាអ្នករចនានិងដឹកនាំកែច្នៃរូប បានឲ្យដឹងថា តាមពិតលោកពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់អីទេ ប៉ុន្តែការច្នៃប្រឌិតនិងឆ្លាក់រូបភាពទាំងនេះ គឺចេះតពីការសង្កេតពីគ្នាទៅវិញទៅមក បូករួមជាមួយការច្នៃប្រឌិតបង្កើតគំនិតថ្មីៗបន្ថែមខ្លួនឯងផង ទើបលេចចេញជាសមិទ្ឋផលរូបភាពនេះឡើង ហើយ បច្ចេកទេសនៃការកែច្នៃនេះ
September 2, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានក្រុមខ្មាន់កាំភ្លើង ជិះម៉ូតូមួយគ្រឿងឌុបគ្នា មកធ្វើសកម្មភាពផ្ទុះអាវុធជាច្រើនគ្រាប់ ដោយមិនទាន់ដឹងមូលហេតុ នៅចំណុចក្បែរហាង ស៊ិកនេតឈ័រ (Coffee & Pub) ហើយគេចខ្លួនបាត់ស្រមោលតែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមករើសសំបកគ្រាប់បានចំនួន៣គ្រាប់ យកទៅធ្វើការស្រាបជ្រាវតាមជំនាញផងដែរ។ ហេតុការណ៍ផ្ទះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៤0នាទីទាបភ្លឺ ឈានចូលថ្ងៃសែនក្បាលទឹក ដែលត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចក្បែរហាងមួយកន្លែងយីហោ ស៊ិកនេតឈ័រ (Coffee & Pub) ផ្លូវបំបែកជាបួន លើផ្លូវ២៨៧ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចហាងយីហោ ស៊ិកនេតឈ័រ
September 2, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ជនសង្ស័យដែលជាឃាតក រំលោភក្មេងស្រី ហើយអារកសម្លាប់យ៉ាងព្រៃផ្សៃ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងឃាត់ខ្លួននៅចំណុចស្ពានព្រែកព្នៅ ខណៈបម្រុងឡើងរថយន្តតាក់ស៉ីចេញទៅខេត្ត។ ក្នុងប្រតិបត្តិការស្រាវជ្រាវដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការ ឃាត់ខ្លួនសង្ស័យនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី។ តាមសំដីសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុរូបគេមានអាការស្រវឹង
September 2, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្មេងស្រីម្នាក់មានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ សង្ស័យត្រូវបានឃាតករំលោភរួចអារ.កសម្លាប់បំបិទមាត់ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាម។ សាកសពនាងត្រូវបានបងប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៤៖០០ល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រទះឃើញនាងរងគ្រោះស្លាប់ ដោយអាក្រាតកាយនៅក្នុងថ្លុកឈាម និងមានស្នាមអារ.កថែមទៀត ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ។ ពេលនេះសមត្ថកច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានដល់ការឃាត់ខ្លួនជនជាឃាតក៕
September 2, 2020 - ព័ត៌មានជាតិ
ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រឈានថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថា អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់៕
September 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រី៣នាក់បើករថយន្ត Toyota Rush ថ្មីស្រឡាង មិនទាន់ពាក់ស្លាកលេខផង ខណៈពេលបត់ត្រលប់ក្រោយ ស្រាប់តែបុរសម្នាក់បើកម៉ូតូឌ្រីមសង់ យ៉ាងលឿនស្លេវទាំងបញ្ច្រាសផ្លូវ ទៅបុកកៀបជាប់ម៉ូតូបណ្ដាលឲ្យរងការខូចខាត និងរងរបួសបែកមេជើង និងរលាត់ដៃរលាត់ជើងមធ្យមប៉ុណ្ណោះ បង្កការកកស្ទះចរាចរណ៍មួយសន្ទុះធំ ទំរាំសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះមកជួយសម្រួលចរាចរណ៍បានធូរស្រាលវិញ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចមុខស្ថានទូតជប៉ុន លើកំណាត់ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោងជិត០៩យប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ។ តាមសម្ដីស្ត្រីដែលជាអ្នកបើកបររថយន្តបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្អូនស្រី២នាក់ទៀត បានបើករថយន្តមួយគ្រឿងដ៏ថ្មីស្រឡាង ដែលទើបនឹងទិញខាងលើ ម៉ាក Toyota Rush ពណ៌ស
September 1, 2020









