- Khmernote Media
- ព័ត៌មានជាតិ
នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី២ ដោយក្នុងនោះ ក្រសួងបានណែនាំឲ្យគ្រឹះស្ថានសិក្សាត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ១៩ ដើម្បីធានាថា ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជនក្នុងដំណាក់កាលទី២ មានប្រសិទ្ធភាព និងប្រកបដោយសុវត្ថិភាព។ ដើម្បីអាចបើកដំណើរឡើងវិញបាន គ្រឹះស្ថានសិក្សាឯកជនទាំងអស់ត្រូវអនុវត្តតាមនីតិវិធីខាងក្រោម៖ + ដាក់ពាក្យស្នើសុំបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២ + អនុញ្ញាត និងសម្របសម្រួលឲ្យក្រុមការងារអធិការកិច្ចរបស់ក្រសួងចុះពិនិត្យ (មុនពេលបើក និងអំឡុងពេលដំណើរការ) + ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឯកជន ក្នុងដំណាក់កាលទី២ជាមួយក្រសួង + ក្រសួងនឹងចេញលិខិតអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ
September 1, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អធិការដ្ឋានដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សាក្នុងគ្រួសារ និងគំរាមសម្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ១២ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨ និង៣០នាទី នៅភូមិអង្គក្រឡាញ់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះ ហែម រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិឃុំខាងលើ បានប្រដាប់ដោយដាវបានដេញកាប់ឪពុកម្តាយ តែពួកគាត់បានរត់គេចខ្លួនរួច និងបានគំរាមថានឹងសម្លាប់ចោល។
September 1, 2020 - ព័ត៌មានជាតិ
ឧកញ៉ា ហ៊ួត ជា ជាអគ្គនាយកក្រុមហ៊ុន ហួត ជា ដែលមានជំនួញលក់សម្ភារសំណង់ រីកចំរើន និងមានសាខាជាច្រើននៅក្នុងប្រទេសកម្ពុជា លោកក៏បានចែករំលែកចំណេះដឹងឲ្យយុវជនជំនាន់ក្រោយឲ្យបណ្តុះការរកស៊ីផងដែរ។ ថ្មីៗនេះលោកឧកញ៉ា ហ៊ួត ជា បានបង្កើត មូលនិធិឧកញ៉ា ហ៊ួត ជា ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេស មានគ្រោះថ្នាក់ការងារ និងមានប្រពន្ធសម្រាលកូន។ លោកបានសរសេរថា៖ “ខ្ញុំបាទឧកញ៉ា ហ៊ួត ជា សម្រេចបង្កេីត “មូលនិធិឧកញ៉ា ហ៊ួត ជា” ជួយដល់កម្មករសំណង់ទាំងអស់ ទូទាំងប្រទេស មានគ្រោះថ្នាក់ការងារ និងមានប្រពន្ធសម្រាលកូន (ជួយ
September 1, 2020 - បច្ចេកវិទ្យា
តើពណ៌ Nebula ជាអ្វី? Nebula ជារបស់ម្យ៉ាងនៅលើអវកាសប្រៀបដូចជាពពក ដែលបង្កើតដោយសារធាតុ អេលីយ៉ូម ធូលី និងឧស្ម័នផ្សេងៗ។ ហើយ Nebula គឺវាមានទំហំ និងរូបរាងខុសប្លែកៗពីគ្នា និងមានច្រើនប្រភេទផ្សេងៗគ្នាផងដែរ។ រីឯពណ៌ស្វាយ គឺជាពណ៌ដែលតំណាងឲ្យភាពមានអំណាច និងមហិច្ឆតា។ ដោយឡែកសម្រាប់ពណ៌ Nebula Purple គឺពណ៍រចនាឡើងបន្ស៊ីគ្នារវាងពណ៌ស្វាយ និងទឹកប្រាក់ប្រដេញគ្នា ដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍ជឿជាក់ ស៊ីវីល័យ និងទាន់សម័យ ប៉ុន្តែសម្រាប់ពណ៌នេះគឺកម្រនឹងមាន និងកម្របានឃើញណាស់ ។ ជាក់ស្តែង បន្ទាប់ពីមានការប្រកាសលក់ OPPO Reno4 ដែលមានជម្រើស ២ពណ៌សម្រាប់ជ្រើសរើសគឺ
September 1, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចំការអំពៅរបស់ក្រុមហ៊ុនលោកឧកញ៉ា ញឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ កើតមានករណីទំនាស់ពាក្យសម្តីគ្នារវាងអ្នកបើកបររថយន្តឈ្មោះ ញឹក ផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ មុខរបរ មើលការខុសត្រូវចំការអំពៅ និងអ្នកបើកបរម៉ូតូឈ្មោះ ប្រាក់ សំបាន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក
September 1, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងគ្រុបតេឡេក្រាម បានឲ្យដឹងថា ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រើននាក់ បានកើតឡើងលើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ។ ភ្លាមៗនោះ ក្រោយពីការចុះស្រាវជ្រាវ និងពិនិត្យស្ថានភាពជំងឺ ដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមលក្ខណ:បច្ចេកទេស អ្នកជំងឺ និងអ្នកសង្ស័យថាឆ្លងជំងឺ ត្រូវបានធ្វើការបែងចែកចេញដូចខាងក្រោមៈ ១. អ្នកជំងឺចំនួន ១៤៧នាក់ (ស្រ្តី ១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក
September 1, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថានៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស័យ ជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងនៃអធិការដ្ឋាន ផ្នែកជំនាញបានចុះពិនិត្យ។ ដោយអនុវត្តន៍តាមគោលការណ៍ ដឹកនាំជាប្រចាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខពេញវុធ អភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង ករណី “ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន” ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៩នាក់ ស្រី០៣នាក់ ដែលបានពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យចំនួនៈ១៥នាក់
September 1, 2020 - ព័ត៌មានជាតិ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បន្តចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រាប់ នៅផ្សារវាលយន្ត ស្ថិតក្នុងទីរួមខេត្តស្វាយរៀង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៤៧ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ *
September 1, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “កាលពីថ្ងៃអាទិត្យ មានជនចង្រៃ បានដើរដកដើមផ្កាក្រដាស ដែលក្រុមការងារបានដាំរួចកន្លងមក នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលើផ្លូវ ។ ពិតជាចង្រៃខ្លាំងណាស់ ។ បើមានប្រិយមិត្តណាបានឃើញ សូមជួយប្រាប់ផង ចង់ជួបគាត់សួរនាំខ្លះ”។ មហាជនជាច្រើនសម្តែងការមិនពេញចិត្ត និងខឹងសម្បាយ៉ាងខ្លាំង ចំពោះជនមិនស្គាល់មុខរូបនោះ ដែលបានបំផ្លិចបំផ្លាញផ្កា ដែលក្រុមការងារខេត្តខិតខំប្រឹងប្រែងដាំបែបនេះ និងសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជននោះឲ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
September 1, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម ០៩ (អ្នកបើកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន (អ្នកបើកបរម៉ូតូ)។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត (រហ័សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ។ ក្រោយកើតមានករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ
September 1, 2020









