- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសជាអាជីវករលក់ដូរ នៅផ្សារប៉េសេម្នាក់ ត្រូវក្រុមចោរប្រដាប់អាវុ ធ្វើសកម្មភាពយកកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់យកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០ មួយគ្រឿង និងកាបូបស្ពាយ ដែលមានលុយ២៥០០ដុល្លារ និងទូរស័ព្ទដៃ ២គ្រឿងទៀត បានសម្រេច ជិះគេចខ្លួនបាត់ស្រមោល ខណៈពេលដែលបុរសរងគ្រោះជិះម៉ូតូមកដល់ខាងមុខផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្បែររបងសកលវិទ្យាល័យភូមិន្ទកសិកម្ម តាមផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ រឹម រ៉ាឌី ភេទប្រុស អាយុ ១៨ឆ្នាំ ជាអាជីវករលក់ដូរ នៅផ្សារប៉េសេ ស្នាក់នៅកន្លែងកើតហេតុ
August 31, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ទាំងពេលថ្ងៃ ទាំងពេលយប់ មនុស្សស្លាប់ជាច្រើន ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្តែងបុរស ២នាក់ជាកម្មករសំណង់ កំពុងជិះម៉ូតូឌុបគ្នា មិនដឹងថារអិលដួលដោយខ្លួនឯង ឬប៉ះដៃចង្កូតជាមួយម៉ូតូអ្នកផ្សេងទេ គ្រាន់តែឃើញដួលហើយ ត្រូវបានរថយន្ដមិនចាំម៉ាក បើកលឿនមកកិនបុរសទាំងពីរនាក់នោះបណ្ដាលឲ្យបែកក្បាល បែកទាំងមួកសុវត្ថិភាពស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័ម ហើយរថយន្តរត់គេចបាត់ស្រមោល នាវេលាម៉ោងជាង ៨យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានបឋមពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងពីរត្រូវជាមិត្តភិក្តនឹងគ្នា បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Wave សេ១១០ ពណ៌ខ្មៅ
August 31, 2020 - សិល្បៈ
តារាចម្រៀងវ័យក្មេងល្បីឈ្មោះម្ចាស់បទ រាំញីកែងជើង គឺលោក ងួន ចាន់ដេវីត ហៅ G-Devith ទើបតែធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយជូនគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ដោយលោកបានទិញរថយន្តប្រណិតម៉ាក Rolls-Royce Ghost តំលៃរាប់សែនដុល្លារ កាលពីមួយខែមុន ស្រាប់តែពេលនេះលោកបានទិញរបស់ Lexus ត្រកូល LM ម៉ូដែលថ្មីតំលៃជាង 10ម៉ឺនដុល្លារមួយគ្រឿងទៀត ក្នុងថ្ងៃខួបស្នេហ៍គ្រប់4ឆ្នាំជាមួយតារាចម្រៀងស្រី ទេព បូព្រឹក្ស។ លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញរូបរាងរថយន្តថ្មី2គ្រឿងរបស់ពួកគេ ជាមួយនឹងសារមួយឃ្លាថា៖ “ស្រីខ្មៅមិនមែនស្លូតទេ តែស្រី ស
August 31, 2020 - សង្គម
រឿងរ៉ាវដ៏សង្វែគមួយបានកើតឡើងនៅក្នុងគ្រួសារមួយដែលមានកូនតូចៗ៣នាក់ជាបន្ទុក ចំណែកស្ត្រីជាម្តាយត្រូវបានស្លាប់បាត់បង់ជីវិតជាមួយនឹងកូនក្នុងផ្ទៃជិតគ្រប់ខែទៅហើយ។ ហេតុការណ៍នេះដែរបានធ្វើអោយមហាជនជាពិសេសអ្នកលេង Facebook រន្ធត់ចិត្តយ៉ាងខ្លាំងខណៈដែលបុរសជាប្តីត្រូវបាត់បង់ភរិយានិងកូនក្នុងពេលតែមួយ ហើយអ្វីដែលសង្វែគជាងនេះទៅទៀតនោះគឺគាត់គ្មានប្រាក់សូម្បីទិញក្តាមឈូសដាក់សពប្រពន្ធដើម្បីធ្វើបុណ្យថែមទៀតផង។ ក្នុងនោះដែរម្ចាស់ក្រុមហ៊ុនទុយោទឹក King Diamond World ទាំង២នាក់បានប្រកាសជួយថវិកាចំនួន $1000 ដល់បងប្រុសខាងលើដែលខ្វះខាតនិងគ្មានលទ្ធភាពទិញសូម្បីក្តាមឈូសដាក់សពប្រពន្ធ ដោយម្ចាស់ក្រុមហ៊ុនទុយោទឹកទាំង២រូបនេះបញ្ជាក់ថាពួកគាត់មានក្តីអាណិតអាសូរយ៉ាងខ្លាំង តែមិនទាន់ដឹងថានឹងត្រូវទាក់ទងបងប្រុសតាមវិធីណាឡើយ ទើបពួកគាត់បង្ហោះរូបបងប្រុសនៅលើទំព័រ Facebook ដើម្បីប្រកាសស្វែងរកបងប្រុសតែម្តង។ ម្ចាស់ក្រុមហ៊ុនដដែល ដែលមានទំព័រ Facebook ឈ្មោះថា A Liga បានសរសេររៀបរាប់ថា៖ “ឃើញព័ត៌មាននេះហើយខ្លោចចិត្តណាស់ ខ្ញុំចង់ជួយថវិកាគាត់ $1000 ដើម្បីអោយគាត់ទិញក្តាមឈូសដាក់សពប្រពន្ធគាត់ តែមិនដឹងទាក់ទងគាត់តាមណា បើមានអ្នកស្គាល់គាត់ជួយអោយគាត់ទាក់ទងមកខ្ញុំបាន”។ គួរបញ្ជាក់ផងដែរថា គេតែងតែឃើញម្ចាស់ក្រុមហ៊ុនទុយោទឹក King
August 31, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីស្លៀកស្បង់ចីពរ ជាព្រះសង្ឃគ្មានច្បាប់អនុញ្ញាត។ ករណីនេះកើតនៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ សៀមរាប ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យមានគ្នា០២នាក់៖ ទី១-ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរំដួលខាងលិច ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) និងទី២-ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំមានទីលំនៅភូមិ ស្រីជា ឃុំល្បើក
August 31, 2020 - ព័ត៌មានជាតិ
ស្រុកព្រៃនប់៖ គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្ត២គ្រឿងបុកគ្នា កាលពីម៉ោងជិត៦ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ ចំណុចផ្លូវកោង ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តរត់តាក់ស៊ី ម៉ាក BYD ស្លាកលេខ 2B-1857 អ្នកបើកបរឈ្មោះ GUAN LIANLIN ជនជាតិចិន អាយុ២៩ឆ្នាំ មុខរបរ បើកតាក់ស៊ី ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បានរេចង្កូតជ្រុលទៅបុករថយន្ត ធំ ម៉ាក FUSO ស្លាកលេខ
August 31, 2020 - PR
ទើបតែបញ្ចប់កម្មវិធីប្រគំតន្ត្រី Huawei nova 7i LUXURY មិនទាន់បាត់ក្តៅផង ស្រាប់តែក្រុមហ៊ុនហួវៃត្រៀមលុយរាប់ម៉ឺនដុល្លារធ្វើកម្មវិធីប្រគំតន្ត្រីខ្នាតយក្សមួយទៀត ដាក់សម្ពោធផ្លូវការនូវកំពូលស្មាតហ្វូន Huawei nova 7 SE 5G តម្លៃ $349 ចាប់ពីម៉ោង 6 ដល់ 8 យប់ ថ្ងៃសៅរ៍ ទី05 កញ្ញា 2020 ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងហ្វេសប៊ុកផ្លូវការ Huawei Mobile។ កម្មវិធីប្រគំតន្ត្រីលើកនេះពិតជាអស្ចារ្យ និងធំជាងលើកណាៗទាំងអស់ ជាមួយនឹងវត្តមាននៃតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា រួមទាំងការសម្ពោធ ដាក់លក់ជាផ្លូវការនូវ
August 31, 2020 - បច្ចេកវិទ្យា
បច្ចុប្បន្ននេះ នាពេលល្ងាច និងពេលរាត្រី មនុស្សភាគច្រើនតែងតែជួបជុំគ្នាទៅសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ឬដើរលេងពេលយប់ៗនៅតាមទីកន្លែងផ្សេងៗដូចជា សួនច្បារ មាត់ទន្លេ ពិសេសគឺស្កាយបារខ្ពស់ មើលពីលើចុះគឺមានទេសភាពភ្លើងចម្រុះពណ៌ជុំវិញទីក្រុងភ្នំពេញយ៉ាងស្រស់ស្អាតគួរឲ្យចង់គយគន់ដាច់កន្ទុយភ្នែកតែម្តង។ ហើយបើត្រលប់ទៅកាលពីមុនគឺពិបាកមែនទែន ទោះបីជាទេសភាពនាពេលរាត្រីស្រស់ស្អាត ចង់ថតរូប ប៉ុន្តែបែរជាបើមិនអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតបាន ព្រោះតែបច្ចេកវិទ្យាកាមេរ៉ាទូរស័ព្ទមិនទាន់ទំនើប និងមិនមានមុខងារសម្រាប់ជំនួយ ដើម្បីថតរូបនាពេលយប់ឲ្យច្បាស់ល្អ ហើយរូបថតខ្លះគឺងងឹតតែម្តង។ ជាការពិតណាស់ បើទេសភាពនាពេលរាត្រី រំលេចដោយភ្លើងប្រដេញចម្រុះពណ៌ស្អាតបែបនេះ បើមិនបានផ្តិតយករូបភាពស្អាតៗប្រាកដជាស្តាយក្រោយជាមិនខាន។ ហើយបើមានស្មាតហ្វូន OPPO Reno4 ចាប់កាន់ក្នុងដៃ និងថតរូបស្អាតៗគឺរឹតតែអស់ក្តីបារម្ភតែម្តង ទោះថតពេលថ្ងៃ ឬថតពេលរាត្រីក៏នៅតែលេចធ្លោគ្រប់ពេលវេលា ដោយសារតែគុណភាពថតរូបស្អាត មិនថាយប់ មិនថាថ្ងៃមើលទៅស្រដៀងទៅនឹងគុណភាពកាមេរ៉ាថតកុន។ ខាងក្រោមនេះ គឺជាកម្រងរូបភាពដ៏ស្រស់ស្អាតជាច្រើនរបស់
August 31, 2020 - ព័ត៌មានជាតិ
ភ្នំពេញ-អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញដែលគយចាប់បាន រួសរាន់ចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ ស្របពេលដែលឱសានវាទជិតផុតកំណត់ផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្ដីជូនដំណឹងជាលើកចុងក្រោយ ដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្ដោះអាសន្នដោយរដ្ឋបាលគយ ឲ្យចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន ក្នុងរយៈពេល ៦០ថ្ងៃ ។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់សម្គាល់ឃើញថា មានម្ចាស់មួយចំនួន នៅស្ទាក់ស្ទើរពុំទាន់បានចូលមក បំពេញកាតព្វកិច្ចនៅឡើយ។
August 31, 2020 - ព័ត៌មានជាតិ
កណ្តាល៖ ករណីអំពើលួច(ឆក់ទូរស័ព្ទ) កើតហេតុ៖ថ្ងៃទីមិនចាំ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១៨.៣០នាទី នៅចំណុចតាមផ្លូវលេខ២១ភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមិនត្រូវបានគេមិនស្គាល់ឈ្មោះឡើយ ភេទស្រី អាយុ២០ឆ្នាំ (មិនបានដាក់ពាក្យបណ្តឹង) ចំណែកឯជនសង្ស័យមានគ្នា០២នាក់៖ ១-ឈ្មោះ ផាន់ ឧត្តម ហៅ ស្វិត ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ២-ឈ្មោះ ជួន ចន្ទ័បូរមី ភេទស្រី ជនជាតិខ្មែរ
August 31, 2020









