Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន០១នាក់បន្ថែមទៀត និងមានករណីវិជ្ជមានថ្មីចំនួន ០១នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយចំនួន០១នាក់នោះ គឺជាបុរសជនជាតិចិន ចំណែកឯអ្នកវិជ្ជមានគឺជាបុរសជនជាតិបារាំង ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង។ សូមអានព័ត៌មានលំអិតខាងក្រោម៖  

    August 31, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការបង្ហោះរបស់លោកពូហ៊ុយ ប៊ុនឡេង អ្នកសារព័ត៌មានខេត្តព្រះសីហនុបានឲ្យដឹងថាមានករណីលួចម៉ូតូបាន យកទៅដោះខ្ទេចបំបាត់ដាន បើប៉ូលីសមិនមានជំនាញក្នុងការស្រាវជ្រាវរកទេ មិនងាយបង្ក្រាបបានឡើយ។ នេះជាវត្ថុតាងដែលក្រុមជនសង្ស័យលួចម៉ូតូពលរដ្ឋក្នុងខេត្តព្រះសីហនុ ហើយត្រូវបានប៉ូលីសបង្ក្រាបបាននៅចុងខែសីហា ឆ្នាំ2020 ដកហូតបានម៉ូតូ10គ្រឿង ។ មានជនសង្ស័យជាអ្នកលួចចំនួន8នាក់ និងអ្នកទទួលផលចោរកម្ម (កន្លែងទទួលបញ្ចាំ)ម្នាក់ទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃ30សីហា2020នេះ៕

    August 31, 2020
  • ព័ត៌មានជាតិ

    បាត់ដំបង៖ ព័ត៌មានទាន់ហេតុការណ៍៖ ពេលនេះអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅផ្សារណាត់ខេត្តបាត់ដំបង នៅព្រលប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍ដើម្បីពន្លត់ ភ្លាមៗគេមិនទាន់ដឹងមូលហេតុនៃការឆាបឆេះនេះទេ។ សូមប្រិយមិត្តចាំទស្សនាព័ត៌មានលំអិត ឆេះផ្សាណាត់ហើយ ជួយផង Posted by ក្រដាស់ សរ on Sunday, August 30, 2020

    August 30, 2020
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះ ទាំងការរស់នៅក៏ដូចជា ការទិញទំនិញសុទ្ធតែមានការផ្លាស់ប្តូរជាបែបអ៉ីនធើណេត ។ ហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា ម៉ាកបច្ចេកវិទ្យាពេញ​និយមrealme ក៏បានបង្កើតនូវការលក់លក្ខណៈសំបូរបែប​ ដោយផ្អែកទៅលើការលក់Offline បង្កើតឡើងនូវការលក់ថ្មីតាមរយៈOnline ផ្តល់នូវបទពិសោធន៍ទិញទំនិញដែលងាយស្រួលនិងថ្មីដល់អតិថិជន។ realmeបានសហការជាមួយដៃគូលក់Onlineនិងក្រុមហ៊ុនដឹកជញ្ជូនជាច្រើន រួមមាន Smile Shop、L192、La Rue និង Dola Mallជាដើម ខណៈពេលដែលមានការធានានូវគុណភាពនិងការជួសជុលដូចគ្នាទៅនឹងការលក់Offlineដែរ ថែមទាំងនាំមកនូវការសន្សំសំចៃ បទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល ដល់អតិថិជន បំពេញនូវតម្រូវការដែលមានការបង្ហាញពីបុគ្គលិកលក្ខណៈនិងបទពិសោធន៍កាន់តែប្រសើររបស់អតិថិជនវ័យក្មេង។ ដើម្បីបង្កើនបទពិសោធន៍ទិញទំនិញរបស់អតិថិជន និងបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត ដោយ នៅពេលដែលអតិថិជនបានជួបនូវផលិតផលrealmeដែលពេញចិត្តហើយនោះ មិនដោយសារតែថវិកាមិនគ្រប់គ្រាន់ហើយធ្វើអោយបានបង់របស់ដែលពេញចិត្ត ។ realme រួមជាមួយនឹងWOWNOW ដែលជាដៃគូលក់អនឡាញ​ បានប្រកាសនៅថ្ងៃទី២៩ខែសីហាថា អតិថិជននឹងអាចទិញទូរស័ព្ទrealmeដោយការបង់រំលោះតាមរយៈWOWNOW

    August 30, 2020
  • ព័ត៌មានជាតិ

    (ក្រុងព្រះសីហនុ)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៤នាក់ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១៨៖១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ទាន់ អាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។

    August 30, 2020
  • សិល្បៈ

    នៅមុននេះបន្តិចដែរលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ បានបង្ហោះរូបថតនាយក្រាន់ ដែលជាតារាកំប្លែងបានកោសក់ដើម្បីរម្លឹកថ្ងៃខួបកំណើតរបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះដែរនាយ ពែកមី ក៏បានបង្ហោះវិដេអូ បួសជាសង្ឃដែលនាយបញ្ជាក់ថាជាការដើរតួសំដែងក្នុងកម្មវិធី រម្លឹកខួបរបស់តារាចម្រៀង អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ដូចគ្នា។ គួរបញ្ជាក់ផងដែរថាអធិរាជសំលេងមាស ស៊ិន ស៊ីសាមុត បានកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ហើយទទួលមរណៈភាពក្នុងអំឡុងខែឧសភា ឆ្នាំ១៩៧៦ នាសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕

    August 29, 2020
  • សិល្បៈ

    មានការភ្ញាក់ផ្អើលមួយដែលធ្វើអោយមានការចែករំលែកតៗគ្នា ក្រោយពេលដែលលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ប្រធានគ្រប់គ្រងការផលិតកម្មវិធីកម្សាន្ត CBS បានបង្ហាញពីសកម្មភាពកោសក់របស់នាយ ក្រាន់ តារាកំប្លែងល្បីឈ្មោះដែលជាប្អូនប្រុសបង្កើតរបស់នាយ ពែកមី និងនាយគ្រឿន ដើម្បីរម្លឹកខួបកំណើតរបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត។ លោកតា វ៉ិចទ័រ បានរៀបរាប់នៅលើទំព័រ Facebook របស់លោកតា៖ “ក្នុងនាមបងជាប្រធានគ្រប់គ្រងការផលិតកម្មវិធីកម្សាន្ត CBS បងសូមថ្លែងអំណរគុណប្អូនក្រាន់ ដែលបានកោសក់លើឆាករាត្រីកម្សាន្ត ដើម្បីរម្លឹកគម្រប់ខួបកំណើតលោកតាស៊ិន ស៊ីសាមុតអធិរាជសំលេងមាសកាលពីរាត្រីថ្ងៃសៅរ៍ទី២៩/៨/ឆ្នាំ២០២០ដែលរៀបចំឡើងដោយCTN ។” គួរបញ្ជាក់ផងដែរថាអធិរាជសំលេងមាស ស៊ិន ស៊ីសាមុត បានកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣

    August 29, 2020
  • ព័ត៌មានជាតិ

    ប្រិយមិត្តធ្លាប់បានដឹងហើយថា ខ្លាញ់បំពងដែលប្រើយូរហើយឡើងពណ៌ខ្មៅហើយអ្នកលក់ដូរនៅតែបន្តប្រើដដែលៗទៀត ធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ ជាក់ស្តែងប្អូនប្រុសម្នាក់បានបង្ហោះក្រើនរម្លឹកដល់មិត្តក្នុងហ្វេសបុកដោយប្អូនបានឃើញអ្នកលក់មាន់ស្រែបំពង ដែលប្រើខ្លាញ់ដដែលៗរហូតឡើងខ្មៅ និងជិះកាត់កន្លែងលក់មានក្លិនធុំឈ្ងៀមហើយឡើងឈឺក្បាល។ គាត់បានរៀបរាប់ឲ្យមានការប្រុងប្រយ័ត្នចំពោះការទទួលទាន ដោយគាត់បានរៀបរាប់ថា៖ យោងតាមហ្វេសបុកប្អូនប្រុសឈ្មោះ Piseth Huy បានបង្ហោះឲ្យដឹងថា ” វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដល់អាយុជីវិតបងប្អូន! មាន់ស្រែបំពង ១ = ១,៥០០០៛…. រាល់ពេលដែលខ្ញុំជិះកាត់កន្លែងលក់មាន់បំពងម្ដង ខ្ញុំតែងតែធុំក្លិនឈ្ងៀមហើយវាធ្វើឲ្យខ្ញុំឈឺក្បាល ខ្ញុំចេះតែឆ្ងល់ថាវាក្លិនអ្វី? ថ្ងៃមួយខ្ញុំបានទៅទិញមាន់បំពងដែលគេលក់តាមផ្លូវ ពេលដែលខ្ញុំក្រឡេកឃើញប្រេងដែលគេបំពងមាន់នោះ ធ្វើអោយខ្ញុំស្រងាកចិត្តយ៉ាងខ្លាំង ព្រោះវាមានពណ៌ខ្មៅដូចប្រេងម៉ាស៊ីន។ តាមពិតប្រេងឆាសម្រាប់បំពងមាន់នោះ គឺជាប្រេងធុងដែលគេបានកែច្នៃរួចម្ដងហើយ សំខាន់ជាងនេះទៅទៀត វាត្រូវបានយកមកប្រើរាប់សិបដងរហូតឡើងពណ៌ខ្មៅងងឹតបែបនេះ ដែលវាពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សធ្ងន់ធ្ងរជាទីបំផុត…!!!ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់!!! សូមជួយចែករំលែក ដើម្បីជួយជីវិតមនុស្ស!”៕

    August 29, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ៣០នាទី នៅចំណុច ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង ។ បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ កំពង់ស្ពឺ 1I-9447 ដែលជនរងគ្រោះចតទុកនៅលើផ្លូវ រួចជិះគេចខ្លួនបាត់ ។

    August 29, 2020
  • ព័ត៌មានជាតិ

    ​ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​របស់​ឯកឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ចទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ គឺ​ត្រូវតែ​ចូលរួម​សហការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ជាពិសេស​គឺ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា បើ​បើកបរ​រថយន្ត​ត្រូវតែ​ពាក់​ខ្សែក្រវ៉ាត់ បើកបរ​ម៉ូតូ​គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព ជាពិសេស​ហាម​ដាច់ខាត​មិន​ឲ្យ​និយាយ​ទូរស័ព្ទ​ក្នុងពេល​បើកបរ​។​ ​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅ​គោលដៅ​ផ្លូវសហព័ន្ធរុស្សី មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បានធ្វើ​ការឃាត់ និង​ផាកពិន័យ​មន្ត្រីប៉ូលិស​ចំនួន​២​រូប ដែល​បើកបរ​ម៉ូតូ​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំណុច​នេះ​គឺជា​ការបង្ហាញ​គំរូ​មួយ​ដ៏​ល្អ​នៃ​ការអនុវត្ត​ច្បាប់​ស្មើភាព​គ្នា​រវាង​មន្ត្រី​អនុវត្តន៍​ច្បាប់ និង​ប្រជាពលរដ្ឋ​។​ ​ជាមួយ​នោះដែរ​មន្ត្រី​ទាំង​២​រូប​ខាងលើ ត្រូវបាន​អង្គភាព​បាន​ហៅ​ឲ្យ​ចូលខ្លួន​ដើម្បី​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ផងដែរ​៕​ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  

    August 29, 2020