- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មុននេះបន្តិច សមត្ថកិច្ចបានចាប់ខ្លួនកូនប្រុសតិរច្ឆាន ដែលបានកាត់កម្តាយខ្លួនឯងបានហើយ នៅក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ។ គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាម២០២០ មានករណីឃាតកម្មដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បង្កឡើងដោយបុរសម្នាក់ត្រូវជាកូនបង្កើត បានធ្វើសកម្មភាកាត់កសម្លាប់ម្តាយរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ក្នុងបុរីសឡា៣ ម្តុំមន្ទីរពេទ្យមូលមិត្ត ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់៕
August 29, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណៈជនពិសេសបងប្អូន ដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថាក្នុងមួយរយៈពេលថ្មីៗនេះមានជន សង័្សយមិនស្គាល់អត្តសញ្ញាណបានបង្កើតផេក Pageហ្វេសប៊ុកដើម្បីផ្សព្វផ្សាយលក់ទូរស័ព្ទដៃ និងផលិតផលផ្សេងទៀតឱ្យទៅអតិថិជនតាមរយៈអនឡាញ online ។ នៅពេលដែលអតិថិជនសាកសួររកទីតាំងធ្វើអាជីវកម្មរបស់ម្ចាស់ផេក Page ខាងលើបានយករូបភាព( ហាងលក់ទូរស័ព្ទឈ្មោះ ហឹម ហ៊ ) ដែលមានទីតាំងក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងទៅបង្ហាញប្រាប់អតិថិជន ដើម្បីជាការបន្លំបោកប្រាស់ឱ្យអតិថិជនមានជំនឿនិងផ្ញើប្រាក់មកឱ្យខ្លួនតាមរយៈការទិញទូរស័ព្ទ ឬផលិតផលផ្សេងៗ ប៉ុន្តែពេលទទួលបានប្រាក់ពីអតិថិជនហើយ ជនសង័្សយមិនបានផ្ញើទូរស័ព្ទ ឬផលិតផល នោះឱ្យទៅអតិថិជនទេ។ សកម្មភាពបន្លំបោកប្រាស់ តាមរូបភាពខាងលើនេះ បានធ្វើឱ្យមហាជនឬអតិថិជន ដែលរងគ្រោះដោយអំពើរបស់ជនស័ង្សយខាងលើ មានការយល់ច្រឡំជាខ្លាំងទៅលើម្ចាស់ហាងលក់ទូរស័ព្ទត្រឹមត្រូវពិតប្រាកដឈ្មោះ ហឹម ហ៊ ថាជាអ្នកប្រព្រឹត្តិសកម្មភាពបែបនេះទៅវិញ។ នៅពេលនេះម្ចាស់ហាងលក់ទូរស័ព្ទឈ្មោះ ហឹម ហ៊
August 29, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គួរឲ្យអាសូរ! បុរសម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូ Zoomer-X មួយគ្រឿងតាមផ្លូវតែម្នាក់ឯង ត្រូវបានរថយន្តកាមរីមួយគ្រឿង បើកវ៉ាជែងក្នុងល្បឿនលឿន ទៅបុកពេញទំហឹង ប៉ើងជិត១០០ម៉ែត្រ បោកផ្ទប់នឹងកញ្ចក់រថយន្តស្លាប់មួយរំពេច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០០:៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ទុំ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើជាម៉ាស៊ីនត្រជាក់ ស្នាក់នៅម្ដុំសឡា សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅផ្លូវ៥១ ជិតផ្សារក្រាំងចេក ខេត្តកំពង់ស្ពឺ។
August 29, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត PRIUS មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងទៀត បណ្ដាលឲ្យរេចង្កូតខ្ទាតទៅបុកឡើងសួនច្បារពុះចែកផ្លូវ ធ្លាក់ទៅលើគន្លងផ្លូវម្ខាងទៀត និងបាក់កាឡេកង់មុខរងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច នៅទទឹងផ្លូវតែម្ដង សំណាងល្អមិនបណ្ដាលឲ្យមានរបួសទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង០០:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើកំណាត់ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសម្ដីអ្នកបើកបររថយន្តបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA-PRIUS) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AA-7976 បានធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច ដោយបានទទួលស្គាល់ថារូបគាត់ពិតជាបើកលឿនមែន ព្រោះផ្លូវមានសភាពស្ងាត់
August 29, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានករណីឃាតកម្មដ៏សាហាវមួយ បានកើតឡើងទាំងព្រឹកព្រលឹម បង្កឡើងដោយបុរសម្នាក់ ត្រូវជាកូនបង្កើត បានកាត់កសម្លាប់ម្តាយរបស់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ម្តុំមន្ទីរពេទ្យមូលមិត្ត ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍នេះកំពុងបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យមើល និងហ៊ុមព័ទ្ធកន្លែងកើត ដើម្បីធ្វើការត្រួតពិនិត្យកោសល្យវិច្ឆ័យផងដែរ នេះបើតាមសេចក្ដីរាយការណ៍បឋមដែលក្រុមការងារយើងទទួលបាននាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ។ ខណៈនេៈសមត្ថកិច្ចចម្រុះកំពុងនៅកន្លែងកើតហេតុ និងស្រាវជ្រាវរកជនសង្ស័យជាកូនបង្កើត ដែលបានរត់គេចខ្លួនបាត់ ។ ដោយ៖ បងម៉េង ខ្មែរណូត
August 29, 2020 - ព័ត៌មានជាតិ
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតជនជាតិចិន ដែលបង្កដោយជនជាតិចិនដូចគ្នាមួយករណី នៅខណ្ឌចំការមន ក្រោយទទួលពាក្យបណ្ដឹងបាន៦ម៉ោង។ ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៥ ខែសីហា ក្រោយទទួលបានពាក្យបណ្ដឹងនៅវេលាម៉ោង៩ព្រឹក ចំណុចខុនដូរមួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្រោយទទួលបានពាក្យបណ្ដឹង និងមានបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បើកការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានជនដៃដល់៦នាក់។
August 29, 2020 - ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស ។ នៅរសៀលថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ។ សេចក្តីប្រកាសព័ត៌មាន បានបង្ហាញឱ្យឃើញថា សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេសមានចំនួន ៨១១៣សំណុំរឿង ស្មើ
August 28, 2020 - ព័ត៌មានជាតិ
សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០អំពីការអភិវឌ្ឍនៅបរិវេណខាងលិចប្រាសាទអង្គរវត្តថា៖ ចាប់ពីថ្ងៃនេះទៅ បរិវេណខាងលិចប្រាសាទអង្គរវត្តទាំងស្រុង នឹងប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយកាន់តែមានសម្រស់ស្រស់ស្អាតជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌។ សូមកុំភ្លេចមកលេងអង្គរវត្ត! មកម្តងនេះ ភ្ញៀវទេសចរពិតជាប្លែកភ្នែកនឹងភាពស្រស់ស្អាតត្រជាក់ចិត្តមិនខាន!» លោក កុសល បញ្ជាក់ថា ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកនៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំផ្លូវដើរ កាត់ស្មៅ និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម។ ក្នុងនោះដែរ យើងក៏បានរៀបចំប្រព័ន្ធរំដោះទឹក រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗកាន់តែប្រសើរជាងមុន ដើម្បីឱ្យបរិវេណខាងលិចប្រាសាទអង្គរវត្តកាន់តែមានរបៀបរៀបរយនិងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលម្ហែចិត្ត លម្ហែកាយ និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងនេះទុកជាអនុស្សាវរីយ៍។
August 28, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ស្ដីពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្ការ និងសំអាតផ្ទៃដី១៧,៣៣ហិកតា សម្រេចបាន១០០ភាគរយ ហើយ។ បើតាមឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទីលានចាក់សំរាមថ្មីក្នុងខេត្តនេះ នឹងមានការជីករណ្តៅដីធំៗចំនួនបួន ដោយរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ និងមានជម្រៅចាប់ពី២-៤ម៉ែត្រ ភ្ជាប់ជាមួយប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលព្រមជាមួយគ្នាតែម្តង។ ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ មានទំហំផ្ទៃដី សរុប៥១ហិកតា ស្ថិតនៅភូមិអូរ តាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ
August 28, 2020 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទីស្នាក់ការភូមិចង បានចុះល្បាតនៅចំណុចអូរឡាប៉ងឧទ្យានជាតិវីរៈជ័យ ប្រទះឃើញមានការបោះជំរុំមួយកន្លែង ដើម្បីធ្វើសកម្មភាពប្រមាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ។ ក្រុមការងារបានធ្វើការត្រួតពិនិត្យឃើញថា មានអន្ទាក់ប្រភេទខ្សែកាបចំនួន០៩ និងអង្គប់ដែក អូតូម៉ាទិច (អន្ទាក់ខ្លា) ចំនួន០៣ សាច់សត្វប្រើស ០២ដុំ សាច់ស្វាមួយដុំ (ឆ្អើ ) ញញួរ០១ ទូរស័ព្ទដៃ០១គ្រឿង និងខ្សែអន្ទាក់ចំនួន២០ទៀត កំពុងបានដាក់ក្នុងព្រៃឧទ្យានជាតិវីរៈជ័យ។ សកម្មភាពល្មើសនេះ បង្កឡើងដោយឈ្មោះ ហួង វ៉ានកុង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម។ ដោយមានការអនុញ្ញាតពីលោកព្រះរាជអជ្ញារង លាង អ៊ូ
August 28, 2020









