- Khmernote Media
- បច្ចេកវិទ្យា
realme, ម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក ដោយគ្រាន់តែចូលក្នុងទីផ្សារប្រទេសមកម្ពុជានៅក្នុងរយៈពេលខ្លីក៏ទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងទីផ្សារប្រទេសកម្ពុជា ហើយនៅថ្ងៃនេះ realme បានដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីនៃត្រកូល C series ដែលមានបំពាក់ថាមពលថ្មធំ 6000mAh គឺrealme C12 និងជាស្មាតហ្វូន6000mAhដំបូងគេបង្អស់ជាផ្លូវការនៅប្រទេសកម្ពុជា ដែលអាចកាន់ថ្ម57ថ្ងៃ ដើម្បីដោះស្រាយនូវបញ្ហាអស់ថ្មរបស់យុវវ័យ ។ realme C12 ដែលមាន 3GB RAM + 32GB ROM ដាក់លក់ក្នុងតម្លៃ139ដុល្លារ។។ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់realme C12 ដែលដាក់ប្រកាសលើកនេះ : ថាមពលថ្មធំ6000mAhដែលអាចកាន់ថ្មបាន57ថ្ងៃ ដើម្បីអោយមុខងារស្មាតហ្វូនដំណើរការបានល្អ សមត្ថភាពនៃការកាន់ថ្មគឺពិតជាសំខាន់ខ្លាំងណាស់។ដោយឃើញពីតម្រូវការរបស់យុវវ័យទៅលើថាមពលថ្មនៃស្មាតហ្វូន realme C12 បានបំពាក់នូវថាមពលថ្មធំ6000mAh
August 27, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ (ដំណឹងបឋម )ខណៈពេលនេះមាន អគ្គិភ័យ កំពុងឆេះផ្ទះល្វែង យ៉ាងសន្ធោសន្ធៅ នៅក្នុងបុរី ៩៩៩ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នាម៉ោង០៤:៣០នាទីល្ងាច ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរ និងសម្ថកិច្ចខណ្ឌមានជ័យ កំពុងសហការជាមួយក្រុមពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ៕ ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត
August 27, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និង សម្របសម្រួលគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោងលើកកម្ពស់ ការផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យក្រោមហិរញប្បទានឥណទានសម្បទានរបស់ធនាគារពិភពលោក ដោយមានការចូល រួមពីសា្ថប័ន និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រកាសសុពលភាពសមាសភាពគណៈកម្មការ និងពិភាក្សាលើរបៀបវារៈ មួយ ចំនួនដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន
August 27, 2020 - រថយន្ត
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេស៊ុក អំពី រថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជាឡានស្ព័រមួយគ្រឿងមើលមិនលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថាគឺជាស្នាដៃជាងនៅក្នុងស្រុកផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។ បើតាមការរៀបរាប់របស់ម្ចាស់គណនីឈ្មោះ ឈួន រីយ៉ា និងជាម្ចាស់រថយន្តផងបានរៀបរាប់ថា៖ “ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 092 222000 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ”។ ទាក់ទងនឹងការកែច្នៃពីរថយន្ត Toyota Camry ស៊េរីឆ្នាំ 1992
August 27, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នៃអធិការដ្ឋានខណ្ឌសែនសុខ នៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីឆក់កាបូបយួរដៃពីនារីម្នាក់ បានសម្រេច នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន លើផ្លូវ១៩៦៦ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥-០៨-២០២០ វេលាម៉ោង១៥:៥៥នាទីកន្លងទៅ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតថាជនសង្ស័យ មានគ្នា ៧នាក់ តែគេចខ្លួនបាត់ម្នាក់ឈ្មោះ បឿក ចំណែកឯជនសង្ស័យ ០៦នាក់ដែលកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបាន មានដូចជា៖ ១.ឈ្មោះ
August 27, 2020 - បច្ចេកវិទ្យា
OPPO Reno4 រំលេចជាមួយមុខងារ AI Color Portrait ដំបូងគេបង្អស់សម្រាប់ស្មាតហ្វូន OPPO! ពិតជាទំនើប ប្លែក និងបង្ហាញពីភាពលេចធ្លោគ្រប់ពេល! បើនិយាយពីការថតរូបតាមទូរស័ព្ទ អាចនិយាយបានថា អ្នកណាៗក៏ចេះថតបានដែរ ប៉ុន្តែអាចនឹងមិនទាន់មានគុណភាព ឬទទួលយកបាននោះទេ។ ដូច្នេះ ប្រសិនចង់បានរូបមួយប្រកបដោយគុណភាព រូបថតទាក់ទាញ និងមានលក្ខណៈលេចធ្លោដូចអ្នកថតរូបជំនាញ ត្រូវតែចេះកំណត់នូវគន្លឹះ 3 យ៉ាងធំៗនេះជាមុនសិន។ គន្លឹះទី1 “ទិសដៅនៃពន្លឺ” មុននឹងថតរូប ដំបូងគេបង្អស់ត្រូវមើលពន្លឺជាមុនសិន ព្រោះជាធម្មតាមិនអាចថតរូបបញ្ច្រាសពន្លឺថ្ងៃនោះទេ។ សម្រាប់គន្លឹះទី2 វិញគឺ “ការប្រើ Grids” នៅពេលដែលយើងបានមុខងារ Grids
August 27, 2020 - ព័ត៌មានជាតិ
កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទី កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោក ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោកជំទាវព្រះរាជអាជ្ញា ចាត សូរស្មី បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្រា្កប នៅចំណុចផ្លូវជាតិលេខ០៣ ក្នុងផ្ទះសំណាក់ លី ហេង ស្ថិតក្នុងភូមិព្រៃកេះឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ☆លទ្ធផល: ក-ឃាត់ខ្លួនជនសង្ស័យ៥នាក់: ១-ឈ្មោះ អ៊ុក សូរិយា ភេទប្រុស អាយុ ៣៨ឆ្នាំ
August 27, 2020 - សិល្បៈ
កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅក្នុងពិធីទទួលស្វាគមន៍ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង GALAXY NAVATRA លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាចម្រៀង តារាសម្តែង ពាណិជ្ជករ មន្រ្តីរាជការ និងភ្ញៀវកិត្តិយសជាច្រើនទៀត។ បន្ទាប់ពីជិតដល់ការបញ្ចប់កម្មវិធីក៏មានការច្រៀងកំសាន្តលេងដែលមានវត្តមានលោកព្រាប សុវត្ថិ លោកខេម ដោយលោកខេម បានច្រៀងចម្រៀងមួយបទរបស់លោកព្រាប សុវត្ថិ យ៉ាងពីរោះរណ្តំ គឺបទ “ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា ” ជាមួយនឹងសម្លេងស្អកស្តាប់មិនចេះជិនណាយរបស់គាត់។ វិដេអូនេះត្រូវបានអ្នកនាងចន ច័ន្ទលក្ខិណាបានបង្ហោះ និងមានអ្នកចាប់អារម្មណ៍ជាខ្លាំង
August 27, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម) ករណីពស់ថ្លាន់ធំមួយក្បាលឡើងចូលក្នុងផ្ទះពលរដ្ឋនៅម្តុំឆ្នេរព្រែកត្រែង កាលពីយប់ថ្ងៃ២៦សីហា២០២០ មកដល់ព្រឹកថ្ងៃទី២៧សីហានេះ ប្រជាពលរដ្ឋប្រាប់ថា ចាប់ពស់ថ្លាន់នេះបានហើយ និងថា នឹងនាំយកទៅប្រគល់ជូននគរបាលស្រុកស្ទឹងហាវ ដើម្បីចាត់ចែងបន្តជូនទៅផ្នែកជំនាញសត្វព្រៃ។ សូមបញ្ជាក់ថា មានពស់ថ្លាន់ធំមួយក្បាល ឡើងចូលក្នុងផ្ទះរបស់ពលរដ្ឋ នៅចំណុចឆ្នេរព្រែកត្រែង វេលាម៉ោងជិត១១យប់ថ្ងៃ២៦សីហា២០២០ ក្នុងនោះមានសត្វមាន់មួយក្បាលត្រូវបានពស់ថ្លាន់នេះ លេបជាចំណី។ដោយសារតែភ័យខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ជាពិសេសក្មេងៗក្នុងផ្ទះ នៅយប់នោះពួកគាត់បានចេញមកខាងក្រៅផ្ទះអស់ហើយ៕ ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ
August 27, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ សាកសពឪពុកនិងកូន៤នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់ជួល ខណៈប្រពន្ធចេញទៅធ្វើការរោងចក្រ ដែលគេសង្ស័យ ឪពុកច្របាច់.កសម្លាប់ខ្លួនជាមុន រួចទើបចង.កសម្លាប់ខ្លួនជាជាក្រោយ ។ ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។ សាកសពទី១ឈ្មោះ ជុំ ម៉េងជូ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ជាកូនស្រីទី១ ស្លាប់ដោយសារច្របាច់.ក ។ សាកសពទី២ឈ្មោះ ជុំ ម៉េងចិន ភេទស្រី អាយុ៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ជាកូនស្រីទី២
August 27, 2020









