- Khmernote Media
- ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ចំនួន ១០នាក់ និងដកហូតថ្នាំញៀនមួយចំនួនធំនៅក្រុង-ខេត្តព្រះសីហនុ។ តាមសេចក្ដីរាយការណ៍របស់ មេបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយត្រី ហេង ប៊ុនទី បានបញ្ជាក់ថា៖ * ករណីទី១៖ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់សួគ៌ា ស្ថិតក្នុងក្រុម២ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ។ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់រួមមាន៖ –
August 28, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយលួចឧបរកណ៍ផ្សារដែករបស់គេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ នៅចំណុច ក្នុងសាលាធម្មសភា(សាលាឆាន់) វត្តទួលព្រះរាជា ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ព្រះសង្ឃ។ ចំណែកឯជនសង្ស័យមានឈ្មោះ ម៉ៅ ជីតា ភេទប្រុស អាយុ១៦ឆ្នាំ
August 28, 2020 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី ២៦ សីហា ឆ្នាំ២០២០ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយដោយសារតែប្រទះឃើញសាកសពឪពុកនិងកូន៤នាក់ស្លាប់នៅក្នុងបន្ទប់ជួល ខណៈប្រពន្ធចេញទៅធ្វើការរោងចក្រ ដែលគេសង្ស័យ ឪពុកច្របាច់.កសម្លាប់ខ្លួនជាមុន រួចទើបចង.កសម្លាប់ខ្លួនជាជាក្រោយ ។ ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលេខ១០១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។ កាលពីម្សិលមិញនេះយោងតាមគណនីហ្វេសបុកឈ្មោះ អន កូនម៉ែ បានបង្ហោះវិដេអូរបស់បងស្រីដែលកូនៗបីនាក់ និងប្តីបានស្លាប់ចោលអស់នោះ ដោយមានសភាពរវើរវាយព្រោះតែស្លុតចិត្តក្នុងពេលតែមួយបានបាត់មនុស្សជាទីស្រឡាញ់ចំនួន ៤ នាក់ ហើយបាននិយាយដោយមិនដឹងខុស មិនដឹងត្រូវ មុខ មឈូសរបស់កូនៗ និងប្តីគាត់
August 28, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀត រងរបួសស្រាល ខណៈកំពុងជិះម៉ូតូឌុបគ្នាសុខៗ ត្រូវរថយន្តព្រូសបើកឆ្លងផ្លូវជ្រុលមកបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកវីវ៉ា (Suzuki VIVA) ស៊េរីចាស់ ពាក់ស្លាកលេខបាត់ដំបង់ 1C-0831 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកព្រូស (TOYOTA PRIUS) ពណ៌ខៀវ
August 28, 2020 - សុខភាព
ជាទូទៅការខាំក្រចកជាទម្លាប់មិនល្អមួយ។ ការខាំក្រចកមិនត្រឹមតែធ្វើឲ្យរហែកក្រចកខូចទេ នៅបង្កបញ្ហាដល់សុខភាពផងដែរ។ ហេតុអ្វីបានជាយើងខាំក្រចក? មនុស្សមួយចំនួនឧស្សាហ៍ខាំក្រចក ឬឆ្កឹះស្បែកជុំវិញក្រចក ជាពិសេសនៅពេលដែលឃើញក្រចករាងស្រួច ឬរឆេចរឆូច។ ប៉ុន្តែការខាំក្រចកអាចជាវិធីមួយសម្រាប់បន្ធូរបន្ថយភាពអផ្សុក ឬស្ត្រេស។ ម៉្យាងទៀត បើគ្នាយើងងាយនឹងខាំក្រចក ឬឆ្កឹះស្បែកជុំវិញក្រចក យើងអាចសម្គាល់ឃើញថាយើងច្រើនធ្វើសកម្មភាពនេះអំឡុងពេលដែលយើងមិនអាចគ្រប់គ្រងស្ថានការណ៍អ្វីមួយ។ ទោះបីសកម្មភាពអាចបង្វែរចំណាប់អារម្មណ៍របស់យើងពីស្ថានការណ៍នោះ ប៉ុន្តែអាចបង្កជាបញ្ហាមួយចំនួនដល់សុខភាព។ មូលហេតុដែលយើងគួរបញ្ឈប់ទម្លាប់នេះ ១. ដៃមានបាក់តេរីច្រើន អ្នកខាំក្រចកតែងងាយនឹងឆ្លងជំងឺផ្ដាសាយ និងឆ្លងមេរោគក្នុងក្រពះពោះវៀន នេះបើយោងតាមវេជ្ជបណ្ឌិត Nikhil Bhayani អ្នកឯកទេសផ្នែកជំងឺឆ្លង។ ដៃរបស់យើងជាកន្លែងដែលសម្បូរដោយបាក់តេរីព្រោះដៃរបស់យើងឧស្សាហ៍ប៉ះនឹងផ្ទៃផ្សេងៗ ជាពិសេសនៅតំបន់ជុំវិញក្រចក និងនៅក្រោមក្រចកដែលសម្បូរដោយបាក់តេរីមិនល្អ។ នៅពេលយើងខាំក្រចក បាក់តេរីទាំងនោះនឹងឆ្លងចូលទៅក្នុងមាត់ និងងាយបង្កជាជំងឺផ្សេងៗ។ ២. ការឆ្លងមេរោគលើស្បែក ការខាំក្រចក
August 28, 2020 - សង្គម
ការពីម្សិលមិញនេះមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេស៊ុក អំពីរថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជាឡានស្ព័រមួយគ្រឿងមើលមិនលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថាគឺជាស្នាដៃជាងនៅក្នុងស្រុកផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។ ចំណែកនៅព្រឹកនេះវិញឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហោះសរសើរថា៖ “ភាពច្នៃប្រឌិត របស់អ្នកបន្ទាយមានជ័យ។ នេះជារថយន្តដែលជាស្នាដៃកូនខ្មែរ បន្ទាយមានជ័យ យករថយន្តចាស់ សេរី ១៩៩២-៩៣ មកកែច្នៃ ជារថយន្តទំនេីប (ជាងឈួន សុផាន់ ០៩២២២២ ០០០)ចំការ តាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃ២៧ខែ សីហា ២០២០”។ គួរបញ្ជាក់ថាបើតាមការរៀបរាប់របស់ម្ចាស់គណនីឈ្មោះ ឈួន រីយ៉ា
August 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មិនដឹងប៉ះអ្វីលាន់លឺសូរប្រ៉ាវ ឃើញនារីរូបស្រស់ម្នាក់ ដួលម៉ូតូអូសនឹងថ្នល់តែម្នាក់ឯង បណ្ដាលឲ្យបែកមាត់ និងខូចមុខអស់មួយចំហៀង ត្រូវបានប្រជាពលរដ្ឋចិត្តល្អនាំគ្នាជួយលាងរបួស និងសង្គ្រោះបឋមតាមអ្វីដែលអាចជួយបាន ដោយអ្នកខ្លះជួយសួរអត្តសញ្ញាណ អ្នកខ្លះហៅឡានពេទ្យ និងបងៗខ្លះរត់ទៅប្រាប់សមត្ថកិច្ច បន្ទាប់ពីជិះម៉ូតូ Scoopy មួយគ្រឿង ក្នុងល្បឿនលឿនល្មម មិនដឹងអកហ្សឺអ្វី ចាប់ហ្រ្វាំងទាំងបង្ខំ បណ្ដាលឲ្យរអិលដួលបោកនឹងដ្នល់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៤៥នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៣៦៩ ខាងជើងផ្លូវថ្មី (អតីតស្ពានឈើ) ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមសម្ដីបងប្រុសមាឌធំបានប្រាប់អោយដឹងថា គាត់មិនដឹងបាននារីរងគ្រោះជិះទៅប៉ះអ្វី ឬចាប់ហ្វ្រាំងដួលដោយខ្លួនឯងនោះទេ
August 28, 2020 - សិល្បៈ
ប៉ុន្មានម៉ោងមុននេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញវីដេអូចម្រៀងមួយបទទៀតមានចំណងជើងថា «ស្មោះពេកអាយុខ្លី» បកស្រាយដោយតារាចម្រៀងរាងតូចច្រឡឹង សំឡេងស្រទន់ អ្នកនាង សុគន្ធ នីសា ដែលកំពុងទទួលបានការគាំទ្រ យ៉ាងច្រើនកុះករ ពីសំណាក់មិត្តយុវវ័យ នៅក្នុងសង្គមហ្វេសប៊ុក។ «ស្មោះពេកអាយុខ្លី» ជាបទចម្រៀងរៀបរាប់ ពីភាពសោកសៅ ទុក្ខព្រួយ ភាពឈឺចាប់ នៅក្នុងរឿង ស្នេហា ជាពិសេសត្រូវនឹងសាច់រឿង មិត្តយុវវ័យពេលបច្ចុប្បន្នខ្លាំងៗតែម្តង។ ម្យ៉ាងវិញទៀតបទ ចម្រៀងមួយនេះ ស៊ីខ្លាំងជាមួយនឹងសំឡេងពោពេញដោយមនោសញ្ចេតនាគ្មានពីររបស់ សុគន្ធ នីសា ដែលកាន់តែធ្វើឲ្យបទចម្រៀងមួយនេះ ហាក់កំពុងដាស់អារម្មណ៍ អ្នកខូចចិត្តគ្រប់រូបឲ្យអណ្ដែតអណ្ដូង ទៅតាមបទចម្រៀងមួយនេះ។ នៅក្នុងនោះ ក៏មានមហាជនមួយចំនួន បានខមមិនសរសើរបទចម្រៀងមួយបទនេះថាចំៗតែម្តងថា ពិតជាពីរោះខ្លាំងមិនខកចិត្តក្នុងការទន្ទឹងរង់ចាំបទថ្មីរបស់អាយដូលឡើយ។
August 28, 2020 - PR
ក្តៅៗ! ក្រុមហ៊ុនហួវៃ បើកទទួលការកក់ទុកមុនលើ កំពូលស្មាតហ្វូន Huawei nova 7 SE 5G តម្លៃ $349 ជាពិសេស សម្រាប់ Huawei Fan Club កម្ពុជា ចាប់ពីថ្ងៃនេះរហូតដល់ 28 ខែសីហា 2020។ រាល់ការកក់របស់ហួវៃហ្វេនតាមរយៈ Link: https://forms.gle/dGsrk9TCtXn7J9HXA (ពត៌មានលំអិតទំនាក់ទំនងលេខ៖ 093 256 456) នឹងទទួលបានកាដូបន្ថែម QuickCharge Powerbank មានតម្លៃ $29, Original
August 28, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ យុវជនម្នាក់ដែលមិត្តភក្តិតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ និងរាក់ទាក់អ្នកដទៃណាស់ និងគួរឲ្យស្រលាញ់រាប់អាន ហើយគោរពចាស់ទុំ ស្គាល់បងស្គាល់ប្អូននោះ បែរជាស្លាប់ទាំងវ័យក្មេង ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីអង្គុយផឹកស៊ីជួបជុំជាមួយមិត្តភក្តិមួយក្រុម ហើយមិត្តភក្តិ២នាក់បានទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីនោះ ទើបជនរងគ្រោះចូលទៅឃាត់កុំអោយឈ្លោះគ្នា លុះពេលជិះម៉ូតូត្រលប់មកវិញ មានម្នាក់ក្នុងចំណោមមិត្តភក្តិ២នាក់ដែលគេឃាត់នោះ គុំកួនជនរងគ្រោះខ្លាំងកម្រិតណាទេ ទើបតាមមករករឿង រួចចាក់២កាំបិតចុងស្រួច បណ្ដាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ហើយរត់គេចខ្លួនបាត់ ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយស្នងការកម្លាំងនគរបាលដ្ឋានខេត្តកណ្ដាល និងស្នងការដ្ឋានខេត្តពោធិ៍សាត់ តាមស្រាវជ្រាវឃាត់ខ្លួនបានហើយ រហូតដល់ខេត្តពោធិ៍សាត់ ។ ហេតុការណ៍ដ៏សាហាវនេះបានបង្កការភ្ញាក់ដល់អ្នកស្រុកភូមិយ៉ាងខ្លាំង និងកើតឡើងកាលពីវេលាម៉ោង០៦:៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចក្នុងភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង
August 27, 2020








