Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ- (ដំណឹងបឋម) សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្ម លើករណីមនុស្សមួយគ្រួសារស្លាប់​៤នាក់​នៅក្នុងផ្ទះ រួមមានឪពុក​និង​កូនស្រីចំនួន៣នាក់​ នៅសល់តែស្ត្រីជាភរិយានិងជាម្តាយតែម្នាក់ប៉ុណ្ណោះ(ដែលនៅក្រៅហេតុការណ៍) ។ ហេតុការណ៏ដ៏សោកសៅ រន្ធត់និងបង្កការភ្ញាក់ផ្អើលខ្លាំងនេះ ស្ថិតនៅ​ភូមិឧកញ៉ាវាំង សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​វេលាម៉ោងជាង១០យប់ ថ្ងៃទី២៦​ ខែសីហា​ឆ្នាំ​២០២០។ សេចក្តីរាយការណ៍បឋមថា ជនរងគ្រោះ ជាឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី , កូនស្រីទី១ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ, កូនស្រីទី២ឈ្មោះជុំ ម៉េងចិន អាយុ៥ឆ្នាំ,និងកូនស្រីទី៣ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។ គេនៅមិនទាន់ដឹងពីមូលហេតុថាកើតឡើងដោយសារអ្វីនៅឡើយ

    August 27, 2020
  • សិល្បៈ

    រឿងរ៉ាវជម្លោះរវាងម្ចាស់ផលិតកម្មថោន និងតារាចម្រៀង ខេម ធ្វើឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានថ្ងៃនេះ ហើយតារាចម្រៀងសំលេងស្អកខេម បានបង្ហោះសារធ្ងន់ៗចំនួន២លើករហូតដល់យប់មិញនេះបានសរសេរថាខ្លួនសុខចិត្តដើរចូលគុក បើសិនជាខ្លួនមានកំហុស តែខ្លួនមិនសុំទោសឡើយ។ សារដ៏វែងអន្លាយដែលបង្ហោះយប់មិញនេះតារាចម្រៀង ខេម បានបង្ហោះរូបភាពសារឆ្លើយឆ្លងជាច្រើនរបស់ខ្លួន និងមេ។ ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះលោកហេង ឡុង បានបង្ហោះឲ្យដឹងថាចំណាយពេលជាង3ម៉ោងរហូតដល់ម៉ោង១យប់ ទើបគាត់បានរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម ទន្ទឹមនឹងនេះសាររបស់លោកខេម ដែលបានសរសេររៀបរាប់២ លើកនៅលើផេកផ្លូវការរបស់លោក ក៏បានលុបចោលអស់ដែរ ហើយការបង្ហោះលិខិតបដិសេធ និងឲ្យខេមសុំទោសជាសាធារណៈរបស់ផលិតកម្មថោន ក៏បានលុបចោលដែរ។ លោកហេងឡុង បានសរសេរបង្ហោះជាសាធារណៈថា៖ “ដំណឹងល្អសម្រាប់បងប្អូន🙏🙏 បន្ទាប់ពីចំណាយពេលជាង3ម៉ោងរហូតដល់ម៉ោង១យប់ ខ្ញុំបាទបានរកដំណោះស្រាយឈ្នះឈ្នះដើម្បីបញ្ចប់ជម្លោះរវាងផលិតកម្មថោន នឹងតារាចម្រៀង ខេម។ ទីបំផុតភាគីទាំងពីរបានទទួលយកដំណោះស្រាយរួមមួយ ដោយបញ្ចប់ជម្លោះ

    August 27, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD.

    August 26, 2020
  • ព័ត៌មានជាតិ

    នាថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នេះ​អាជ្ញាធរអប្សរា បានចេញសេចក្តីជូនដំណឹងស្តីពីការបិទជាបណ្តោះអាសន្នសម្រាប់ការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប ដោយសារតែស្ថានភាពហានិភ័យជាក់ស្តែងមួយចំនួននៃរចនាសម្ព័ន្ធប្រាសាទប្រែរូប នៅតាមបណ្តោយកម្រាលនៃខឿនលើបង្អស់ផ្នែកខាងលិច ដែលជាទីតាំងបណ្តុំភ្ញៀវទេសចរទស្សនាថ្ងៃលិច មានកម្រាលថ្មបានរំកិលចេញពីទីតាំងដើម ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាយថាហេតុ។ ក្នុងន័យនេះ ដើម្បីថែរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរអប្សរា នឹងបិទការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ តទៅ រហូតដល់ចំណុចគ្រោះថ្នាក់នៃប្រាសាទត្រូវបានជួសជុលរួចរាល់៕

    August 26, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេលពីរខែបន្ថែមទៀត ដើម្បីបន្តជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្មវីធី ឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី២ គិតចាប់ពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដែលចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហានេះ តាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់វីង នឹងបើកផ្តល់សាច់ប្រាក់ដែលជាថវិកាជាតិចំនួន ៣០លានដុល្លារអាមេរិក ជូនដល់ប្រជាជនចំនួនជាង ២,៦លាននាក់។ ទំហំថវិកានេះមានការកើនឡើងពី ២៦លានដុល្លារអាមេរិក នៅខែកក្កដា និង ២៣លានដុល្លារអាមេរិក នៅខែមិថុនា ដោយសារមានការកើនឡើងនៃគ្រួសារក្រីក្រ តាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំចំនួនប្រមាណ ៦ម៉ឺនគ្រួសារបន្ថែម។

    August 26, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមហ្វេសបុកផេករបស់លោកឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបង្ហោះឲ្យដឹងមុននេះថា៖ «Project B – គម្រោងជួសជុលកង់តាមភូមិជូនអ្នកស្រុកបន្ទាយស្រី»៖ មានកង់ខូចទុកចោលនៅផ្ទះមែនទេ?! អាចយកមកឲ្យជួសជុលជូនបាន! យុវជនស្ម័គ្រចិត្តមួយក្រុមនេះ កំពុងតែធ្វើកិច្ចការតូចមួយដែលមិនសូវមានគេអើពើ តែបាននិងកំពុងបង្កើតស្នាមញញឹមជាច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសសម្រាប់កុមារតូចៗដែលជាម្ចាស់កង់អស់ទាំងនោះ។ រដ្ឋបាលស្រុកបន្ទាយស្រីបានចាប់ដៃគូសហការជាមួយ”អង្គការជឿជាក់លើសិស្សជនបទកម្ពុជា” ក្នុងបេសកម្មជួសជុលកង់ជូនប្រជាពលរដ្ឋទូទាំងស្រុក ដែលនឹងធ្វើឡើងជារៀងរាល់ខែ រហូតទាល់តែបានដល់គ្រប់ៗភូមិ ហើយដែលមកដល់ពេលនេះ យើងបានបញ្ចប់ការជួសជុលកង់ក្នុងឃុំចំនួនពីររួចមកហើយ។ សិស្សនៅតាមទីជនបទដែលមានជីវភាពទីទ័លខ្លាំង តែងតែចំណាយពេលពី១ម៉ោងទៅ២ម៉ោងក្នុងមួយថ្ងៃដើម្បីដើរទៅសាលារៀន ដែលជាហេតុផលចម្បងមួយធ្វើឲ្យកុមារខ្លះមិនអាចចូលរៀនបានរហូតទាល់តែអាចដើរទៅសាលាដោយខ្លួនឯងបាន ហើយខ្លះទៀតសុខចិត្តបោះបង់ចោលការសិក្សា ដោយហេតុតែសាលានៅឆ្ងាយពេក។ យើងធ្លាប់បានជួយព្យាយាមដោះស្រាយបញ្ហានេះនៅក្នុងស្រុកបន្ទាយស្រីតាមរយៈការចែកជូនកង់ដោយឥតគិតថ្លៃដល់សិស្សក្រីក្រដើម្បីជាមធ្យោបាយជិះទៅសាលា ប៉ុន្តែបញ្ហាកូវីដ១៩ និងការបិទសាលារៀនធ្វើឲ្យគម្រោងនេះប្តូរគោលដៅពីការចែកកង់ មកជាការជួសជុលកង់ជូនអ្នកភូមិជំនួសវិញ។ សូមបញ្ជាក់ថា អង្គការជឿជាក់លើសិស្សជនបទកម្ពុជាក៏ធ្លាប់បានសហការការងារជាច្រើនជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងពេលកន្លងមក ដូចជាគម្រោងភូមិគ្មានផ្លាស់ស្ទីក និងគម្រោងអប់រំផ្សព្វផ្សាយពីកូវីដជាដើម

    August 26, 2020
  • សិល្បៈ

    ក្នុងជម្លោះរវាងតារាចម្រៀងល្បីឈ្មោះ ជាមួយនឹងម្ចាស់ផលិតកម្មល្បីឈ្មោះដូចគ្នា គឺលោក ខេម និងផលិតកម្មថោន បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងនាំគ្នារង់ចាំតាមដានដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះតើពួកគេនឹងដោះស្រាយគ្នាបែបណា។ ក្នុងនោះដែរគេសង្កេតឃើញថា លោក ហេង ឡុង ដែលជាតំណាងអោយសមាគមន៍សិល្បៈករខ្មែរ បានចូលខ្លួនដើម្បីសម្របសម្រួលរវាងភាគីទាំង២។ ប៉ុន្តែផ្ទុយទៅវិញលោក ហេង ឡុង បានបង្ហោះសារមួយថា “ពិបាកបំផុត ពេលដោះស្រាយជម្លោះសិល្បករ ហើយគេមិនស្តាប់ កម្ម” ស្របពេលដែលតារាចម្រៀង ខេម ហាក់មិនចុះញ៉ម គឺរឹតតែក្តៅរហូតបង្ហោះសារថាសុខចិត្តដើរចូលគុក ជាមួយការទម្លាយសារឯកជនរវាងខ្លួនរូបលោកផ្ទាល់ជាមួយនឹងម្ចាស់ផលិតកម្មថែមទៀតផង។ គេកំពុងរង់ចាំមើលថា តើតារាចម្រៀង ខេម និងផលិតកម្ម ថោន នឹងធ្វើការដោះស្រាយគ្នាដោយរបៀបណានោះ? សូមរង់ចាំតាមដានទាំងអស់គ្នា៕

    August 26, 2020
  • សិល្បៈ

    រឿងរ៉ាវជម្លោះរវាងម្ចាស់ផលិតកម្មថោន និងតារាចម្រៀង ខេម ហាក់នៅមិនទាន់បាត់កំដៅប៉ុន្មានទេ ស្រាប់តែមុននេះបន្តិចតារាចម្រៀងសំលេងស្អករូបនេះបានបង្ហោះសារធ្ងន់ៗម្តងទៀត ថាខ្លួនសុខចិត្តដើរចូលគុក បើសិនជាខ្លួនមានកំហុស តែខ្លួនមិនសុំទោសឡើយ។ សារដ៏វែងអន្លាយម្តងទៀតនេះ តារាចម្រៀង ខេម បានរៀបរាប់ថា ម្ចាស់ផលិតកម្មថោនអាចមានចេតនាអាក្រក់ដែលចង់បំផ្លាញឆ្នាំងបាយរបស់លោក។ តារាចម្រៀងរូបនេះបានសរសេររៀបរាប់ថា៖ “មេអើយមេ🙏🙏🙏🙏😭😭😭 មេចោទថាខ្ញុំបរិហាកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួនត្រឹមមួយថ្ងៃស្មើ24ម៉ោងជាកំហិតនោះផូសជាសារធារណៈ នេះជាចេតនាអាក្រក់ដែលបង្ហាញថាមេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ🙏🙏😭😭😭. វ៉ៃក្បាលគ្នាហើយឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ🙏🙏😭😭 ខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាថាប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដសម្រេចគ្រប់យ៉ាងជាមួយខ្ញុំកន្លងមកគឺមេប្រុសស្ទើរតែមួយរយភាគរយទៅហើយ..តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេបងប្អូនមើលរូបទៅ. តើខ្ញុំហៅគាត់ថាមេបានទេ?🙏🙏🙏 ហើយសួរថា office ថោន និងស្ថានីយទូរទស្សន៍ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ! បើខ្ញុំមានកំហុសរហូតដល់ជាប់គុកខ្ញុំសុខចិត្តដើរចូលគុក😭😭🙏🙏🙏 ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀងដែលមានសមត្ថភាព🙏🙏 ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយក៏ឆ្កែមួយក្បាលនេះអាចទទួលយកបានដែរ😭😭 ឆ្កែមួយក្បាលនេះគ្មានអីគួរអោយស្ដាយទេ🙏🙏🙏

    August 26, 2020
  • ព័ត៌មានជាតិ

    យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះបានអោយដឹងថា មន្រ្តីរាជការ និយោជិត កម្មករ ទាំងអស់អាចឈប់សម្រាកបានសរុបចំនួន២១ថ្ងៃនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ដោយក្នុងនោះមានថ្ងៃឈប់សម្រាកទៅតាមខែនិមួយៗដូចជា៖ ទិវាចូលឆ្នាំសកល(ឈប់សម្រាក១ថ្ងៃ) ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍(ឈប់សម្រាក១ថ្ងៃ) ទិវាអន្តរជាតិនារី(ឈប់សម្រាក១ថ្ងៃ) ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ(ឈប់សម្រាក៣ថ្ងៃ) ពិធីបុណ្យវិសាខបូជា(ឈប់សម្រាក១ថ្ងៃ) ព្រះរាជពិធីច្រត់ព្រះនង្គ័ល(ឈប់សម្រាក១ថ្ងៃ) ទិវាពលកម្មអន្តរជាតិ(ឈប់សម្រាក១ថ្ងៃ) ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា(ឈប់សម្រាក១ថ្ងៃ) ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ(ឈប់សម្រាក១ថ្ងៃ) ទិវាប្រកាសរដ្ឋធម្មនុញ្ញ(ឈប់សម្រាក១ថ្ងៃ) ពិធីបុណ្យភ្ជុំបិណ្ឌ(ឈប់សម្រាក៣ថ្ងៃ) ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ

    August 26, 2020
  • PR

    ថ្ងៃសៅរ៍ទី29 សីហា 2020 ចាប់ពីម៉ោង 6ល្ងាច ខាងមុខនេះ ក្រុមហ៊ុនហួវៃនឹងប្រារព្ធកម្មវិធីប្រគំតន្ត្រីខ្នាតយក្សដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova 7i Luxury ពណ៌ប្រាក់ទឹកកក តម្លៃ $289 និង ស្វាគមន៍ការកក់ទុកមុន Huawei nova 7 SE 5G តម្លៃពិសេសត្រឹមតែ $349 ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗ ធានាថា ដឹងតែកក្រើកឆាកតន្ត្រីហង្សមាសទៀតហើយ។ សម្រាប់ឆ្នាំ 2020 នេះ ក្រុមហ៊ុនហួវៃ ហាក់មមាញឹកខ្លាំងលើការដាក់សម្ពោធស្មាតស៊េរីថ្មីត្រកូល NOVA ស៊េរី រហូត

    August 26, 2020