Khmernote Media
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory)

    August 26, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នាពេលថ្មីៗនេះ មានជនខិលខូច​បានបញ្ចុះបញ្ចូល​ប្អូនៗក្មួយៗកម្មសិក្សាការី និងពលករមួយចំនួន ឲ្យប្រគល់ឯកសារ​រួមមាន ប័ណ្ណស្នាក់នៅ សៀវភៅធនាគារ ឬកាតធនាគារ ព្រមទាំងលេខសំងាត់ ដើម្បីយកទៅស្នើសុំប្រាក់​ឧបត្ថម្ភ​កូរ៉ូណាលើកទី២។ ស្ថាន​ទូតសូមបញ្ជាក់ជូនថា ការផ្តល់ប្រាក់​ឧបត្ថម្ភកូរ៉ូណាជាលើកទី២នេះ មិនមែនជាការពិតទេ។ សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    August 26, 2020
  • សិល្បៈ

    ដូចដែលប្រិយមិត្តបានដឹងហើយចំពោះករណីផលិតកម្ម ថោន និងតារាចម្រៀងសំលេងស្អក ខេម កំពុងមានជម្លោះយ៉ាងក្តៅគគុក ខណៈដែលម្ខាងៗកាន់ជំហរត្រូវរាងៗខ្លួន ធ្វើអោយពិបាកសម្របសម្រួលយ៉ាងខ្លាំងពីសំណាក់សមាគមន៍សិល្បៈករខ្មែរ ដែលមានលោក ហេង ឡុង ជាតំណាង។ ទោះជាយ៉ាងណាក្តីថ្មីៗនេះស្រាប់តែតារាសម្តែង និងជាតារាកំប្លែងដ៏មានប្រជាប្រិយមួយរូប គឺលោក អៀង ចេនឡា បានបង្ហោះសារមួយឃ្លាចាក់ដោតថា៖ “សុំមានយោបល់បន្តិច ខ្ញុំនិយាយទូទៅ កុំរើសដាក់ខ្លួន បើមិនចូលចិត្តអូសរំលងទៅ បាទ…! មានលុយបើកផលិតកម្មចំណាយអស់រាប់មុឺនដុល្លារ ចាំបាច់អីអូសទាញអ្នកចំរៀងចាស់ៗរបស់ផលិតកម្មគេ ម៉េចក៏មិនផ្ដល់ឱកាសអោយក្មេងៗជំនាន់ក្រោយដែលមានសមត្ថភាព តែគ្នាគ្មានឱកាស គ្មានខ្សែរ គ្មានអ្នកជួយលើក ឬក៏អ្នកមានសមត្ថភាពច្រៀងបានល្អ មានតែប៉ុន្មានអ្នកនឹងទេ…? ឬមួយក៏មិនចេះបណ្ដុះអ្នកចំរៀងថ្មីអោយល្បី ទើបចាំអូសទាញអ្នកចំរៀងគេល្បីស្រាប់ៗ??? អ្នកចំរៀងសិល្បះរៀមច្បងគួរតែជាគំរូល្អ សំរាប់អ្នកជំនាន់ក្រោយ

    August 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដោយសារជីវភាពក្រីក្រលំបាកលំបិន ពេលកូនឈឺល្មមៗមិនមានលទ្ធភាពយកមកព្យាបាល នៅមន្ទីរពេទ្យ ទុករហូតធ្ងន់ធ្ងរទៅហើយ ទើបដាច់ចិត្តជួលរថយន្តតាក់ស៊ីគេដឹកកូនមកព្យាបាលនៅភ្នំពេញ តែមិនទាន់ដល់មន្ទីរពេទ្យផង ក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ ហើយរថយន្ដតាក់ស៊ី បានទម្លាក់សពទុកចោល រួចបើកចេញទៅបាត់ ហើយឪពុកម្ដាយបានលើកសពកូនដាក់លើកៅអីរុញ ដើររកទីអារាមវត្តសម្រាប់បូជា។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១៧ ទល់មុខវិទ្យាល័យឥន្ទ្រទេវី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានចុះទៅដល់កន្លែងកើតហេតុ និងបានសួរនាំផ្សព្វផ្សាយទើបដឹង ពីដំណើររឿង ហើយដំណឹងនេះក៏ដឹងដល់តំណាងអភិបាលខណ្ឌទួលគោក បានចុះមកជួយសម្រួលការលំបាក និងផ្ដល់ថវិកាមួយចំនួន ដើម្បីបានដឹកសពទៅស្រុកកំណើតវិញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យ ២៩ឆ្នាំម្នាក់

    August 26, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ អាជីវករលក់ដូរសម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារនៅជុំវិញត្រពាំងសេស បាននាំគ្នារុះរើតូបលក់ដូររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីត្រៀមទៅកាន់កន្លែងថ្មីដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យ។ អ្នកស្រី ស៊ាង ស៊ត់ អាជីវករលក់បាយ មាន់អាំង និងម្ហូបកុម្ម៉ង់ តាំងពីឆ្នាំ១៩៩១ បានលើកឡើងថា កន្លែងនេះខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយភ្ញៀវជាតិ-អន្តរជាតិដែលមកពិសារអាហារនៅទីនេះ។ ទីនេះក៏បានផ្តល់នូវភាពធូរធារដល់ជីវភាពគ្រួសារខ្ញុំ ចិញ្ចឹមកូនៗបានរៀនសូត្រខ្ពង់ខ្ពស់។ ថ្ងៃនេះខ្ញុំរីករាយក្នុងការរុះរើសំណង់ទាំងនេះដោយស្ម័គ្រចិត្ត ព្រោះអាជ្ញាធរជាតិអប្សរាបានផ្តល់ទីតាំងថ្មីសម្រាប់ខ្ញុំលក់ដូរបន្ត ដែលថ្មី ស្អាត ហើយមានអនាម័យជាងកន្លែងចាស់។ អ្នកស្រី ស៊ត់ ក៏បានគាំទ្រចំពោះវិធានការរបស់អាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំបរិវេណជុំវិញត្រពាំងសេសឱ្យស្អាតដើម្បីអង្គរមានសណ្តាប់ធ្នាប់ មានភាពបៃតង ឱ្យភ្ញៀវទេសចរមកលេងកាន់តែច្រើន លក់ដូរក៏កាន់តែដាច់។ អ្នកស្រី មាស សាគុណ ម្ចាស់តូបចំនួន៤ខ្នង លក់វត្ថុអនុស្សាវរីយ៍បោះដុំនិងរាយនៅខាងកើតត្រពាំងសេស

    August 26, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីការបើកដំណើរការឡើងវិញ គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំ កុមារតូច ក្នុងដំណាក់កាលទី២។ នៅក្នុងលិខិតនោះផងដែរ ក៏បានបញ្ជាក់ផងដែរថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ ថ្នាក់/មណ្ឌលមត្តេយ្យសិក្សាសហគមន៍ និងកន្លែងផ្តល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០។ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ ខ្លឹមសារអនុវត្តលម្អិតនឹងមានចែងក្នុងសេចក្តីណែនាំដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឆ្នាំសិក្សា២០២០-២០២១។ សូមអានលិខិតខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖

    August 26, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញថា អង្គភាពលូទឹក និងបូមទឹក មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងចក្រកាយ និងកើបដឹកសំរាមជាច្រើនចេញ ពីប្រឡាយបឹងត្របែក នៅមុខស្ថានីយដើម្បីបើកមុខទឹកឱ្យហូរបានលឿនចុះទៅស្ថានីយងាយស្រួលក្នុងការបូមទឹកចេញរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក និងបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ថា ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ ចុះកាយសំរាមនៅក្នុងប្រឡាយបឹងត្របែក

    August 26, 2020
  • សិល្បៈ

    កាលពីម្សិលមិញនេះជាថ្ងៃដែលផលិតកម្មថោន បានដាក់កំហិតអោយតារាចម្រៀង ខេម ចូលខ្លួនដោះស្រាយជុំវិញការបំពានកិច្ចសន្យារបស់ខ្លួន ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលតារាចម្រៀងរូបនេះ នៅជាប់កិច្ចសន្យាជាមួយផលិតកម្មថោន រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។ ករណីនេះដែរហាក់កាន់តែឡើងកំដៅក្រោយពេលដែល តារាចម្រៀង ខេម បង្ហោះសារនៅលើបណ្តាញសង្គម ដោយធ្វើការឆ្លើយតបធ្ងន់ៗទៅកាន់ផលិតកម្ម ថោន។ ទោះជាយ៉ាងណាក្តីករណីជម្លោះដ៏កក្រើកនេះអ្នកនាង ធី សុវណ្ណថា ដែលជាអ្នកនយោបាយវ័យក្មេង បានរៀបរាប់ថា៖ “ពិបាកសម្របសម្រួលណាស់ ករណី ជម្លោះផលិតកម្មថោន និងលោកខេម ភាគីទាំង២ មានជំហររឹង និងនិយាយយកត្រូវរាងៗខ្លួន តាមការពិនិត្យរបស់ខ្ញុំ លោកខេម អាចប្រឈមុខផ្លូវច្បាប់ ករណី រំលោភកិច្ចសន្យា និងបទបរិហាកេរ្តិ៍ជាសាធារណៈ សូមភាគីទាំង២ ចូលតុចរចា

    August 26, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមក្រោយពេលដែលលោក ងួន ចាន់ដេវីត ដែលជាគូស្នេហ៍របស់កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបថតមួយសន្លឹកជាមួយសារជូនពរអនាគតឪពុកក្មេក ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោក ទេព ផន ជាឧត្តមសេនីយ៍ត្រី។ ការបង្ហោះរបស់លោក G-Devith បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល ព្រោះគេមិនធ្លាប់បានដឹងពីមុនថា តារាចម្រៀង ទេព បូព្រឹក្ស មានឪពុកជាមន្ត្រីរាជការនោះឡើយ។ ទន្ទឹមនឹងនេះដែរ ក៏មានសារជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រលោក G-devith និងកញ្ញា ទេព បូព្រឹក្ស ក្នុងឱកាសដែលឪពុករបស់នាងត្រូវបានដំឡើងឋាន្តរសក្តិជាឧត្តមសេនីយ៍ត្រី៕

    August 26, 2020
  • សង្គម

    ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានទម្លាយរឿងជូរចត់មួយកាលពីទស្សវត្សរ៍ឆ្នាំ៨០ គ្រាដែលរូបលោកជាមួយនឹង ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាននាំគ្នាធ្វើដំណើរទៅខេត្តកំពង់ចាម ដើម្បីយកលុយទៅទិញមានដែលប្រជាពលរដ្ឋនៅទៅនោះនាំគ្នាជីក ប៉ុន្តែក្រោយធ្វើដំណើរអស់រយៈពេល៣ថ្ងៃ ស្រាប់តែលទ្ធផលមិនដូចបំណងទៅវិញ។ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់នៅលើ Facebook លោកថា៖ “រូបថត​អនុស្សាវរីយ៍​កាលពី​ទស្សវត្សរ៍ឆ្នាំ​៨០ ឯកឧត្ដម ​ញុឹម​ វណ្ណដា​ បានបបួលខ្ញុំ​អោយយកលុយ​ទៅទិញមាស​ ដែលប្រជាជន​កំពុងតែ​ជីក​នៅម្តុំ​សំពៅលូន​ ស្រុកមេមត់​ ខេត្ត​កំពង់ចាម​ដោយធ្វេីដំណេីរបីថ្ងៃ​តាម​រថយន្ត​ធន់ធ្ងន់​(ដំរីទឹក​)​ មានកង​កម្លាំង​ការពារ​ ​ដែល​ត្រូវ​ឆ្លងកាត់​គ្រោះថ្នាក់​មានខ្មែរក្រហម​ស្ទាក់បាញ់​ជាច្រើន​អន្លឺផង​ នៅពេលទៅ​ដល់ទីតាំង​មិនឃេីញមានមាសទេ​ មានតែអ្នកជីក​ដាច់បាយដាច់ទឹក​ លុយទាំង​ប៉ុន្មាន​ចែកជា​អំណោយ​ទានទាំងអស់​តែម្តង​ទៅ​ សុំតែ​ជីវិត​វិល​ត្រឡប់​មកជួប​ជាមួយ​ប្រពន្ធ​និង​កូនៗវិញទៅបានហេីយ​

    August 26, 2020