លោកឧកញ៉ា ម៉ុង ឫទ្ធី រម្លឹករឿងកាលពីទស្សវត្សរ៍ទី ៨០ ធ្វើដំណើរ 3 ថ្ងៃ ទម្រាំដល់ខេត្តកំពង់ចាម ឆ្លងកាត់គ្រោះថ្នាក់មានខ្មែរក្រហមស្ទាក់បាញ់ ដើម្បីយកលុយទៅទិញមាសដែលពលរដ្ឋជីក តែលទ្ធផលចុងក្រោយនឹកស្មានមិនដល់
ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានទម្លាយរឿងជូរចត់មួយកាលពីទស្សវត្សរ៍ឆ្នាំ៨០ គ្រាដែលរូបលោកជាមួយនឹង ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាននាំគ្នាធ្វើដំណើរទៅខេត្តកំពង់ចាម ដើម្បីយកលុយទៅទិញមានដែលប្រជាពលរដ្ឋនៅទៅនោះនាំគ្នាជីក ប៉ុន្តែក្រោយធ្វើដំណើរអស់រយៈពេល៣ថ្ងៃ ស្រាប់តែលទ្ធផលមិនដូចបំណងទៅវិញ។ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់នៅលើ Facebook លោកថា៖

“រូបថតអនុស្សាវរីយ៍កាលពីទស្សវត្សរ៍ឆ្នាំ៨០ ឯកឧត្ដម ញុឹម វណ្ណដា បានបបួលខ្ញុំអោយយកលុយទៅទិញមាស ដែលប្រជាជនកំពុងតែជីកនៅម្តុំសំពៅលូន ស្រុកមេមត់ ខេត្តកំពង់ចាមដោយធ្វេីដំណេីរបីថ្ងៃតាមរថយន្តធន់ធ្ងន់(ដំរីទឹក) មានកងកម្លាំងការពារ ដែលត្រូវឆ្លងកាត់គ្រោះថ្នាក់មានខ្មែរក្រហមស្ទាក់បាញ់ជាច្រើនអន្លឺផង នៅពេលទៅដល់ទីតាំងមិនឃេីញមានមាសទេ មានតែអ្នកជីកដាច់បាយដាច់ទឹក លុយទាំងប៉ុន្មានចែកជាអំណោយទានទាំងអស់តែម្តងទៅ សុំតែជីវិតវិលត្រឡប់មកជួបជាមួយប្រពន្ធនិងកូនៗវិញទៅបានហេីយ ។”


