Khmernote Media
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង12:30នាទី ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងម៉ាក ធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6220 បើកបរដោយជនជាតិចិន បានបើកបុកបុរសជនជាតិចិនដូចគ្នាម្នាក់ស្លាប់ នៅមុខជីនប៉ី2 ក្នុងក្រុងព្រះសីហនុ ហើយរថយន្តបន្តល្បឿនបុករង្វង់មូលតោពីរ បណ្តាលអោយបាក់បង្គោលភ្លើងមួយដើមថែមទៀត ។ ក្រោយកើតហេតុ អ្នកបើកបរនិងរថយន្តត្រូវបានសម្ថកិច្ចចរាចរណ៍ នាំយកទៅដោះស្រាយតាមនិតិវិធីច្បាប់ នៅការិយាល័យចរាចរផ្លូវគោកខេត្ត៕ ប្រភព៖ លោក Huy Bunleng

    August 26, 2020
  • PR

    យុវតីកម្ពុជាម្នាក់បានបង្ហាញសម្រស់របស់ខ្លួនជាមួយនឹងសក់ដ៏វែងរបស់នាងដែលគេដឹងថាមានប្រវែងដល់ទៅជាង១ម៉ែត្រឯណោះ ហើយវាជាប្រវែងមួយដែលមនុស្សស្រីជាច្រើនពិបាកក្នុងការថែរក្សាបាន។ ដោយសារតែសក់ដ៏វែងរបស់នាង ទើបធ្វើអោយយុវតីរូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេង Facebook ក៏ព្រោះតែការខិតខំក្នុងការថែរក្សាសក់បានយ៉ាងវែងបែបនេះ តែទោះជាយ៉ាងណាក្តី គេមិនទាន់ពីអាថ៌កំបាំងពិសេសក្នុងការថែរក្សាសក់បានវែងយ៉ាងនេះនៅឡើយទេ។ អ្វីដែលពិេសសជាងនេះទៅទៀតនោះគឺស្ត្រីភាគច្រើនដែលកំពុងប្រើប្រាស់បណ្តាញសង្គម បានធ្វើការសំណូមពរជាច្រើនអោយយុវតីសក់វែងជាង១ម៉ែត្រនេះ ចែករំលែកបទពិសោធន៍ក្នុងការថែរក្សាសក់របស់នាង ជូនពួកគាត់អោយបានយល់ដឹងផងដែរ ហើយគេសង្ឃឹមថានាងនឹងធ្វើការចែករំលែកបទពិសោធន៍នេះនៅពេលឆាប់ៗខាងមុខនេះ៕

    August 26, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានដាក់ឲ្យដំណើរការជាផ្លូវការលេខទូរស័ព្ទ HOTLINE ៤ខ្ទង់ “1275” សម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើការហៅចូលទំនាក់ទំនងរៀងរាល់ម៉ោងធ្វើការ ក្នុងការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ។ ប្រព័ន្ធទូរស័ព្ទនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការហៅចូលដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ដោះស្រាយបញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ឱ្យកាន់តែមានប្រសិទ្ធភាព ជុំវិញសេវាសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ការប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ការផ្ទេរកម្មសិទ្ធិយានជំនិះ ចុះបញ្ជីអាជីវកម្ម កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ(Cambodia Driving Rules) និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ។ល។

    August 26, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានរឿងរ៉ាវក្តៅៗដែលកំពុងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលដោយសារតែផលិតកម្ម Town (ថោន) ប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយហៅតារាចម្រៀង ខេម អោយចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ព្រោះតែលោក ខេម បានបំពានកិច្ចសន្យាជាមួយផលិតកម្ម ទៅច្រៀងអោយផលិតកម្មផ្សេងទាំងខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន។ ជុំវិញករណីនេះ លោក រិទ្ធិ អូមេហ្គា ដែលគេស្គាល់ថាជាផលិតករដឹកនាំសម្តែងក្នុងផលិតកម្មថោន បានទម្លាយហេតុផលមួយចំនួន ដែលធ្វើឲ្យលោក ខេម ដាច់ចិត្តចាកចេញពីផលិតកម្ម ថោន។ លោក រិទ្ធិ អូមេហ្គា បានឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់លោកថា “ខ្ញុំអាចនិយាយបានថាជាមនុស្សម្នាក់ដែលដឹងរឿងច្រើនដែលនៅពីក្រោយហេតុផលដែលបង ខេម សំរេចចិត្តចេញពី ថោន ដូចនេះហើយសូមបងប្អូនមិនដឹងរឿងច្បាស់កុំជេ ខេម ថាគាត់រមើលគុណអី រឺថាខាងណាខុសអី

    August 26, 2020
  • PR

    មិនមានម៉ូតូច្រើននោះទេ ដែលអាចផ្ដល់នូវភាពសប្បាយរីករាយដូចម៉ូតូរបស់ Royal Enfield ហើយក៏គ្មានអ្នកស្រឡាញ់ងប់ជាមួយនឹងគ្រឿងម៉ាស៊ីនច្រើនជាងលោក Frost ZK ដែលជា Vlogger ចូលចិត្តការជិះរុករកនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាងជាបន្តបន្ទាប់។ គាត់បានលង់នឹងសម្រស់ដ៏ស្រស់ស្អាត និងប្រវត្តិរបស់យីហោ Royal Enfield ហើយចាប់តាំងពីគាត់បានទិញម៉ូតូរបស់ Royal Enfield ជាលើកដំបូងរួចមក ជីវិតរបស់គាត់ឥឡូវពោរពេញទៅដោយការផ្សងព្រេង។ មនុស្សមួយចំនួនធំ ជាពិសេសមិត្តយុវវ័យដែលចូលចិត្តការធ្វើដំណើរផ្សងព្រេងតាមព្រៃ ឬវាលភ្នំល្វឹងល្វើយប្រាកដជាបានស្គាល់តារា Facebook ល្បីឈ្មោះនិងជាអ្នកធ្វើវិដេអូ Vlog ដើរផ្សងព្រេងគឺលោក Frost ZK ដែលគិតមកដល់ពេលនេះអ្នកគាំទ្រនៅលើ Facebook របស់លោកមានចំនួនរហូតដល់ 13 ម៉ឺននាក់ហើយ។

    August 26, 2020
  • ព័ត៌មានជាតិ

    រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​កិច្ច​ប្រជុំ ស្ដីពី “លទ្ធភាពក្នុងការរៀបចំបើកសាលារៀនសាធារណៈឡើងវិញសម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២” ក្រោមអធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង ប្រធាន​នាយកដ្ឋាន​ជំនាញ គណៈ​គ្រប់គ្រង និង​គ្រូបង្រៀន​មុខវិជ្ជា​ឯកទេស​នៃ​វិទ្យាល័យ​នេះ។ វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារមានចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស។ លទ្ធភាពនៃការបើកសាលារៀនឡើងវិញ បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី១៥ ទៅ ២០នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្ដមបណ្ឌិតសភាចារ្យ

    August 26, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ គួរឲ្យអនិច្ចាណាស់ស្រ្តីសតិមិនគ្រប់ម្នាក់បាត់ពីផ្ទះអស់រយ:ពេល១យប់១ថ្ងៃប្រាប់តែកូនរកឃើញអណ្តែតទឹកស្រះលង់ស្លាប់បាត់បង់ជីវិតទៅហើយរកសាកសពឃើញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០ នាទីរសៀល រកឃើញសពនៅភូមិព្រៃតាត្រាវ។ សពឈ្មោះ ហុង វុទ្ធី ភេទស្រី អាយុ ៣៧ឆ្នាំ (សតិមិនគ្រប់) នៅភូមិព្រៃតាត្រាវ ជាស្ត្រីរងគ្រោះមានប្តីឈ្មោះ មាន ម៉េត (រវល់ទៅប្តូរទីលំនៅឯខេត្តបាត់ដំបងមិនទាន់មកវិញ)ស្ត្រីរងគ្រោះបាត់ខ្លួនកាលពីថ្ងៃ (២៣,០៨,២០២០) វេលាម៉ោង ១៥និង០០ នាទីរសៀល (ទើបដឹងបាត់) ។ នៅថ្ងៃទី២៣ ខែសីហា ឆ្នំា២០២០ វេលាម៉ោង ២០:០០ នាទីយប់ ក្រោយពីរកអស់ចិត្តឈ្មោះ ហាក់

    August 26, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចផ្លែចេករបស់អ្នកភូមិ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅចំណុច ចម្ការចេកជនរងគ្រោះ ភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះមាន ០២នាក់៖ ទី១-ឈ្មោះ ស ស្រ៊ី ភេទប្រុស អាយុ ៨៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ និងទី២-ឈ្មោះ ឡេ

    August 26, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោកចុះប្រតិបត្តិការបង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ អិច ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជិត១០០នាក់។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នគរបាលរាជធានីភ្នំពេញ និង លោក វរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នៅម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២០៦កែងនឹងផ្លូវ២១៩ ក្នុងសង្កាត់ផ្សារដេប៉ូទី១

    August 26, 2020
  • សិល្បៈ

    ភ្នំពេញ៖ នៅក្នុងពិធីទទួលស្វាគមន៏ កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង GALAXY NAVATRA លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លើយតបជាមួយនឹងសំនួរអ្នកកាសែតទាក់ទងនឹងព័ត៌មានដែលលើកឡើងថាចំណាយទឹកប្រាក់ ៣០ម៉ឺនដុល្លារ និងប្រាក់ប្រចាំខែ ជិតមួយម៉ឺនដុល្លារ ហៅលោកព្រាប សុវត្ថិចូលផលិតកម្ម Galaxy។ ដោយលោកបានបដិសេធថា “វាមិនមែនជាការពិតទេ “។ លោកឧកញ៉ាបានបន្ថែមថា៖ ការដែលចូលរួមរបស់លោកព្រាប សុវត្ថិ គឺគោលដៅ និងបេះដូងតែមួយស្រឡាញ់សិល្បះដូចគ្នា ដោយសារតែលោកគ្មានដុងពីកំណើត តែលោកឧកញ៉ាស្រឡាញ់សិល្បះណាស់តាំងពីតូច ដូច្នេះលោកថាតាំងចិត្តពេលលោកមានលទ្ធភាព ចំណាយលុយ ២០ ទៅ ៣០% នៃចំណូលសរុបរបស់លោក

    August 25, 2020