- Khmernote Media
- ព័ត៌មានជាតិ
ក្រោយពេលដែលតារាចម្រៀង ខេម ចាកចេញពីផលិតកម្ម ថោន ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលផលិតកម្ម ថោន អះអាងថាតារាចម្រៀងសំលេងស្អករូបនេះ បានបំពានកិច្ចសន្យានិងអោយចូលខ្លួនដោះស្រាយជាបន្ទាន់នៅក្នុងរសៀលម៉ោង៣ល្ងាចនេះជាកំហិត។ ក្រោយឃើញលិខិតផ្លូវការ ធ្វើអោយតារាចម្រៀង ខេម បង្ហោះសារឆ្លើយតបវិញធ្ងន់ៗដូចគ្នា រហូតកើតជារឿងផ្អើលពេញ Facebook។ មុននេះបន្តិចលោកហេង ឡុង បានប្រកាសថា នឹង ចូលខ្លួនមកសម្របសម្រួលដោះស្រាយជម្លោះរវាងតារាចម្រៀងខេម និងផលិតកម្មថោន ដោយលោកបានសរសេរថា៖ “ខ្ញុំបាទ ហេង ឡុង តំណាងសមាគមសិល្បករខ្មែរ ចូលខ្លួនមកសម្របសម្រួល ដោះស្រាយជម្លោះរវាងតារាចម្រៀងខេម និងផលិតកម្មថោន”៕
August 25, 2020 - សិល្បៈ
បើដូចការគ្រោងទុក ផលិតកម្ម Galaxy Navatra នឹងធ្វើពិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលផលិតកម្មរបស់ខ្លួននៅល្ងាចនេះដែលកម្មវិធីនឹងធ្វើឡើងនៅសណ្ឋាគារ Garden City ជិតវិមានឈ្នះឈ្នះ ដោយនឹងមានការចូលរួមពីសំណាក់អ្នកសិល្បៈជាច្រើន ដែលបានអញ្ជើញតាមលិខិត។ ខណៈដែលតារាចម្រៀង ព្រាប សុវត្ថិ នឹងត្រូវបានគេរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅនោះ តារាចម្រៀង ខេម ដែលកំពុងច្រៀងនៅផលិតកម្ម Galaxy ដូចគ្នានោះ នឹងត្រូវចូលខ្លួនទៅដោះស្រាយជាមួយផលិតកម្ម ថោន ដែលអះអាងថា ខេម បានបំពានកិច្ចសន្យា។ បើយោងទៅតាមលិខិតផ្លូវការរបស់ផលិតកម្ម ថោន បានអោយតារាចម្រៀង ខេម មកចូលខ្លួនដោះស្រាយនិងពន្យល់អោយច្បាស់លាស់ចំពោះការបំពានកិច្ចសន្យាទៅច្រៀងអោយផលិតកម្មផ្សេង ទាំងដែលរូបលោកនៅជាប់កុងត្រាជាមួយ ថោន
August 25, 2020 - បច្ចេកវិទ្យា
សម័យឥឡូវ មនុស្សភាគច្រើននិយមចូលចិត្តថតរូបតាមទូរស័ព្ទ ជាងការថតតាមកាមេរ៉ាធំៗ ទាំងការរស់នៅប្រចាំថ្ងៃ ការដើរកម្សាន្ត ឬកម្មវិធីជប់លៀងផ្សេងៗ ព្រោះវាកាន់តែផ្តល់ភាពងាយស្រួល និងចែកចាយក្នុងបណ្តាញសង្គមបានរហ័ស។ ដូច្នេះហើយទើបមានក្រុមហ៊ុនស្មាតហ្វូនមួយចំនួន បានរៀបចំកម្មវិធីប្រកួតប្រជែងថតរូបតាមទូរស័ព្ទ ឬលេងហ្គេមប្រកួតគ្នាថតរូបតាមហ្វេសប៊ុកជាដើម។ ជាការពិតណាស់ ការថតរូបតាមទូរស័ព្ទ ភាគច្រើនគេចូលចិត្តកែរូប ឬ Edit តាមកម្មវិធី ឬ App ដូចជា Lightroom, Snapseed និងកម្មវិធីជាច្រើនផ្សេងទៀត ក៏ប៉ុន្តែសម្រាប់ទូរស័ព្ទរបស់ OPPO វិញ គឺអស់បារម្ភ ជាមួយការថតដោយមិនចាំបាច់ Edit អ្វីទាំងអស់។ នេះក៏ព្រោះតែ OPPO Reno4 បានបំពាក់នូវជាមួយមុខងារកាមេរ៉ាថ្មីប្លែកឈានមុខជាច្រើនដូចជា
August 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង បើកបរដោយតៃកុងក្មេងម្នាក់ បានដឹកជញ្ជូនខ្សាច់ពីដេប៉ូមួយកន្លែងនៅសង្កាត់ចាក់អង្រែលើ យកទៅចាក់នៅតំបន់អភិវឌ្ឍន៍ បានបួងចង្កូតបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន កៀររថយន្ត NISSAN NAVARA មួយគ្រឿងនៅខាងស្ដាំដៃ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណារបួសនោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ និងសម្រួលចរាចណ៍ផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលម៉ោង០៦:០៥នាទីល្ងាច ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបែនដឹកខ្សាច់ខាងលើ ម៉ាក DAEWOO
August 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿនពេក មិនប្រយ័ត្នទៅបុកគូទរថយន្តកូរ៉េដឹកទំនិញកំពុងបើកបរតាមផ្លូវពេញទំហឹង គ្រាន់តែឃើញដេកដួលកណ្ដាលផ្លូវ តៃកុងរថយន្តទំនងជាភ័យពេក ក៏បើករត់ចេញពីកន្លែងកើតហេតុ បានប្រហែល៣០០ម៉ែត្រក៏ទុករថយន្តចោលហើយគេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅចំណុចមុខអគ្គិសនី(បង់លុយ) លើផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៧:២៥នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-5312 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយឺតល្មម ព្រោះចរាចរណ៍កំពុងចង្អៀត លុះមកដល់ចំណុចកើតហេតុ
August 25, 2020 - ព័ត៌មានជាតិ
ខេត្តបន្ទាយមាជ័យ៖ កម្លាំងចំរុះមាន ស្នងការនគរបាល ខេត្តកងរាជអាវុធហត្ថខេត្ត កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពួតដៃគ្នាសម្រុកកាប់ឆ្ការសម្អាតព្រៃ ស្មៅ ចាក់ដីនិងលាបថ្នាំការពារច្រែសលើស្ពានដែកទឹកថ្លានៅភូមិទឹក ថ្លាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី ២៤ខែសីហា ឆ្នាំ២០២០។ គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ម្ចាស់ឡឥដ្ឋលោក អ៊ឹង ប៊ុនហួរ ទទួលកំហុសជ្រុលប៉ះដល់ជើងគ្រឹះស្ពានដែកសម័យបារាំង តែគាត់ថា នេះគឺកម្មកររបស់គាត់អ្នកជីកកាយ, អាជ្ញាធរហាម ២លើករួចមកហើយ តែនៅមិនស្តាប់ ចុងក្រោយអាជ្ញាធរសម្រេចឲ្យលោក អ៊ឹង ប៊ុនហួរ ទី១ – ត្រូវចាក់ដីកៀរកិនបង្ហាប់តាមលក្ខណៈបច្ចេកទេសទប់សសរជើងស្ពានឡើងវិញជាបន្ទាន់តាមការកំណត់របស់ក្រុមការងារ, ទី២ – ត្រូវចាក់កៀរកិនបង្ហាប់បន្តពីគល់ស្ពានតាមបណ្តោយរ៉បមាត់ស្ទឹង និងកាយយកចេញនូវអាចម៍ដីដែលបានចាក់រំលោភយកដីចំណីស្ទឹងវិញភ្លាមក្រោយពីបញ្ចប់ការងារទី១ ,
August 25, 2020 - សិល្បៈ
ក្រោយពេលដែលផលិតកម្ម ថោន បង្ហោះលិខិតផ្លូវការអោយតារាចម្រៀង ខេម ចូលខ្លួនមកដោះស្រាយរឿងបំពានកិច្ចសន្យារបស់ខ្លួន នៅវេលាម៉ោង៣រសៀលថ្ងៃនេះជាកំហិត លោក ខេម ហាក់ដូចជាប្រតិកម្មយ៉ាងខ្លាំង និងបានឆ្លើយតបធ្ងន់ៗទៅកាន់ម្ចាស់ផលិតកម្ម ថោន វិញមិនសំចៃមាត់។ ក្នុងនោះគេឃើញតារាចម្រៀងក្នុងផលិតកម្ម ថោន ជាច្រើននាក់បានចេញមកការពារម្ចាស់ផលិតកម្ម ថាលោកជាមនុស្សល្អ ស្រលាញ់កូនចៅណាស់។ ជាក់ស្តែងកញ្ញា រ៉ាប៊ី ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបក្នុងផលិតកម្មថោន ក៏បានបង្ហោះមួយឃ្លាថា៖ “គាត់ទាំង2នាក់នេះហេីយ ជាម្ចាស់ផលិតកម្មថោន មិនដែលយកភាគរយពីកូនចៅទេ អោយតែកូនចៅមានបាន ខ្ញុំស្គាល់ពួកគាត់ គាត់ជាមនុស្សល្អរ ស្រលាញ់កូនចៅ គួអោយគោរព”៕
August 25, 2020 - សិល្បៈ
ក្រោយពេលដែលតារាចម្រៀង ខេម ចាកចេញពីផលិតកម្ម ថោន ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលផលិតកម្ម ថោន អះអាងថាតារាចម្រៀងសំលេងស្អករូបនេះ បានបំពានកិច្ចសន្យានិងអោយចូលខ្លួនដោះស្រាយជាបន្ទាន់នៅក្នុងរសៀលម៉ោង៣ល្ងាចនេះជាកំហិត។ ក្រោយឃើញលិខិតផ្លូវការ ធ្វើអោយតារាចម្រៀង ខេម បង្ហោះសារឆ្លើយតបវិញធ្ងន់ៗដូចគ្នា រហូតកើតជារឿងផ្អើលពេញ Facebook។ ថ្មីៗនេះដោយឃើញរឿងរ៉ាវកាន់តែធ្ងន់ លោក ករុណា ពេជ្រ ក៏បានបង្ហោះសារថាខ្លួនស្ម័គ្រចិត្តធ្វើជាសាក្សីរស់ អោយខេម និង ម្ចាស់ផលិតកម្ម ដោយឈរនៅកណ្តាលមិនលំអៀង។ លោក ករុណា ពេជ្រ បានរៀបរាប់ថា៖ “ហ៊ឺ …. មានន័យណាស់ … មិនគួរទៅជាអញ្ចឹងសោះ… ខេមក៏ជាមនុស្សស្លូតបូតដឹងខុសត្រូវ ហើយមេក៏ជាមនុស្សល្អជួយស្រោចស្រង់ខេមតាំងពីជំហ៊ានដំបូងគ្មានអ្វីសោះ….
August 25, 2020 - សិល្បៈ
រឿងរ៉ាវផលិតកម្ម ថោន បានចេញលិខិតផ្លូវការមួយដើម្បីអោយលោក ខេម ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបចូលខ្លួនដោះស្រាយរឿងបំពានកិច្ចសន្យារបស់ខ្លួន ហើយទៅច្រៀងនៅផលិតកម្មផ្សេង ទាំងខ្លួននៅជាប់កិច្ចសន្យាក្នុងផលិតកម្ម ថោន ដល់ចុងខែធ្នូ ឆ្នាំ២០២០ ឯណោះ។ លុះយប់រំលងអាធ្រាត ស្រាប់តែលោក ខេម បង្ហោះសារយ៉ាងវែងអន្លាយ ឆ្លើយតបធ្ងន់ៗទៅម្ចាស់ផលិតកម្ម ដោយចោទថា បក្សពួកនិយម និងកេចវេសមិនអោយរូបលោកមើលកិច្ចសន្យា។ មុននេះបន្តិច នាយ ពែក មី ដែលជាតារាកំប្លែងនិងជាតារាចម្រៀងមួយរូបដែរនៅក្នុងផលិតកម្មថោន ក៏បានបង្ហាញមុខម្ចាស់ផលិតកម្មរូបនេះ ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “គាត់ទាំង2នាក់នេះហេីយ ជាម្ចាស់ផលិតកម្មថោន ខ្ញុំអ្នកច្រៀងនៅថោនដែល ខ្ញុំស្គាល់ពួកគាត់ គាត់ជាមនុស្សល្អ ស្រលាញ់កូនចៅ គួរអោយគោរព”៕
August 25, 2020 - សិល្បៈ
ក្រោយពេលដែលសារដ៏វែងអន្លាយរបស់តារាចម្រៀង ខេម ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយបានឆ្លើយតបធ្ងន់ៗទៅលើម្ចាស់ផលិតកម្មថោន ទាំងកណ្តាលអាធ្រាតភ្លាមនោះ ធ្វើអោយលោក សុគន្ធ ថេរ៉ាយុ ដែលជាតារាចម្រៀងមួយរូប នៅក្នុងផលិតកម្មថោន ទ្រាំមិនបានក៏ធ្វើការបង្ហោះសារដៀមដាមលោក ខេម យ៉ាងខ្លាំងថា៖ “ខ្ញុំអត់ចង់និយាយអីច្រើនទេ តែដើររកអ្នកមានគុណចំពោះក្បាលអ្នកឯងទៅបើបានចឹង ខ្លួនក្រពើក្បាលជាពស់ហើយនៅមិនដឹងខ្លួនទៀតបកក្បាលមកចឹកគេវិញទៀត ខ្ញុំនៅកន្លែងនេះរាប់ឆ្នាំហើយ អ្នកណាចេញអ្នកណាចូលដែលមានគេធ្វើចារឹកដូចអ្នកឯងទេ? មានតែគេចេញទៅហើយគេនៅគោរពគាត់ តែអ្នកឯងវិញមិនេត្រឹមតែវាត់កន្ទុយទេបកក្បាលមកចឹកគេវិញទៀត បើកើតជាតិនេះមនុស្សហើយសូមរស់អោយសមពាក្យថា “មនុស្សផង”។ ក្រោយបង្ហោះសារមិនបានប៉ុន្មាននាទី លោក សុគន្ធ ថេរ៉ាយុ ក៏បានលុបសារនោះចោលវិញទាំងមិនដឹងមូលហេតុ៕
August 25, 2020









