- Khmernote Media
- សិល្បៈ
កាលពីម្សិលមិញនេះមានរឿងរ៉ាវក្តៅៗដែលកំពុងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលដោយសារតែផលិតកម្ម Town (ថោន) ប្រកាសនៅលើ Facebook ដោយហៅតារាចម្រៀង ខេម អោយចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ព្រោះតែលោក ខេម បំពានកិច្ចសន្យាជាមួយផលិតកម្ម ទៅច្រៀងអោយផលិតកម្មផ្សេងទាំងខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០ ឯណោះ។ ការប្រកាសហៅតារាចម្រៀង ខេម នេះដែរបានធ្វើឡើងដោយដាក់កំហិតអោយលោក ខេម ចូលខ្លួនមកដោះស្រាយនៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទីនេះ។ កាលពីប៉ុន្មានម៉ោងមុននេះលោក ខេម បានបង្ហោះសារយ៉ាងវែងផ្ញើទៅកាន់ម្ចាស់ផលិតកម្មថោន និងរៀបរាប់រឿងជាច្រើន យ៉ាងធ្ងន់ៗ ដោយគាត់សរសេរថា៖ “យប់ជ្រៅហើយ 🙏🙏🙏🙏😭😭😭😭😭😭 អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទាអ្វីឡើយ😭😭
August 25, 2020 - សិល្បៈ
រឿងរ៉ាវតារាចម្រៀង ខេម បានបំពានកុងត្រារបស់ផលិតកម្មថោន ដែលបានចូលច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួនមិនទាន់បានបញ្ចប់កិច្ចសន្យារួច ដែលមានសុពលភាពដល់ចុងខែធ្នូ ឆ្នាំ២០២០ ធ្វើអោយផលិតកម្ម ថោន ចេញលិខិតអោយតារាចម្រៀងសំលេងស្អករូបនេះ ចូលខ្លួនដោះស្រាយនិងបកស្រាយរឿងមួយនេះអោយបានច្បាស់លាស់។ ក្នុងថ្ងៃដដែលស្របពេលផលិតកម្មថោន ចេញលិខិតផ្លូវការអោយតារាចម្រៀង ខេម ចូលខ្លួនដោះស្រាយ ស្រាប់តែតារាចម្រៀងរូបនេះបញ្ចេញ MV ថ្មីរបស់ខ្លួននៅក្នុងផលិតកម្ម Galaxy ដែល MV ចម្រៀងបទ”ជូនដំណើរអូនឡើងផ្លូវហាយវ៉េ” នេះត្រូវបានបង្ហើបថាចាយលុយអស់រាប់ម៉ឺនដុល្លារឯណោះ។ បទចម្រៀងមួយបទនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហានជន។ ដើម្បីជ្រាបច្បាស់សូមទស្សនា MV របស់លោក ខេម នៅខាងក្រោមនេះ៖
August 24, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមហ្វេសបុករបស់លោកផែង វណ្ណៈ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅរសៀលថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ នេះ សមត្ថកិច្ចជំនាញរបស់លោកបានអញ្ជើញជនរងគ្រោះមកបំភ្លឺបន្ថែម ពាក់ព័ន្ធនឹងបណ្ដឹងប្ដឹង ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ពីបទហឹង្សាដោយចេតនា ។ បន្ទាប់ពីសាកសួរបំភ្លឺរួចហេីយ លោកស្នងការនឹងសុំយោគយល់ពីព្រះរាជអាជ្ញាដេីម្បីកោះហៅ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ចូលខ្លួនបំភ្លឺនៅពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា ព្រឹកនេះមានការភ្ញាក់ផ្អើលមួយដោយសារ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា
August 24, 2020 - PR
ទីបំផុតគ្រប់គ្នាអាចកក់ទុកមុនលើ កំពូលស្មាតហ្វូន5G ស៊េរីថ្មី Huawei nova 7 SE តម្លៃពិសេស ត្រឹមតែ $349 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស ហាងដៃគូសហការ ក៏ដូចជាអនឡាញ E-GetS App ឬ Smile Shop App ចាប់ពីថ្ងៃនេះតទៅរហូតដល់ 28 សីហា 2020។ រាល់ការកក់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ឥលូវនេះ អតិថិជនអាចនឹងទទួលបាន QuickCharge Powerbank មានតម្លៃ
August 24, 2020 - សិល្បៈ
រឿងរ៉ាវក្តៅៗដែលកំពុងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលដោយសារតែផលិតកម្ម Town (ថោន) ប្រកាសនៅលើ Facebook ដោយហៅតារាចម្រៀង ខេម អោយចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ព្រោះតែលោក ខេម បំពានកិច្ចសន្យាជាមួយផលិតកម្ម ទៅច្រៀងអោយផលិតកម្មផ្សេងទាំងខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០ ឯណោះ។ ការប្រកាសហៅតារាចម្រៀង ខេម នេះដែរបានធ្វើឡើងនៅមុននេះបន្តិច ដោយដាក់កំហិតអោយលោក ខេម ចូលខ្លួនមកដោះស្រាយនៅវេលាម៉ោង ១៥:០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ៕
August 24, 2020 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់មនុស្ស ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស ៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ ពេលនាំគ្រួសារដើរលេងពីព្រះវិហារមកគូលែននាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ។ បើតាមសមត្ថកិច្ចបានអះអាងថាគ្រោះថ្នាក់នេះ កើតឡើងដោយរថយន្តបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនប្រុងប្រយ័ត្ននិងធ្វេសប្រហែស ទើបបង្កឲ្យមានសោកនាដកម្មយ៉ាងដូច្នេះ ។ មុនពេលកើតហេតុរថយន្តខាងលើបានដឹកសមាជិកគ្រួសារចំនួន ៨នាក់ ធ្វើដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅស្រុកគូលែន លុះដល់ កន្លែងកើតហេតុរថយន្តខាងលើតៃកុងរថយន្តបានបន្ថែមល្បឿនឡើងវ៉ាជែងរថយន្តខាងមុខ ដោយសារល្បឿនលឿនយកចង្កូតជ្រុលធ្លាក់ ចេញពីផ្លូវជាតិបណ្តាលឱ្យក្រឡាប់ដោយខ្លួនឯងជាច្រើនត្រឡប់ បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់ ។ រថយន្តដែលក្រឡាប់ម៉ាកតូយ៉តា តាកូម៉ា (TOYOTA TACOMA) ពណ៌ទឹកប្រាក់
August 24, 2020 - ព័ត៌មានជាតិ
ឧត្តរមានជ័យ៖ នៅវេលាម៉ោង១៦និង៣០ នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីរក្សាទុក ឬចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ថិតនៅភូមិ/ឃុំ/អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ អាត សោភ័ណ ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ/ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សម្ភារៈវត្ថុតាងដកហូតមានម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន ២៩កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ប្រាក់រៀលចំនួន៥០.០០០រៀល និង
August 24, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យ កែលម្អ និងដាក់ចេញជាវិធានការសម្រាប់សាកល្បងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ។ ក្នុងកិច្ចប្រជុំពិភាក្សានេះបានសម្រេចដាក់ចេញនូវអភិក្រមពីរដែលគ្រឹះស្ថានសិក្សាត្រូវអនុលោមតាម៖ ១.ការដាក់សុវត្ថិភាព សុខុមាលភាព សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ ជាអាទិភាព ២.ការជំរុញ ការអប់រំបែបចម្រុះរវាងការធ្វើស្វ័យសិក្សាពីចម្ងាយ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយតាមបែបប្រពៃណី។ សូមជម្រាបថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕ ប្រភព៖ ក្រសួងអប់រំ
August 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យានដ្ឋានកែច្នៃ និងជួសជុលរថយន្តខុសច្បាប់ចំនួនជាង ៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការណ៍ជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។ ការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ តាមការអោយដឹងពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨
August 24, 2020 - ព័ត៌មានជាតិ
(ខេត្តកំពត-កែប)៖ នៅថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត-កែប ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅក្នុងផ្សារក្តាម ខេត្តកែប។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើបង្គា ចំនួន ២៣តូប ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ៣៩គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលភ្លាមៗ ក្នុងការដុតកម្ទេចនេះដែរ មានការចូលរួមពីឯកឧត្តមអភិបាលខេត្តកែប និងសម្របសម្រួលដោយលោកព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
August 24, 2020








