- Khmernote Media
- ព័ត៌មានជាតិ
ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ក្រុមហ៊ុន One World Trading និងជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ហើយក៏ជាប្រធានក្រុមហ៊ុន ECC Realty និងជាម្ចាស់គម្រោងអចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត ត្រូវបានរងការចោទប្រកាន់ប្រើប្រាស់អំពើហឹង្សាលើស្ត្រី ដោយសារដើមចម ប្អូនស្រីជីដូនមួយរបស់លោកជំពាក់លុយបងស្រីជនរងគ្រោះចំនួន $5,500។ បើតាមការរៀបរាប់របស់បងស្រីជនរងគ្រោះមានឈ្មោះថា គឹម សុធា នៅលើបណ្តាញសង្គម Facebook ថា៖ “មើលបងអត់ស្គាល់មែន យ៉េន ម៉ារ៉ាណង បានជាថាមិនស្គាល់បង
August 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូមួយគ្រឿងម៉ាក SCOOPYi ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1T-6008 កាលពីវេលាម៉ោង ១៩:២០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទះ (ម៉ាយហ្វមស្ពត) ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ម៉ៅ ថល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឬស្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានចតម៉ូតូក្បែរតារាងបាល់ ហើយចូលលេងបាល់
August 24, 2020 - សុខភាព
អាជ្ញាធរអាមេរិកបានប្រកាសជាផ្លូវការដោយអនុញ្ញាតឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ប្លាស្មាបានពីអ្នកជាសះស្បើយពីជំងឺ COVID-19 ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ផ្សេងទៀត។ ការប្រកាសឲ្យប្រើប្រាស់នេះបានធ្វើឡើងកាលពីកាលពីថ្ងៃទី២៣ ខែសីហា។ អ្នកជំនាញជឿថាប្លាស្មានេះមានផ្ទុកអង់ទីករដែលអាចជួយប្រឆាំងនឹងជំងឺ COVID-19 លឿន និងការពារអ្នកជំងឺមិនឲ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ សមាគមចំណីអាហារ និងឱសថអាមេរិក (FDA)បានលើកឡើងថាប្លាស្មាបានពីអ្នកជាសះស្បើយមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ COVID-19 និងថាអាចមានអានិភ័យតិចតួចប៉ុណ្ណោះ។ FDA អនុញ្ញាតឲ្យប្រើប្រាស់ការបញ្ចូលប្លាស្មានេះទៅលើអ្នកជំងឺ COVID-19 ក្រោមលក្ខខណ្ឌដែលអ្នកជំងឺមានស្ថានភាពជំងឺធ្ងន់ធ្ងរ និងដើម្បីធ្វើតេស្ដសាកល្បងទៅលើមនុស្ស។ ទោះបីជាវិធីព្យាបាលនេះត្រូវបានប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀតក៏ដោយ អ្នកជំនាញនៅតែជឿថាវិធីព្យាបាលនេះអាចមានផលប៉ះពាល់ផ្សេងទៀតដែរ។ វេជ្ជបណ្ឌិត Len Horovitz អ្នកឯកទេសជំងឺសួតនៅមន្ទីរពេទ្យ Lexnox បាននិយាយថាការព្យាបាលដោយប្លាស្មានេះអាចមានប្រសិទ្ធភាព ប៉ុន្តែនៅតែត្រូវការការព្យាបាលសាកល្បងលើមនុស្ស និងមិនអាចប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរស្រាប់ទេ។ វេជ្ជបណ្ឌិតខាងលើបានបន្តថាប្លាស្មានេះគឺមានប្រសិទ្ធភាពល្អនៅពេលប្រើព្យាបាលអ្នកជំងឺដែលទើបនឹងឆ្លងវីរុស (ពេលរាងកាយកំពុងប្រឆាំងនឹងវីរុស)
August 24, 2020 - PR
លោក ប៊ុន សេងសុផានិត មានស្រុកកំណើតនៅ ភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ដោយសារតែជីវភាពលំបាកទើបសំរេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបានប្រកបមុខរបរជាអ្នកលក់ទាអាំងជាមួយនឹងក្រុមគ្រួសារ របស់គាត់។ លោក ប៊ុន សេងសុផានិត បានបញ្ជាក់ថា >។ ស្របពេលនោះដែរ លោក ប៊ុន សេងសុផានិត បានទាក់ទងមកក្រុមការងារតែបៃតងអូអ៊ិឈិ ដើម្បីផ្តល់ពត៌មាន បន្ទាប់មកក្រុមការងារក៏បានចុះមក ចែករង្វាន់ជូនលោកដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។ លោក ប៊ុន សេងសុផានិត បានបន្តទៀតថា ។ សម្រាប់អ្នកលក់វិញ
August 24, 2020 - បច្ចេកវិទ្យា
ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធនូវស្មាតហ្វូនត្រកូល OPPO Reno4 ជាផ្លូវការតាមអនឡាញដ៏កក្រើកពេញបណ្តាញសង្គម កាលពីយប់ថ្ងៃទី15សីហា រំលងទៅថ្មីៗនេះ និងបើកការកក់ទុកមុនដ៏កក្រើក ចាប់ពីថ្ងៃទី10 ខែសីហា ដល់ថ្ងៃទី21 ខែសីហា។ ហើយថ្មីៗនេះនាថ្ងៃទី23 ខែសីហា មនុស្សម្នាជាច្រើនបានផ្អើលឈូឆរទៅចូលរួមក្នុងកម្មវិធីទទួលទូរស័ព្ទ OPPO Reno4 លើកដំបូងក្នុងហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ក្នុងផ្សារទំនើបអូរឡាំព្យាជាន់ទី1។ ក្នុងកម្មវិធីនោះផងដែរថា សង្កេតឃើញថា មានកំពូលតារាចម្រៀងដ៏ល្បីល្បាញ និងជាតារាតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺអ្នកនាង ពេជ្រ សោភា រួមជាមួយពិធីករល្បីឈ្មោះ
August 24, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា លោក តាំង សុចិត្រ គ្រឹស្នា ប្រធានមន្ទីទេសចរណ៍ ខេត្តព្រះសីហនុបានអោយដឹងថា ក្នងឱកាសឈប់សម្រាកសងថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ ពេល ០៥ថ្ងៃ (១៧-២១ ខែសីហា ឆ្នាំ២០២០) ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ មានសរុបប្រមាណ ១១៦,៥២៩នាក់ ក្នុងនោះ ភ្ញៀវជាតិប្រមាណ ១១១,៦៥១នាក់ ស្មើនឹង៩៥,៤៤% ភ្ញៀវអន្តរជាតិប្រមាណ៤,៨៧៨នាក់ ស្មើនឹង៤,៣៦%។ លោកបន្តថា ភ្ញៀវទេសចរចូលតាមព្រលានយន្តហោះ ០៣ជើង មានភ្ញៀវសរុប ២៩១នាក់ជាភ្ញៀវអន្តរជាតិ ភាគច្រើនចិន។ លោក តាំង សុចិត្រ
August 24, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាព រំលោភសេពសន្ថវៈ មកលើក្មេងស្រីមិនទាន់ពេញវ័យ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃ សៅរ៍ ០៤កើតខែភទ្របទ ឆ្នាំជូត ឯកស័ក ព .ស ២៥៦៤. ត្រូវនិងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ស្ថិតនៅចំណុចចផ្ទះឈ្មោះ ប៉ូ សុខជា ស្ថិតនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមានអាយុ៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យឈ្មោះ សុខុម បឿន ភេទប្រុស
August 24, 2020 - សុខភាព
យោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា រយៈពេលជិត ១០ ថ្ងៃហើយ ពោលចាប់តាំងពីថ្ងៃ ១៥ ខែ សីហា ឆ្នាំ ២០២០ រហូតដល់ថ្ងៃ ២៣ ខែ សីហា ឆ្នាំ ២០២០ នេះ កម្ពុជាគ្មានអ្នកឆ្លង COVID-19 ថ្មីនោះទេ តែអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់។ ក្នុងសេចក្ដីជូនដំណឹងថ្ងៃនេះបានបញ្ជាក់ថា គ្មានអ្នកឆ្លង និងជាសះស្បើយថែមទៀតឡើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅទ្រឹងត្រឹម ២៧៣ នាក់ដដែល។ ដូចនេះសរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៧៣ នាក់ (ស្ត្រី៥៤នាក់ និងបុរស
August 24, 2020 - កូវីដ-១៩
យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅទូទាំងពិភពលោកបានកើនឡើងដល់ ២៣,៥៨១,៨៨៨នាក់ និងបានសម្លាប់មនុស្សចំនួន ៨១២,៤០៧នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ១៦,០៧៨,៧៥៤។ នៅក្នុងផងដែរ ប្រទេសដែលឈរលំដាប់កំពូលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេគឺ៖ ទី១៖ សហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៥,៨៧៥,១៤៦នាក់ អ្នកស្លាប់សរុប ១៨០,៦០៤នាក់ និងជាសះស្បើយចំនួន ៣,១៦៧,០៦៣ នាក់។ ទី២៖ ប្រទេសប្រេស៊ីល ដែលមានអ្នកឆ្លងទូទាំងប្រទេសសរុប ៣,៦០៥,៧៨៣ នាក់ អ្នកស្លាប់សរុប ១១៤,៧៧២ នាក់ និងជាសះស្បើយចំនួន ២,៧០៩,៦៣៨ នាក់។ ទី៣៖
August 24, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងក្រុមហ៊ុនជីធីវីស៊ី (GTVC)ដឹកជញ្ជូនផ្លូវទឹក របស់លោកឧកញ៉ា ទៀ វិចិត្រ បានសហការគ្នាស្វែងរកជនរងគ្រោះម្នាក់ឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលបានចេញទៅនេសាទហើយធ្លាក់ទឹកបាត់ខ្លួន តាំងពីយប់ថ្ងៃទី២១មកម្ល៉េះ រហូតដល់ពេលនេះ មានរយៈពេល៣ថ្ងៃហើយ ។ កម្លាំងសមត្ថកិច្ចលើផ្ទៃសមុទ្រ និងក្រុមហ៊ុនជីធីវីស៊ី ដឹកជញ្ជូនផ្លូវទឹក កំពុងល្បាតស្វែងរក តែនៅមិនទាន់បានរកឃើញ នៅឡើយទេ
August 23, 2020









