Khmernote Media
  • សង្គម

    រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែកធ្លាយរឿងអាស្រូវទាក់ទងមនុស្សស្រីតាមបណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។ ប៉ុន្តែយ៉ាងណាមិញ រឿងរ៉ាវភ្ញាក់ផ្អើលមួយទៀត ក្រោយពេលដែលភិក្ខុសង្ឃអង្គនេះ បានបង្ហោះសារជាថ្មី អរគុណសម្តេចតេជោ ហ៊ុន សែន និងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេច ក្រោយពេលដែលបានគង់នៅបន្តភេទជាអ្នកបួសបន្តទៀត។ ភិក្ខុសង្ឃ ឡុង ចន្ថា បានរៀបរាប់ថា៖ “អាត្មាភាព ភិក្ខុឡុងចន្ថា សូមអរគុណ យ៉ាងខ្លាំងបំផុត ចំពោះ ញោម

    August 23, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅ វេលាម៉ោង០៩ និង៤០នាទីយប់ សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស បានដួលនៅក្នុងបន្ទប់ទឹកដោយប៉ះពាល់ព្រះកាយផ្នែកខាងឆ្វេង ធ្វើឲ្យដៃ និងជើងកម្រើកមិនរួច ព្រមទាំងប៉ះពាល់ដល់ព្រះកេស និងមានឈាមកកនៅក្នុងព្រះកេស ហើយស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរឡើង ទើបគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមការអនុញ្ញាតិពី ឯកឧត្តតអគ្គលេខាធិការបក្ស ដើម្បីទទួលការព្យាបាលយ៉ាងលឿនបំផុតតាមកាលដែលអាចធ្វើទៅបាន ដោយគោរពទៅតាមគោលការណ៍ របស់ក្រសួងសុខាភិបាល នៃប្រទេសវៀតណាម ដែលតម្រូវឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩នេះ។ ការយាងទៅសម្រាកព្យាបាលព្រះរោគនេះ នៅមន្ទីរពេទ្យថងញ៉ិត ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ តទៅ និងមិនទាន់កំណត់ថ្ងៃត្រលប់មកប្រទេសកម្ពុជាវិញទេ

    August 23, 2020
  • ព័ត៌មានជាតិ

    បន្ទាប់ពីអាជ្ញាធរឲ្យម្ចាស់ឡឥដ្ឋអុឹង ប៊ុនហួរ  ចាក់បំពេញដីឡើងវិញនៅកន្លែងកាយជើងស្ពានដែក ឥលូវនេះម្ចាស់ឡឥដ្ឋអុឹង ប៊ុនហួរ បានចេញវិដេអូសុំទោសជាសាធារណៈ ដោយគាត់បានរៀបរាប់និងសរសេរថា៖ ខ្ញុំបាទឈ្មោះ អុឹង ប៊ុនហួរ សុំធ្វើការសុំទោសជាសាធារណៈចំពោះ៖ 🙏 សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន 🙏 ឯកឧត្តម នាយឧត្តមសេនីយ៌ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោជំទាវ ម៉ៅ ម៉ាល័យ 🙏 ឯកឧត្តម អ៊ុំ

    August 23, 2020
  • បច្ចេកវិទ្យា

    កាលពីថ្ងៃទី២២ខែសីហា realme ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខ បានដាក់បង្ហាញនូវស្មាតហ្វូនម៉ូឌែលថ្មី realme C12 ហើយនេះគឺជាស្មាតហ្វូនមានថាមពលថ្មធំ 6000mAh ដែលបានប្រកាសជាផ្លូវការដំបូងបង្អស់នៅកម្ពុជា ដែលអាចកាន់ថ្មបានយូរបំផុតរហូតដល់ទៅ57ថ្ងៃ ដោយមិនទាន់បានដាក់ប្រកាសជាផ្លូវការផងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅហើយ។ នៅថ្ងៃទី២៧ខែសីហា realme C12 នឹងដាក់ប្រកាសតម្លៃជាផ្លូវការ ហើយនឹងមានការដាក់លក់លើកដំបូងនៅថ្ងៃបន្ទាប់ សួមទន្ទឹមរង់ចាំទាំងអស់គ្នា ។ ដោយផ្អែកលើបន្ទះឈីបលេងហ្គេម Media Tek Helio G35 realme C12 អាចធានាបាននូវភាពរលូបនៃគុណភាពនិងការប្រើប្រាស់នៃស្មាតហ្វូនទាំងមូល ។ ហើយដើម្បីធ្វើអោយមុខងារស្មាតហ្វូនដំណើរការបានល្អ សមត្ថភាពនៃការកាន់ថ្មគឺពិតជាសំខាន់ណាស់។ realme យល់ពីតម្រូវការរបស់យុវវ័យទៅលើផ្នែកថាមពលថ្ម ហើយ realme C12

    August 23, 2020
  • សិល្បៈ

    តារាចម្រៀងល្បីឈ្មោះគឺលោក ងួន ចាន់ដេវីត បានធ្វើដំណើរទៅសាងផ្នួសរកភាពស្ងប់ស្ងាត់អស់មួយរយៈធំ ពោលគឺមកដល់ពេលនេះមានរយៈពេលមួយខែហើយដែលតារាចម្រៀងរូបនេះបានសាងផ្នួស ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ និងតាំងចិត្តស្វែងយល់ពីព្រះធម៌។ ក្រោយពេលបួសអស់រយៈពេល១ខែ អន្ទិត ងួន ចាន់ដេវីត ហៅ G-Devith បានលាចាកសិក្ខាបទ មកជាគ្រហស្តវិញ។ ក្រោយសឹកពីបួសភ្លាមៗ តារាចម្រៀងរូបនេះ ក៏បានធ្វើទានជាមួយចាស់ៗជរាដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ លោក G-Devith បានរៀបរាប់នៅលើ Facebook ថា៖ “បង្ហើយកិច្ចនៃបុណ្យគឺការចែកទាន ដោយពាក្យសច្ចៈនេះសូមអោយសេចក្តីសុខកើតមានដល់អ្នកទាំងអស់គ្នា តិចសម្រាប់អ្នកមាន តែពេញទៅដោយបច្ច័យទានច្រើនសម្រាប់អ្នកអត់”៕

    August 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់នារីម្នាក់ ប៉ះចំជនរងគ្រោះចេះតៃខ្វាន់ដូ ជិះម៉ូតូដេញតាមបុកផ្តួលរហូតចាប់បានម្នាក់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណុះ ហ្វារីតា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស ទីលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

    August 23, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ ករណីរំលោភសម្លាប់ស្ដ្រីម្នាក់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់ហើយ។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ មានករណី ឃាតកម្ម(រំលោភសម្លាប់) ត្រង់ចំណុចភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បេីយោងតាមពាក្យបណ្តឹងឈ្មោះ អ៉ឹង ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយរបស់ជនរងគ្រោះ បានអោយដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០នាទី ឈ្មោះ អ៉ឹម រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានមកឌុបជនរងគ្រោះឈ្មោះ

    August 23, 2020
  • សុខភាព

    ជា​ទូទៅ អា​អូន​តូច​ៗ ងាយ​ឈឺ​ជំងឺ​ផ្សេងៗ​ញឹក​ញាប់​ដូច​ជា ផ្ដាសាយ គ្រុន​ក្ដៅ​អី​ធម្មតា គ្រាន់​តែលេបថ្នាំ​ក៏​អាច​ជា​ដែរ។ ប៉ុន្តែ ពេល​ខ្លះ​​កូនៗ​អាច​មាន​បញ្ហា​សុខភាព​គួរ​ឲ្យ​បារម្ភ​ដែល​ម៉ាក់​ប៉ាគួរ​យក​ចិត្ត​ទុក​ដាក់​ ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ខ្លាំង​ដូច​ជំងឺ​រលាក​ខួរ​ក្បាល​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ធម្មតា ក្មេង​តូចៗ​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល ភាគ​ច្រើន​ចេញ​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​ស្រាល​ៗដែរ តែ​ប្រសិន​បើ​កូន​ចេញ​រោគ​សញ្ញា​ដូច​ការ​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ​មាន៖ រោគ​សញ្ញា​ទូទៅ៖ – ឈឺ​ក្បាល – ក្ដៅ​ខ្លួន – ចង់​ក្អួត រោគ​សញ្ញា​អាសន្ន៖ – មិន​ស្រួល​ខ្លួន – មិន​ឆ្លើយ​តប​ដូច​ធម្មតា – ហត់ៗ

    August 23, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់កំពុងធ្វើសកម្មភាពប្រើកាំបិតភ្ជង់ប្លន់ជនជាតិចិន១នាក់ ភេទប្រុស ។ ដោយកម្លាំងជំនាញរបស់យើងកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ចយើង បាននាំគ្នារត់គេចខ្លួនអស់ ។ បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតដល់វេលាម៉ោង១៩:០០នាទី ថ្ងៃដដែលទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៍បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ

    August 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តបណ្ដើរ និងឆ្លៀតទូរស័ព្ទប្រាប់ប្រពន្ធឲ្យបើកទ្វារផ្ទះបណ្ដើរ ទើបរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបាំងថ្មខូតខាតមួយផ្ទាំង និងមួយផ្ទាំងខ្ទាតទៅគន្លងផ្លូវម្ខាងទៀត តែសំណាងល្អ មិនបណ្ដាលឲ្យរងរបួសនោះទេ គ្រាន់តែភិតភ័យ និងហៅប្រជាពលរដ្ឋនិងអ្នកដំណើរព្រមទាំងក្រុមអ្នកបើកកង់បីឥណ្ឌា នាំគ្នាជួយរំកិលរបាំងថ្មមកដាក់ក្បែរកន្លែងដើមវិញចៀសវាងមានយានយាន្តដទៃបើកទៅបុកគ្រោះថ្នាក់បន្តទៀត លុះពេលសមត្ថកិច្ចមកដល់ តៃកុងឆ្លាតហៅម៉ូតូឌុបជិះចេញទៅបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង០៣:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចទល់មុខក្រសួងរ៉ែ និងថាមពល លើកំណាត់ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ (Highlander) ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ 2T-8270 បើកបរដោយបុរសម្នាក់

    August 23, 2020