Khmernote Media
  • ទេសចរណ៍

    យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦នាក់ ក្នុងនោះ៖ − ភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨ នាក់ − ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨ នាក់ ចំនួនភ្ញៀវទេសចរតាមថ្ងៃនីមួយៗ មានដូចខាងក្រោម៖ − ថ្ងៃទី១ ប្រមាណ ២៣៣.៣២៩ នាក់ − ថ្ងៃទី២ ប្រមាណ ២៨១.៨៥៥ នាក់ − ថ្ងៃទី៣ ប្រមាណ ៣២៥.០៧៧ នាក់

    August 22, 2020
  • សង្គម

    អ្នកនាង ទ្រី ដាណា ដែលគេស្គាល់ថាជាសេដ្ឋីវ័យក្មេងម្ចាស់ហាងមាស ទ្រី ដាណា និងជាម្ចាស់ក្រុមហ៊ុន NNP បានបញ្ចេញសារយ៉ាងវែងផ្តាំទៅតំណាងចែកចាយគ្រប់រូបមិនត្រូវយកវប្បធម៌ជេរស្ដីមកធ្វើប្រធានបទលក់ដូរនោះទេ។ អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា៖ “នាងខ្ញុំតែងតែប្រាប់ទៅកាន់តំណាងចែកចាយគ្រប់រូបថាយើងលក់ដូរយើងមិនត្រូវយកវប្បធម៌ជេរស្ដីមកធ្វើប្រធានបទលក់ដូរនោះទេ។មើលដូចជារូបខ្ញុំតាំងពីដើមមកខ្ញុំមិនដែលទៅយកអ្នកណាមកធ្វើប្រធានបទឡាយលក់ផលិតផលឡើយ ហើយមានតែការចែករំលែកល្អទៅកាន់ពួកគាត់ រកយុទ្ធសាស្ត្រដើម្បីបង្កើតភាពរឹងមាំនៅក្នុងអាជីវកម្មនឹងធ្វើជាគំរូល្អទៅកាន់ពួកគាត់។ បើទោះបីជាមានជនមួយចំនួនធ្វើបាបនិងមាក់ងាយជេរស្ដីមកលើរូបខ្ញុំក៏ដោយនាងខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូររក្សានូវភាពស្មោះត្រង់ជាចម្បងទំនួលខុសត្រូវខ្ពស់ជាចម្បងខ្ញុំមិនដែលយកចិត្តទុកដាក់និងបុគ្គលមួយចំនួនតូចដែលចាំតែវ៉ៃប្រហារយើងនោះទេហើយពួកគាត់ទាំងនោះ(តំណាងចែកចាយ)ក៏ដូចចិត្តទៀត មិនដែលឃើញពួកគាត់យកបុគ្គលណាមកជេរស្ដីធ្វើប្រធានបទលក់ដូរនោះឡើយខ្ញុំសូមអរគុណដល់តំណាងចែកចាយទាំងអស់ដែលសហការយ៉ាងល្អនិងស្ដាប់បង្គាប់រាល់ការដឹកនាំរបស់នាងខ្ញុំនាងខ្ញុំសូមអរគុណទៅដល់តំណាងចែកចាយគ្រប់រូបទាំងអស់ដែលបានអនុវត្តតាមគោលការណ៍ក្រុមហ៊ុនរបស់នាងខ្ញុំ👏 សូមផ្ដាំទៅកាន់សារព័ត៌មានមិនផ្លូវការមួយចំនួនផងដែរសូមឈប់យករូបខ្ញុំទៅដាក់ជាមួយអ្នកនេះដាក់ជាមួយអ្នកនោះទៅព្រោះខ្ញុំមិនមែនជាបុគ្គលដែលចូលចិត្តជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញឡើយខ្ញុំរកស៊ីដោយភាពថ្លៃថ្នូរខ្ញុំរកស៊ីដោយភាពស្មោះត្រង់សូមកុំយកខ្ញុំធ្វើប្រធានបទអី ចែកបុណ្យទាំងអស់គ្នាផងណាព្រោះបើសិនជាអ្នកណាសាងបាបអ្នកនោះអ្នកទទួលឥឡូវនេះបាបបុណ្យមិនចាំជាតិក្រោយទេសូមអរគុណទុកជាមុនសម្រាប់សារព័ត៌មានដែលយករូបខ្ញុំទៅដាក់ជាមួយបុគ្គលដែលចូលចិត្តជេរបញ្ចោរគ្នាតាមសាធារណៈនៅតាមប្រព័ន្ធអនឡាញ👏 ហើយរូបខ្ញុំក៏បានស្បថសច្ចាប្រនិធានមុខមហាជនទាំងអស់គ្នាផងដែរដើម្បីបញ្ជាក់ពីភាពស្អាតស្អំនិងស្មោះសរចិត្តស្មោះរបស់នាងខ្ញុំបញ្ជាក់ជូនបងប្អូនរួចរាល់ផងដែរ 👍 ខ្ញុំសង្ឃឹមថាបងប្អូនក៏ស្រឡាញ់ភាពស្អាតស្អំដែរបើសិនជាបងប្អូនគិតថាសម្បថនោះគ្មានន័យសម្រាប់បងប្អូនចូលបងប្អូនធ្វើបន្តទៀតចុះតែកុំភ្លេចថាទៅដល់ទីណាកីជាន់លើព្រះធរណីដែរ ដូច្នេះខ្ញុំសូមបញ្ជាក់ចិត្តស្មោះសររបស់ខ្ញុំរួចរាល់ហើយសូមមើលប្រវិត្តរបស់ខ្ញុំសាឡើងវិញ ខ្ញុំចូលចិត្តប្រើសម្ថភាពជាចំបង សូមឈប់យករូបខ្ញុំទៅដាក់ជាមួយបុគ្គលដែល ចូលចិត្តជេរបញ្ចោរគ្នាតាមអនឡាញ ទៀតទៅ👏សូមអរគុណទុកជាមុនសម្រាប់អ្នកដែលកាត់តរូបភាព👏”៕

    August 21, 2020
  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល​ សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ មានបុរសជនជាតិចិនម្នាក់​ បានស្លាប់ភ្លាមៗនៅពេលរួមភេទ​ ដែលហេតុការណ៌នេះ​ បានកេីតឡេីងនៅស្រុកកងមាស​ ខេត្តកំពង់ចាម​​នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២០។ តាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា៖​ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០​ មានបុរសជនជាតិ​ អាយុ​ ៤៦ឆ្នាំ​ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ​ ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ​ ស្រុកកងមាស ខេត្តកំពង់ចាម។ លុះដល់ម៉ោង ៣ជិតភ្លឺ​ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ​ (តាមការពិនិត្យធ្វេីកោសល្យវិច្ចយ័)​ និងស្ត្រីជាសង្សារ​ ក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា​ បុរសជនជាតិចិនរូបនេះ​ បានស្លាប់ពេលកំពុងរួមភេទដែរ។ បច្ចុប្បន្ននេះ​ ក្រុមការងារ​ និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ​

    August 21, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បុរសម្នាក់បានជិះរថយន្តស៊េរីទំនើបមួយគ្រឿង តែដាក់ស្លាកលេខរថយន្តរបស់គេ ត្រូវបានម្ចាស់គេតាមទាន់។ ប្រភពព័ត៌មានពីបុរសដែលជាម្ចាស់ស្លាកលេខដែលបានបាត់ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ​ ប្រហែលជា១ខែមុន (ខែកក្កដា) គាត់បានជិះរថយន្តមួយគ្រឿងម៉ាក ព្រូស ដែលពាក់ស្លាកលេខភ្នំពេញ 2AY-9021 រួចចតរថយន្តរបស់គាត់ចោលនៅទឹកដី សង្កាត់បឹងរាំង(ពេលយប់) ខណៈពេលគាត់ចេញមកយករថយន្តគាត់វិញស្រាប់តែបាត់ស្លាកលេខរថយន្តរបស់គាត់ រហូតដល់បច្ចប្បន្ន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះទើបឃើញនៅលើរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡិចសុីសRX-400h មួយគ្រឿងនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ រួចទាក់ទងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជួយឃាត់រថយន្តនោះដើម្បីធ្វើការដោះស្រាយ។ តាមប្រភពព័ត៌មានពីម្ចាស់រថយន្តឡិចសុីស  ដែលដាក់ស្លាកលេខគេ បានប្រាប់ឱ្យដឹងថា រូបខ្លួនបានទិញរថយន្តមួយគ្រឿងម៉ាក ឡិចសុីស ពណ៌ស ពាក់ស្លាកលេខ 2AY-9021 ចេញពីឃ្លាំងលក់រថយន្តមួយកន្លែង ជាង២សប្តាហ៍ហើយ

    August 21, 2020
  • សង្គម

    នេះគឺជាគំរូល្អមួយដែលគួរចែករំលែក ពីបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Vannak Lov បានរៀបរាប់ឲ្យដឹងពីការយកអាសារជួយជនបរទេសម្នាក់ជិះម៉ូតូ អស់សាំងនៅផ្លូវដាច់ស្រយាល នៅខេត្ត មណ្ឌលគីរី ហើយព្យាយាមបូមសាំងពីរថយន្តទៅចាក់ឲ្យជនបរទេសនោះ។ បងប្រុសបានរៀបរាប់លើបណ្តាញសង្គមថា៖ 20-08-20 ជនបរទេសគាត់ជិះម៉ូតូអស់សាំងតាមផ្លូវដាច់ស្រយាល អរគុណបងប្រុសបងស្រីនិងបងបើកឡានដឹកស៊ីម៉ង់បានជួយជ្រោមជ្រែងរកវិធីបង្ហូរសាំងយកទៅចាក់ម៉ូតូ(អរគុណបងប្រុសអ្នកស្រុកមណ្ឌលគីរីចេះជួយ)៕  

    August 21, 2020
  • បច្ចេកវិទ្យា

    (ភ្នំពេញ) ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជាអានុភាពដ៏មហិមារបស់ មហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលបានធ្វើការបង្ហាញខ្លួនកាលពីពេលថ្មីៗនេះរួចមកហើយ! ហើយឥឡូវនេះមហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលគ្រប់គ្នាសុទ្ធតែស្រមៃចង់ប្រើ និងក្រេបយកនូវបទពិសោធន៍ការងារ និងការកម្សាន្តដ៏សម្បូរបែបក៏បានដាក់លក់ផ្លូវការលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏រំភើបអស្ចារ្យមិនធ្លាប់មានពីក្រុមហ៊ុន សាមសុង ផងដែរ!

    August 21, 2020
  • សិល្បៈ

    តារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា សុខ ពិសី ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលផេកហ្វេសប៊ុកក្រុមហ៊ុន ថតរូបមួយឈ្មោះ image hunter photography បានបង្ហោះរូបថត Pre-Wedding ជាមួយបុរសខ្ពស់សង្ហារមួយរូប ដែលគេសង្ស័យថាជាគូស្នេហ៍។ តាមប្រភពព័ត៌មានបានអោយដឹងថា បុរសសង្ហារដែលថតរូប Pre-Wedding ជាមួយកញ្ញា សុខ ពិសី មានឈ្មោះថា សេង ហាក់ ដែលជាម្ចាស់ហាង Salade-K។ ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ទេថា តើកញ្ញា សុខ ពិសី និងម្ចាស់ហាង Salade-K រូបនេះជាគូស្នេហ៍នឹងគ្នារឺយ៉ាងណាឡើយទេ៕

    August 21, 2020
  • ទេសចរណ៍

    (សៀមរាប)៖ តាមរបាយការណ៍របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៦-២០ ខែសីហា ឆ្នាំ២០២០ ខេត្តសៀមរាបទទួលបានទេសចរ ១៨១,៨៦៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ ១៨មុឺននាក់ និងទេសចរបរទេស ១,៨៦៨នាក់។ ខេត្តសៀមរាបបានរៀបចំព្រឹត្តការណ៍ និងកម្មវិធីប្លែកៗជាច្រើន ដែលមានឈ្មោះថា “សម្រាកសៀមរាប” ដើម្បីទាក់ទាញទេសចរឲ្យមកទស្សនាកម្សាន្តនាឱកាសថ្ងៃឈប់សម្រាករយៈពេលវែង។ សម្រាកសៀមរាប មានកម្មវិធីកំសាន្តជាច្រើន រួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២

    August 21, 2020
  • សិល្បៈ

    ក្រោយពេលដែលលេចលឺព័ត៌មានកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចាកចេញពីផលិតកម្មចាស់ទៅចូលរួមជាមួយនឹងផលិតកម្មថ្មី ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតមានព័ត៌មានខ្លះនិយាយថា លោក ព្រាប សុវត្ថិ ចាកចេញជាមួយកុងត្រាជាទឹកប្រាក់ ៣០ម៉ឺនដុល្លារឯណោះ។ ជុំវិញមូលហេតុដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធនិងជានាយកគ្រប់គ្រងផលិតកម្មផ្ទាល់ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងបានបញ្ជាក់ថា វត្តមានលោក ព្រាប សុវត្ថិ ចូលមកក្នុងផលិតកម្ម Galaxy គឺមិនមានបំណងប្រកួតប្រជែងជាមួយផលិតកម្មក្នុងស្រុកឡើយ ដោយផលិតកម្មមានបំណងប្រកួតប្រជែងក្រៅប្រទេសប៉ុណ្ណោះ៕

    August 21, 2020
  • សិល្បៈ

    បន្ទាប់ពីអ្នកនាង Marian Rivera តារាសម្តែងហ្វីលីពីន ហើយប្រិយមិត្តភាគច្រើននិយមហៅថា ម៉ារីម៉ា បានបង្ហោះរូបថតមួយសន្លឹកជាមួយស្វាមីនៅប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា ហើយបានដាក់ Caption លើរូបថត “When in Thailand 😍” បន្ទាប់មកទៀតបានលុបរូបនោះចោលហើយបានប្តូរមកដាក់ថា Cambodia (ប្រទេសកម្ពុជា) វិញ។ ពេលនេះ អ្នកគ្រប់គ្រងផេកហ្វេសបុកផ្លូវការរបស់គាត់បាន សរសេរសុំទោសអ្នកគាំទ្រកម្ពុជា ដោយគាត់សរសេរថា៖ “To all Cambodia fans, Apologies for the previous post. – Admin

    August 20, 2020