- Khmernote Media
- សង្គម
យោងតាមម្ចាស់គណនី Facebook ម្នាក់ដែលមានឈ្មោះថា សុង សុីង ឡុង បានអះអាងថាខ្លួនបានជ្រុះកាបូបលុយពេលដែលចូលហ្គារ៉ាស់សាំង PTT សាខាពេជ្រនិល ហើយក៏មានបងស្រីម្នាក់ជាមួយក្រុមគ្រួសារបានរើសបាន និងធ្វើដំណើរចេញទៅបាត់។ ក្នុងនោះដែរបងប្រុស សុង សុីង ឡុង ក៏បានប្រកាសសូមអោយបងស្រីមេត្តាជួយប្រគល់ឯកសារសំខាន់មួយចំនួន ចំណែកឯថវិកានៅក្នុងកាបូប គឺគាត់ជូនជាសាគុណ។ គាត់បានរៀបរាប់ថា៖ “ដំណឹងបាត់កាបូបលុយនៅហ្គារាសសាំង ptt ពេជ្រនិល 4:16 pm ដែលបងស្រីរើសបានដូចសកម្មភាពនៅក្នុងវីដេអូនេះសូមបងស្រីមេត្តាជួយប្រគល់អោយខ្ញុំបាទវិញផង ពីព្រោះនៅក្នុងនឹងមានឯកសារសំខាន់ដូចជា÷ អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ កាតABA នឹងទឹកប្រាក់មួយចំនួន បើបងស្រីបានឃើញជួយទំនាក់ទំនងមកតាមរយះលេខទូរស័ព្ទ÷ 0973505059/0967079389 (ចំនួនទឹកប្រាក់ដែលនៅក្នុងកាបូបនោះជូនជាសាគុណដល់បងស្រីដែលរើសបាន) ស្លាកលេខឡានដែលបងស្រីជិះ
August 19, 2020 - សង្គម
សៀមរាប៖ នេះជាគំរូល្អ ពលរដ្ឋល្អ ក្នុងសង្គម ដែលបងស្រីម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក P Sobtey Chhim បានរើសបានខ្សែកពេជ្រមួយខ្សែ នៅហាងបាយមាន់ដុតគុម្ពឬស្សី ខេត្តសៀមរាប ហើយគាត់បានយកទៅផ្ញើនៅម្ចាស់ហាង ប្រសិនបើបងប្អូនណាដែលបានបាត់ខ្សែកមានទីតាំងនៅខាងលើ សូមទាក់ទងទៅម្ចាស់ហាង និងរូបភាពដូចបានភ្ជាប់ខាងក្រោម។ បងស្រីបានបង្ហោះនៅលើហ្វេសបុកថា៖ “ខ្ញុំរើសបានខ្សែកពេជ្រមួយខ្សែ នៅហាងបាយមាន់ដុតគុម្ពឬស្សី បារាយ ខេត្តសៀមរាប បានយកទៅផ្ញើនឹងម្ចាស់ហាង នៅកន្លែងគិតលុយ រើសបានថ្ងៃទី 19 08 20 ម៉ោង 12:30 ថ្ងៃត្រង់ នៅមុខបន្ទប់ទឹក”៕ ប្រភព៖ P Sobtey Chhim
August 19, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយបង្កហិង្សា បណ្តាលឲ្យបុរស២នាក់រងរបួស។ ករណីហិង្សាដោយចេតនានេះបានកើតហេតុថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទីចំណុច ផ្ទះជនរងគ្រោះឈ្មោះវង្ស និមល ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្តាល។ ជនរងគ្រោះ០២នាក់ ទី១-ឈ្មោះវង្ស និមល ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងគំនូរ(រងរបួសក្បាលដេរ៥ធ្នេរ) និងទី២-ឈ្មោះកាន់ សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិចំរើនផល សង្កាត់ទំនប់ទឹក ខណ្ឌ៧មករា
August 19, 2020 - ព័ត៌មានជាតិ
ខេត្តកោះកុង ៖ នេះចាត់ទុកជាសំណាងមួយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើយដោយខ្លួនឯង រថយន្តកូរ៉ូឡាមួយគ្រឿងសង្ស័យបើកបរក្នុងល្បឿនលឿនពេក បាត់ម្ចាស់ការក៏រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់នោះ ចុះទៅជួយសង្គ្រោះផងដែរ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងអ្នកដទៃរងគ្រោះថ្នាក់ឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ផ្លូវខាងលើនេះកើតឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅម្ដុំចំការស្វាយចិន នៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។ បើតាមសេចក្ដីរាយការណ៍បន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AL-0675 បើកបរដោយបុរសម្នាក់ មានឈ្មោះ គាំ ឧត្ដម ភេទ ប្រុស អាយុ២៦ឆ្នាំ
August 19, 2020 - ព័ត៌មានជាតិ
សៀមរាប៖ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ មានករណីបុរសម្នាក់មិនដឹងមានបញ្ហាអ្វី ស្រាប់តែឡើងទៅធ្វើសកម្មភាពរុញចង់ផ្តួលរូបសំណាក់ព្រះអង្គចេកព្រះអង្គចម តែសំណាងល្អបានគេឃាត់ទាន់ កុំអីប្រហែលជារូបសំណាក់របស់ព្រះអង្គ អាចរលំ ធ្វើឲ្យខូចខាតហើយ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖
August 19, 2020 - សង្គម
ពិតជារំភើបចិត្តណាស់ ដែលលោក Uriah Lyford ចេះនិយាយភាសាខ្មែរស្ទាត់ និងស្រឡាញ់ប្រពៃណីខ្មែរយើង ថែមទាំងកន្លងមកឃើញលោកបានចុះជួយចែកអំណោយពលរដ្ឋខ្មែរជួបកាលលំបាកផងដែរ។ ងាកមកថ្មីៗនេះលោកបាននាំភរិយា និងកូនស្លៀកពាក់ឈុតប្រពៃណីខ្មែរ ព្រមទាំងពោលថា “យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត” ធ្វើឲ្យមានការពេញចិត្តពេញហ្វេសបុក។ លោកបានសរសេររៀបរាប់ជាមួយនឹងសំលៀកបំពាក់ប្រពៃណីខ្មែរថា៖ “ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញ ចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ដោយសារតែCovid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង សម្រាប់ប្រទេសមួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត 😊🙏❤️🇰🇭”។ សូមទស្សនារូបភាពរបស់គាត់ខាងក្រោម៖
August 19, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងថ្ងៃទី២នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ * ខេត្តសៀមរាបមានចំនួន ៤៤,៣៦៤នាក់ * ខេត្តកំពតមានចំនួន ៣៩,៩៨៣នាក់
August 19, 2020 - បច្ចេកវិទ្យា
សម័យនិយមបង្ហោះរូបតាមបណ្តាញសង្គមទាំងក្នុង Facebook, Instagram ឬវីដេអូតាម Tiktok ទៅណាមកណាក៏ឃើញគេថតរូប និងថតវីដេអូខ្លីៗ ឬថត Vlog ដែរ។ អ្នកខ្លះក៏បានដើរលេងតាមបណ្តាខេត្តនានា រមណីយដ្ឋានល្បីៗទាំងក្នុងក្រុង និងជាយក្រុង។ រីឯអ្នកខ្លះទៀត ជាប់រវល់ជាមួយការងារក៏ឆ្លៀតពេលទំនេរណាត់ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រលាញ់មកជួបជុំញុំាអាហារ លំហែអារម្មណ៍នៅតាម Sky Bar ខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ ដែលមានពន្លឺភ្លើងនាពេលរាត្រី ពន្លឺភ្លើងប្រដេញតាមសួនច្បារ ឬតាមដងផ្លូវធំៗ។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺ រូបថតចេញមកគឺព្រាលៗ ងងឹត មានគ្រាប់ល្អិត និងមិនច្បាស់ត្រជាក់ភ្នែក។ លើកនេះលែងជាការព្រួយបារម្ភទៀតហើយបើមាន OPPO Reno4
August 19, 2020 - ព័ត៌មានជាតិ
កំពត ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ “Phannath Nat” បានបង្ហោះនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះថា “ចោរវាយកញ្ចក់ឡានយកឥវ៉ាន់ខ្ទេច ។ ទឹកធ្លាក់ពពកវិល ភ្នំបូកគោ ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ”។ ជ្រោះទឹកធ្លាក់ពពកវិល មានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោ ក្នុងទឹកដីនៃខេត្តកំពត ។ បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនក្រុមជនល្មើសបាន ដើម្បីសុវត្ថិភាព ភ្ញៀវទេសចរ ដែលទៅដើរលេងកម្សាន្តនៅទីនោះ ។ ក្នុងថ្ងៃឈប់សម្រាកនេះ ឃើញថាប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តស្ទើរគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនេះ កងកម្លាំងសមត្ថកិច្ច ក៏បាននិងកំពុងថែរក្សាសន្តិសុខ និង សុវត្ថិភាព
August 19, 2020 - ព័ត៌មានជាតិ
មណ្ឌលគិរី៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា តាមរបាយការណ៍ពីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះថា នាឱកាសឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ភ្ញៀវទេសចរមកលេងកំសាន្តនៅខេត្ត មានភ្ញៀវទេសចរសរុប ១០.១៨៧នាក់ ក្នុងនោះ ទេសចរជាតិ ១០.១២០នាក់ ទេសចរ បរទេស ៦៧នាក់ សន្តិសុខសណ្តាប់ធ្នាប់ល្អ។ ក្នុងឱកាសឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មី អាជ្ញាធរខេត្ត និងមន្រ្តីជំនាញ បានចុះយុទ្ធនាការផ្សព្វផ្សាយដល់ភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅតាមបណ្តារមណីយដ្ឋានទាំងអស់ ក្នុងខេត្តមណ្ឌលគិរី ឱ្យមានការចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ រលកទី២។ សូមបញ្ជាក់ថា នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ
August 18, 2020









