ខ្មែរណូត

ស្វែងរក

  • សង្គម

    គួរឲ្យរំភើប! បរទេសមករស់នៅខ្មែរ ស្រឡាញ់វប្បធម៌ ប្រពៃណីខ្មែរ នាំភរិយាកំពុងពរពោះ មកគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ព្រមទាំងពោលថា “យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត”

    BY Khmernote Media August 19, 2020
    គួរឲ្យរំភើប! បរទេសមករស់នៅខ្មែរ ស្រឡាញ់វប្បធម៌ ប្រពៃណីខ្មែរ នាំភរិយាកំពុងពរពោះ មកគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ព្រមទាំងពោលថា “យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត”

    ពិតជារំភើបចិត្តណាស់ ដែលលោក Uriah Lyford ចេះនិយាយភាសាខ្មែរស្ទាត់ និងស្រឡាញ់ប្រពៃណីខ្មែរយើង ថែមទាំងកន្លងមកឃើញលោកបានចុះជួយចែកអំណោយពលរដ្ឋខ្មែរជួបកាលលំបាកផងដែរ។ ងាកមកថ្មីៗនេះលោកបាននាំភរិយា និងកូនស្លៀកពាក់ឈុតប្រពៃណីខ្មែរ ព្រមទាំងពោលថា “យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត” ធ្វើឲ្យមានការពេញចិត្តពេញហ្វេសបុក។

    លោកបានសរសេររៀបរាប់ជាមួយនឹងសំលៀកបំពាក់ប្រពៃណីខ្មែរថា៖ “ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញ ចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ដោយសារតែCovid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង សម្រាប់ប្រទេសមួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត 😊🙏❤️🇰🇭”។ សូមទស្សនារូបភាពរបស់គាត់ខាងក្រោម៖

     

    Share This Post: