Khmernote Media
  • បច្ចេកវិទ្យា

    កាលពីថ្ងៃទី15 ខែសីហា ឆ្នាំ2020 រំលងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការសម្ពោធស្មាតហ្វូនជំនាន់ទី4 គឺ OPPO Reno4 ក្នុងកម្មវិធី I Can See Your Voice Edition by OPPO ដែលមានការចាក់ផ្សាយតាមទូរទស្សន៍ហង្សមាស និងផ្សាយផ្ទាល់តាមផេកហ្វេសប៊ុក OPPO។ ក្នុងកម្មវិធីនោះផងដែរ សង្កេតឃើញមានតារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ចំនួន 3រូបគឺអ្នកនាង ពេជ្រ សោភា, លោក Step, និងកញ្ញា រ៉េត

    August 18, 2020
  • ព័ត៌មានជាតិ

    ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃដំបូងនៃការឈប់សម្រាកនេះ មានទេសចរ-ពលរដ្ឋចេញដើរកម្សាន្តជាង ២៣ម៉ឺននាក់ តាមរបាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ពេញមួយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូងនៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្តនៅទូទាំងប្រទេសចំនួន ២៣៣,៣២៩នាក់។ ចំពោះរាជធានី-ខេត្តដែលគួរឱ្យកត់សម្គាល់នោះ រួមមាន៖ * រាជធានីភ្នំពេញ ១៤,២៥៤នាក់ * ខេត្តកំពត ៣០,៨០៤នាក់ * ខេត្តសៀមរាប ២៨,១៤០នាក់ * ខេត្តកែប ១៨,៥៥៧នាក់ * ខេត្តព្រះសីហនុ ១៨,៦០៤នាក់ * ខេត្តបាត់ដំបង

    August 18, 2020
  • សិល្បៈ

    កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នេះតារាចម្រៀងល្បីឈ្មោះនិងជាតារាពហុជំនាញគឺអ្នកនាង ខាត់ សុឃីម បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គម Facebook ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ស្រាប់តែថ្មីៗនេះសេដ្ឋីល្បីឈ្មោះគឺអ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងមាស និងម្ចាស់ក្រុមហ៊ុនលក់ឡេល្បីឈ្មោះ NNP បានប៉ះសំដីគ្នាជាមួយអ្នកនាង ខាត់ សុឃីម ដោយសារតែរឿងពាក្យសម្បថដ៏ធំរបស់ខ្លួន។ អ្នកស្រី ទ្រី ដាណា បានរៀបរាប់នៅលើ Facebook ថា៖ “ហើយយាយឯងមិនខ្លាច ពាក្យសម្បថទេអីយាយ? ឬមួយក៏យាយឯងធ្លាប់ធ្វើអាក្រក់ដាក់គេហើយយាយឯងស្បថបំពាន ចំណែកខ្ញុំវិញគឺខ្ញុំខ្លាចសម្បថណាស់ ហើយក៏ខ្ញុំជឿដែរព្រោះខ្ញុំបរិសុទ្ធមិនដូចយាយឯងនោះទេគេស្បថហើយនៅឆ្លើយថាគេអញ្ចេះអញ្ចុះទៀតសង្ស័យតែយាយឯងធ្លាប់បំពានពីមុនមកហើយមើលទៅបានជាធ្លាក់ដុនដាបដល់ពេលនេះសាងល្អទៅព្រោះជីវិតមនុស្សម្នាក់ម្នាក់មានឡើងមានចុះហើយមានចុះហើយកាន់តែចុះទៀតប្រយ័ត្នសម្ដីប្រយ័ត្នត្រូវបណ្ដាសាណាយាយ ចាស់ហើយខំកសាងខ្លួនឲ្យល្អទៅក្រែងលោថ្ងៃក្រោយមានបញ្ហាអីខ្ញុំផ្ដល់ជំនួយឲ្យខ្លះ ហើយយាយឯងនិយាយមកធ្វើមើលតែខ្ញុំនឹងចង់ជិះយន្តហោះជាមួយយាយឯងអញ្ចឹងមានសួរខ្ញុំអត់ថាខ្ញុំចូលចិត្តយាយឯងឬមួយក៏អត់”។ ភ្លាមៗអ្នកនាង ខាត់

    August 17, 2020
  • ព័ត៌មានជាតិ

    ចាប់តាំងពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ម្សិលមិញនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន បានចាប់ផ្តើមនាំគ្នាដើរលេងកំសាន្តតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា ក្រោយរាជរដ្ឋាភិបាលប្រកាសឲ្យឈប់សម្រាករយៈពេលចំនួន០៥ថ្ងៃ សងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ដែលបានផ្អាក ដោយសារតែជំងឺកូវីដ១៩។ ក្រឡែកមើលខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានរៀបចំ និងត្រៀមកម្លាំង ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ដែលទៅកំសាន្តនៅទីនោះផងដែរ។ មិនត្រឹមតែដាក់កម្លាំងជួយការពារសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ រដ្ឋាបាលខេត្តព្រះសីហនុ ក៏បានណែនាំឲ្យអាជីវករលក់គ្រឿងសមុទ្រ ដាក់ស្លាកតម្លៃតាមមុខទំនិញរបស់ខ្លួនផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនមកដើរលេងកំសាន្តដឹងពីតម្លៃទំនិញនីមួយៗ។ ឯកឧត្តម គួច ចំរើន ក៏បានបង្ហោះសារថ្លែងអំណរគុណនៅលើទំព័រហ្វេសប៊ុក ដូច្នេះថា “សូមអរគុណ​ ចំពោះអាជីវករ​យើង​ ដែលបានដាក់ស្លាកតម្លៃទំនិញ​

    August 17, 2020
  • សង្គម

    កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក លី សុជាតិ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​ខេត្តកណ្ដាល និង​មានការ​សម្របសម្រួល​នីតិវិធី ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះបង្ក្រាប​ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយកន្លែង ស្ថិតនៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះដែរ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គម Facebook ហើយព័ត៌មាននេះក៏បានដឹងដល់លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។ ដោយក្តីហួសចិត្តលោកជំទាវ ហ៊ុន ស៊ីណាត

    August 17, 2020
  • សង្គម

    នៅក្នុងអំឡុងថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋបាននាំគ្នាដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានា នៅតាមបណ្តាខេត្តផ្សេងៗ ជាពិសេសនៅខេត្តសៀមរាប ក៏ជាគោលដៅធំមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ នាំគ្នាដើរកំសាន្តនៅក្នុងថ្ងៃឈប់សម្រាកនេះផងដែរ។ បើតាមការអោយដឹងរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានរៀបរាប់នៅលើទំព័រ Facebook ថា៖ “ខានបានឃើញទិដ្ឋភាពបែបនេះយូរហើយនៅខេត្តសៀមរាបយើង។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងមានសុខ បានសប្បាយក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ជាពិសេសក្នុងកម្មវិធី “សម្រាកសៀមរាប” ។ ខ្ញុំបាទតាំងនាមឲ្យអាជ្ញាធរគ្រប់ថ្នាក់ សូមទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា កុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖ 1.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា 2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ

    August 17, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានរឿងរ៉ាវមួយបានល្បីពេញបណ្តាញសង្គម ដែលទាក់ទងនឹងរឿងស្បថស្បែរឿងធ្វើបុណ្យ ទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតគេចែករំលែកនិងបញ្ចេញមតិរៀងៗខ្លួនជាច្រើន ហើយសូម្បីតែអ្នកសិល្បៈមួយចំនួនក៏បានបង្ហាញអារម្មណ៍ហួសចិត្តព្រោះតែរឿងនេះដូចគ្នា ជាក់ស្តែងអ្នកនាង ខាត់ សុឃីម ដែលជាតារាជើងចាស់មួយរូប ក៏បានបង្ហាញអារម្មណ៍ហួសចិត្តថា៖ “យីចែហើយ បុណ្យធ្វើលុយខ្លួួនអែង ចង់អាណាមីណាមិនជឿហីទៅ ចាំបាច់ស្បថអី ស្បថយ៉ាងនឹង បើជិះយន្តហោះជួបចែអែងខ្ញុំសុំដូសំបុត្រហើយ សាងបុណ្យរឺបាប ចិត្តចែទើបដឹងច្បាស់ ចែមិនអាចផ្គាប់ចិត្តមនុស្សមួយប្រទេសអោយជឿចែអោយស្រលាញ់ចែអែងបានទេមនុស្ស១០ចិត្ត១០ណាចែ ចែអែងចង់បាន feed back ពីបុណ្យមែនចែ copy មិត្ត តែហួសចិត្តដែរ”។ តើប្រិយមិត្តយល់យ៉ាងចំពោះរឿងនេះ?

    August 17, 2020
  • ព័ត៌មានជាតិ

    MC៖សហគមន៍ទេសចរណ៍ទឹកធ្លាក់ជ្រាវ កំពុងទាក់ទាញភ្ញៀវទេសចរឲ្យទៅងូតទឹកលេងកម្សាន្តនិងបោះតង់ ដែលបានជួយលើកស្ទួយជីវភាពប្រជាសហគមន៍នៅក្នុងតំបន់នោះ ។ លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា តំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវមានសក្តានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែលអស្ចារ្យខ្លាំងនោះ គឺតំបន់នេះ មានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥ ម៉ែត្រ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត។ លោកបានបន្តថា ទឹកធ្លាក់ជ្រាវបានបែងចែកជា២ដោយមួយទឹកធ្លាក់មានកម្ពស់ទាបនិងទឹក ធ្លាក់មានកម្ពស់ខ្ពស់ ហើយកន្លែងលេងកម្សាន្តមានកន្លែងខ្លះមានទឹកជ្រៅនិងជាតំបន់គ្រោះថ្នាក់ សហគមន៍បានធ្វើជាសំណាញ់ដាក់ព័ទ្ធជុំវិញដើម្បីការពារកុំឲ្យមនុស្សធ្លាក់ចូល ។ សំឡេង«ចំពោះការរៀបចំទី១ ការអភិវឌ្ឍន៍ផ្នែកម្ហូបអាហារ ផ្នែកម្ហូបអាហារគឺយើងរៀបចំជាសហគមន៍គាត់ធ្លាប់ធ្វើម្ហូបអីឆ្ងាញ់ គាត់ធ្វើម្ហូបប្រចាំតំបន់ដើម្បីទទួលភ្ញៀវទេសចរ ទី២នៅតំបន់ជ្រាវនេះ ក៏អាចមានកន្លែងបោះតង់ដែរ ដែលយើងមានមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរឡើងភ្នំបោះតង់ តែការបោះតង់បានចំនួន ១០

    August 17, 2020
  • សុខភាព

    ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន ជា​ជំងឺ​មួយ​ដែល​មាន​គ្រោះថ្នាក់​ណាស់​សម្រាប់​ស្ត្រី ហើយ​សភាព​ដែល​នៅ​ក្នុង​ឃើញ​ហើយ​គួរឲ្យ​ខ្លាច​ណាស់ ព្រោះ​មាន​ទាំង​សក់ និង​ធ្មេញ។ ​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​មួយ​ចំនួន​មាន​ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន (ក្រពេញអូវែ) ដែល​មាន​ធាតុផ្សំ​សរីរាង្គ​ដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់…។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ព្យាបាល​មិន​ទាន់​ពេល​អាច​បណ្ដាល​ឲ្យ​ស្លាប់​ ដោយសារ​ចុក​រមួល ឬ​បែក​ហូរ​ឈាម​ក្នុង​ពោះ​ជា​ដើម។ ជំងឺ​គីស​នេះ​មាន​ពី​កំណើត តែ​មិនមែន​ស្រ្តី​គ្រប់គ្នា​សុទ្ធតែ​មាន​នោះ​ទេ ហើយ​វា​ក៏​មិនមែន​ជា​អំពើ​អាប​ធ្មប់​អ្វី​នោះ​ដែរ វា​ជា​គីស​កោសិកា​ដែល​ផ្ញើ​ក្នុង​ខ្លួន​យើង​តាំង​ពី​កំណើត​មក ពេល​យើង​ធំ ​វា​ធំ​ដែរ ពេល​យើង​ដុះ​ធ្មេញ ដុះ​សក់ ដុះ​ក្រចក វា​ក៏​ដុះ​តាម​ដូច​គ្នា​ដែរ។ ទោះ​ជា​មើល​ទៅ​សភាព​របស់​ជំងឺ​គីស​សរីរាង្គ​របស់​ដៃស្បូន​គួរ​ឲ្យ​ខ្លាច

    August 16, 2020
  • ព័ត៌មានជាតិ

    កណ្តាល ៖ កាលពី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខបន្ទប់ជួលជនសង្ស័យ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កម្លាំងនគរបាលក្រុងក្រុងតាខ្មៅ បានឃាត់ជនសង្ស័យម្នាក់ ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។ ជនសង្ស័យឈ្មោះ សៀម ស្រីភ័ស្ត ភេទស្រី អាយុ២០ឆ្នាំមុខរបរបំរើការហាង ។ បច្ចុប្បន្នៅស្នាក់នៅបន្ទុប់ជួល ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងចាប់យក ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់, ទូរស័ព្ទចំនួនមួយម៉ាកoppo ពណ៌ក្រហម, ដែកកេះចំនួន០២, លុយ

    August 16, 2020