ទ្រាំលែងបាន ! លោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសទៅរកមុខព្រះរាជអាជ្ញា និងសមត្ថកិច្ចដោយផ្ទាល់ ប្រសិនបើមានការដោះលែងថៅកែផលិតស្ករត្នោតក្លែងក្លាយ ដែលធ្លាប់ឃាត់ខ្លួន៨ដង មិនដែលកាត់ទោស
- August 17, 2020
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដឹកនាំដោយលោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើស សេដ្ឋកិច្ច ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះដែរ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គម Facebook ហើយព័ត៌មាននេះក៏បានដឹងដល់លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។

ដោយក្តីហួសចិត្តលោកជំទាវ ហ៊ុន ស៊ីណាត បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ “សូមបងប្អូនកូនក្មួយមិត្តរួម Facebook ទាំងអស់ ជួយឃ្លាំមើលការឃាត់ខ្លួនថៅកែឈ្មោះ ជុន មុំ ផលិតស្ករត្នោតក្លែងក្លាយបង្ករផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឃាត់បានប៉ុន្មានថ្ងៃ បើហ៊ានលែងយាយ ជុន មុំ ទៀតខ្ញុំទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយពីព្រោះការផលិតស្ករត្នោតក្លែងក្លាយ ចាប់ថៅកែនេះ៨ដង តែមិនដែលកាត់ទោសទេចាំមើលសានេះតុលាការគិតយ៉ាងម៉េចលែងឲ្យទៅផលិតទៀតដែរទេ ? សូមមិត្តរួមហ្វេសប៊ុកជួយឃ្លាំមើលតុលាការទាំងអស់គ្នា ។”








- Share This Post:






