- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ ស្តីពីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស(គាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិ) ដឹកនាំដោយលោកវរះ.ត្រី តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី ចំណុចផ្ទះលេខ០១ បេផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះឈ្មោះហ៊ុន រស់ ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ លក់ដូរ ។ ជនសង្ស័យចំនួន០៤នាក់ដែលមានឈ្មោះ ៖ ១.ឈ្មោះ ភឹម ឆៃលី ហៅអាឆៃ ភេទប្រុស អាយុ ២១ឆ្នាំទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ
August 15, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ក្នុងគោលបំណងសង្គ្រោះរចនាសម្ព័ន្ធស្ពានហាលខាងលិចប្រាសាទអង្គរវត្តកុំឱ្យថ្មងាយខូចពុកផុយដោយសារបញ្ហាទឹកដក់ ទឹកហូរច្រោះនារដូវវស្សា នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានជួសជុលនិងស្តារប្រព័ន្ធបង្ហូរទឹកចាស់នៅលើស្ពានហាលឱ្យដំណើការឡើងវិញ។ ប្រព័ន្ធបង្ហូរទឹកនេះត្រូវបានបារាំងរៀបចំឡើងនៅពេលជួសជុលស្ពានហាលកាលពីពេលកន្លងមក ប៉ុន្តែពុំបានបន្សល់ទុកនូវប្លង់បច្ចេកទេសលម្អិតទេ។ ដើម្បីអនុវត្តការងារស្តារប្រព័ន្ធឱ្យបានជោគជ័យ ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកបានប្រើប្រាស់ឧបករណ៍ទំនើបបែបវិទ្យាសាស្ត្រ Drain and Pipe Inspection Camera ដែលជាប្រភេទម៉ាស៊ីនកាមេរ៉ាខ្សែសម្រាប់ថតពិនិត្យបញ្ហាដែលកកស្ទះក្នុងប្រព័ន្ធបង្ហូរទឹកដោយមិនចាំបាច់ប្រើប្រាស់កម្លាំងមនុស្សជាអ្នកលើកដាក់ថ្មឡើយ។ បន្ទាប់ពីកំណត់បាននូវបញ្ហាដែលកើតមានខាងក្នុងហើយ ក្រុមអ្នកបច្ចេកទេសបានប្រើម៉ាស៊ីន Drain Cleaning Machin S-200 ដើម្បីខួងលាងសម្អាតរន្ធកកស្ទះទាំងនោះចេញ ដែលបំពង់ខួងអាចបត់បែនបានតាមសណ្ឋាននៃប្រព័ន្ធបង្ហូរទឹកចាស់ ហើយនៅពេលនេះប្រព័ន្ធដោះទឹកនៅលើផ្លូវដើរស្ពានហាលមុខប្រាសាទអង្គរវត្តខាងលិចមានដំណើរការឡើងវិញហើយដោយពុំមានដក់ទឹកទៀតទេ។ ក្រុមអ្នកបច្ចេកទេសអះអាងថា បញ្ហាសំខាន់ដែលធ្វើឱ្យកើតមានការកកស្ទះគឺដោយសារមានកម្ទេចកម្ទីរ សំរាមប្លាស្ទិច និងដីបិទជិត។ ដូច្នេះដើម្បីឱ្យប្រព័ន្ធរំដោះទឹកអាចដំណើរការឡើងវិញ ក្រុមអ្នកបច្ចេកទេសបានសម្អាតរន្ធបង្ហូរទឹកសរុបទាំងអស់ចំនួន៧កន្លែង ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara
August 15, 2020 - ព័ត៌មានជាតិមន្ទីរសុខាភិបាលខេត្តត្រៀមក្រុមគ្រូពេទ្យរួចជាស្រេចដើម្បីពិនិត្យ និងការរក្សាអនាម័យទប់ស្កាត់ជំងឺកូវីដ១៩
ខេត្តសៀមរាប៖ យោងតាមការផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញថា ក្នុងកម្មវិធីសម្រាកសៀមរាបនាឱកាសថ្ងៃឈប់សម្រាកខាងមុខនេះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីសំខាន់ៗរួមមាន៖ កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កម្មវិធីប្រកួតម្ហូបអាហារ ផ្សារទឹក កម្មវិធីជិះកង់ កម្មវិធីកីឡាវាយកូនហ្គោល កម្មវិធីដើរព្រៃ និងផ្ទាំងទស្សនីយភាពសិល្បៈជាដើម។ អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍អោយដឹងថាដើម្បីអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តសៀមរាបបានត្រៀមក្រុមគ្រូពេទ្យ ប្រចាំការដើម្បីពិនិត្យមើលអនាម័យ ការពាក់ម៉ាស់ និងការរក្សាគម្លាតក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ លោកវេជ្ជបណ្ឌិតក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងកម្មវិធីសម្រាកសៀមរាប រយៈពេល៥ថ្ងៃនេះ ក្រុមការងារជំនាញផ្នែកសុខាភិបាល បានរៀបចំឲ្យមានមន្ត្រីនៅប្រចាំការគ្រប់កម្មវិធីទាំងអស់ ជាពិសេសនៅតំបន់មាត់ស្ទឹងសៀមរាប ដាក់ទីតាំងចំនួន៣កន្លែង
August 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ នៃអធិការរដ្ឋានខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវនិងបង្ក្រាបក្រុមបក្ខពួកជនសង្ស័យបាន៧នាក់ ដែលបានប្រព្រឹត្តិបទល្មើសឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់តាមប្រព័ន្ធផ្ទេរប្រាក់វីង (WING) ។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ “ឌី មនោរម្យ” ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំនប់២ ក្បែរផ្សារប៉េសេ ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០៧ខាងលើនេះភ្លាមៗត្រូវបានកម្លាំងនគរបាលនាយកដ្ឋានបច្ចេកវិទ្យានាំខ្លួនចូលទៅក្នុងរថយន្តយកទៅធ្វើការសាកសួរ និងឃាត់ខ្លួនជាបណ្តោះអាសន្ននិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយ៖ បងម៉េង ខ្មែរណូត
August 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ត្រីសាច់ត្រលុកត្រលន់ម្នាក់ មិនដឹងដើរមកពីណា សង្ស័យថាបែកថ្នាំ បានដើរអុកឡុកប្រជាពលរដ្ឋតាមដងផ្លូវ ហើយរត់ចូលយានយន្តដែលកំពុងធ្វើដំណើរតាមផ្លូវ នាំគ្នាគេចឡើងវង្វេងទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចស្តបបឹងទំពុន ផ្លូវបំបែក២៧១ កែងផ្លូវ៣៧១ ដែលជាចំណុចព្រំប្រទល់សង្កាត់ចំនួន៣ ទី១.សង្កាត់ចាក់អង្រែលើ ទី២.សង្កាត់បឹងទំពន់ទី២ ក្នុងខណ្ឌមានជ័យ និងទី៣.សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីសាច់ត្រលុកត្រលន់ម្នាក់ខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណទេ ទំនងជាបែកថ្នាំ បានដើររករឿងអ្នកដំណើរ និងអុកឡុករាំងផ្លូវរថយន្តមិនឲ្យឆ្លងកាត់ ហើយពេលខ្លះរត់ទៅមុខរថយន្តធំៗដែលកំពុងបើកលឿនថែមទៀតផង ហើយរត់ចូលទៅប្រតាមប្រតប់ជាមួយស្ត្រីម៉ាស្សាក្នុងផ្ទះម៉ាស្សាកោជប់នៅចំណុចមុខមង្គលឧត្តម ផ្លូវ៣៧១
August 15, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ មានករណីរួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ កើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលម៉ោង១០និង៣០នាទី នៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះស្ថិតនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ អាត.ពុយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេងខ្មែរមានទីលំនៅភូមិក្បាលកោះត្បូង.ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ កាលពីថ្ងៃទី២០.ខែមិនាឆ្នាំ២០២០.វេលាម៉ោង១០និង៣០នាទីជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះរួមភេទដោយអោយលុយចំនួន២ម៉ឺនរៀល តែក្មេងស្រីរងគ្រោះមិនព្រមទេ ពេលនោះជនសង្ស័យក៏បានចាប់អូសដៃជនរងគ្រោះចូលព្រៃក្រោយផ្ទះរួចបានធ្វេីសកម្មភាពរំលោភក្មេងស្រីរងគ្រោះបានសម្រេចបានចំនួន២ដង។ លុះមកដល់ថ្ងៃទី១៥.ខែមេសា.ឆ្នាំ២០២០.វេលាម៉ោង១៤និង០០នាទី(ថ្ងៃចូលឆ្នាំទីពីរ)ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះទៅព្រៃខាងក្រោយផ្ទះទៀតកន្លែងដដែល.រួចបានធ្វេីសកម្មភាពចាប់រំលោភបានសម្រេចម្តងទៀតហីយជនសង្ស័យបានអោយលុយទៅជនរងគ្រោះចំនួន២ម៉ឺនរៀល ។ រហូតមកដល់នៅថ្ងៃទី៩.ខែសីហាឆ្នាំ២០២០.វេលាម៉ោង១៣និង០០នាទី ជនសង្ស័យបានលួងលោមជនរងគ្រោះទៅព្រៃខាងក្រោយផ្ទះកន្លែងដដែលរួចបានធ្វេីសកម្មភាពចាប់រំលោភបានសម្រេចចំនួន២ដងទៀត.ហេីយជនសង្ស័យបានអោយលុយទៅជនរងគ្រោះចំនួន២ម៉ឺន។ លុះនៅថ្ងៃទី១៣.ខែសីហា
August 15, 2020 - ព័ត៌មានជាតិ
ខេត្តឧត្ដរមានជ័យ ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកយកកាឡៃដូរយកមាស នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨៖៣០នាទី នៅចំណុចផ្សារសំរោង ភូមិ-សង្កាត់-ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា ករណីឆបោក (ទំលាក់យោង) យកមាសខ្សែក ចិញ្ចៀន និងប្រាក់រៀល ៣៨,០០០រៀល បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់រួមមាន៖ ទី១-ឈ្មោះ ប៊ុន ភិត ភេទស្រី អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិជីឃ្មុល ឃុំជីឃ្មុល ស្រុកគិរីវង្ស ខេត្តតាកែវ (ឃាត់ខ្លួនបាន)។
August 15, 2020 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ ខ្លោងទ្វាររមណីយដ្ឋានទន្លេបាទី ដែលមានអាយុកាលយូរលុងណាស់មកហើយ បានរងការបំផ្លាញខ្ទេចស្ទើរទាំងស្រុង ក្រោយត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើកបុក។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតនៅរមីយដ្ឋានទន្លេបាទី នៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។ យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានឲ្យដឹងថា ក្រោយកើតហេតុ តៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល ហើយពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ស្វែករកអ្នកទទួលខុសត្រូវលើបញ្ហានេះ៕
August 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្ត Range Rover ស៊េរីទំនើបក្នុងល្បឿនយ៉ាងលឿន បានបួងចង្កូតបត់ស្ដាំ ទាំងមិនបានបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងផ្ទុះពោងសុវត្ថិភាពក្នុងរថយន្ត រងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យរងរបួសជើងម្ខាងដើរលែងរួច ត្រូវបានអ្នកឃើញហេតុការណ៍ជួយលើកចេញមកខាងក្រៅ ហើយមានមិត្តភក្តិមកដឹកចេញទៅបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ៖ នៅមុនកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ
August 15, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន០៤នាក់បន្ថែមទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយចំនួន០៤នាក់នោះ គឺជាបុរសខ្មែរទាំងអស់។ សូមព័ត៌មានលំអិតខាងក្រោម៖
August 15, 2020









