- Khmernote Media
- សង្គម
ភ្នំពេញ៖ យោងតាមគណនីហ្វេសបុករបស់បងស្រី ស្រីអូន បានឲ្យដឹងថាលោកតាធាក់ស៊ីក្លូម្នាក់ ដែលមានអាយុ ៨៦ឆ្នាំ ហើយគាត់បានជួយលោកតាចិញ្ចឹមលោកតា និងឲ្យលោកតាទៅរស់នៅក្នុងវត្ត ហើយលោកតាបាននិយាយថាគាត់ចង់សម្រាកមានគ្រែត្រឹមត្រូវ។ បងស្រីបាននិយាយថា៖ “ចាប់ពីថ្ងៃនេះទៅលោកតាលែងធាក់សុីក្លូទៀតហេីយបងប្អូន🙏🏻 ពុកគេពុកយេីងគាត់ហូរទឹកភ្នែកព្រោះមិនដែលនឹកស្មានថាមានថ្ងៃនេះ😭 អោយលោកតាសំរាកទៅវត្តសន្សំបុណ្យវិញ☺️ ទទួលចិញ្ចឹមលោកតាមួយជីវិតតាមសំណេីររបស់លោកតាព្រះជន្ម 86ឆ្នាំគាត់ចង់បានកន្លែងសំរាកមានគ្រែត្រឹមត្រូវព្រោះស្ទេីរមួយជីវិតលោកតាសំរានតែលេីសុីក្លូ😭 ជូនបុណ្យផងបងប្អូន”។ សូមទស្សនារូបភាពខាងក្រោម៖
August 14, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះហេ សុខហេង ភេទ ស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅផ្ទះលេខ២៩៧ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានចាក់សោទ្វារផ្ទះទុកចោល រួចទៅមើលចំការនៅខេត្តកំពង់ធំ ស្រាប់តែជនសង្ស័យ២នាក់ ផ្លោះរបងចូលបរិវេណផ្ទះ រួចនាំគ្នាយកដំបងឈើគាស់ចំរឹងដែកបង្អួច ចូលក្នុងផ្ទះជនរងគ្រោះលួច បន្ទះក្តារឈើបេង១សន្លឹក និងរូបចម្លាក់ត្រី ធ្វើពីឈើបេង១គូ យកទៅលាក់ទុកនៅក្នុងព្រៃដីឡូត៍ក្បែរនោះ រួចនាំគ្នាគេចខ្លួន។ លុះដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ម៉ោង១២និង០០នាទី ជនរងគ្រោះត្រលប់មកផ្ទះវិញ ឃើញមានស្នាមគាស់ចំរឹងដែកបង្អួច
August 14, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា សម្តេចបានសម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន ក្រោយទទួលបានការដាក់ពាក្យបណ្តឹងពីសំណាក់មន្ត្រីនគរបាលជាច្រើនរូបនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។ ក្រោយទទួលបានការសម្រេចពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អោយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ផ្អាកការងាររបស់ខ្លួនមក លោកស្នងការរូបនេះ បានចេញវិដេអូបកស្រាយជាមួយអ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ថាមានការរៀបចំជាប្រព័ន្ធដើម្បី ផ្តួលតំណែងរូបលោកពីស្នងការ។ ទាក់ទងនឹងករណីនេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងរង់ចាំមើលថាតើរឿងរ៉ាវមួយនេះនឹងទៅជាយ៉ាងណា៕ វាំងននខ្មៅប្រហែលជាត្រូវរបើកចេញក្នុងពេលមិនយូរ បុរសសម្បុរខ្មៅដែលមានពាក់ស្រោមមុខពណ៌ខ្មៅ ឈរពីក្រោយវាំងននខ្មៅ
August 14, 2020 - បច្ចេកវិទ្យា
OPPO ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខនិងទទួលបានចំណាត់ថ្នាក់លេខ1 នៅកម្ពុជាកាលពីឆ្នាំ 2019 កន្លងមក បានបង្ញាញពីការតាំងចិត្តដោយផ្តល់គុណតម្លៃអតិថិជនជាចំបង បានរៀបចំកម្មវិធីពិសេស “ជួសជុលរហ័ស1ម៉ោង” ឬ “1 Hour Flash Fix” ចំពោះសេវាកម្មជួសជុលរហ័សរបស់ OPPO – សេវាកម្មរហ័សនិងអាចទុកចិត្តបានមានគោលបំណងដើម្បីបញ្ចប់ដំណើរការជួសជុលរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល1ម៉ោង។ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យនៅមជ្ឈមណ្ឌលសេវាកម្ម OPPO នៅទូទាំងប្រទេសកម្ពុជា ។ តើអ្វីទៅជាកម្មវិធី ជួសជុលរហ័ស1ម៉ោង (1 Hour Flash Fix) របស់ OPPO? កម្មវិធីនេះត្រូវបានរៀបចំឡើងដោយជោគជ័យចាប់ពីពាក់កណ្តាលខែឧសភាដល់ចុងខែកក្កដា ដោយគ្របដណ្តប់លើបណ្តាញផ្សព្វផ្សាយអនឡាញ និងសកម្មភាពជាក់ស្តែងនៅមជ្ឈមណ្ឌលសេវាកម្មផ្ទាល់ ជាពិសេសក៏មានកម្មវិធីហ្គេមតាមអនឡាញហេ្វសប៊ុក ដោយផ្តល់ជារង្វាន់កាដូឆ័ត្រហ្រ្វីៗ
August 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងមន្ត្រីនគរបាលខណ្ឌ ចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តី និងលោក សេង រតនៈ ជាក្រឡាបញ្ជី ឲ្យធ្វើការឆែកឆេរបន្ទប់លេខ៧២១ ជាន់ទី៧ នៃខុនដូរ Diamond One ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ ប្រតិបត្តិការនេះធ្វើឡើង ក្រោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌល កោះពេជ្រ កាលពីវេលាម៉ោង៩
August 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដោយមានការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌ ម៉ូវ ម៉ាណិត សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានឆ្មក់ចូលទីតាំងផ្ទះជួលមួយកន្លែងបើកប្រតិបត្តិការឆ្មក់ចូលតាមបន្ទប់ ដែលមានភ្លើងពណ៌ និងចាក់ភ្លេងទាំងកណ្ដាលរាត្រី សង្ស័យពាក់ព័ន្ធ (ថ្នាំក្រវី) និងបានឃាត់ខ្លួនបានមនុស្សប្រុសស្រី៩នាក់ រួចបញ្ជូនទៅសាកសួរភ្លាមៗនៅអធិការដ្ឋានខណ្ឌសែនសុខ នាម៉ោងជាង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលមួយកន្លែង នៅបន្ទប់ជាន់ទី២(លេខ២២) ត្រង់ចំណុចផ្លូវ១៩៧៤ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន៣នាក់: ទី១-ឈ្មោះ អៀ វណ្ណារិទ្ធ
August 14, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចំពោះវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរ ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។ សូមព័ត៌មានលំអិតខាងក្រោម៖
August 14, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបង្ហាញនូវការ ព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន ដែលបានចូលដល់ក្នុងសហគមន៍ ខណៈជំងឺកូវីដ-១៩មិនទាន់រីករាលដាលដល់សហគមន៍នៅឡើយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានស្នើឱ្យអាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយអំពីផលវិបាក ចំពោះបញ្ហាការប្រើប្រាស់គ្រឿងញៀន និងផ្សព្វផ្សាយអំពីការការពារជំងឺកូវីដ-១៩។ សម្តេចក្រឡាហោមបានថ្លែងថា “កម្ពុជាមកដល់ពេលនេះមានជំងឺកូវីដ-១៩ មានជាង២០០នាក់ ហើយជំងឺភាគច្រើននាំចូលពីក្រៅហើយចំណុចសំខាន់មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ហើយព្យាបាលបានទៀត”។ សម្ដេចក្រឡាហោមបានបន្ដថា ជំងឺកូវីដ-១៩នៅកម្ពុជាមិនទាន់ឆ្លងទៅដល់សហគមន៍ នៅតាមជន បទឡើយ
August 13, 2020 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ ដោយមើលឃើញផលវិបាកដែលកើតចេញពីការប្រើប្រាស់ប្លាស្ទិក និងពិសេសដើម្បីចូលរួមថែរក្សាបរិស្ថានផងនោះ យុវជនមួយក្រុម នៃវិទ្យាល័យតេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ។ គម្រោងមានឈ្មោះថា”ដើម្បីសហគមន៍ខ្ញុំ” បានលើកចេញជាពាក្យស្លោក«ចូលរួមថែរក្សា កាពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា» បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនាំគ្នាងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិ នៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ លោក អោក គិមសួរ ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ បានឱ្យដឹងថា គម្រោងធ្វើចាន ដែលផលិតចេញពីស្លឹកឈើ ប្រភទឈើខ្លុង ដែលបច្ចុប្បន្នស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ ក្រុមយុវជនកំពុងរៀបចំសាកល្បងនិងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃនិងពីគុណភាពរក្សាទុកផងដែរ។ លោក លឿន
August 13, 2020 - សង្គម
កាលពីពេលថ្មីៗនេះ អ្នកនាងពេជ្រ សោភា បានចេញវិដេអូរៀបរាប់ និងពន្យល់ពីល្បិចរបស់ម្ចាស់ផលិតផល ដើម្បីទាក់ទាញរកតំណាងចែកចាយ ឲ្យលក់ដាច់ក្នុងរយៈពេលខ្លី ក្លាយជាអ្នកមាន។ អ្នកនាងពេជ្រ សោភា បានគូសបង្ហាញពីល្បិចលួងលោមមួយរបស់ម្ចាស់ផលិតផលឲ្យកាត់ឥវ៉ាន់ក្នុងស្តុកហើយទទួលបានតំណាងចែកចាយបន្ត ដោយជាគ្នារបស់ម្ចាស់ផលិតផល តាម Chat និង Call សុំចូលចែកចាយ។ ហើយក្នុងនោះផងដែរអ្នកនាងពេជ្រ សោភា ក៏បានពន្យល់ពីការទាក់ទាញដោយប្រើប្រាស់សម្ភារមកអូសទាញ។ អ្នកនាងក៏បាននិយាយថា ក្បួននេះគឺក្បួនបោករបៀបពីរ៉ាមីត ដើម្បីឲ្យតំណាងចែកចាយលង់ខ្លួន។ ដើម្បីឲ្យជ្រាបច្បាស់ សូមទស្សនាការពន្យល់របស់អ្នកនាងខាងក្រោម៖
August 13, 2020









