- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ សំ កុម្ភ: ដែលបានយកព័ត៌មានចាស់មកឡាយធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចលក្នុងសង្គម។ បុរសម្នាក់ឈ្មោះ សំ កុម្ភៈ ជាម្ចាស់គណនីហ្វេសប៊ុកផេក TCB អលចនទ្រព្យកម្ពុជា ដែលបានយករូបភាពករណីឆេះផ្ទះប្រជាពលរដ្ឋដែលបានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន យកមកធ្វើការបង្ហោះឡាយជាវីដេអូ(Live Steam) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់ឲ្យមានភាពទាក់ទាញខ្លាំងមកលើផេករបស់គាត់ ដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចលក្នុងសង្គមផងដែរ ។ បុរសម្នាក់នេះត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ
August 13, 2020 - សិល្បៈ
ដូចដែលប្រិយមិត្តបានដឹង កាលពីថ្ងៃទី 9 សីហា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា VIP Pre-Experience Event ដោយមានអ្នកចូលរួមពីតារាល្បីៗប្រចាំក្រុមហ៊ុន OPPO គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា លោក ជា វណ្ណារិទ្ធ ដៃគូអាជីវកម្ម ព័ត៌មានជាច្រើនស្ថាប័ន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO ក៏បានប្រកាសពីការកក់ទុកមុនទាំងមិនដឹងតម្លៃ នឹងទទួលឱកាសពិសេសៗ ព្រមទាំងកាដូច្រើនសន្ធឹកសន្ធាប់ដោយ “កក់ទូរស័ព្ទ Reno4 ឈ្នះទូរស័ព្ទ Reno4“ ។
August 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីផ្ទុះអាវុធបាញ់តគ្នារវាងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ជាមួយក្រុមជនល្មើសជាច្រើននាក់ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន កាលពីយប់រំលងអធ្រាត្រថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចអាគារខុនដូរមួយកន្លែង ក្នុងទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា ក្រុមជនល្មើសប្រដាប់ដោយកាំភ្លើងខ្លី និងវែងបានបាញ់មកលើក្រុមសមត្ថកិច្ចចំនួន៥គ្រាប់ ហើយបានគេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនយ៉ាងក្តៅគគុកពេញកោះពេជ្រ បានបណ្តាលឲ្យធ្វើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កោះពេជ្រ មានការភ្ញាក់ផ្អើល និងភ័យខ្លាចផងដែរ។ បន្ទាប់ពីហេតុការណ៍នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោកស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះមកបញ្ជាផ្ទាល់ផងដែរ។ លោកឃួង ស្រេង
August 13, 2020 - ព័ត៌មានជាតិ
នាវេលាម៉ោង 12:30 ថ្ងៃទី 12.08.2020 នៅចំណុច សណ្ឋាគារមួយដែលមានឈ្មោះថា កណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ មានការបង្ក្រាបជនជាតិចិនជាច្រើននាក់ ធ្វើឡើងដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង
August 13, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០៤នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចំពោះវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់នោះ គឺជាបុរសខ្មែរទាំងអស់ ដោយក្នុងនោះ០៣នាក់បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី មកដល់កម្ពុជាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ និង០១នាក់ទៀតជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីមកដល់កម្ពុជាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ សូមព័ត៌មានលំអិតខាងក្រោម៖
August 13, 2020 - ព័ត៌មានជាតិ
កំពង់ចាម: ខ្មោចនាវាចម្បាំង១គ្រឿង រួមជាមួយគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ចំនួន៣ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលគេសង្ស័យថាជាសំណល់ពីសម័យសង្គ្រាម ។ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងខ្មោចនាវាលិចទឹកខាងលើ ដើម្បីរៀបចំឲ្យមានកម្លាំងសមត្ថកិច្ចប្រចាំការនៅតំបន់នោះ រហូតគ្រាប់យុទ្ធភ័ណទាំងអស់ ត្រូវបានយកចេញដោយសុវត្ថិភាព។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យចូលទៅធ្វើការនេសាទក្នុងតំបន់ហាមឃាត់នោះជាដាច់ខាត ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតបានគ្រប់ពេល ដូច្នេះត្រូវរង់ចាំរហូតមន្ត្រីជំនាញ មកធ្វើការបោសសម្អាត គ្រាប់យុទ្ធភ័ណទាំងនោះ
August 12, 2020 - ព័ត៌មានជាតិ
បងប្រុសម្នាក់ដែលមានឈ្មោះ វ៉ាន់ ឡុន បានជួបគ្រោះថ្នាក់លើទូកនៅប្រទេសថៃដោយសារតែផ្ទុះហ្គាស ធ្វើឲ្យគាត់មានគ្រោះថ្នាក់ និងគាត់បានថតវិដេអូផ្តាំផ្ញើប្រពន្ធរបស់គាត់ជាចុងក្រោយតែសំណាងមានគេមកសង្គ្រោះគាត់។ ពេលនេះយោងតាមហ្វេសបុករបស់លោក កឹម ចំរើន Kem chamroeun បានរៀបរាប់ថា៖ ” ស្ថានទូតបានចុះមក សួរសុខទុក្ខបងប្រុស វ៉ាន់ ឡុន ករណីផ្ទុះហ្គាសនៅលើទូកនេសាទនៅខេត្តរ៉ាក់យ៉ងប្រទេសថៃ ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់”។ បងប្រុសវ៉ាន់ ឡុន បានរៀបរាប់ថាបន្ទាប់ពីលិចទូកអស់ ៤យប់ ៤ថ្ងៃ រាគក្អួត ត្រីបានស៊ីដៃ ជើងគាត់ ហើយបានជួបព្យុះភ្លៀងទៀត លុយកាក់ ឯកសារមួយចំនួន ខ្សែក
August 12, 2020 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការបញ្ជាក់ពី ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម បានឲ្យដឹងថាមានមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទួចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។ នៅក្នុងហេតុការណ៍នោះផងដែរ ក៏មានមនុស្ស២នាក់ទៀតបានរងរបួសផងដែរ។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង ៕ ប្រភព៖ KPS BreakingNews
August 12, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីបំភ្លឺរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានយីហោ វិមានព្រិល មានករណីហិង្សាកើតឡើងបង្កដោយលោក ឧត្តមសេនីយ៍ត្រី ជិន សាមីឌី ឋានៈ អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ហើយលោកត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន និងធ្វើកំណត់ហេតុប្រគល់ជូននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯក ដើម្បីចាត់ការបន្ត។ ទាក់ទងករណីនេះ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនបានបញ្ជាឲ្យក្រុមប្រឹក្សាវិន័យរបស់នាយកដ្ឋានធ្វើការសួរនាំ លោក ឧត្តមសេនីយ៍ត្រី ជិន សាមីឌី។ នៅចំពោះមុខក្រុមប្រឹក្សា លោក ឧត្តមសេនីយ៍ត្រី ជិន សាមីឌី បានសារភាពទទួលស្គាល់កំហុសពិតជាបានឈ្លោះប្រកែកគ្នាដោយប្រើពាក្យសម្តីជាមួយមិត្តភក្តិអំឡុងពេលហូបចុកនោះពិតប្រាកដមែន ប៉ុន្តែពុំបានប្រើអាវុធ
August 12, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះតារាចម្រៀង សួស វីហ្សា បានបង្ហាញរូបថត៣សន្លឹករបស់ខ្លួនដែលបានថតជាមួយនឹងស្វាមី ខណៈដែលមហាជនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះឈុតសំលៀកបំពាក់ដែលពួកគេបានថត។ បើតាមការអោយដឹងពីតារាចម្រៀង សួស វីហ្សា នៅលើទំព័រ Facebook របស់នាង ឈុតនេះជាឈុតស្តេចគ្រងរាជ្យនៅក្នុងសម័យលង្វែក ហើយនាងបានរៀបរាប់ថា៖ “ស្តេចនិងមហាសីរួមទាំងបុត្រី កំពុងតែថតរូបនាសម័យលង្វែក ឈុតស្តេចគ្រងរាជក្នុងសម័យលង្វែក យើងខ្ញុំសូមចែករំលែករូបភាពក្នុងអតិតកាលឆ្នៃក្នុងពេលបច្ចុប្បន្នជូនដល់បងប្អូនកូនខ្មែរយើងជាការរំលឹកនិងចងចាំ។ បើមានការខុសឆ្គងក្នុងន័យអចេតនាណាមួយសុំមេត្តាខន្តីអភ័យទោសទុកជាមុន (ខ្មែរស្រលាញ់ខ្មែរ ) គ្រងឈុតដោយ Tommy Real & Sous Visa & អូនJenny ក្នុងពោះម៉ាក់ៗ តើសមរម្យទេបងប្អូន បើស្រលាញ់សូមស៊ែរនិងអោយកំលាំងចិត្តផង”
August 12, 2020









