Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមលិខិតប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអោយដឹងថា សម្តេចបានសម្រេចផ្អាកការងារលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំជាបណ្ដោះអាសន្ន និងធ្វើការផ្ទេរភារកិច្ចអោយលោក ឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកកាន់ការងារជំនួសវិញ រង់ចាំការសម្រេចជាថ្មី។ គួរបញ្ជាក់ផងដែរថា ការសម្រេចផ្អាកការងារបណ្ដោះអាសន្នរបស់ស្នងការខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ លោកបានទទួលរងនូវពាក្យបណ្ដឹងមួយចំនួនពីមន្ដ្រីក្រោមឱវាទ ពាក់ព័ន្ធនឹងរឿងអាស្រូវបៀតបៀនផ្លូវភេទ៕

    August 13, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសម្រាប់បំរើដល់វិស័យទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ជិតរួចរាល់ជាស្ថាពរទៅតាមផែនការ និងបានរៀបចំកែលម្អ បើកលំហឆ្នេរសមុទ្រសម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្តដោយសេរី ដែលពីមុននៅតំបន់ឆ្នេរខ្លះបិទបាំងនិងហាមឃាត់ការចេញ-ចូលជាសាធារណៈ។ ក្នុងន័យនេះស្ពានកោះពស់ក៏បានបិទច្រកទ្វារមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យសាធារណជនមានការថ្នាំងថ្នាក់ និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត។ ហេតុដូច្នេះដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឲ្យបានច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តនៅខេត្តព្រះសីហនុឲ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់លោកនាយក ហើកចរាចរណ៍ជាសាធារណៈនៅលើស្ពានកោះពស់ សម្រាប់សាធារណជនចេញ-ចូល ចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងនេះតទៅ៕

    August 13, 2020
  • PR

    (ភ្នំពេញ)ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០៖ លោកអ្នកប្រហែលជាគិតថាពេលភ្លៀង ឬក្រោយភ្លៀងអាកាសធាតុអាចនឹងត្រជាក់ស្រួលខ្លួន…! តែផ្ទុយមកវិញគឺមិនដូចលោកអ្នកគិតឡើយ! ក្រោយភ្លៀងជួនកាលគឺអាកាសធាតុអាចនឹងហប់ ក្តៅស្អុះស្អាប់លើសដើម និងអាចធុំក្លិនដីទៀតផង…ជាពិសេសផលិតផលម៉ាស៊ីនត្រជាក់មួយចំនួនមានក្លិនមិនល្អទៀតដឹងតែបើកមកធ្វើឱ្យលោកអ្នកក្អក ឆួលកណ្តាស់ឥតឈប់ ពុលក្លិន និងខូចអារម្មណ៍តែម្តង! ត្រូវអត់…? រាល់បញ្ហាទាំងអស់នេះអាចដោះស្រាយបានយ៉ាងងាយ និងមានទំនុកចិត្តបំផុត! ជាមួយនឹង ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មី ត្រូវបានផលិត និងបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យដែលអាចផ្តល់នូវក្លិនបរិសុទ្ធស្រស់ថ្លាបែបធម្មជាតិតាមរន្ធតូចៗចំនួន 23,000 ជួយកម្ចាត់ក្លិន មេរោគ បាក់តេរី 99% ដោយបច្ចេកវិទ្យា Tri-Care Filter ជួយការពារធូលីដី ឬភាគលិ្អតកម្ទេចកំទី រោមសត្វ

    August 13, 2020
  • PR

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅបរិវេណនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) ខូអិលធីឌី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈ (CLPD) ។ លោក សុវណ្ណ យ៉ាវ (Yuya Yao) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ថេកណឡជី (ខេមបូឌា) បានមានប្រសាសន៍រំលឹកឲ្យដឹងថា៖ “ក្រុមហ៊ុន Huawei បានធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២១ឆ្នាំមកហើយ និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “នៅកម្ពុជាដើម្បីកម្ពុជា”។ ជានិច្ចកាល យើងបានប្តេជ្ញាចិត្តក្នុងការនាំយកនូវសេវាកម្មផ្នែកឌីជីថលដើម្បីបម្រើជូនដល់គ្រប់ស្ថាប័ន

    August 13, 2020
  • ព័ត៌មានជាតិ

    យោងតាមលិខិតពីទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងពីករណីសំណើរគោលការណ៍ដ៏ខ្ពង់ខ្ពស់ ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធីបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមឲ្យផ្អាកការប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០៕

    August 13, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាង៩០០លានដុល្លារក្នុងរយៈពេល៥ឆ្នាំ ដើម្បីទប់ស្កាត់ ការប្រែប្រួលអាកាសធាតុនាពេលខាងមុខនេះ បន្ទាប់ពីកម្ពុជាបានរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនេះ មានការកើនឡើងគួរអោយកត់សម្គាល់។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជានៅទីស្តីកាគណៈ រដ្ឋមន្រ្តីឯកឧត្ដមនេត ភក្ត្រា រដ្ឋលេខាធិកាក្រសួងបរិស្ថានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនថវិកា មួយគុណនិង៤ដង សម្រាប់អនុវត្ដក្នុងគម្រោងជាង១៧០ នៅក្នុងវិស័យចំនួន១៥ ដើម្បីបន្ស៊ាំនឹងការ​ប្រែប្រួល​អាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធដែលធននឹងអាកាសធាតុ។ ឯកឧត្ដមបន្ដថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ ដើម្បីដោះស្រាយផលប៉ះពាល់ពីការ​ប្រែប្រួលអាកាស​ធាតុ​នេះ ក្នុងគោលបំណងប្រែក្លាយប្រទេសកម្ពុជាឲ្យ​មានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេស​​អភិវឌ្ឍន៍​ត្រឹមឆ្នាំ២០៥០។ ឯកឧត្ដមបន្ដទៀតថា ប្រទេសកម្ពុជាគឺជាប្រទេសទទួលរងផលប៉ះពាល់ ដោយសារការប្រែប្រួលអាកាសធាតុ មិន​​មែន​​ជាប្រទេសបង្កនោះទេ ជាក់ស្តែងមានតំបន់ខ្លះនៃប្រទេសកម្ពុជាមានភ្លៀងធ្លាក់​​ច្រើនធ្វើឱ្យជន់លិច​​បង្កជា​ទឹកជំនន់ ឬមានការរាំងស្ងួត និងមានខ្យល់ព្យុះ

    August 13, 2020
  • សុខភាព

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន globaltimes បានឲ្យដឹងថា អាជ្ញាធរ​ចិន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា បាន​ឲ្យ​ដឹងថា​​មានស្ត្រី​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​សះស្បើយ​ពី​ជំងឺ COVID-19 ច្រើន​ជាង​៥​ខែ​បាន​​​តេស្ដ​វិជ្ជមាន​វីរុស​នេះជាថ្មី​ម្ដង​ទៀត​​។ ស្ត្រី​រូប​នេះ​មាន​អាយុ​៦៨​ឆ្នាំ​បាន​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ និង​បាន​ជា​សះស្បើយ ប៉ុន្តែ​ស្ត្រី​រូប​នេះ​បាន​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា​នៅ​ពេល​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងមួយ​ទៀត​។ ស្ត្រី​រូប​នេះ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យាបាល។ ចំណែក​ឯ អ្នក​ដែល​បាន​ប៉ះពាល់​ស្ត្រី​ខាង​លើ​នេះ​ក៏​បាន​ធ្វើ​តេស្ដ និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ហើយ​ផ្ទះរបស់​​ស្ត្រី​នេះ និង​កន្លែង​ដែល​ស្ត្រី​រូប​នេះ​បាន​ទៅ​ក៏ត្រូវ​បាន​គេសម្អាត និង​​សម្លាប់​​មេរោគ​​ដែរ។ យ៉ាង​ណា​មិញ​ ករណី​តេស្ដ​វិជ្ជមាន​ជា​លើក​ទី​២​គឺ​មាន​ទូទៅ​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត ប៉ុន្តែ​គ្រាន់​តែ​ករណី​ស្ត្រី​វ័យ​៦៨​ឆ្នាំ​ខាងលើ​គឺ​មាន​រយៈពេល​យូរ​ជាង​គេ​ក្នុង​ការ​តេស្ដ​វិជ្ជមាន​ម្ដង​ទៀត។ លោក Lu Hongzhou អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ក៏​បាន​​លើក​ឡើង​ថា​នេះ​ជា​ករណី​កម្រ​ ហើយ​អ្នក​ជំងឺ​គឺ​មិន​មាន​ការ​ចម្លង​ទេ។ ការ​សិក្សា​មួយ​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ ២៨០​នាក់​ដែល​មាន​ស្ថានភាព​ជំងឺ​ស្រាល និង​មធ្យម​បាន​ឲ្យ​ដឹង​ថា​ជាទូទៅ​អ្នក​ជំងឺ​ត្រូវការ​ពេល ​១៧​ថ្ងៃ​ចាប់​តាំង​ពី​ចេញ​រោគសញ្ញា​ដំបូង​រហូត​ដល់​អស់​វីរុស​នៅ​ក្នុង​រាងកាយ។

    August 13, 2020
  • ព័ត៌មានជាតិ

    បើយោងតាមសេចក្តីជូនដំណឹង អគ្គិសនីកម្ពុជា – EDC ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

    August 13, 2020
  • បច្ចេកវិទ្យា

    នាយុគសម័យនេះ ជីវិតរបស់យើងម្នាក់ៗគឺបានផ្សាភ្ជាប់ជាមួយនឹងបណ្តាញសង្គមដោយពោរពេញដោយភាពប្លែកៗ ជាពិសេសគឺរូបភាពដែលយើងបានបង្ហោះចូល Facebook, Instagram, Tiktok, Vlog ជាដើម។ ដូច្នេះហើយទើបក្រុមហ៊ុន OPPO តែងតែរើសរកនូវអ្វីដែលថ្មីៗប្លែកៗសម្រាប់អតិថិជនជានិច្ច។ ជាក់ស្តែងដូច OPPO Reno4 នេះអ៊ីចឹងបានបំពាក់មុខនូវមុខងារថ្មីៗ បច្ចេកវិទ្យាប្លែកៗលើសពីអ្វីដែលគ្រប់គ្នាបានគិត។ ជាក់ការពិតណាស់ មិនថារបស់អ្វីក៏ដោយ តែស្រលាញ់ហើយទោះតម្លៃប៉ុន្មានក៏នៅតែសម្រេចចិត្តផ្លាស់ប្តូរ ឬទិញថ្មីដែរ។ ជាពិសេសដូច OPPO Reno4 គឺជាផលិតផលល្អ មុខងារពិសេស បច្ចេកវិទ្យាទំនើប ដូច្នេះតម្លៃមិនមែនជាបញ្ហាឡើយសម្រាប់អ្នកប្រើប្រាស់។ បើនិយាយពីសមត្ថភាព មុខងារ និងបច្ចេកវិទ្យារបស់ OPPO Reno4 វិញគឺនឹកស្មានមិនដល់ ជាពិសេសគឺមុខងារកាមេរ៉ាតែម្តង

    August 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវបង្ក្រាប ករណីឆបោកប្រាក់ពីប្រជាពលរដ្ឋចំនួន០៦នាក់ (៤នាក់នៅរាជធានីភ្នំពេញ ១នាក់នៅខេត្តកំពង់ស្ពឺ ១នាក់នៅខេត្តបន្ទាយមានជ័យ) តាមបណ្តាញសង្គមហ្វេកប៊ុក។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ជឿន សុខុន ហៅ

    August 13, 2020