Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ កើតហេតុថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០:០០ នាទីចំណុច ដីឡូតិ៍ចំការ ជនរងគ្រោះ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ឈ្មោះ ស សារ៉ាន់ ភេទប្រុស អាយុ ៥២ឆ្នាំទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីរាជការ។ ជនសង្ស័យមាន ០៣នាក់៖ ១-ឈ្មោះ អ៊ុយ ចាន់ណា ភេទប្រុស អាយុ ៣១ឆ្នាំ (ឃាត់ខ្លួន)។ ២-ឈ្មោះ

    August 12, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០៖ ពិតជាអស្ចារ្យ និងមិនគួរឲ្យជឿមែន រយៈពេលត្រឹមតែមួយសប្តាហ៍សោះមហាអំណាចស្មាតហ្វូប៊ិកដែលល្អឥតខ្ចោះ…ល្អឯកមានតែមួយគ្មានពីរក្នុងពិភពលោក Samsung Galaxy Note 20 និង Galaxy Note 20 Ultra ទទួលបានការកម្ម៉ង់ទុកមុន(Pre-Order) យ៉ាងច្រើនសន្ធឹកសន្ធាប់លើសលុបដែលអាចនឹងធ្វើឲ្យអស់ស្តុកមុនពេលកំណត់។ ដូច្នេះសម្រាប់អតិថិជនដែលពុំទាន់បានធ្វើការកម្ម៉ង់ទិញទុកមុន…សូមប្រញាប់រួសរាន់ឡើង…ព្រោះការថែមជូននេះជិតផុតកំណត់ហើយ! បើបំណាច់នឹងប្រាថ្នាចង់ធ្វើជាម្ចាស់ និងចង់ទទួលបានបទពិសោធន៍ដ៏ភ្ញាក់ផ្អើលមុនគេទៅហើយ…សូមកុំនៅបង្អង់យូរទៀតអី…! * បញ្ជាក់៖ រាល់អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០…នឹងទទួលបានជាមួយនឹងការថែមជូនដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖ កម្ម៉ង់ទិញទុកមុន Galaxy Note 20 Ultra ៖ – តម្លៃ៖

    August 12, 2020
  • PR

    (ភ្នំពេញ)៖ ហាងកាហ្វេ «UrHOBBY House» មិនត្រឹមតែជាហាងកាហ្វេធម្មតាប៉ុណ្ណោះទេ ប៉ុន្តែហាងនេះ ក៏ជាស្ថានីយបណ្តុំនូវអ្នកនិយមសិល្បៈកំសាន្តបែបសម័យថ្មី ឬហៅថា «Gunpla Hobby model» (ជារបៀបកំសាន្តបែបរៀបតំឡើងមនុស្សយន្ត ឬគ្រឿងយន្តតូចៗ) ដំបូងគេនៅកម្ពុជា ដែលមានប្រភពដើមពីប្រទេសជប៉ុន និងប្រទេសលោកខាងលិច។ ពិសេសវាជាចំណែកដ៏សំខាន់ក្នុងការបំបាត់ស្រ្តេស និងជួយលើកកម្ពស់អ្នកនិយមលើផ្នែកនេះ ឲ្យកាន់តែមានសក្តានុពលថែមទៀត ដែលវាប្រសើរជាងការប្រើប្រាស់ពេលវេលា និងថវិកាលើសកម្មភពអវិជ្ជមាននានា ក្នុងសង្គម។ អ្នកនាង ម៉ឺន ស្រីណែត បានថ្លែងប្រាប់ឲ្យដឹង នៅក្នុងថ្ងៃបើកសម្ពោធ នាពេលថ្មីៗនេះថា យើងមានចក្ខុវិស័យវែងឆ្ងាយ មិនមែនតែផ្តោតលើត្រឹមកាហ្វេនេះមួយមុខឡើយ តែយើងបាននឹងគ្រោងលើការពង្រឹងនូវ ផលិតផលជួរមុខរបស់យើង ឲ្យត្រដែតឡើង ក្នុងគន្លងវប្បធម៌កំសាន្តថ្មីមួយខាងលើនេះ

    August 12, 2020
  • PR

    ភ្នំពេញ៖ ឮគេថា១០០០ដង មិនស្មើបានជួបម្ដង បានជួប១០០០ដង មិនស្មើបានភ្លក់ម្ដង ហើយពេលនេះលោក អាន វី បានស្គាល់រសជាតិរង្វាន់ធំលើកដំបូងចំនួន 50លានរៀលពី M150។ ម្ចាស់រង្វាន់រូបនេះបានបញ្ជាក់ថា M-150 បានកែប្រែជីវិតរបស់លោកស្ទើរទាំងស្រុង។ “ធ្លាប់តែត្រូវរង្វាន់បានមួយដបៗ តែដល់បើកគម្របឃើញពាក្យថា អ្នកឈ្នះរង្វាន់ 50លានរៀល ដូចអត់ចង់ជឿ តែចិត្តចាប់ផ្ដើមអរភ័យ។ ទាក់ទងទៅក្រុមហ៊ុន គេប្រាប់ថាត្រូវមែន ខ្ញុំសប្បាយចង់ហោះ រួចក៏តេប្រាប់ប្រពន្ធខ្ញុំភ្លាម។ ដំបូងគាត់អត់ជឿទេ គាត់ថាកំពុងតែអត់លុយផង កុំយករឿងចឹងៗមកនិយាយលេង។ ល្ងាចឡើងចេញពីធ្វើការ ខ្ញុំបង្ហាញគម្របដប M-150 គាត់ស្រែកហ៊ោទាំងទឹកភ្នែក” ក្នុងជីវភាពជាអ្នករត់កង់បី រស់នៅបន្ទប់ជួលជាមួយប្រពន្ធដែលជាកម្មកររោងចក្រ ខណៈកូនស្រីតូចនៅស្រុកជាមួយយាយតា

    August 12, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ បង្ក្រាបបានជាក់ស្ដែងនូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុម១៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ (ស្រី០១នាក់) ៖ ១.ឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ។

    August 12, 2020
  • សង្គម

    យោងតាមការបង្ហោះឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា មានអ្នកសួរខ្ញុំថា តើការហាមឃាត់ការធ្វើសត្តឃាតសត្វឆ្កែនិងការធ្វើអាជីវកម្មសាច់ឆ្កែនៅក្នុងស្រុកបន្ទាយស្រី បានអនុវត្តដល់ណាហើយ? កាលពីម្សិលមិញនេះ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយមន្ត្រីមកពីមន្ទីរកសិកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យកន្លែងទិញលក់សត្វឆ្កែនៅក្នុងទូទាំងស្រុកបន្ទាយស្រី និងបានសង្កេតឃើញថា កន្លែងដែលទិញលក់ធំជាងគេនៅក្នុងស្រុក(និងក៏ជាកន្លែងធំជាងគេនៅក្នុងខេត្តសៀមរាបដែរនោះ) បានបញ្ឈប់ការធ្វើអាជីវកម្មរបស់ខ្លួនហើយ ប៉ុន្តែនៅសល់ចំនួន២កន្លែងទៀតដែលកំពុងធ្វើអាជីវកម្ម ហើយត្រូវបានទទួលការណែនាំសាជាថ្មីឲ្យបញ្ឈប់អាជីវកម្មផងដែរ។ ក្នុងដំណាក់កាលនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងបន្តប្រកាន់ជំហរទន់ភ្លន់លើបញ្ហានេះ ផ្តល់អាទិភាពទៅលើគោលការណ៍ស្ម័គ្រចិត្ត និងការណែនាំអប់រំឲ្យបញ្ឈប់ច្រើនជាងការចាប់បង្ខំ ហើយរដ្ឋបាលស្រុកក៏កំពុងធ្វើការជាមួយអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) ដើម្បីរិះរកវិធីជួយសម្រួលដល់ការផ្លាស់ប្តូរមុខរបរថ្មីរបស់បងប្អូនអាជីវករក្នុងដំណាក់កាលអន្តរកាលនេះ។ សង្ឃឹមថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាយស្រីនឹងក្លាយទៅជាស្រុកដែលគ្មានការជួញដូរសាច់ឆ្កែទាំងស្រុង និងស្តារមកវិញនូវកិត្តិនាមជាស្រុកទេសចរណ៍ដែលមានការអោយតម្លៃទៅលើអាយុជីវិត និងសុខមាលភាពរបស់សត្វឆ្កែ។ សូមបញ្ជាក់ថា

    August 12, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-នគរបាលក្រុងព្រះសីហនុបានធ្វើការបង្ក្រាប ករណីជនសង្សយ័ជាជនជាតិចិនដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យជនរងគ្រោះជាជនជាតិចិនដូចគ្នាផឹក ដើម្បីបំភ័ន្តចិត្តឲ្យវេលុយតាមវីឆាតចូលក្នុងគណនីជនសង្ស័យ កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់។ នគរបាលបញ្ជាក់ថា ករណីដាក់ថ្នាំសណ្តំក្នុងស្រាបៀរឲ្យជនរងគ្រោះផឹក រួចបំភ័ន្តអោយជនរងគ្រោះវេលុយតាមវីឆាត ទៅគណនីជនសង្ស័យ អស់ទឹកប្រាក់ចំនួន 64,890$ (ប្រាំមួយម៉ឺនបួនពាន់ប្រាំបីរយកៅសិបដុល្លាអាមេរិក) ធ្វើឡើងនៅចំណុចហាងបាយ ជប៉ុន ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ។ ជនរងគ្រោះមានឈ្មោះ Lie Hua Sen ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអ្នកសាងសង់សំណង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ

    August 12, 2020
  • សុខភាព

    អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ ភាគ​ច្រើន​បណ្តាល​មក​ពី​វីរុស និង​អាច​ជា​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រាលៗ​មួយ​ចំនួន ដូចជា ផ្តាសាយ រលាក​ច្រមុះ រលាក​បំពង់​ក​ជាដើម ហើយ​វា​នឹង​ថម​ថយ ឬ​បាត់​ទៅ​វិញ​នៅ​ថ្ងៃទី៣។ តែ​ទោះ​បែប​នេះ​ក្តី​អាការៈ​ក្តៅ​ខ្លួន​លើ​ក្មេងៗ​ខ្លះ​អាច​ក៏​បណ្តាល​មក​ពី​បាក់តេរី ហើយ​ក៏​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ចំនួន។ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​ក្មេង​ក្តៅ​ខ្លួន ហើយ​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ អាច​ជា​សញ្ញា​ជំងឺធ្ងន់ៗដូចជា គ្រុនឈាម គ្រុនឈីក រលាកទងសួត ឬសួត រលាកស្រោមខួរ ជាដើម។ សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទាំង​នោះ មាន​ដូចជា៖ – កុមារ​មិន​ញ៉ាំ មិន​លេង​ដូច​មុន សន្លឹម – ចេញ​កន្ទួល

    August 12, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប Bentley ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក LEXUS CT200h យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតទ្វារចំហៀង តែសំណាងហើយ ព្រោះរថយន្តទាំងពីរជារថយន្តទំនើប ទើបមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៩យប់ ថ្ងៃអង្គារទី១១ ខែសីហា ២០២០ នៅចំណុចផ្លូវបែកជាបួន តាមផ្លូវលេខ១៤៣ កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បើករថយន្តម៉ាក Lexus CT200h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-6886 តាមបណ្តោយផ្លូវលេខ១៤៣ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក Bentley

    August 12, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បុរសស្លៀកពាក់ស៊ីវិលដែលគេស្គាល់ថាជានគរបាលជាន់ខ្ពស់ពាក់ផ្កាយមួយតួនាទីអនុប្រធាននាយកដ្ឋានសន្តិសុខឯកជនមួយរូប បានចូលមកផឹកស៊ី ខណៈស្រវឹងស្រឿងៗលែបខាយសម្ដីសុំស្នេហ៍ពីស្ត្រីរូបស្រស់សោភាម្នាក់ជាម្ចាស់ហាងមិនបាន ក៏ទាស់សម្ដីគ្នាឈានដល់ទាញកែវបោកចោល ហើយក៏ឡើងបើករថយន្តស្លាកលេខនគរបាលទៅបាត់ មួយសន្ទុះក្រោយមកក៏បើករថយន្តមកឈប់មុខហាង រួចដកកាំភ្លើងខ្លីគំរាមបាញ់ បណ្ដាលឲ្យភ្ញៀវរត់ចែកជើងគ្នា ធ្វើឲ្យម្ចាស់ហាងរាយការណ៍ប្រាប់សមត្ថកិច្ច ទើបបើករថយន្ត LEXUS RX400h ស្លាកលេខនគរបាលគេចខ្លួន ត្រូវបានសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ប្រដេញតាមឃាត់បានទាំងអ្នកបើក និងរថយន្តនៅផ្លូវជាតិលេខ១ មុខមន្ទីរសម្រាកព្យាបាលច្បារអំពៅ យកមកសួរនាំនៅខណ្ឌចំការមន។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០១:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅភោជនីយដ្ឋានមួយយីហោ វិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាតទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ត្រីរូបស្រស់សោភាជាម្ចាស់ហាងមានឈ្មោះ លីលី ភេទស្រី

    August 12, 2020