Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ន គន្ធា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ដោយយកម្ជុលចាក់ជើងកូនខ្លួនឯង និងប្អួនស្រីបង្កើត បណ្ដាលអោយរបួសមុតបាតជើងសងខាងទាំង០២នាក់ កើតហេតុកាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០ និង៣០នាទីនៅចំណុចផ្ទះកើតហេតុខាងលើ។ ជនរងគ្រោះដែលជាកុមាររី និងកុមារា ទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនឹងត្រូវជាប្អូនមានឈ្មោះ ទី១- ស៊ន ធារ៉ា ភេទប្រុស អាយុ១០ឆ្នាំ (ត្រូវជាកូនជនសង្ស័យ) និងទី២- ស៊ន ស្រីពៅ ភេទស្រី អាយុ០៨ឆ្នាំ (ត្រូវជាប្អូនស្រីជនរងគ្រោះ)។

    August 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយនារីជនជាតិចិនម្នាក់បានស្រែកដង្ហើយហៅគេអោយជួយ នៅលើសំយ៉ាបក្លោងទ្វារចូលសណ្ឋាគារមួយកន្លែង បន្ទាប់ពីនាងចងជាមួយកំរាលពូករួចលោតទម្លាក់ខ្លួនពីលើជាន់ទី៦ មកទើលើកញ្ចក់សំយ៉ាបក្លោងទ្វារ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងម្ចាស់ហាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះជួយសង្គ្រោះ នៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយបានដាក់ជណ្តើរទៅជួយសង្គ្រោះនារីរងគ្រោះឲ្យចុះមកក្រោមវិញ និងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការសង្គ្រោះ ហើយកម្លាំងសមត្ថកិច្ចបានសម្រុកឡើងទៅបន្ទប់កើតហេតុ​ និងឃាត់ខ្លួនមនុស្សបានម្នាក់​យកទៅសាកសួរនៅប៉ុស្តិ៍​ផងដែរ។។ ទាក់ទងនឹងករណីនេះផងដែរ មានការសង្ស័យថាជាការបង្ខាំងមនុស្ស ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការតាមជំនាញខ្លួន។ សូមរងចាំព័ត៌មានលំអិតពេលក្រោយ! ដោយ៖ បងម៉េង ខ្មែរណូត

    August 11, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងសុខាភិបាល បានអោយដឹងថា កម្ពុជា សម្រេចផ្អាកជើងហោះហើរពីប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៣ តទៅដោយសារតែប្រទេសហ្វីលីពីន មានកំណើនអ្នកឆ្លងជំងឺ កូវីដ-19 ខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាន ហើយអ្នកដំណើរដែលឆ្លងកាត់ប្រទេសនេះ ក៏មានការឆ្លងច្រើនដែរ ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែសីហា មានជើងហោះហើរពីប្រទេស ហ្វីលីពីន ដែលមានអ្នកដំណើរ13នាក់ រកឃើញវិជ្ជមាន កូវីដ-19 ក្នុងចំណោមអ្នកដំណើរ119នាក់។ សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖

    August 11, 2020
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ នៅក្នុងប្រព័ន្ធតេឡាក្រាម មានការសាកសួរលោកជំទាវ ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការចុះផ្សាយថា មានករណីលាប់ជំងឺកូវីដ១៩ ម្នាក់នៅក្នុងខេត្តត្បូងឃ្មុំ។ ជុំវិញករណីនេះ លោកជំទាវ បានបញ្ជាក់តាមប្រព័ន្ធតេឡាក្រាមថា ពិតជាមានករណីលាប់ជំងឺកូវីដ១៩ ពិតប្រាកដមែនដូចប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានរាយការណ៍រួចហើយ។ លោកជំទាវ បានបញ្ជាក់ទៀតថា ចំពោះករណីលាប់នេះ មិនមែនមាននៅតែប្រទេសកម្ពុជាយើងទេ នៅបណ្តាប្រទេសជាច្រើនក៏កើតមានករណីលាប់នេះផងដែរ ហើយការដែលក្រសួងសុខាភិបាលមិនចេញសេចក្តីជូនព័ត៌មានពីករណីលាប់នេះ ដោយសារកន្លងមកក្រសួងធ្លាប់បានធ្វើរបាយការណ៍ស្តីពីករណីលាប់នេះម្តងរួចមកហើយ ប៉ុន្តែដោយសារមានបងប្អូនអ្នកសារព័ត៌មានមួយចំនួនយកតួលេខករណីលាប់នេះទៅបូកបន្ថែម ដូច្នេះវាធ្វើឲ្យចំនួនករណីថ្មីដែលក្រសួងរកឃើញ ទៅជាត្រួតជាន់គ្នាធ្វើឲ្យមានការភាន់ច្រឡំទៅលើការរាប់ករណីថ្មី ហើយរបាយការណ៍នៅលើសកលលោកក៏គេមិនរៀបរាប់ពីករណីលាប់ដែរ គឺគេនិយាយតែអំពីករណីថ្មី ករណីជាសះស្បើយ និងករណីស្លាប់ ប៉ុណ្ណោះ៕ អត្ថបទ៖ សេម

    August 11, 2020
  • បច្ចេកវិទ្យា

    មកដល់ពេលនេះអតិថិជន ក៏ដូចជាម្ចាស់ហាងមួយចំនួនធំ បានដឹងខ្ខេចដឹងខ្ទីអំពីលក្ខណៈពិសេសៗ មុខងារកាមេរ៉ា AI Color Portrait បច្ចេកវិទ្យាថ្មីប្លែកឈានមុខដ៏ច្រើន កាដូសន្ធឹកសន្ធាប់ រយៈពេលកក់ទុកមុន ថ្ងៃសម្ពោធផ្លូវការ ថ្ងៃលក់បើកក្បាលដំបូងនៃស្មាតហ្វូនសំណព្វចិត្ត OPPO Reno4 ស្ទើអស់ហើយ នៅឡើយតែតម្លៃ តម្លៃៗ! នេះជាសំណួរពីអតិថិជិជនក៏ដូចជាម្ចាស់ហាងរាប់ពាន់នាក់ សួររាល់ថ្ងៃគ្មានស្រាក់ស្រាន តែចម្លើយនោះគឺតែមួយត្រឹមតែជាង $3X9។ តែបើតាមសារព័ត៌មាននិងហ្វេសប៊ុកផ្លូវការប្រទេសជិតខាងធំៗ ដូចជាម៉ាឡេស៊ី តម្លៃត្រឹមតែ 1,699RM ($405) ប្រទេសថៃ តម្លៃត្រឹមតែ11,990 ថៃបាត (ក្បែរ $400) ឥណ្ឌូនេស៊ី សឹង្ហបូរី វៀតណាម

    August 11, 2020
  • សុខភាព

    ក្រោយ​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 លើ​ស្ត្រី​កង​ទ័ព​មួក​ខៀវ​ម្នាក់ រស់នៅ​សង្កាត់សិត្បូ ក្រុង​តាខ្មៅ នៅថ្ងៃទី៨ សីហានោះ កង​កម្លាំង​មួក​ខៀវ ៧១​នាក់​ផ្សេង​ទៀត ត្រូវ​មក​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​វិទ្យាល័យ​បុរី១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្សិលមិញ​នេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុ​ប្រធាន​គណៈ​កម្មាធិការជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ចុះ​មក​ពិនិត្យ​កង​កម្លាំង​មួក​ខៀវ ៧១នាក់ នៅ​ទីតាំង​ធ្វើ​ចត្តាឡីស័ក​បន្ត និង​បាន​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​មួកខៀវទាំង ៧១​នាក់ ត្រូវ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នៃ​ការ​ឆ្លង​រីករាល COVID-19។ ក្នុង​ចំណោម​កងទ័ព​មួក​ខៀវ​ ទាំង ៨០នាក់ ដែល​​វិល​ត្រលប់​ពី​ប្រទេស​ម៉ាលី មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១០​ ខែកក្កដា ឆ្នាំ

    August 11, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យុវជន៤នាក់ តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូឌ្រីមសង់ ២គ្រឿង (មួយគ្រឿងគ្មានស្លាកលេខ និងមួយគ្រឿងទៀត ស្លាកលេខក្លែងក្លាយគ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាព គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុទាក់ទងជាប់នឹងចង្កេះ បានឌុបគ្នាប្រដេញតាមបុរស២នាក់ពីក្នុងទឹកដីកោះពេជ្រ រហូតដល់មុខភោជនីយដ្ឋាន DOS ដោយមិនមានបទល្មើសអ្វីចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញក្នុងសង្កាត់ទន្លេបាសាក់ ទើបត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន មានទាំងអាវុធហត្ថ និងនគរបាលខណ្ឌ និងប៉ុស្តិ៍ទន្លេបាសាក់ រួមទាំងស្មាត់P1 ចេញជួយអន្តរាគមន៍ ក៏ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរនាំ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែលបានកើតឡើងកាលពីវេលាម៉ោង០០:៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចមុខភោជនីយដ្ឋាន DOS លើផ្លូវសបិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់

    August 11, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០១នាក់ផងដែរ។ ក្នុងសេចក្តីជូនដំណឹងដដែលនេះដែរបានបញ្ជាក់អោយដឹងថា ចំពោះករណីវិជ្ជមានថ្មីនេះ គឺមានទៅលើជនជាតិចិនចំនួន១៣នាក់ និងជនជាតិខ្មែរ២នាក់ ដែលពួកគេទើបមកពីក្រៅប្រទេសកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖

    August 11, 2020
  • ព័ត៌មានជាតិ

    ករណីគ្រាន់មិនទាន់ផ្ទុះជាច្រើនត្រូវបានប្រជាពលរដ្ឋយកមករៀបចំដោយមានសកម្មភាពប្លែកៗផ្សេងៗគ្នាជាច្រើន ដោយក្នុងនោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានខិតខំប្រឹងប្រែងក្នុងការប្រមូល និងកំទេចគ្រាប់មិនទាន់ផ្ទុះទាំងនោះ ដើម្បីកុំអោយមានគ្រោះថ្នាក់បងប្អូនប្រជាពលរដ្ឋ។ ថ្មីៗនេះយោងតាមការបង្ហោះពីឯកឧត្តម ហេង រតនា នាយក CMAC បានឲ្យដឹងថា “ករណីយកគ្រាប់បែកចង្កោមយកទៅដាក់ក្នុងរន្ធដើមឈើ ដើម្បីធានាសុវត្ថិភាពកូនចៅនិងប្រជាពលរដ្ឋខ្លាចប៉ះពាល់ តែដើមឈើដុះលូតលាស់គាបជាប់ ដើម្បីធានាសុវត្ថិភាពអ្នកជំនាញ មានតែកំទេចនៅនឹងកន្លែង ពេលខ្លះអាចខ្ទេចដើមឈើតែម្តង! សូមទោសខាងបរិស្ថាន មិនមែនកាប់ដើមឈើទេ បន្ទុះដើមឈើហ្នង!”៕

    August 10, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែកចាយជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងលិខិតមួយច្បាប់ដែលបញ្ជាក់ថា ស្ត្រីមានផ្ទុកវិជ្ជមានកូវីដ១៩ម្នាក់ បានមកដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ហើយពេលមកដល់ផ្ទះ ស្ត្រីរូបនោះបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តទៀតផង។ ជុំវិញករណីនេះ មន្ទីរសុខាភិបាលខេត្តកណ្តាលបានធ្វើការបញ្ជាក់ថា ករណីដែល លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើរបាយការណ៍ជូន លោកអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ដីអំពីសកម្មភាពរបស់ អ្នកជំងឺ ផ្ទុកមេរោគកូវីដ១៩ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលទើបនឹងរកឃើញថ្មី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ថា បានធ្វើសកម្មភាពដូចក្នុង

    August 10, 2020