- Khmernote Media
- PR
(ភ្នំពេញ) ថ្ងៃទី10 ខែសីហា ឆ្នាំ២០២០៖ ជម្រើសទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញរូបភាព និងឮសំឡេងគឺបានហើយ! ម៉្យាងទៀតទិញទូរទស្សន៍មកដាក់ផ្ទះគឺត្រូវតុបតែងថែមនេះ…ថែមនោះ…ដាក់កន្លែងនេះទូលាយ…ដាក់កន្លែងនោះចង្អៀត…ដាក់ជិតរូបថត ឬបន្ថែមផ្ទាំងគំនូរផ្សេងៗទើបបានវាឡូយ! តែឥឡូវសម័យ AI ពីកំពូលបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង សម្រាប់ទូរទស្សន៍ដ៏វៃឆ្លាតបំផុត SAMSUNG Crystal UHD ស៊េរីឆ្នាំ ២០២០ នេះនឹងផ្តល់ជូននូវ បទពិសោធន៍អស្ចារ្យដ៏គួរឱ្យភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿ!! ដូច្នេះក្រៅពីការកម្សាន្តជាមួយនឹងកម្រិតរូបភាពភ្លឺច្បាស់ឥតខ្ចោះ រូបរាងស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែម SAMSUNG Crystal UHD ស៊េរីថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតដោយមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាតាំងរូបភាពនៅលើជញ្ជាំងតាមបែបស៊ីវីល័យ (Ambient Mode) ដែលអាចកែប្រែបន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលលោកអ្នកដាក់ SAMSUNG Crystal UHD ក្លាយជាកន្លែងដែលពោរពេញដោយសិល្បៈ
August 10, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ចាក់ប្រាប់ពី ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១២លើក បណ្តាលឱ្យមានអ្នកស្លាប់ ៥នាក់ របួសធ្ងន់ ១២នាក់ របួសស្រាល ១២នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ១០នាក់។ និងបណ្តាលឱ្យខូចខាតយានយន្តដូចជា ម៉ូតូ ១៣គ្រឿង រថយន្តធុនតូច ៧គ្រឿង រថយន្តធុនធំ ២គ្រឿង ។ មូលហេតុគ្រោះថ្នាក់គឺបណ្ដាលមកពី ការបើកបរលើសល្បឿនកំណត់ ៤លើក មិនគោរពសិទ្ធិ ៤លើក មិនប្រកាន់ស្តាំ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក
August 10, 2020 - PR
កាលពីអំឡុងពេលប៉ុន្មានសប្តាហ៌មុខនេះក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសត្រៀមបង្ហាញខ្លួនសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូនស៊េរី Y ម៉ូឌែល vivo Y1s ។ ចំពោះស្មាតហ្វូនលំដាប់ថវិការនេះដែរត្រូវបានធ្វើការប្រកាសមកជាមួយនឹងតម្លៃត្រឹមតែ $109 តែប៉ុណ្ណោះ។ មួយវិញទៀតសម្រាប់បងប្អូនណាដែលកំពុងតែមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y1s នេះ បងប្អូនអាចធ្វើការរកជាវបានចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ តទៅហើយ!! កាន់តែពិសេសជាងនេះទៅទៀតនោះ គ្រាន់តែធ្វើការជាវទូរសព្ទ័ដៃ vivo Y1s ចាប់ពីថ្ងៃទី១០ រហូតទៅដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បងប្អូននឹងមានឱកាសចាប់រង្វាន់ឈ្នះភ្លាមៗជាច្រើនសន្ធឹកសន្ធាប់ ពី vivo នៅចាំអីទៀត រង្វាន់ជាច្រើនជារបស់អ្នក! ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo
August 10, 2020 - បច្ចេកវិទ្យា
ចំណុចដែលលេចធ្លោ 8 ចំណុច ដែលអ្នកចូលចិត្តឡើងស៊េរីទូរសព្ទ័មិនគួររំលង ជាមួយកាដូមានតម្លៃរហូតដល់… នោះគឺ Reno4 ដែលអ្នកទន្ទឹងរងចាំយូរមកហើយ កក់ទូរសព្ទ័ឈ្នះទូរសព្ទ័កាលពីថ្ងៃទី9 សីហា កន្លងផុតទៅថ្មីៗនេះ OPPO បានប្រារព្ធធ្វើកម្មវិធី VIP Pre Experience Event សម្រាប់ម៉ូដែល Reno 4 នៅក្នុងហាង OPPO Brand Store ដែលមានទីតាំងក្នុងផ្សារទំនើប AEON ភ្នំពេញជាន់ទីមួយ។ ក្នុងកម្មវិធីសម្ពោធនោះផងដែរ សង្កេតឃើញថា មានអ្នកតំណាងឲ្យក្រុមហ៊ុន អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ក៏ដូចជាដៃគូអាជីវកម្មមួយចំនួន ដែលបានចាប់កាន់ ប៉ះ
August 10, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ បើទោះបីមានការបង្ក្រាបច្រើនយ៉ាងណាក្ដីក៏ពួកញៀនល្បែងនៅតែណាត់គ្នាលួចទៅលេងបានរហូតដល់មានការដេញបង្ក្រាបជាក់ស្ដែងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ លោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ នៃមន្ទីរយុត្តិធម៌ខេត្តកំពង់ធំ មានកម្លាំងចំនួន ៨នាក់ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងមាន់ជល់មួយកន្លែង។ ដែលស្ថិតនៅចំណុចភូមិសារ៉ាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាម៉ោង ០១ជាង នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ បានរឹបអូសយកម៉ូតូ ដែលជាមធ្យោបាយ មានចំនួន ១៤គ្រឿង មាន់ចំនួន ៥ក្បាល ចំណែកឯអ្នកញៀនល្បែង ត្រូវបានរត់គេចខ្លួនបាត់អស់ចំណែកវត្ថុតាងសមត្ថកិច្ចបានប្រមូលយកមករក្សាទុកនៅកន្លែងកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនិតិវីធី ៕
August 10, 2020 - ព័ត៌មានជាតិ
សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាប និងឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-5077 ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត នៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២នឹង២៧នាទីទៀបភ្លឺ។ ក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះ បានឆែកឆេររកឃើញគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ០៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម។ ក្នុងនោះរួមមាន៖ត្រចៀកជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ០២កេស ស្មើនឹង
August 10, 2020 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ លោកជំទាវ ឱ វណ្ណឌីន ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើកិច្ចសំភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ BTV ហើយលោកជំទាវក៏បានបញ្ជាក់ដែរថា ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល តាមការសាកសួរផ្ទាល់របស់មន្ត្រីជំនាញសុខាភិបាលជាមួយស្ត្រីរូបនោះបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះ មិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេ គឺគាត់សម្រាកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត។ ហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះ មិនបានប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយ គឺគាត់ស្នាក់នៅដាច់ដោយឡែកតេម្នាក់ឯងគត់ និងពិសារអាហារដាច់ដោយឡែកផងដែរ ប៉ុន្តែបញ្ហានោះគឺថា ពួកគាត់បានប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយសមាជិកគ្រួសារ ហើយក្រុមគ្រូពេទ្យក៏បានយកសំណាកពីសមាជិកទាំង៤នាក់ទៅពិនិត្យផងដែរ។ បច្ចុប្បន្នស្ត្រីជាកងទ័ពមួកខៀវខាងលើត្រូវក្រសួងសុខាភិបាលយកទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព
August 10, 2020 - ព័ត៌មានជាតិ
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានចែករំលែកពីករណីកូនក្មេងលេបចិញ្ចៀនដែលខ្លួនពាក់ចូលក្នុងពោះ។ ដោយគាត់បានរៀបរាប់ថា៖” ខ្ញុំធ្លាប់និយាយម្តងហើយ ការពាក់គ្រឿងអលង្ការអោយក្មេងមិនត្រឹមតែមិនមានផលប្រយោជន៍ទេ ថែមទាំងផ្តល់ទុក្ខទោសដល់ក្មេងវិញថែមទៀតផង។ សូមស្រឡាញ់កូនដោយភាពឆ្លាតវៃ ដោយមិនមានធ្វេសប្រហែស។ (ក្នុងរូបភាពខាងក្រោមគឺថតដោយ x-ray មិនមែនអេកូទេ)”។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បានចែករំលែក អត្ថបទ គុណវិបត្តិនៃគ្រឿងអលង្ការចំពោះក្មេងផងដែរ ដោយគាត់សរសេររៀបរាប់ថា៖ សំរាប់ខ្ញុំផ្ទាល់មិនគាំទ្រចំពោះការពាក់គ្រឿងអលង្ការអោយក្មេងទេ (សូម្បីមនុស្សចាស់ក៏ដោយក៏ខ្ញុំមិនសូវគាំទ្រដែរ លើកលែងពេលមានកម្មវិធី) ការពាក់គ្រឿងអលង្ការអោយក្មេងមិនត្រឹមតែមិនផ្តល់ផលល្អទេ ថែមទាំងផ្តល់ផលអាក្រក់ថែមទៀតផង។ ដូចនេះហើយបានខ្ញុំមិនទទួលចោះត្រចៀកក្មេងទេ។ ផលអាក្រក់បានមកពីការពាក់គ្រឿងអលង្ការអោយក្មេងមានដូចជា : 1- ខាតលុយកាក់ (អាចគ្មានបញ្ហាបើសិនបងប្អូនជាអ្នកធូរធារ) 2- អាចផ្តល់គ្រោះថ្នាក់ដល់ក្មេងដោយសារចោរកម្ម 3-
August 10, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១៩-២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅកំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យនៃក្រសួងសុខាភិបាល និងអង្គការសុខភាព
August 10, 2020 - ព័ត៌មានជាតិ
កំពុងគេងជាមួយគ្នាក្នុងផ្ទះសំណាក់ជិតភ្លឺហេីយ ស្រាប់តែបុរសម្នាក់មកគោះទ្វារចូលបន្ទប់ជាមួយហេីយចាក់គន្លឹះទ្វារពីក្នុងជាប់…. ផ្អេីលខណ្ឌ៧មករា រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើថ្នាំញៀនលើសកម្រិតរហូតបែកថ្នាំ បានរត់ចូលក្នុងផ្ទះសំណាក់ទាំងភ័យស្លន់ស្លោ ហើយត្រូវបុគ្គលិកឃាត់សួរនាំដែរ តែមិនស្ដាប់ រួចបានរត់ឡើងដល់ជាន់ទី៣ គោះទ្វារបន្ទប់ភ្ញៀវប្រុសស្រី២នាក់ កំពុងគេងនៅខាងក្នុងឲ្យបើកទ្វារ រួចចូលទៅក្នុងបន្ទប់ចាក់គន្លឹះទ្វារជាប់ បង្កការភ្ញាក់ផ្អើលដល់បុគ្គលិកប្រុសស្រី រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបានបង្កកការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០២:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃ១០ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ “សេវេន អេចឌី 7SEVEN HD” ជិតបេនឡានកាពីតូ លើផ្លូវ១១១ កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ
August 10, 2020









