- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានចំនួន០២នាក់នោះ គឺស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ និងម្នាក់ទៀតជាស្ត្រីជនជាតិកាណាដា។ ស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ មានអាយុ២៧ឆ្នាំ បានវិលត្រលប់ពីប្រទេសម៉ាលីវិញមកកម្ពុជា ហើយបានធ្វើតេស្តរកមើលជំងឺកូវីដ១៩ ចំនួន ៥លើកទើបតែទទួលបានលទ្ធផលវិជ្ជមានកាលពីថ្ងៃទី០៨ សីហា ម្សិលមិញនេះ។ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
August 9, 2020 - ព័ត៌មានជាតិ
ខេត្តប៉ៃលិន ៖ សមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនម៉ែយ៉ែមដ៏ល្បីឈ្មោះម្នាក់ទៅកាន់សាលាដំបូង ខេត្តប៉ៃលិន ក្រោយជាប់ពាក់ព័ន្ធបទល្មើសល្បួងក្មេងស្រីលក់ខ្លួនឲ្យតាតាអ្នកមានលុយ ហើយមេខ្យល់ជួញដូរស្ត្រីវ័យក្មេងដើម្បីលក់ឲ្យអ្នកមានលុយនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស សហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីឃាត់ខ្លួនបាននៅត្រង់ចំណុច ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ មេខ្យល់ដ៏ល្បីឈ្មោះភេទទី៣ នោះ មានឈ្មោះ ឡុង យ៉ា អាយុ២៨ឆ្នាំ មុខរបរកោសជប់ ជ្រកកោនក្រោមស្លាក ផ្ទះសំណាក់យីហោ
August 9, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានចំនួន០២នាក់នោះ គឺស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ និងម្នាក់ទៀតជាស្ត្រីជនជាតិកាណាដា។ សូមអានព័ត៌មានលំអិតខាងក្រោម៖
August 9, 2020 - PR
នេះជាលើកដំបូងហើយ ដែលប្រទេសកម្ពុជាសហការជាមួយចិន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា ខណៈដែលពេលនេះកម្ពុជាបានឈានដល់ដំណាក់កាលជ្រើសរើសបេក្ខជនឆ្នើមពីវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្ត ដើម្បីបន្តវគ្គផ្តាច់ព្រ័ត្តសម្រាប់ថ្នាក់ជាតិនៅថ្ងៃទី១៤ ខែសីហាខាងមុខ។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង បានប្រាប់ក្រុមអ្នកសារព័តមាន ក្រោយប្រកាសបើកព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា២០២០ កាលពីព្រឹកថ្ងៃទី៨ ខែសីហានេះថា គោលបំណងកម្មវិធីនេះ គឺរកដំណោះស្រាយបែប ឌីជីថលសម្រាប់អាជីវកម្មបុគ្គល និងស្ថាប័នដែលរងការប៉ះពាល់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅតាមបណ្តាប្រទេសចំនួន១៥ផ្សេងគ្នា រួមមាន៖ ចិន កម្ពុជា កូឡុំប៊ី បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងកូរ៉េខាងត្បូង-ល- ដែលមានការចាប់អារម្មណ៍ និងចូលរួមពីក្រុមនិសិ្សត យុវជន និងសហគ្រិនវ័យក្មេងជាច្រើនក្រុម។
August 8, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ- កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះឲ្យដឹងនៅលើទំព័រហ្វេសប៊ុក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីឧបករណ៍ថ្មីសម្រាប់ស្ទាក់ប្រមូលសំរាម ដែលមានសណ្ឋានដូចមាត់លប ជំនួសសំណាញ់សរសៃដែក ទទួលបានលទ្ធផលល្អ ងាយស្រួលក្នុងការលើយកសំរាមចេញពីអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ។ ឯកឧត្តមបានឲ្យដឹងទៀតថា ឧបករណ៍នេះត្រូវបានកែឆ្នៃដោយមន្ត្រីនៃមន្ទីរធនធានទឹកខេត្ត ដោយវាមានលក្ខណៈសាមញ្ញ ចំណាយតិច តែអាចប្រមូលសំរាមបានល្អ។មន្ត្រីខេត្តបានឲ្យដឹងថា ក្រោយដាក់សាកល្បង ឃើញថាសំរាមបានហូរចូលក្នុងទ្រុងដែកនោះ បង្កលក្ខណៈងាយស្រួលសម្រាប់លើកយកចេញ។ ទោះជាយ៉ាងនេះក្តី មន្ត្រីលើកឡើងថា ការចូលរួមរបស់ពលរដ្ឋក្នុងការទុកដាក់សំរាមត្រឹមត្រូវ ទើបជាជោគជយ័ផ្លូវការក្នុងការរក្សាបរិស្ថានក្នុងក្រុងព្រះសីហនុ៕
August 8, 2020 - ព័ត៌មានជាតិ
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងជាង៩ព្រឹក មានអគ្គិភ័យឆេះស្ថានីយ៍លក់ប្រេងឥន្ធនៈមួយកន្លែងតាមផ្លូវជាតិលេខ៣(កំពត-ភ្នំពេញ) នៅក្បែរស្ពានព្រះពន្លាហួសពីផ្លូវរថភ្លើងឆ្លងកាត់បន្តិច ក្នុងស្រុកទឹកឈូ ខេត្តកំពត ហើយភ្លាមៗកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថនិងសមត្ថកិច្ចអជ្ញាធរពាក់ពន្ធ័ បានប្រើរថយន្តពន្លត់អគ្គិភ័យជួយពន្លត់មិនឲ្យរាលដាលធ្ងន់ធ្ងរ។ បច្ចុប្បន្នភ្លើងបានរលត់វិញហើយ ក្នុងនោះមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕ ប្រភព៖ KPS BreakingNews
August 8, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មានបានបញ្ជាក់ថា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៧ ខែសីហា បានសម្លាប់មនុស្ស ៤នាក់ និងរបួស ៥នាក់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៧លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៥នាក់ របួសធ្ងន់ ៤នាក់ និងរបួសស្រាលម្នាក់។ មូលហេតុនៃការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ទំាងនេះគឺបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអទិភាព មិនប្រកាន់ស្តាំ ប្រជែង និងបត់មិនបានត្រឹមត្រូវតាមបច្ចេកទេស។ របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះគឺបានបណ្តាលឲ្យខូចខាត ម៉ូតូ
August 8, 2020 - ព័ត៌មានជាតិ
ករណីសមត្ថកិច្ចក្រុងតាខ្មៅ បានធ្វើការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខវៀតណាម)នៅចំនុចមុខហាងកាហ្វេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០នាទី។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះថា ទូច ស្រីនិច ភេទស្រី អាយុ២០ឆ្នាំទីលំនៅភូមិក្រពេីហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កត់ឆ្នោត ។ ក្នុងនោះដែរសមត្ថកិច្ចក៏ប្រមូលបានវត្ថុតាងមួយចំនួនរួមមាន៖ ប្រាក់រៀល១.៣៩៥.០០០រៀល -ម៉ាស៊ីនព្រីនឆ្នោតMODERN LOTTERY០១គ្រឿង -ម៉ាស៊ីនព្រីនឆ្នោតខ្មែរ០១គ្រឿង -ម៉ាស៊ីនគិតលេខ០១គ្រឿង។ -ទូរស័ព្ទ២គ្រឿង(ម៉ាកOPPOពណ៌ខ្មៅ០១គ្រឿងនិងម៉ាកIphone១១ពណ៌ស្លែ០១គ្រឿង)។ -វិញ្ញាបនបត្របញ្ជាក់សិទ្ធិលក់ឆ្នោតខ្មែរ០១សន្លឹក។ -កិច្ចសន្យាផ្តល់សិទ្ធិឲ្យភ្នាក់ងារលក់ឆ្នោតខ្មែរ០១ច្បាប់ (៤សន្លឹក)។
August 8, 2020 - បច្ចេកវិទ្យា
យោងតាមទិន្នន័យរបាយការណ៍នៃចំនួនលក់ចេញទូទាំងពិភពលោកនៃត្រីមាសទី២របស់Counterpoint បានបង្ហាញអោយដឹងថា realme ដែលជាម៉ាកបច្ចេកវិទ្យាដែលផ្តោតលើមុខងារដែលតែងតែមានការឆ្ពោះទៅមុខនិងការរចនាពេញនិយមបានជាប់ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកក្នុង៤ត្រីមាសជាប់គ្នា និងមានការកើនឡើង11% ហើយក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ក្នុងពិភពលោកដែលមានចំនួននាំចេញកើនដល់11%។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះក៏ដោយ ក៏ចំនែកទីផ្សារពិភពលោករបស់realmeមានការកើនឡើងទ្វេដងដែរ ដែលប្រៀបនឹងឆ្នាំមុនមានការកើនឡើងរហូតដល់100%ឯណោះ។ កាលពីខែកក្កដាឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់របស់realmeនៅជុំវិញពិភពលោកមានដល់ទៅជាង៤០លាននាក់។ ហើយចាប់ពីត្រីមាសទី៣ឆ្នាំ២០១៩មក realmeបានជាប់ជាស្មាតហ្វូនទី៧នៅក្នុងពិភពលោក និងនៅតែបន្តរក្សាការកើនឡើង។ មកដល់បច្ចុប្បន្ននេះ realmeនៅតែបន្តរក្សាចំណាត់ថ្នាក់ជាស្មាតហ្វូនទី7នៅក្នុងពិភពលោកនិងបានវាយលុកទីផ្សារចំនួន59 ក្នុងពិភពលោកយ៉ាងឆាប់រហ័ស ។ ប្រភព: Counterpoint Smartphone Shipment Market Share Q2 2020 បច្ចុប្បន្ននេះ realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥ក្នុងទីផ្សារចំនួន៩នៅក្នុងពិភពលោក។ ហើយនៅអាសុីអាគ្នេយ៍ដែលជាទីផ្សារធំទី4នៅក្នុងពិភពលោក realmeដែលមានចំណែកទៅផ្សារ12%និងការកើនឡើង102% ក៏បានក្លាយជាម៉ាកស្មាតហ្វូនទី៤នៅក្នុងទីផ្សារនេះផងដែរ ។ realmeបានចាប់ឱកាសនៅទីផ្សារ ហើយបានសម្រេចបាននូវការកើនឡើងយ៉ាងគួរអោយកត់សម្គាល់នៅអាសុីអាគ្នេយ៍
August 8, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូហុងដាឌ្រីម បើកឆ្លងផ្លូវបញ្ច្រាសទិស ត្រូវម៉ូតូឃ្លីកមួយគ្រឿងទៀត បើកលើផ្លូវអាទិភាពទៅបុកចំពេញទំហឹង កាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទ០៨ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចមុខច្រកចូលសួនឧស្សាហកម្មវឌ្ឍនៈ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN-4528 បានបើកបរបញ្ច្រាសទិស តាមផ្លូវវេងស្រេង អែបចិញ្ចើមផ្លូវយឺតៗ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងកាត់ផ្លូវបំណងចូលទៅគន្លងម្ខាងទៀត ស្រាប់តែត្រូវបានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក(Honda
August 8, 2020









