Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០៖ អង្គការ FOUR PAWS បានបិទកន្លែងសំលាប់សត្វឆ្កែមួយនៅខេត្តកំពង់ធំក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៥ ខែសីហា និងជួយសង្គ្រោះសត្វទាំង ១៥ក្បាល នៅនឹងកន្លែង។ នេះជាការបិទដោយជោគជ័យលើកទី២ បន្ទាប់ពីអង្គការ FOUR PAWS បានបិទកន្លែងផ្គត់ផ្គង់សាច់ឆ្កែធំមួយនៅចុងឆ្នាំ ២០១៩ ។ ការបិទនេះបានកើតឡើងបន្ទាប់ពីមានការហាមឃាត់ការហូបសាច់ឆ្កែដំបូងបង្អស់នៅក្នុងខេត្តសៀមរាប។ សត្វឆ្កែប្រមាណ ៣លានក្បាលដែលរាប់បញ្ចូលទាំងសត្វចិញ្ចឹមដែលត្រូវបានគេលួច ត្រូវបានគេសម្លាប់យកសាច់នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ អង្គការ FOUR PAWS កំពុងអំពាវនាវឱ្យមានការហាមឃាត់ជាដាច់ខាតក្នុងការជួញដូរសាច់ឆ្កែនិងឆ្មាយ៉ាងសាហាវនៅទូទាំងប្រទេសកម្ពុជានិងនៅអាស៊ីអាគ្នេយ៍ដោយសារការគំរាមកំហែងដល់សុខុមាលភាពសត្វនិងសុខភាពសាធារណៈ។ ទីសត្តឃាតដែលទើបតែបិទទ្វារនេះបានសម្លាប់សត្វឆ្កែរហូតដល់ ៣,០០០ ក្បាលជារៀងរាល់ឆ្នាំដែលភាគច្រើនត្រូវបានគេជួញដូរពីខេត្តសៀមរាបនិងបម្រើការជាអ្នកផ្គត់ផ្គង់សាច់ឆ្កែធំជាងគេនៅក្នុងតំបន់។ ដោយសារទីតាំងយុទ្ធសាស្ត្ររវាងខេត្តសៀមរាបនិងភ្នំពេញ ការបិទទីសត្តឃាតនេះនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់សាច់ឆ្កែចូលខេត្តដែលនៅជិតគ្នានិងរាជធានី ហេតុដូច្នេះហើយវាមានប្រសិទ្ធភាពខ្ពស់។

    August 7, 2020
  • បច្ចេកវិទ្យា

    លឺតែគេល្បី ហើយនិយាយតៗគ្នាពីសមត្ថភាពស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តោះកុំឲ្យសង័្សយច្រើនមកសិក្សាលម្អិតអំពីលក្ខណៈពិសេសៗរបស់វាដូចខាងក្រោមនេះ៖ 1.គន់មើលជ្រុងណាក៏ឥតទាស់ ពណ៌ថ្មីត្រូវចិត្ត ពណ៌ប្រាក់ទឹកកក ដោយសារតែមានឈាមជ័រជាស្មាតហ្វូនបែប Fashion សម័យ Huawei nova 7i LUXURY ត្រូវបានក្រុមហ៊ុនកែប្រែមុខមាត់ថ្មីជាមួយនឹងពណ៌ថ្មីត្រូវចិត្តយុវវ័យសម័យថ្មី គឺពណ៌ប្រាក់ទឹកកកបែបអេឡេហ្គង់ ស្អាតគ្រប់ជ្រុងគួរឲ្យចង់ចាប់កាន់ប្រើ។ 2.កាមេរ៉ា AI ភ្នែកបួន HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវកាមេរ៉ាក្រោយ 4គ្រាប់ AI ទំហំ 48MP

    August 7, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នាឱកាសថ្ងៃឈប់សម្រាកខាងមុខ​ ខេត្តសៀមរាបបានរំលេចនូវទេសភាពយ៉ាងផូរផង់ ដោយមានការតុបតែងរចនាក្នុងការទាក់ទាញភ្ញៀវទេសចរអោយមកលេងកំសាន្ថក្នុងថ្ងៃឈប់សម្រាក ដោយរដ្ឋាភិបាលបានសងថ្ងៃឈប់សម្រាកអោយទៅប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជារហូតដល់ទៅប្រាំថ្ងៃ ក្នុងនោះផងដែរក្រុមការងារអ្នកជំនាញថ្នាក់ខេត្តបានធ្វើរៀបចំយ៉ាងយកចិត្តទុកដាក់ និងរៀបចំការតុបតែលម្អនៅតាមដងស្ទឹងសៀមរាប ចាប់ពីចំណុចស្ពានព្រះរាជដំណាក់ រហូតដល់ស្ពានវត្តរាជបូរណ៍ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជិតឆ្ងាយក្នុងស្រុកនាថ្ងៃឈប់សម្រាកខាងមុខនេះ ។ ជាពិសេសជាងនេះទៅទៀត ក្រុមការងារជំនាញបានធ្វើអោយដងស្ទឹងសៀមរាបមួយនេះ ប្រែក្លាយទៅជាពណ៌ចម្រុះមានដើមឈើធំៗ មានដើមត្នោត ដើមឈើទាល ដើមគគីរ ដើមចន្ទគីរី និងមានរុក្ខជាតិនានាផ្សេងៗទៀត ដែលមានលក្ខណៈខ្ពស់ៗ ដែលជាម្លប់ដ៏ត្រជាក់ ខ្យល់អាកាសបរិសុទ្ធ ផ្កាទង់ជាតិជាច្រើនដែលហុមព័ទ្ធដងស្ទឹងបានរំលេចពណ៌ ខៀវ ក្រហម ស ចែងចាំងឆ្វែងឆ្វាត់លើផ្ទៃទឹក និងមានទូកចម្រុះពណ៌សម្រាប់ឲ្យភ្ញៀវទេសចរ ជិះទូកលំហែលកម្សាន្តថែមទៀតផង ។ ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកទស្សនាកម្សាន្ត ដើម្បីទទួលអ្វីដែលថ្មីៗ ប្លែកៗ

    August 7, 2020
  • PR

    អ្នកនាង សុគន្ធ នីសា តារាចម្រៀងស្រស់ស្អាត សម្លេងស្រទន់ និងនិយមបកស្រាយបទចម្រៀងបែបមនោសញ្ចេតនាយ៉ាងរណ្តំជាប់ចិត្តនោះ នឹងផ្លាស់ប្តូរអារម្មណ៍ទស្សនិកជនដោយការបកស្រាយបទបែបញាក់កន្ត្រាក់អារម្មណ៍ដល់ទៅបួនបទ និងបទមនោសញ្ចេតនាតែមួយបទប៉ុណ្ណោះនៅចុងសប្ដាហ៍នេះ។ បទចម្រៀងទាំងប្រាំបទរួមមាន បើស្រឡាញ់ម្តេចទុកអូនចោល ដែលជាបទមនោសញ្ចេតនា បទ អែបគៀន ក្រុងជួបស្រែ ជ្រូកចេះរាំ និងបទ មានអីត្រូវខ្លាចប្តី ដែលទាំងបួនបទនេះសុទ្ធតែជាបទញាក់។ នៅមានទស្សនីយភាពប្លែកៗជាច្រើនទៀតពីតារាចម្រៀងបួនដួងផ្សេងទៀតមានដួចជា ពិធីការិនីសម្បូរវោហាស័ព្ទប្រចាំទូរទស្សន៍ភីអិនអិន កញ្ញា ពេជ្រ ចាន់ធីតា លោក វិន វិទូ កញ្ញា ម៉ង់ ចាន់កញ្ញា និងលោក រិន ឆាន្នី រួមគ្នាបកស្រាយបទចម្រៀងល្បីៗលើឆាកតន្ត្រីតែមួយ។ ទទួលយកអារម្មណ៍រំភើប

    August 7, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០​ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង ទទួលផែន នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងឯកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ​ដឹកនាំដោយលោក​វរសេនីយ៍ឯក ខេង​ ម៉េងឈាង​ នាយការិយាល័យព្រមហ្មទណ្ឌកំរិតស្រាល​ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបជាក់ស្តែង ករណីឆបោក (លក់វត្ថុស័ក្តិសិទ្ធិគោបា) ត្រង់ចំណុច​ភូមិត្រពាំងជ្រៃ​ ឃុំក្រាំងដីវ៉ាយ​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់​ឈ្មោះ​ រិន​ សុភ័ក្រ្ត​

    August 7, 2020
  • សុខភាព

    ការ​សិក្សា​ថ្មី​មួយ​បាន​ព្រមាន​ថា​ការ​ញ៉ាំ​បាយ​ក្នុង​បរិមាណ​​ច្រើន​ពេក​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​ជាតិ​អាសេនិក​មាន​ក្នុង​អង្ករ​​ពីធម្មជាតិ​​ ដែល​នេះ​អាច​​​​បង្កើន​ហានិភ័យ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង។ សារព័ត៌មាន​អនឡាញ DailyMail បានចុះផ្សាយ​កាលពីថ្ងៃទី​០៦ ខែសីហា ដោយ​បាន​ដកស្រង់​​ការ​សិក្សា​នេះ​ថា តាម​ការ​​​សន្និដ្ឋាន​នៅ​ទូទាំង​ពិភពលោក បាយ​គឺ​ជា​មូលហេតុ​បង្ក​ឲ្យ​មនុស្ស​​ស្លាប់​​មុន​អាយុប្រហែលជា​៥ម៉ឺន​នាក់ ​​ដោយ​ថា​​​ការ​ស្លាប់​នេះ​តាមពិតទៅ​​គឺ​អាច​បង្ការ​បាន​។ បាយ​គឺ​ជា​អាហារ​សំខាន់​មួយ​សម្រាប់​មនុស្ស​ជុំវិញ​ពិភពលោក ជាពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ សម្រាប់​ទទួល​បាន​កាឡូរី និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ក៏​ជឿ​ថា​កម្រិត​​តិច​តួច​​​​នៃ​​​អាសេនិក​​ក្នុង​​អង្ករ​​ក៏​​អាច​បង្ក​ឲ្យ​អ្នក​យក​បាយ​​​​ជាអាហារ​ស្លាប់​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ដែរ​​។ សារធាតុ​គីមី​អាសេនិក​គឺ​មាន​ស្រាប់​ក្នុង​អង្ករ​ និង​អាច​បង្ក​ជា​ជំងឺ​មហារីក​ដោយសារ​ចំណី​អាហារ ជំងឺ​ថ្លើម និង​ជំងឺ​ផ្សេងៗ។ ក្នុង​ករណី​​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​។ អាសេនិក​​គឺ​មាន​ក្នុង​ដី និង​មាន​ច្រើន​នៅ​កន្លែង​ដែល​គេ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​ កន្លែង​មាន​អាសេនិក ហើយ​ដោយ​សារស្រូវ​​ត្រូវ​ដាំ​ដុះ​ក្នុង​លក្ខខណ្ឌ​ដី​មាន​ទឹក​គ្រប់​គ្រាន់​ដែល​នេះ​ធ្វើ​ឲ្យ​អាសេនិក​ចេញ​ពី​ដី​ និង​នៅ​ក្នុង​ទឹក​ ហើយ​​ដំណាំ​ស្រូវ​ក៏​ស្រូប​យក​សារធាតុ​នេះ។ អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Manchester និង Salford បាន​សិក្សា​ទៅ​លើ​ការ​ញ៉ាំ​បាយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​ប្រទេស​វែល​​ជា​មួយ​នឹង​ជំងឺ​បេះដូង​បង្ក​ដោយ​ការ​ប៉ះពាល់​នឹង​អាសេនិក។ អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ទិន្នន័យ​រួមបញ្ចូល​នូវ​កត្តា​ផ្សេង​ទៀត​ដែល​បង្ក​ជំងឺ​បេះដូង​ដូចជា​ជំងឺ​ធាត់ ការ​ជក់បារី

    August 7, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ មន្ត្រីគយថ្លែងថា នៅក្នុងខេត្តព្រះសីហនុមានរថយន្តអត់ពន្ធជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតមកត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ ក្នុងនោះផុតកំណត់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ គួរបញ្ចាក់ថា កម្លាំង​គយ​ចល័ត​នឹង​បន្ត​ចុះ​ចាប់​រថយន្ត​អត់​ព​ន្ឋ​មួយ​ចំនួន​ទៀត​ទៅ​ដល់​គេហដ្ឋាន ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ ឬ​ម្ចាស់​យានយន្ត​មិន​ព្រមយក​រថយន្ត​ទៅ​បង់ពន្ធ​តាម​ផ្លូវច្បាប់​។ ទោះបី​យ៉ាងណា​នាយកដ្ឋាន​គយ និង​រដ្ឋាករ សូម​អំពាវនាវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​រួសរាន់​មក​ធ្វើការ​បង់ពន្ធ​តាម​ផ្លូវច្បាប់ និង​ទាន់​ពេលវេលា ដើម្បី​ចៀសវាង​ការ​ចុះ​ចាប់​ដល់​គេហ​ឋាន នាំ​ឲ្យ​មាន​ភ្ញាក់ផ្អើល និង​ប៉ះពាល់​កិត្តិយស​ ៕ ប្រភព៖ Huy Bunleng

    August 7, 2020
  • PR

    វិស័យស្មាតហ្វូនបច្ចុប្បន្នប្រៀបដូចជាសមរភូមិមួយដ៏ក្តៅគគុក ដែលមានការប្រកួតប្រជែងគ្នាគួរឲ្យកត់សម្គាល់ផងដែរនាសម័យកាលឆ្នាំ 2020 នេះ។ ប្រធានបទពេលនេះយើងនឹងធ្វើការលើកយកនូវផលិតផលស្មាតហ្វូន vivo ។ កាលពីអំឡុងដើមខែកក្កដា ឆ្នាំ 2020 ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបញ្ចេញនូវស្មាតហ្វូនស៊េរីខ្ពស់នៃត្រកូល X ម៉ូឌែលស្មាតហ្វូន vivoX50 & X50Pro ដែលមានការសម្ពោធយ៉ាងគគ្រឹកគគ្រែងមានការ Live ចេញពីផេកផ្លូវការ vivo នឹងផេក HangMeas Live 24h ដែលមានអ្នកទស្សនាការ Live រាប់ពាន់នាក់។ ក្រោយពីបានធ្វើការសម្ពោធរួចរាល់ ស្មាតហ្វូន vivoX50Series នេះដែរគឺពិតជាមានការគាំទ្រខ្លាំង ទាំងអ្នកដែលបានធ្វើការ

    August 7, 2020
  • សិល្បៈ

    បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកនិពន្ធបទភ្លេងបានប្រកាសនៅលើ Facebook អោយអ្នកនាង ម៉េង កែវពេជ្ជតា សុំទោសខ្លួនបើមិនចង់មានរឿងធំ ក្រោយពេលតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា បានបង្ហោះសារដៀមដាមអោយអ្នកធ្វើបទភ្លេងដែលយកបទចម្រៀងរបស់នាងទៅធ្វើថ្មី ហើយមិនបានសុំសិទ្ធិ និងដាក់ឈ្មោះម្ចាស់បទដើម។ លោក Sodarin Chhun បានរៀបរាប់ថា ៖ “ម៉េង ពេជ្ជតាបើមិនចេញវីដេអូសុំទោសញុំទេនឺងមានរឿងធំជាងនេះ សម្បត្តិត្រឺមច្រៀងសុីឈ្នួលគេសោះមកហ៊ានប្រតិកម្មជាមួយញុំ លេងវាឡើងចាស់ដៃហើយជាមួយញុំមុិញនឹង ឥឡវខលវាលែងលើកហើយ” លោកក៏បានបន្ថែមមួយឃ្លាទៀតថា៖ “ង៉ៃងបើមិនចេញវីដេអូចេញសុំទោសអញទេង៉ៃងរឿងធំជាមួយអញហើយ មីសំគីស ម៉េង មីស្លាប់ឡានបុក”។ គួរបញ្ជក់ផងដែរថា កាលពីយប់មិញនេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការ Live

    August 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង ខូចទុកចោលកណ្ដាលផ្លូវ មិនមានដាក់អ្វីសម្គាល់ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ត្រូវបានបុរសម្នាក់ជិះម៉ូតូ MSX ទៅបុកពីក្រោយពេញទំហឹង នៅផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាម៉ោង១១យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើត គេឃើញរថយន្តបែនដឹកខ្សាច់ធុនធំខាងលើ ពាក់ស្លាកលេខភ្នំពេញ 3E-7430 បើកមកតាមផ្លូវ៦០ម៉ែត្រ មិនដឹងខូចអ្វីនោះទេ បានមកឈប់ចតទុកចោលនៅកន្លែងកើតហេតុ តាំងពីម៉ោងជិត៨យប់មកម៉្លេះ ដោយមិនមានដាក់ស្លាកសញ្ញាអ្វីសម្គាល់ឡើយ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាក MSX

    August 7, 2020