- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ មានករណីបាក់រលំដើមឈើមួយដើមធំសង្កត់លើរថយន្តពីរគ្រឿង កំពុងធ្វើចរាចរណ៍លើដងវិថីជាប់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីមានភ្លៀងមួយមេធំ។ ហេតុការណ៍រលំដើមឈើនេះគឺនៅស្ថានទូតបារាំង និងបានបង្កឱ្យរថយន្តខូចខាត តែមិនបង្កឱ្យមានរបួសដល់អ្នកនៅក្នុងរថយន្តនោះទេ៕
August 6, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌បានឲ្យដឹងថា ដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ ឱ្យបើកដំណើរការឡើងវិញនូវ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើង ដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពនានា រួមមានដូចខាងក្រោម៖
August 6, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានទៅប៉ុស្តិ៍ដេីម្បីចុះអនុវត្តភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម។ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅចំណុចមុខផ្ទះលេខ៩ ផ្លូវលេខ៤៧ ក្រុម១៤១ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានប្រាប់អោយអ្នកលក់នៅទីនោះរៀបចំទុកដាក់សម្ភារៈអោយបានត្រឹមត្រូវ កុំលក់ និងដាក់សម្ភារ:បាំងផ្លូវ ដែលនាំឲ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
August 6, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង អំពាវនាវឲ្យបងប្អូនដែលរស់នៅក្នុង ខណ្ឌបឹងកេងកង មានកូនអាយុចាប់ពី ១៥ឆ្នាំឡេីងទៅ សូមអញ្ជេីញនាំកូនមកបំពេញបែបបទ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ កម្លាំងមន្ត្រីនៃអធិការដ្ឋាននគរបានខណ្ឌបឹងកេងកង ធ្វេីជូន។ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏បានបង្ហាញពីសកម្មភាព ប្រគល់ នឹង ធ្វេីអត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៥ ឆ្នាំឡេីងទៅ។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន
August 6, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ ពីថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧និង៤៥នាទី អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយអនុវត្តតាមយោបល់ណែនាំជំនាញពី លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯកកោ ស៊ុនកាំង អធិការនគរបាលស្រុកសំ ឡូត ជម្រុញដឹកនាំមន្រ្តីផ្នែកជំនាញប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ ល្មើសជាក់ស្តែងនៅចំណុចស្ពានវែងស្ថិតនៅក្នុងក្រុមទី០៤ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់គឺ៖
August 6, 2020 - ព័ត៌មានជាតិរថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នាក្រឡាប់រាយពេញផ្លូវស្លាប់មនុស្សម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកកំពង់ស្វាយ
ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤:៣០នាទីទៀបភ្លឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រថយន្តទាំង៣គ្រឿងនេះរួមមាន៖ + ទី១៖ រថយន្តម៉ាក ហុីយិនដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 2BH-3217 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បេីកបរដោយឈ្មោះ ជាវ ថាច ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) + ទី២៖ រថយន្តម៉ាក
August 6, 2020 - សង្គម
ប្រុសស្អាតហេង វិសាល ដែលល្បីល្បាញពេញហ្វេសបុក បានបង្ហោះឲ្យដឹងពីវិធីបោកប្រាស់អ្នកលក់ Online ថ្មី ដែលកើតឡើងលើ អាជីវកម្មបងស្រីរបស់គាត់ ដោយគាត់បានសរសេរនៅលើវិដេអូថា៖ “រកសុីមិនសូវចំនេញហើយនៅមានអ្នកឆបោកទៀត🙂។ សូមអ្នកលក់Onlineសូមប្រយ័ត្មទាំងអស់គ្នា នេះគឺជាក្បាច់បោកថ្មី សូមជួយចែករំលែកដើម្បីឲ្យអ្នកផ្សេងទៀតបានប្រយ័ត្ន”។ គាត់បានរៀបរាប់ក្នុងវិដេអូថា មានគណនី IG មួយបាន chat មកកូរ តថ្លៃទិញឥវ៉ាន់ពីគាត់ រួចហើយថាបានផ្ញើលុយឲ្យគាត់រួចតាម ABA តាមពិតគឺមិនបានផ្ញើទេ ហើយព្យាយាមតេមករំខាន និង chat មក ធ្វើដូចបងស្រីរបស់គាត់បោកប្រាស់ បានលុយហើយ មិនផ្ញើឥវ៉ាន់ឲ្យគាត់វិញចឹង។ តាមលោកហេង វិសាលគឺសង្ស័យថា ជា Fake
August 6, 2020 - ព័ត៌មានជាតិ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលីបង់ជាច្រើនពាន់នាក់៕
August 6, 2020 - បច្ចេកវិទ្យា
អ្នកណាៗក៏ស្គាល់តារាចម្រៀងស្រីវ័យក្មេងស្រស់សោភា កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស និងជាអតីតបេក្ខនារីប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia។ ហើយបច្ចុប្បន្ននេះ ហ្សាណា បានបង្ហាញពីភាពលេចធ្លោតាមរយៈបទចម្រៀង ការថតស្ពតពាណិជ្ជកម្មផ្សេងៗ។ រឹតតែពិសេសជាងទៅទៀត ហ្សាណា បានក្លាយជាតារាតំណាងឲ្យក្រុមហ៊ុន និងម៉ាកយីហោល្បីៗជាច្រើន។ ក្នុងនោះ ហ្សាណា ក៏ជាអ្នកតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទ OPPO ដែលម៉ាកដ៏ល្បីមួយនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ដែលទទួលចំណាត់ថ្នាក់ទីផ្សារលេខ1 ក្នុងឆ្នាំ 2019 កន្លងមក។ កាលពីថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា ទើបនឹងចេញបទចម្រៀងថ្មីមួយមានចំណងជើងថា “សង្ស័យ”
August 6, 2020 - សុខភាព
ករណីសង្ស័យជំងឺគ្រុនឈីកសរុបទូទាំងប្រទេសមានការកើនឡើងពី ១,០២០ ឡើងមកដល់ ១,៧០០ ករណីសង្ស័យ និងមានការរីកដាលដាលដល់ខេត្តចំនួន១៥ គិតត្រឹមថ្ងៃទី ៥ សីហា ២០២០។ នេះបើប្រភពពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល។ ខេត្តទាំង ១៥ នោះមាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្តាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរា។ ក្នុងចំណោមនោះ លោកជំទាវ
August 6, 2020









