Khmernote Media
  • ព័ត៌មានជាតិ

    កាលពីប៉ុន្មានថ្ងៃមុន ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារចាក់ដោតមួយឲ្យអ្នកចូលចិត្តបង្ហោះអួតទ្រព្យសម្បត្តិ មេត្តាឈប់ធ្វើសកម្មភាពបែបនេះទៀត ហើយគួរណាយក​ទ្រព្យសម្បត្តិ​​ទៅវិនិយោគ​លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ​ដើម្បី​បង្កើត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​។ ថ្មីៗនេះ ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះមួយទៀត ដែលមានខ្លឹមសារថា “នៅរដូវរំហើយឆ្នាំ២០១៩ដោយមានការព្រួយបារម្ភខ្លាចមានគ្រោះរាំងស្ងួត មិនប្រក្រតីណាមួយអាចនិងកើតឡើងជាយថាហេតុ ខ្ញុំបានផ្តួចផ្តើមគំនិតវាស់វែងកំណត់យកផ្ទៃដីប្រមាណជាជាង៥០ហិកតា ដែលមានទីតាំងស្ថិតនៅចុងខាងលិចភ្នំបូកគោភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកសាងសង់ទំនប់ទឹកចំនួន២កន្លែង គឺទំនប់ទឹកម៉ុង ឫទ្ធីទី១ប្រវែង 428m កំពស់ 12m

    August 5, 2020
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះការថតរូបតាមរយៈស្មាតហ្វូន គឺទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំង ដោយសារតែកាមេរ៉ាស្មាតហ្វូននាយុគសម័យនេះ បានបំពាក់មុខងារច្រើន ថ្មី ប្លែក។ ហើយសិល្បៈនៃការថតរូប គឺបានបន្សល់នូវអនុស្សាវរីយ៍ ការចងចាំ ទៅតាមចំណង់ចំណូលចិត្តខុសៗគ្នារួមមាន ការថតនូវអាគារចាស់ៗ (Old buildings/Historical Architecture) ការថតបែបជីវិតរស់នៅ (Street & Daily Life) ការថត Portrait ការថតបែប Landscape ឬការថតពីលំហអាកាសលើស្កាយបារខ្ពស់ៗ (City Landscape) ការថតបែបសខ្មៅ (Monochrome) ឬពណ៌ធ្វើឲ្យកម្មវត្ថុ object ឬមនុស្ស ឲ្យលេចធ្លោ និងរស់រវើកដោយបច្ចេកទេស

    August 5, 2020
  • បច្ចេកវិទ្យា

    realme ដែលជាម៉ាកបច្ចេកវិទ្យាថ្មីដែលកំពុងមានការពេញនិយម នៅលើពិភពលោកថ្មីៗនេះបានប្រកាសចេញនូវលទ្ធផលដំបូងនៃពាក់កណ្តាលឆ្នាំ ២០២០ ។ នៅក្រោមការប្រឈមនឹងបញ្ហាសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការប្រកួតប្រជែង ដោយផ្អែកទៅលើស្មារតីហ៊ានឆ្ពោះទៅមុខនិងការរចនាដែលពេញនិយមរបស់realme យុទ្ធសាស្ត្រ“ស្មាតហ្វូន + AIoT” ជាមួយការវាយលុកយ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្រទីផ្សារសម្រាប់យុវវ័យ realmeនៅតែរក្សារការកើនឡើងដែលផ្ទុយនឹងនិន្នាការដែលកំពុងមានការធ្លាក់ចុះ និងបន្តរក្សារនូវចំណាត់ថ្នាក់ជាម៉ាកស្មាតហ្វូនទី៧ទូទាំងពិភពលោក ថែមទាំងបានជាប់ចំណាត់ថ្នាក់កំពូលទី៤នៅក្នុងទីផ្សារប្រទេសកម្ពុជា។ យោងតាមទិន្នន័យទីផ្សាររបស់Counterpoint បានបង្ហាញថា នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០នេះ លទ្ធផលនៃការលក់របស់realme បានមានការកើនឡើង157% គឺជាម៉ាកស្មាតហ្វូនមួយក្នុងចំណោមម៉ាកស្មាតហ្វូនទាំងពីរដែលមានការកើនឡើង ហើយនៅត្រីមាសទី២ឆ្នាំ២០២០មានការកើនឡើង11% ក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ដែលមានចំនួនកើនឡើងដល់11% ក្រៅពីនេះ realme ត្រូវបានវាយតម្លៃជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សជាងគេទូទាំងពិភពលោកចំនួនត្រីមាស៤ជាប់គ្នា។ ដោយ realme ទើបតែបង្កើតបានរយៈពេលពីរឆ្នាំប៉ុណ្ណោះ អ្នកប្រើប្រាស់មានដល់ទៅជាង ៤០ លាននាក់ នៅក្នុងពាក់កណ្តាលឆ្នាំ ២០២០ អ្នកប្រើប្រាស់មានរហូតដល់១៥លាននាក់

    August 5, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ទារកដែលអ្នកលក់ឆាក្ដៅរើសបានពីលើគំនរសំរាម មានដង្កូវចេញពីត្រចៀកទៀត នេះបើតាមសម្ដីបងប្រុសបងស្រីដែលយកគេទៅចិញ្ចឹមបានប្រាប់អោយដឹង កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ខណៈពេលបងម៉េង និងពូឈីវ រួមទាំងបងប្រុសស្រីចិត្តល្អ២នាក់ប្ដីប្រពន្ធ បានចុះទៅសួរសុខទុក្ខ និងនាំយកសម្ភារៈកូនក្មេងមានម៉្សៅទឹកដោះគោ ខោទឹកនោមមួយចំនួន និងថវិការរបស់សប្បុរសជន យកទៅប្រគល់ជូនដល់ផ្ទះបងប្រុសស្រី២នាក់ប្ដីប្រពន្ធអ្នកលក់ឆាក្ដៅ ដែលបានរើសទារិកាពីគំនរសំរាម យកទៅបីបាច់ថែរក្សាជាកូននោះ សម្រាប់ទុកប្រាស់តាមជាក់ស្តែង នៅម្ដុំផ្សារក្រមួន(ក្រោយម៉ូឌែន២) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ

    August 5, 2020
  • ព័ត៌មានជាតិ

    នាយប់ថ្ងៃអង្គារ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២០ និង០០ នាទី ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមមាន លោក លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ អធិការរងនរបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធ នគរបាល និង កម្លាំងសណ្ដាប់ធ្នាប់

    August 5, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០២នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន០២នាក់ផងដែរ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានចំនួន០២នាក់នោះ គឺជាបុរសជនជាតិខ្មែរ ០១នាក់ និងជាស្ត្រីជនជាតិកាហ្សាក់ស្តង់ ០១នាក់។ ចំណែកឯអ្នកជាសះស្បើយចំនួន ០២នាក់ គឺ ស្ត្រីជនជាតិខ្មែរ ០១នាក់ និងស្ត្រីជនជាតិអាមេរិកកាំង ០១នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    August 5, 2020
  • សុខភាព

    នៅ​រសៀល​ថ្ងៃ​ទី០៤ ខែ​សីហា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​កែ​សម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ​របស់​ជន​បរទេស មក​កាន់​កម្ពុជា​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​យន្តការ​ធានា (Sponsorship Mechanism) ដើម្បី​ជួយ​សម្រួល​អ្នក​ធ្វើ​ដំណើរ​បរទេស ដែល​ជា​វិនិយោគិន-ធុរជន បុគ្គលិក​ក្រុមហ៊ុន ឬ​អ្នក​ធ្វើ​ដំណើរ​បរទេស​ទូទៅ។ នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ជន​បរទេស​ដែល​មាន​បំណង​ធ្វើ​ដំណើរ​មក​កម្ពុជា ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន​២.០០០ ដុល្លារ​អាមេរិក នៅ​ពេល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ​នៃ​ប្រទេស​កម្ពុជា ដោយ​កាត់​បន្ថយ​ចំនួន​ ១.០០០ ​ពាន់​ដុល្លារ​អាមេរិក។ ប្រាក់​តម្កល់​នេះ នឹង​ត្រូវ​ប្រើ​សម្រាប់​ចំណាយ​លើ​ថ្លៃ​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​រង់​ចាំ​លទ្ធផល​ធ្វើ​តេស្ត​រក​វីរុស COVID-19 ថ្លៃ​ធ្វើ​តេស្ត ថ្លៃ​ដឹក​ជញ្ជូន​ពី​ព្រលាន​យន្តហោះ​ទៅ​សណ្ឋាគារ និង​ចំណាយ​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក។ ស្រប​គ្នា​នេះ​ដែរ អ្នក​ដំណើរ​ក៏​ត្រូវ​ទិញ​សេវា​រ៉ាប់​រង​សុខភាព(Health Insurance) សម្រាប់​ព្យាបាល​ជំងឺ COVID-19 ក្នុង​តម្លៃ​

    August 4, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ក្មេងប្រុសអាយុ០៩ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយត្រូវទ្វារដែកផ្ទះរលំសង្កត់ពីលើ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង៤០នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅផ្ទះឈ្មោះ ឆោម​ ឈាង ភេទប្រុស អាយុ៥១ឆ្នាំ មានប្រពន្ធឈ្មោះ​យាវ​ គី​ អាយុ៥០ឆ្នាំ នៅភូមិព្រែកតូច ឃុំព្រែកដាច់ស្រុកលើកដែក​ ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ រុន​ ចំរុង ភេទប្រុស អាយុ០៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងែទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៥ និង៤០នាទី​

    August 4, 2020
  • PR

    សម្រាប់បងប្អូនដែរនិយមស្នេហាទៅលើវិស័យស្មាតហ្វូនប្រហែលជាបានដឹងបានស្គាល់ហើយមែនទេជាមួយនឹងក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo ដែលបច្ចុប្បន្នកំពុងតែមានឈ្មោះបោះសំលេងខ្លាំងគួរឲ្យកត់សំគាល់ផងដែរនៅទីផ្សារនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ បើគិតទៅរយៈពេលជិត ៣ឆ្នាំហើយដែរក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបោះជំហានទៅលើវិស័យស្មាតហ្វូនរបស់ខ្លួនៅលើទីផ្សារនៃប្រទេសកម្ពុជា។ កត្តាមួយចំនួនដែលធ្វើឲ្យស្មាតហ្វូនរបស់ខ្លួនមានការគាំទ្រខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ គឺដោយសារតែ ការរចនាបទគឺមានភាពច្នៃប្រឌិតខ្ពស់ សមត្ថភាពខ្លាំង ស្របទៅនឹងបែបបទនៃមនុស្សសម័យថ្មី រីឯតម្លៃមានភាពសមរម្យជាងក្រុមហ៊ុនស្មាតហ្វូនដ៏ទៃទៀតផង។ មួយវិញទៀតអ្វីដែរពិសេសសម្រាប់ថ្ងៃនេះផងដែរក្រុមហ៊ុនស្មាតហ្វូន vivo មានកាដូជូនបងប្អូនជាមួយនឹង ការបញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V19 ពីតម្លៃដើម $369 បញ្ចុះនៅសល់ត្រឹមតែ $349 តែប៉ុណ្ណោះ។ បូករួមបន្ថែមជាមួយនឹងកាដូ Power bank និង Bluetooth Speaker យ៉ាងស្រស់ស្អាតទៀតផង។ ខាងក្រោមជាលក្ខណៈពិសេសរបស់ស្មាតហ្វូន

    August 4, 2020
  • ព័ត៌មានជាតិ

    ខេត្តសឹ្ទងត្រែង៖ នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីសាខា ក.ប.ប ខេត្តសឹ្ទងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារសាមគ្គី ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់ (Borax) ចំនួន ៩ គីឡូក្រាម។

    August 4, 2020