- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ បុរសជនជាតិខ្មែរ២នាក់ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តព្រៃវែង នៅល្ងាចមិញនេះ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនមកវិញ។ បុរសជនជាតិខ្មែរ២នាក់ខាងលើ មានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា ចន កំសាន អាយុ៣២ឆ្នាំ។ គួរបញ្ជាក់ផងដែរថា បុរសដែលលួចរត់ពីមណ្ឌលចត្តាឡីស័កខាងលើ ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ ចំនួន៣លើកមកហើយ ដោយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះនឹងត្រូវគេយកសំណាកទៅពិនិត្យម្តងទៀត តែពួកគេបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កទៅវិញ។ ករណីរត់ចេញនេះ អ្នកពាក់ព័ន្ធមួយចំនួនជាមួយបុរសពីរនាក់នេះ ត្រូវនាំយកទៅធ្វើចត្តាឡីស័កទាំងអស់ ដូចជាអ្នករត់ម៉ូតូឌុប ដែលឌុបពួកគាត់ទៅផ្ទះ និងសាច់ញាតិជាដើម៕
August 4, 2020 - PR
គុយទាវ និងអាហារប្រភេទស៊ុបគឺជាអាហារពេលព្រឹកដ៏ពេញនិយមសំរាប់ប្រជាជនកម្ពុជា ហើយមានសារៈសំខាន់បំផុតសម្រាប់សុខភាព បន្ថែមថាមពលខួរក្បាល កំលាំងកាយដើម្បីប្រកបការងារដ៏ជោគជ័យ។ គុយទាវដែលគេតែងតែនិយមបរិភោគនេះ គឺមិនអាចខ្វះបានឡើយនូវទឹកស៊ុបដែលមានរសជាតិឈ្ងុយឆ្ងាញ់។ ដោយឡែកនៅភោជនីយដ្ឋានផាកកាហ្វេវិញ លោកអ្នកពិតជាបានដឹងនិងទទួលស្គាល់ហើយអំពីរសជាតិរបស់ទឹកស៊ុបគុយទាវនិងអាហារដែលបានបម្រើអតិថិជនជាងមួយលាននាក់នៅទីក្រុងភ្នំពេញ ដោយហេតុថាមានរសជាតិឈ្ងុយឆ្ងាញ់ដោយមិនប្រើប៊ីចេង ពិសេសដំបូងគេនិងជាគំរូដ៏ល្អសម្រាប់ភោជនីយដ្ឋានផ្សេងៗផងដែរ។ លើសពីនេះទៅទៀត ភោជនីយដ្ឋានផាកកាហ្វេតែងតែខិតខំរិះរក និង អភិវឌ្ឍរសជាតិគុយទាវដែលជាការចូលចិត្តរបស់អតិថិជនអោយបានកាន់តែប្រសើរឡើង។ ជាក់ស្តែងសម្រាប់ខែសីហានេះ ភោជនីយដ្ឋានផាកកាហ្វេទាំង១៤សាខាក្នុងក្រុងភ្នំពេញនិងខេត្តកំពង់ចាមទីតាំងក្រោយសាខាខេត្តកំពង់ចាម ក៏បានបានដាក់លក់នូវគុយទាវរសជាតិឈ្ងុយឆ្ងាញ់ គឺ គុយទាវប្រហិតសាច់ស្រួយ ដែលទឹកស៊ុបឈ្ងុយឆ្ងាញ់ ក្លិនប្រហើរ ពិសេសប្រើជាមួយសាច់គោសាច់ស្រួយស្រស់ៗ និងបន្ថែមប្រហិតសាច់គោដែលជារូបមន្តផ្ទាល់របស់ផាកកាហ្វេ ព្រមទាំងមានបន្លែនៅក្នុងចានដូចជាស្ពៃតៃវ៉ាន់ ខ្ទឹមបារាំង គ្រឿងជីខ្ទឹមបំពងច្រើនមុខបញ្ចូលគ្នាក្នុងចានតែមួយហើយ។ ជាពិសេស លោកអ្នកអាចជ្រើសរើសបាននូវ គុយទាវសរសៃតូច មីពងមាន់សរសៃតូច ឬ មីកញ្ចប់តាមចំណូលចិត្ត។ ជាមួយគ្នានេះដែលសម្រាប់លោកអ្នកដែលបានទទួលទាន
August 4, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ បើតាមសម្ដីបងស្រី លី ឃាង សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម បានរៀបរាប់ក្រុមការងារខ្មែរណូតយើងថា បុរសស្រី្តពីរនាក់ប្ដីប្រពន្ធដែលរើសទារិកាយកមកបីបាច់នេះ កាលពីរសៀលថ្ងៃទី០៣
August 4, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត និងព្យាបាលជាសះស្បើយរហូតដល់០៣នាក់។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានចំនួន០១នាក់នោះ គឺជាបុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ចំណែកឯអ្នកជាសះស្បើយ មានបុរសជនជាតិខ្មែរ០២នាក់ និងបុរសជនជាតិអាមេរិកកាំង០១នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
August 4, 2020 - ព័ត៌មានជាតិ
បុរសជនជាតិខ្មែរ២នាក់ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តព្រៃវែង នៅល្ងាចមិញនេះ ត្រូវបានរកឃើញវិញហើយ ដោយពេលនេះពួកគេត្រូវបាននាំខ្លួនមកធ្វើចត្តាឡីស័កវិញហើយ នេះហើយតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន តាមប្រព័ន្ធតេឡេក្រាម នៅមុននេះបន្តិច។ គួរបញ្ជាក់ផងដែរថា បុរសដែលលួចរត់ពីមណ្ឌលចត្តាឡីស័កខាងលើ ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ ចំនួន៣លើកមកហើយ ដោយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះនឹងត្រូវគេយកសំណាកទៅពិនិត្យម្តងទៀត ដោយបុរសទាំង២នាក់នោះមានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា ចន កំសាន អាយុ៣២ឆ្នាំ៕
August 3, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពីបងស្រី Mam Somaly បានរៀបរាប់ពីរឿងរំលោភកូនស្រីបង្កើតខ្លួនឯងដ៏គួរឲ្យស្អប់ខ្ពើមមួយ មិនធ្លាប់មានពីមុនមក ដោយគាត់បានរៀបរាប់ថា៖ តេីយេីងគួរតែបន្ទោសម្តាយ ឬ ទេ ? ម្ខាងប្តីធ្លាប់កំសត់និងគ្នា 😢ម្ខាងកូនស្រី បេីហ៊ានផ្តេសផ្តាសគេអារកកូន 😢វេទនាចិត្តពេកហេីយសម្រាប់ស្ត្រីជាម្តាយ និង កូនស្រីដែលមានពុកតិរច្ឆានបែបនេះ😢 នាងតូចអាយុ១៥ឆ្នាំត្រូវពុកបង្កេីតលូកលាន់ ពីរនាក់ប្អូនស្រីនិងរំលោភតាំងពីតូច😢នាងត្រូវពុករំលោភជាច្រេីនដង ពេលសួរនាងថាហេតុអ្វីមិនស្រែកឬប្រាប់ម្តាយ? នាងប្រាប់ថា ស្រែកឯណាបេីកាំបិតគាត់ភ្ជុងកខ្ញុំជាប់ បេីខ្ញុំប្រាប់គេឬប្រាប់ម៉ែគាត់និងសំលាប់ម្តាយនិងប្អូនខ្ញុំចោលទាំងអស់។ ខ្ញុំខ្លាចពុកខ្ញុំណាស់គាត់ផឹកស្រាវាយធ្វេីបាបខ្ញុំនិងម៉ែរាល់ថ្ងៃ ។នៅពេលសួថាចុះមានកម្លាំងចិត្តអ្វីដែលធ្វេីអោយកូនប្រាប់ម្តាយបាន នាងប្រាប់ថា (នៅថ្ងៃនោះពុកផឹកស្រា ទាត់ម៉ែចំកញ្ចឹងករហូតម៉ែសន្លប់ ពេលម៉ែសន្លប់គាត់មកចាប់ខ្ញុំរំលោភ ខ្ញុំខំស្រែករេីបំរាស់ គាត់វៃខ្ញុំហេីយយកកាំបិតភ្ជុងកខ្ញុំ ខ្ញុំលេីកដៃសំពះពុក🙏ពុកអេីយអាណិតកូនផង កុំធ្វេីបាបកូនទៀត ខ្ញុំកូនពុកណាពុក 😢ពុកខ្ញុំគាត់មិនស្តាប់ទេ
August 3, 2020 - ព័ត៌មានជាតិ
បុរសជនជាតិខ្មែរ២នាក់ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តព្រៃវែង នៅល្ងាចមិញនេះ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនមកវិញ។ បុរសជនជាតិខ្មែរ២នាក់ខាងលើ មានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា ចន កំសាន អាយុ៣២ឆ្នាំ។ គួរបញ្ជាក់ផងដែរថា បុរសដែលលួចរត់ពីមណ្ឌលចត្តាឡីស័កខាងលើ ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ ចំនួន៣លើកមកហើយ ដោយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះនឹងត្រូវគេយកសំណាកទៅពិនិត្យម្តងទៀត តែពួកគេបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កទៅវិញ៕
August 3, 2020 - ព័ត៌មានជាតិ
ព្រះសីហនុ៖ កាលពីថ្មីៗនេះ ដោយសារតែកម្ពុជាទទួលរងនៅឥទ្ធិពលស៊ិនឡាគូ មកពីសមុទ្រចិនខាងត្បូង ធ្វើឲ្យកម្ពុជានឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ពីថ្ងៃនេះដល់ថ្ងៃទី០៥ ខែសីហា ធ្វើឲ្យតំបន់សមុទ្រជួបព្យុះភ្លៀងធ្លាក់រហូត លើសពីនេះទៅទៀតអ្នកដែលធ្វើដំណើរទៅកំសាន្តនៅកោះ បានជាប់ដំណើរដោយសារអាជ្ញាធរមិនទាន់អនុញ្ញាត ខ្លាចជួបគ្រោះថ្នាក់។ ចំណែកលោក ខាន់ ជេម បានបង្ហោះឲ្យដឹងថា ជាប់នៅកោះរ៉ុងបីថ្ងៃហើយខ្ញុំ។ គួរបញ្ជាក់ថាឯកឧត្តមកាលពីពេលថ្មីៗនេះ គួច ចំរើន បានទទួលសារពីប្រជាពលរដ្ឋជាភ្ញៀវទេសចរ ស្នើសុំចេញពីកោះរ៉ុង មកក្រុងព្រះសីហនុ ករណីនេះ ឯកឧត្តមអភិបាលខេត្ត មិនអាចអនុញ្ញាតបានឡើយ និងសុំឱ្យមានការយោគយល់ពីបងប្អូន ដោយសារស្ថានភាពដំណើរលើផ្ទៃសមុទ្រ ខ្យល់ខ្លាំង រលកខ្ពស់ៗ មិនអំណោយផល ហើយអ្វីដែលសំខាន់ និងជាការបារម្ភបំផុតនោះគឺសុខសុវត្ថិភាព របស់បងប្អូនផ្ទាល់៕
August 3, 2020 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ : ករណីអំពេីលួច កើតហេតុថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១នាទី នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់៖ ឈ្មោះសេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកេីតហេតុខាងលេី មុខរបរ លក់ឡេ។ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ សម្ភារបាត់បង់៖ ទូដែកតូច ទទេ(គ្មានលុយ) ចំនួន ០១ សភាពរឿងគឺកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០.០០នាទី ជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះទៅលេងខេត្តកំពតដោយបានបិទបារ៉ែតភ្លេីង
August 3, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពីមន្ត្រីនគរបាលខណ្ឌ៧មករា បានអោយដឹងថានៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នេះមានជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ The Grey ដែលស្ថិតនៅលើផ្លូវ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មិនទាន់ដឹងមូលហេតុ។ ជនបរទេសខាងលើមានឈ្មោះថា Erickson Anders Richard Mattias អាយុ៤១ឆ្នាំ ជាជនជាតិស្វីដិន ដែលចូលមកស្នាក់នៅផ្ទះសំណាក់ The Grey កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នសពជនបរទេសខាងលើ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងជូនដំណឹងនៅពេលក្រោយ៕
August 3, 2020









