- Khmernote Media
- ព័ត៌មានជាតិ
កណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល បានបង្ហោះឲ្យដឹងពីករណីចែកចាយរូបភាពអាសអាភាសជាសាធារណៈ តាមបណ្ដាញសង្គម (Facebook )ដែលបានកើតហេតុ ភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលថ្ងៃទី២៨.០៧.២០២០ វេលាម៉ោង៩.៣០នាទី។ ជនរងគ្រោះ ឈ្មោះ ស.ក.ន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ដែលមាន ទីលំនៅ ភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាងអ៊ុតសក់ ។ ជនសង្ស័យ ឈ្មោះ អ៊ាក សុីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយមីង
August 3, 2020 - PR
ខ្សែភាពយន្តភាគថៃមួយរឿងទៀត ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនបន្តពីរឿង ភ្លើងស្នេហ៍ភ្លើងច្រណែននោះ គឺរឿង កូនក្រមុំខ្ញុំចារនារី។ ជាមួយនឹង វត្តមាននៃរឿងភាគថៃមួយនេះដែរ គឺពិតជាធ្វើឲ្យអ្នកតាមដានទស្សនាជក់ចិត្តជាមួយនឹងឈុតឆាកកំប្លែងជាច្រើន ពីតួអង្គក្មេងស្រី ក្រមិចក្រមើម ឆក់យកបេះដូងប៉ូលីសកំលោះសង្ហាម្នាក់ផងដែរ។ ជាសាច់រឿងមួយ ដែលមានលក្ខណៈស្នេហាបែបកំប្លុកកំប្លែង រៀបរាប់បង្ហាញពីជីវិតក្មេងស្រីម្នាក់ ដែលកើតក្នុងគ្រួសារខ្វះការអប់រំ ។ សួម គឺជាក្មេងស្រីម្នាក់ដែលមានសំណាងអាក្រក់ កើតមកក្នុងត្រកូលក្រីក្រ បែបអាណាធិបតេយ្យ ហើយនាងតែងតែត្រូវបានក្រុមប៉ូលីសចាប់ទៅឃុំខ្លួនជាច្រើនដង។ ទោះជាយ៉ាងណា សួម ក៏មិនដែលភ្លេចការសិក្សារបស់នាងផងដែរ នាងតែងតែសន្សំប្រាក់ដើម្បីទៅបង់សាលានាងជារឿយៗ។ ពេលវេលាធំដឹងក្តីមកដល់ សួមធំឡើងជាមួយនឹងរូបសស្រស់ស្អាត ដែលអាចជួយឲ្យនាងមានជីវិតល្អប្រសើរឡើងវិញបាន។ ដារ៉ុត ដែលជាកំលោះរូបសង្ហាម្នាក់ បានផ្លាស់តួនាទីមកកាន់តែដំណែងជាស្នងការរងនៅតំបន់ដែលសួមរស់នៅ។ ពួកគេទាំងពីរនាក់ក៏បានជួបគ្នា ហើយរ៉ុតបានជួយសួមគ្រប់រឿងដែលកើតឡើងពីការចោទប្រកាន់មិនពិត។ មេបញ្ជាការរងម្នាក់
August 3, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានអោយដឹងថា ក្នុងឱកាសអញ្ជើញចុះពិនិត្យឧបករណ៍បច្ចេកទេសនៃមនទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដោយហេតុថា ខេត្តសៀមរាបជាខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ហើយភ្ញៀវចេញចូលឆ្លងកាត់ច្រើនផងនោះ ដូច្នេះការពង្រីក និងដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពមកក្រសួងសុខាភិបាល លើអាទិភាពក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសបានជួយបង្កភាពងាយស្រួល និងឆាប់រហ័សក្នុងការកាត់បន្ថយពេលវេលា ដោយមិនចាំបាច់ដឹកជញ្ជូនវត្ថុសំណាកទៅឯវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញទៀតឡើយ ។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍បន្ថែមថា ជាមួយនឹងការដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រនៅក្នុងខេត្តសៀមរាបនេះដែរ
August 3, 2020 - សុខភាព
អាជ្ញាធរវៀតណាមបានលើកឡើងកាលពីថ្ងៃទី២ ខែសីហាថា ការតាមរកប្រភពនៃការផ្ទុះឡើងជំងឺ COVID-19 នៅទីក្រុងដាណាង និងបង្កឲ្យមានមនុស្សឆ្លងជាង២០០នាក់ក្នុងពេលថ្មីៗនេះគឺមានការលំបាក។ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីប្រកាសមួយថាក្នុងទីក្រុងដាណាង ដែលមានប្រជាជនរហូតដល់ជាង១លាននាក់នោះគឺប្រភពនៃការចម្លង និងក៏មានការឆ្លងក្នុងសហគមន៍ក៏ច្រើនដែរ។ ការផ្ទុះឡើងជាលើកទី២នេះ មនុស្សដែលឆ្លងជំងឺនេះម្នាក់អាចចម្លងបន្តទៅកាន់មនុស្ស៥ទៅ៦នាក់បើប្រៀបធៀបទៅនឹងការផ្ទុះឡើងលើកដំបូងគឺចម្លងទៅកាន់មនុស្ស១ទៅ២នាក់ប៉ុណ្ណោះ ដែលនេះធ្វើឲ្យអាជ្ញាធរពិបាកក្នុងការរកប្រភពនៃការចម្លង។ អាជ្ញាធរបានចាត់វិធានការណ៍ដើម្បីទប់ស្កាត់ការឆ្លងនៅទីក្រុងដោយឲ្យសិស្សសាលាទាហានរាប់រយនាក់ជួយតាមដានការប៉ះពាល់ជាមួយអ្នកឆ្លង និងប្រមូលសំណាក ហើយកាលពីថ្ងៃទី១ ខែសីហាអាជ្ញាធរបានលើកឡើងទៀតថាពួកគេមានគម្រោងធ្វើតេស្ដរកជំងឺ COVID-19 លើប្រជាជនទាំង១,១លាននាក់ក្នុងទីក្រុងដាណាង។ ក្រោយពីមានអ្នកឆ្លង COVID-19 នៅទីក្រុងដាណាង និងបានត្រលប់ទៅទីក្រុងហាណូយវិញ អាជ្ញាធរបានប្រកាសឲ្យពាក់ម៉ាសនៅទីសាធារណៈ និងអាជីវកម្មផ្សេងៗត្រូវសម្អាត និងសម្លាប់មេរោគ ហើយត្រូវពិនិត្យសីតុណ្ហភាពបុគ្គលិកទាំងអស់។ ចំណែកឯផ្សារទំនើបគួរកំណត់ចំនួនមនុស្សក្នុងការចូល។ អាជ្ញាធរក៏បានណែនាំឲ្យឱសថស្ថានផ្តល់ដំណឹងនៅពេលមានអ្នកទិញថ្នាំសម្រាប់ផ្ដាសាយ គ្រុនក្ដៅ និងក្អក។ វេជ្ជបណ្ឌិត Kidong Park អ្នកតំណាងអង្គការសុខភាពពិភពលោកនៅវៀតណាមបានប្រាប់សារព័ត៌មាន
August 3, 2020 - PR
តារាស្រីរូបស្រស់ រាងស្រឡូន ដែលត្រូវបានមហាជនទាំងក្នុង និងក្រៅស្រុក ស្គាល់ច្បាស់ថា ជាបវរកញ្ញាចក្រវាឡកម្ពុជាប្រចាំឆ្នាំ ២០១៩ គឺកញ្ញា រឿន ណាត កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ជាពិសេសវិស័យដើរម៉ូត និងភាពយន្ត។ ទន្ទឹមនឹងនេះដែរ ជាមួយនឹងស្ថានីយ័ទូរទស្សន៍ភីអិនអិន ដែលតែងតែពាំនាំយកនូវកម្រងខ្សែភាពយន្តភាគខ្មែរជាច្រើនរឿង មកចាក់ផ្សាយជូនបម្រើដល់អារម្មណ៍ទស្សនិកជន ក៏នឹងមានកាដូមួយយ៉ាងអស្ចារ្យ ដោយនឹងវត្តមានតារាស្ត្រី រូបស្រស់សោភា រូបនេះ ក្នុងតំណែងជាតួឯកស្រី នៅក្នុងរឿង ផ្កាព្រៃ។ ការមកដល់នៃវត្តមានខ្សែភាពយន្តភាគខ្មែរថ្មីមួយនេះដែរ គឺពិតជាធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងឈុតឆាកនៃការសម្តែងរបស់ កញ្ញា រឿន ណាត ដែលភាគច្រើន គេឃើញវត្តមានកញ្ញាបង្ហាញក្នុងកម្មវិធីដើរម៉ូតផ្សេងៗ។ ដោយឡែក
August 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! រថយន្តឡិចស៊ីស LEXUS RX300 មួយគ្រឿង បើកបរក្នុងល្បឿនលឿន បានបំពានភ្លេីងស្តុបផ្លូវបំបែកជាបួន បំណងបួងបត់ឆ្វេង ក៏ត្រូវរថយន្តស៊េរីទំនេីប Mecerdes Benz CLA250 មួយគ្រឿង បេីកទៅបុកបណ្តាលឲក្រឡាប់ផ្ងារជើងខ្លួនឯង ហេីយខ្ទាតទៅប៉ះម៉ូតូស្មាស់មួយគ្រឿង ជិះឌុបគ្នាពីរនាក់បងប្អូនប្រុសស្រី កំពុងឈប់ស្តុប រងរបួសធ្ងន់បាក់ជេីងម្ខាងម្នាក់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវកណ្ដាលក្រុងនេះ បានកេីតឡេីងកាលពីម៉ោង០៩:៤០នាទីយប់ ថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបែកជាបួន ស្តុបអនុ.វិទ្យាល័យចតុមុខ លេីផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ ស្ថិតក្នុងភូមិ១០ សង្កាត់ជ័យជំនះ
August 3, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ស្ដែងៗ! កៀបព្រូរថយន្តម្នាក់ជាប់ក្នុងកាប៊ីន និងអ្នកបើកបរបែកចិញ្ចើមស្ដាំ បន្ទាប់ពីបើករថយន្តកូរ៉េដឹកទឹកកក លឿនដូចហោះឡើងហុយផ្សែង ស្រាប់តែអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត កំពុងស៊ីញ៉ូបត់ឆ្វេងបំណងត្រលប់ក្រោយបានបន្តិច បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវវេងស្រេង ជិតផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤ទាបភ្លឺឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ។ រថយន្តទាំង២គ្រឿងមានដូចជា គឺរថយន្តប្រភេទយីឌុប ម៉ាក HYUNDAI ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3B-8398 និងរថយន្តដឹកទំនិញមួយគ្រឿងទៀត ដែលជារថយន្តដឹកទឹកកក ពណ៌ខៀវ ពាក់ស្លាកលេខពោធិ៍សាត់
August 3, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចុះប្រតិបត្តិការសម្រេចបិទអាជីវកម្ម ទីតាំងខារ៉ាអូខេ ចំនួន៣ទីតាំង ដែល យីហោ W យីហោ សំរឹទ្ធិពេជ្រ និងយីហោ X (អតីត ឌឹកព្រីវេ) ជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងមិនបានអនុវត្តតាមទៅតាមការស្នើរសុំរបស់ខ្លួនដែលកែប្រែជាភោជ្ជនីយដ្ឋាន ដោយលួចបើកអាជីវកម្មខារ៉ាអូខេ ជាធម្មតា។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីអាជ្ញាធរចុះមកបិទទីតាំងខារ៉ាអូខេទាំង៣ទីតាំងនេះ ដែលធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ រួមមានទីតាំង ទី១ នៅវេលាម៉ោង៤រសៀល នៅចំណុចខារ៉ាអូខេ យីហោ W ផ្ទះលេខ៥០៤
August 3, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ថែម០១នាក់ទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកជាសះស្បើយចំនួន០១នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរជាអ្នកធ្វើដំណើរមកពីបប្រទេសឥណ្ឌូនេស៊ី។ សូមអានព័ត៌មានលំអិតខាងក្រោម៖
August 3, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍និរោធចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើពូថៅ និងទួណឺវ៉ីសគាស់សោទ្វារតូបលក់កាហ្វេលួចសម្ភារៈមិនសម្រេច) កាលពីវេលាម៉ោង ១និង៣៥នាទី រំលងអាធ្រាត្រ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅតូបលក់កាហ្វេ ផ្លូវជាតិ លេខ១ ភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងចាប់ខ្លួនបាននៅវេលាម៉ោង៣ ថ្ងៃទី ០២ ខែសីហា ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀ ភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ
August 2, 2020









