- Khmernote Media
- ព័ត៌មានជាតិ
ខេត្តរតនៈគិរី ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំសហការបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសពីរនាក់ នៅស្រុកកូនមុំ ខេត្តរតនគិរី បានដោយជោគជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ ដោយជនដៃដល់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួន នៅស្រុកឆ្លូង ខេត្តក្រចេះ ក្រោយធ្វើសកម្មភាពកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ
August 2, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ- នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ មានទូកចំនួន៣គ្រឿងទៀត ជាប្រភេទទូកដឹកភ្ញៀវទេសចរណ៍និងទូកនេសាទ ដែលឈប់ចតបោះយុថ្កាទុក ពុំមានមនុស្ស នៅលើទូកបានលិច នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារមានខ្យល់កន្ត្រាក់ រលកបោកពន្លិច ប៉ុន្តែពុំមានមនុស្សរងគ្រោះឡេីយ។ *ទូកទី១ មានម្ចាស់ឈ្មោះ យ៉ង់ ចាន់ធី ភេទ ប្រុស អាយុ ៣២ ឆ្នាំ ប្រភេទ ទូកកន្ទុយវែងដឹកភ្ញៀវទេសចរណ៏ ។ *ទូកទី ២ មានម្ចាស់ឈ្មោះ ប្រាជ ផាត
August 2, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកចាប់ឃាត់ខ្លួនតាមរយៈ GPS ក្រោយធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានសម្រេច ហើយព្យាយាម រត់គេចខ្លួន។ កាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ៨៨ ផ្លូវលេខ៩៥ ក្រុម១១ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ឈន ប៊ុនថា អាយុ៣៨ឆ្នាំ ស្នាក់នៅក្បែរបន្ទប់ជនរងគ្រោះ។ ចំណែកជនរងគ្រោះឈ្មោះ លឹម លីយ៉ា ភេទស្រី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង
August 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ដោយសារឥទ្ធិពលគ្រឿងញៀនឡើងដល់កំរិត បានធ្វើឲ្យបុរសម្នាក់ បានយកដំបងឈើវាយបំបាក់កាមេរ៉ាសុវត្ថិភាព រួចដុតបំផ្លាញសម្ភារៈហាងលក់គ្រឿងសំណង់ចិនមួយកន្លែង បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ ចំណែកឯបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០២:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្សារទំនើប “ហួរយាន” និងឃ្លាំងលក់សម្ភារៈសំណង់មួយកន្លែងយីហោ “ភីលីថុន” ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ខាងត្បូងច្រមុះជ្រូកក្បាលថ្នល់(ប្រហែល១២០ម៉ែត្រ) ស្ថិតក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ពេលដែលជនជាតិចិនជាម្ចាស់ហាងបិទទ្វារហាងចូលសម្រាកអស់ ស្រាប់តែមកដល់ម៉ោងកើតហេតុ មានជនសង្ស័យម្នាក់ បានដើរមកពីខាងត្បូងហាងដៃម្ខាងកាន់ដំបងឈើ
August 2, 2020 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមហ្វេសបុករបស់លោកពូហ៊ុយ ប៊ុនឡេង បានឲ្យដឹងថា ខ្យល់កន្ត្រាក់វាយប្រហារចំឆ្នេរអូរឈើទាលវេលាថ្ងៃត្រង់ថ្ងៃ០២ សីហា ២០២០នេះ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញឲ្យដឹងថា ប្រទេសកម្ពុជារងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ ដូច្នេះប្រសិនបើប្រិយមិត្តមានគម្រោងទៅតំបន់មាត់សមុទ្រ ឬ ទៅកំសាន្តនៅកោះ សូមមេត្តាប្រយ័ត្នប្រយែង៕
August 2, 2020 - ព័ត៌មានជាតិ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ប្រទេសកម្ពុជារងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានបញ្ជាក់អំពីស្ថានភាពដូចខាងក្រោម៖
August 2, 2020 - ព័ត៌មានជាតិ
នារីវ័យក្មេងរូបស្រស់ម្នាក់ ឈ្មោះ សុខ ម៉ាលីន ជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត ម្នាក់ត្រូវបានអ្នករត់តាក់ស៊ី២នាក់ ចាប់រំលោភ និងរឹតក សម្លាប់រួចទម្លាក់សពចោលទាំងអាក្រាតកាយ នៅកណ្តាលវាលស្រែ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧។ គិតមកដល់ពេលគឺរយៈពេល៣ឆ្នាំហើយ ដែលក្រុមគ្រួសារជនរងគ្រោះ ស្រែកថាមិនទាន់ទទួលបានយុត្តិធម៌នោះឡើយ។ បើតាមការលើកឡើងរបស់ម្ចាស់គណនី Facebook ឈ្មោះ បង រី ដែលអះអាងថាជាពូរបស់ជនរងគ្រោះបានរៀបរាប់ថា៖
August 2, 2020 - ព័ត៌មានជាតិ
កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកងកម្លាំងចម្រុះកងអន្តរាគមន៍ខេត្ត ដោយមានការសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះបង្ក្រាបករណីម្ចាស់ផ្ទះលួចបើកទីតាំងទទួលបញ្ចាំគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ម្ចាស់ទីតាំងខុសច្បាប់នោះឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និងប្រពន្ធឈ្មោះ វ៉ា ថារី ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិស្វាយមាស
August 2, 2020 - កូវីដ-១៩
វៀតណាម៖ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញវិជ្ជមានកូវីដ១៩ចំនួន៤ករណីទៀត ដោយ២ករណីជាការឆ្លងក្នុងសហគមន៍ និង២ករណីទៀតជាការនាំចូល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ វៀតណាមត្រូវបានរកឃើញករណីកូវីដ១៩ សរុបចំនួន ៥៩០ ករណី ដែលក្នុងនោះ ១៤៤ ករណីជាការឆ្លងនៅក្នុងសហគមន៍មានទំនាក់ទំនងជាមួយនឹងការផ្ទុះថ្មីៗនេះនៅក្នុងទីក្រុងឆ្នេរដាណាង។ ក្រសួងសុខាភិបាលវៀតណាមក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កន្លងទៅដែរថា ប្រទេសវៀតណាមមានអ្នកស្លាប់ចំនួន ៣ នាក់។ អាជ្ញាធរនៅក្រុងដាណាងបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទីក្រុងដាណាងគ្រោងនឹងធ្វើតេស្តប្រជាជនទាំងមូលរបស់ខ្លួនចំនួន ១,១ លាននាក់ ដើម្បីរកមេរោគកូវីដ១៩។ ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា មានអ្នកទេសចររហូតដល់ទៅប្រមាណ ៨០០,០០០ នាក់ដែលបានមកលេងកាន់ទីក្រុងដាណាង ហើយបានចាកចេញពីទីក្រុងនេះទៅតំបន់ផ្សេងៗនៅក្នុងប្រទេសវៀតណាមចាប់តាំងពីថ្ងៃទី ១ ខែកក្កដា
August 2, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក នូ សុវណ្ណរ៉ា អភិបាលនៃគណះអភិបាលក្រុងតាខ្មៅ កម្លាំងអធិការនគរបាលក្រុងតាខ្មៅ បានសហការជាមួយលោកចៅសង្កាត់តាខ្មៅ បានធ្វើការបង្រ្កាប ក្រុមលួចគាស់ផ្ទះ ដុះស្លែ យ៉ាងសកម្មមួយក្រុម នៅក្រុងតាខ្មៅ កាលពីវេលាម៉ៅង១៥ និង៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុច៖ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់រួមមាន៖ ១-ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ
August 2, 2020









