- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបុរសម្នាក់ទៀតដែលទើបរាប់អានគ្នាបាន៣ថ្ងៃ ទូរស័ព្ទហៅមកអោយជួយដឹកទៅរកសង្សារ ទើបខ្លួនជិះម៉ូតូទៅរកបុរសនោះ ពេលមកដល់ក៏ត្រូវបុរសនោះដឹកអូសក្រឡាចុះឡើង រួចហៅបក្ខពួកមកម្នាក់ទៀត ឡើងជិះពីក្រោយ ហើយគំរាមវាយបើហ៊ានតែស្រែក រួចដឹកចូលច្រកដឿងហែមដ៏ស្ងាត់ រួចវាយយកលុយ២០ម៉ឺនរៀល និងទូរស័ព្ទ Oppo ១គ្រឿង រួមទាំងម៉ូតូមួយគ្រឿងទៀត ហើយគេចខ្លួនបាត់កាលពីវេលាម៉ោង០៩:២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចច្រកដឿងហែមមួយកន្លែង ខាងជើងគល់ស្ពានអាកាសស្ទឹងមានជ័យ ប្រហែល១៥០ម៉ែត្រ ផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ យឿន យឿង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកកង់បីដឹកអីវ៉ាន់ ស្នាក់នៅកន្លែងធ្វើការ ម្តុំអតីតរោងកុនគីរីរម្យ
August 1, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារឥទ្ធិពលនៃសម្ពាធ ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះហហៃណាំ រួចបន្តដំណើរចូលវៀតណាមភាគខាងជើង នៅថ្ងៃទី០២ ខែសីហា ខាងមុខ ដែលលក្ខណៈបែបនេះ ក្រសួងសូមធ្វើការជូនដំណឹងបន្ថែម ដោយចាប់ពីថ្ងៃទី១-៤ ខែសីហា ព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពដូចតទៅ៖ ១- ចំពោះបណ្តាខេត្តនៅមាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនខ្យល់ខ្លាំង និងរលកធំៗ។ ទន្ទឹមនោះ ក៏អាចមានជំនន់ទឹកភ្លៀងកើតមានផងដែរ។ ២- បណ្តាខេត្តនៅភាគឦសាន នឹងអាចមានភ្លៀងច្រើន និងខ្យល់ខ្លាំង។ ៣- ឯចំពោះបណ្តាខេត្តនៅភាគខាងក្រោម នឹងអាចទទួលនូវឥទ្ធិពលហ្វឺន ធ្វើឲ្យកម្រិតទឹកភ្លៀងមានការថមថយចុះបន្តិច។ ៤- ចំណែកទឹកទន្លេមេគង្គ សង្ឃឹមថានឹងងើបឡើង មូលហេតុមានភ្លៀងច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងខាងលើ៕
August 1, 2020 - សុខភាព
តាមការឲ្យដឹងពីក្រសួងសុខាភិបាលបញ្ជាក់ថាជំងឺគ្រុនឈីកគន់ហ្គន់យ៉ាបានកើតឡើងតាំងពីដើមខែកក្កដា ឆ្នាំ ២០២០ ដែលគិតត្រឹមថ្ងៃ ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះមានចំនួនសរុប ១០២០ ករណី។ ក្នុងនោះមានស្រ្តីចំនួន ៥៦២ នាក់ស្មើនឹង ៥៥% ហើយចំនួនករណីជាង ៨០ % គឺកើតមានក្នុងខេត្តមួយចំនួន ៤ ដូចជាខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ ចំណែកខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀតមានដូចជា ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន ដែលមកដល់ពេលនេះមាន
August 1, 2020 - PR
ដំណើរប្រមាញ់មហារង្វាន់បានចាប់ផ្តើមហើយ! កម្មវិធីប្រម៉ូសិនពិសេសនេះ រៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រនិងជាវស្រាបៀរ Black Panther ជាច្រើនឆ្នាំកន្លងមកនេះ។ ស្រាបៀរ Black Panther មានរសជាតិឆ្ងាញ់ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ថាមានថាមពលខ្លាំង និងអារម្មណ៍ស្វាហាប់ក្នុងការប្រមាញ់មហារង្វាន់នេះ។ ដូច្នេះប្រសិនបើលោកអ្នកកំពុងស្វែងរកបទពិសោធន៍កាន់តែខ្លាំង និងមានឆន្ទៈស្វែងរកមហារង្វាន់ធំ យើងសូមអញ្ជើញលោកអ្នកឱ្យចូលរួមក្នុងកម្មវិធីសប្បាយៗក្នុងការប្រមាញ់រកមហារង្វាន់ធំ ដោយគ្រាន់តែគាស់ និងពិនិត្យមើលក្នុងក្រវិលកំប៉ុង ដែលអាចមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចខាងក្រោម៖ រង្វាន់ធម្មតា៖ – រង្វាន់ស្រាបៀរ Black Panther 330ml មួយ (១) កំប៉ុង – រង្វាន់សាច់ប្រាក់ ប្រាំពាន់រៀល (5,000 រៀល) – រង្វាន់សាច់ប្រាក់
August 1, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០៥នាក់បន្ថែមទៀត និងមិនមានអ្នកជាសះស្បើយថ្មីឡើយ។ យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន០៥នាក់នោះ ជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ និងមានបុរសជនជាតិខ្មែរ៤នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖
August 1, 2020 - សិល្បៈ
កញ្ញា ទឹម រដ្ឋា គឺជាតារាបង្ហាញម៉ូដមានរាងស្រឡូងខ្ពស់ស្រឡះស្រស់ស្អាត និងជាតារាសម្តែងដ៏មានប្រជាប្រិយភាពអស់ជាយូរឆ្នាំផងដែរ ប៉ុន្តែកាលពីពេលថ្មីៗនេះ កញ្ញាបានត្រូវជួបទុក្ខធំ ដោយសារតែអ្នកម្តាយជាទីស្រលាញ់របស់កញ្ញាបានទទួលមរណភាពកាលពីយប់មិញនេះ។ យោងតាមការបង្ហោះឲ្យដឹងពី កញ្ញា ដួងហ្សួលីដា លើបណ្តាញសង្គមបានឲ្យដឹងថា “ម៉ោង 3និង15នាទី ទើបតែមកពីមើលម្ដាយរបស់ រដ្ធា បានទទួលមរណះភាពនៅផ្ទះគាត់ បង ព្រមទាំងគ្រួសារ សូមចូលរួមរំលែកទុក្ខ ប្អូនទាំង៣ និង ពូ ផង” ចំណែកឯលោក អ៉ឹម ជីវ៉ា ក៏បានបញ្ជាក់ដែរថា “អាណិតណាស់ RIP ម្តាយរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណៈភាពដោយសារជំងឺគាំងបេះដូង”៕
August 1, 2020 - ព័ត៌មានជាតិ
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបង្ហោះពីលិខិតដែលសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំបីចំនុច ទៅកាន់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា ខណៈនាពេលថ្មីៗប្រទេសវៀតណាម នៅតាមតំបន់ខ្លះ មានការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩។ សូមប្រិយមិត្តអានលិខិតខាងក្រោមទាំងអស់គ្នា៖
July 31, 2020 - ព័ត៌មានជាតិ
ភ្នំពេញ: យុវជនម្នាក់បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ាតាព្រូស ពណ៌ស បើកបរក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ហើយបើកល្បឿនលឿនដូចហោះមិនបានប្រយ័ត្ននោះទេ ទើបរេចង្កូតជ្រុលទៅបុកចូលទូ ATM បណ្តាលឲ្យរងការខូចខាតខ្ទេច អស់មួយកំណាត់ខាងមុខ នឹងបែកកញ្ចក់ទូ ATM យ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៦៩ កែងផ្លូវ១៨២ នៅចំណុចផ្សារទំនើបអូរឡាំព្យា ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីសន្តិសុខអូរឡាំព្យា បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើនេះ គេបានឃើញយុវជនម្នាក់បើកបររថយន្តបង្កមួយគ្រឿង ម៉ាកតូយ៉ាតាព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB5739 បើកបរតាមបណ្តោយផ្លូវ១៦៩
July 31, 2020 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសបុក អ៊ី អ៊ុន បានបង្ហោះប្រកាសរកម្ចាស់ Scoopy i ដែលច្រលំម៉ូតូ ឲ្យមកដូរម៉ូតូរបស់គាត់វិញ ដោយយោងតាមកាមេរ៉ាសុវត្ថិភាពគឺដោយសារម៉ូតូពណ៌ដូចគ្នាទើបគាត់ច្រលំ។ ម្ចាស់គណនីដដែលបានសរសេរថា៖ “យើងខ្ញុំម្ចាស់តូប អ៊ី អ៊ុន លក់គ្រឿងទេស។ សូមម្ចាស់ម៉ូតូ Scoopyi ដែលបានច្រលំ មានរូបរាងភិនភាគខាងលើ សូមយកម៉ូតូមកប្តូរផង។ លេខទូរស័ព្ទម្ចាស់ម៉ូតូ 092 631 821 សូមជួយចែករំលែក អោយឆាប់បានម្ចាស់ម៉ូតូបានដឹងផង”។ ប្រសិនបើម្ចាស់ម៉ូតូដែលច្រលំបានឃើញ សូមយកទៅដូរវិញផង!
July 31, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ មានផ្លូវល្អស្អាត យុវជនដែលមានជំនាញខាងបង្ហោះម៉ូតូបង្កភាពអាណាធិបតេយ្យត្រូវបាននគរបាលនាំយកមកអប់រំណែនាំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃ ព្រហស្បតិ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤និង២០នាទី ។ ដោយអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេីយ៍ឯក ប៉ាង ហៀង អធិការនគបាលស្រុកគាស់ក្រឡ ជម្រុញដឹកនាំដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឱ្យនាំខ្លួនក្រុមយុវជនមួយក្រុមដែលមានជំនាញខាងជិះម៉ូតូបង្ហោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង យកមកអប់រំណែនាំ ។ យុវជនចំនួន០៨នាក់ត្រូវបានធ្វេីកំណត់ហេតុសាកសួរនិងអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបអាណាធិបតេយ្យបន្តទៀត រួចបានឱ្យអាណាព្យាបាលធានាយកទៅអប់រំណែនាំបន្តនៅមូលដ្ឋានវិញក្នុងថ្ងៃដដែល ៕
July 31, 2020









