Khmernote Media
  • PR

    ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីតន្ត្រី Freshy Happy Concert តែងតែនាំអារម្មណ៍ទស្សនិកជនបានកម្សាន្តសប្បាយជាមួយតារាចម្រៀងទាំងចាស់ ទាំងថ្មី បកស្រាយបទចម្រៀងល្បីៗ និងមានបន្ថែមជាមួយការសម្តែងឈុតឆាកពាក់ព័ន្ធនឹងអត្ថន័យបទចម្រៀងដ៏ទាក់ទាញផងដែរ។ ដោយឡែកនៅសប្តាហ៍នេះ ពីកម្មវីធីប្រគំតន្ត្រី Freshy Happy Concert នឹងសាងភាពសប្បាយរីករាយជូនទស្សនិកជនខ្លាំងជាងសព្វដង ដោយមានវត្តមានតារាចម្រៀងជួរមុខលោក ឆន សុវណ្ណរាជ រួមនិងតារាល្បីៗជាច្រើនរូបទៀត។ វត្តមានរបស់លោក ឆន សុវណ្ណរាជ នឹងមានការរៀបចំយ៉ាងពិសេសដោយមានការប្រគំភ្លេងបែប Acoustic ជាមួយបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ដែលសុទ្ធសឹងតែជាបទបែបមនោសញ្ចេតនា ចាក់ដោតបេះដូងយុវវ័យ។ ក្រៅពីលោក ឆន សុវណ្ណរាជ នៅមានតារាចម្រៀងបីរូបទៀតដូចជា លោក លាន បញ្ចនីត កញ្ញា

    July 30, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ កើតហេតុថ្ងៃព្រហស្បតិ៍១០ កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទី។ ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ជនរងគ្រោះ ចំនួន០១នាក់៖ – ឈ្មោះ វ ស យ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះមើលក្មួយ មានទីលំនៅភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជនសង្ស័យ ចំនួន០១នាក់

    July 30, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗ ដើម្បីធ្វើការអភិវឌ្ឍថ្មីឡើងវិញដែលធានាបានសុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតអោយដឹងថា គម្រោងស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗនេះ នឹងធ្វើឡើងជាមួយនឹងការស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗនិងអ្នកស្នាក់នៅអាគារចាស់នៅក្នុងរាជធានីភ្នំពេញ ឲ្យអោយពួកគាត់ ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀស វាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរ ថាមិនបានយកចិត្តទុកដាក់ចំពោះពួកគាត់ ។

    July 30, 2020
  • PR

    កម៉្មង់ទុកមុនស្មាតហ្វូនជំនាន់ចុងក្រោយស៊េរី A ម៉ូឌែលថ្មី Galaxy A01 Core …និងពណ៌ថ្មី Galaxy A51 & Galaxy A71 ឥឡូវនេះនឹងទទួលបានការថែមជូនដ៏សម្បើមអស្ចារ្យជាទីគាប់ចិត្ត…!! (ភ្នំពេញ)ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០៖ រីករាយជាមួយកម្មវិធីប្រូម៉ូសិនថែមជូន…ថែមថែមពីក្រុមហ៊ុន សាមសុង ឥឡូវនេះ! ចាប់ពីថ្ងៃទី28 កក្កដា ឆ្នាំ2020 រហូតដល់ថ្ងៃទី01 សីហា ឆ្នាំ2020 អតិថិជនទាំងអស់គ្រាន់តែធ្វើការកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយបំផុតដែលមានតម្លៃតែជាង 80 ដុល្លារ ម៉ូឌែល Galaxy A01 Core

    July 30, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាមួយទាក់ទឹងនឹងការប្រកាសរបស់ផ្សារទំនើប Aeon ដែលប្រកាសផ្អាកប្រើលុយដុល្លារក្រដាស $1 $5 និង $10 ដើម្បីអាប់ត្រឡប់ទៅកាន់អតិថិជនវិញ ដោយប្រើប្រាស់នូវក្រដាសប្រាក់រៀលជំនួសវិញ។ ក្នុងនោះដែរ លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ បានបកស្រាយនៅលើគណនី Facebook របស់លោកស្រីថា៖​ “ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់អោយអាប់នូវក្រដាសទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ។ សូមបញ្ជាក់ថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនិត្យានុកូលនិងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា

    July 30, 2020
  • សុខភាព

    កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​ក្រហម​នៅ​លើ​ស្បែក គឺ​ពិតជា​បណ្ដាល​មក​ពី​ឆ្លង​ជំងឺ​គ្រុន​ឈីក ឬ​ឈីកគុនហ្គុនយ៉ា​មែន។ នេះ​បើ​តាម​លោកស្រី ឱសថការី លឹម សា​មាន​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ប្រាប់​ទៅ​កម្ពុជា​ថ្មី។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៣០ កក្កដា​នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧-២៩ ខែ​កក្កដា ឆ្នាំ ២០២០ មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​នេះ ​សរុប​ចំនួន​២៣​នាក់​ ក្នុង​នោះ​មាន​៤​នាក់​បានជា​សះស្បើយ ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ចំណែក​អ្នកជំងឺ​១៩​នាក់ ​ទៀត​កំពុង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ និង​ជាសះស្បើយ​ឆាប់ៗ​នេះ ​ព្រោះថា​ ជំងឺ​គ្រុន​ឈី​ក​នេះ ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ​។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក

    July 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចំណុះឲ្យស្នងការដ្ឋានរាជធានីភ្នំពេញ ត្រូវបានទទួលការកោតសសើរ និងលើកទឹកចិត្ត ពីអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ដោយបានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្តជាបន្តបន្ទាប់ ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្កិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់មន្រ្តីរបស់ខ្លួន៨៤រូប ដែលពិធីនេះក៏ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត

    July 30, 2020
  • សុខភាព

    រយៈពេល ១៤ ថ្ងៃ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​របស់​ស្ត្រី​ខ្មែរ-អាមេរិក​ឈ្មោះ Vira Rose ដែល​បាន​លួច​រត់​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​រាជធានី​ភ្នំពេញ និង​បាន​រត់​ទៅ​ខេត្ត​កំពង់ចាម​នោះ លទ្ធផល​បញ្ជាក់​ថា​គ្មាន COVID-19 ទេ។ នេះ​បើ​តាម​លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម ផ្ដល់​បទសម្ភាសន៍​ទៅ​កាន់​អង្គភាព​ព័ត៌មាន Fresh News។ បន្ទាប់ពី​ចាប់​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក និង​តាមដាន​សុខភាព​ម្ដង​ទៀត​អស់​រយៈ​ពេល ១៤ ថ្ងៃ​នៅ​ក្នុង​ខេត្ត​កំពង់ចាម រួច​មក​ស្ត្រី​រូប​នេះ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៣០ ខែ កក្កដា ឆ្នាំ ២០២០។ ស្ត្រី​ឈ្មោះ Vira Rose នោះ​បាន​លួច​រត់​ចេញ​ពី​កន្លែង​ចត្តាឡីស័ក​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​រត់​គេច​ទៅ​កាន់​ខេត្ត​កំពង់ចាម។

    July 30, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ មានទាំងនគរបាលខណ្ឌសែនសុខ និងប្រជាការពារខណ្ឌ ដោយមានការចូលរួមដឹកនាំដោយលោក ម៉ូវ ម៉ាណិត អភិបាលខណ្ឌសែនសុខ និងលោកអធិការ ហួរ ម៉េងវ៉ាង បានចុះចាប់ជនជាតិចិនដែលចាប់ជំរិតជនជាតិចិនដូចគ្នាពីខេត្តព្រះសីហនុ មកនៅក្នុងបុរីសីរ៉ែនវីឡា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលយប់ ។ នេះបើតាមសេចក្ដីរាយការណ៍បឋមបានអោយដឹងនាយប់មិញនេះ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២:២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១០០៧ ផ្លូវបេតុងក្នុងបុរីសីរ៉ែន វីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមយោងសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថា ជនរងគ្រោះមានចំនួន ៣នាក់ក្មេងៗអាយុប្រហាក់ប្រហែល18 ទៅ19 ឆ្នាំជាជនជាតិចិន ។ ជនរងគ្រោះទាំងបីនាក់នេះបានចេញពីធ្វើការ

    July 30, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន០៨នាក់ផងដែរ។ យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន០១នាក់នោះ គឺបុរសជាជនជាតិអាមេរិកាំង ជាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាសយដ្ឋាននៅក្នុងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា រាជធានីភ្នំពេញ ហើយគាត់បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផលវិភាគវត្ថុសំណាកលើកទី២ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវិដ១៩នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ហើយគាត់ត្រូវបានគេដាក់សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកនៃស្ថានទូតអាមេរិក។ សូមប្រិយមិត្តអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖

    July 30, 2020