- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀត បានបើករថយន្តតូយ៉ូតា យ៉ារីស ចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញ ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យរបួសប្រុសស្រី៣នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខភោជនីយដ្ឋានចំរើន តាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀត បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា យ៉ារីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-1236 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវភ្លើង ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃឆ្លងទៅផ្លូវបេតុងមួយខាងទៀតក្នុងល្បឿនលឿនបួងចង្កូតមិនទាន់រេមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលឲ្យរងរបួសប្រុសស្រី៣នាក់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
July 29, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ ជនសង្ស័យមុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ លើកនេះជិះបិទគូទ ក្នុងចំណោមបក្ខពួក៤នាក់ ដែលធ្លាប់ធ្វើសកម្មភាពឆក់នៅក្រុងតាខ្មៅ បានសម្រេចចំនួន២ដងរួចមកហើយ មិនទាន់អស់ចិត្ត ប៉ុន្មានថ្ងៃក្រោយមកដូរស្លាកលេខម៉ូតូ ចេញធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូនៅក្រុងតាខ្មៅទៀត ត្រូវជនរងគ្រោះជិះដេញតាមរហូតជ្រុលទៅបុកដួលសន្លប់ស្ដូក ហើយជនសង្ស័យត្រូវបានប្រជាពលរដ្ឋជួយដេញចាប់បាន២នាក់ រួចប្រគល់ជូនសមត្ថកិច្ចនគរបាលក្រុងតាខ្មៅនាំយកទៅសាកសួរភ្លាមៗ ចំណែកឯបក្ខពួក២នាក់ទៀត ជាអ្នកធ្វើសកម្មភាពបានជិះគេចខ្លួនបាត់ រួមទាំងកាបូបដែលឆក់បានយកទៅជាមួយផងដែរ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០:០៨នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ០៤នាក់ ៖ ១.ឈ្មោះ ចាន់រី សីហា ហៅ សាត រ៉ាវីដ
July 29, 2020 - សិល្បៈ
ត្រឹមរយៈពេល២ខែ តារាចម្រៀងនិងកំប្លែង អ្នកនាង ខាត់ សុឃីម បានបាត់បង់មនុស្សជាទីស្រលាញ់ដល់ទី២នាក់ ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឪពុកបង្កើតរបស់នាងគឺលោកតា លាវ ខាត់ បានទទួលមរណៈភាព ហើយស្រាប់តែថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះដែរស្រាប់តែអ៊ុំប្រុសបង្កើតតែម្នាក់គត់ ដែលត្រូវជាបងប្រុសលោកតា លាវ ខាត់ ឈ្មោះថា លាវ សុក បានទទួលមរណៈភាពម្នាក់ទៀត។ បើតាមការអោយដឹងពីប្អូនស្រីរបស់តារាកំប្លែងរូបនេះបានឲ្យដឹងថា លោកតា លាវ ខាត់ ដែលជាឪពុកបង្កើតរបស់អ្នកនាង គឺមានបងប្អូនតែ២នាក់ប៉ុណ្ណោះ ហើយពេលនេះលោកទាំង២បានលាចាកលោក បន្សល់ទុកត្រឹមអនុស្សាវរីយ និងការចងចាំរបស់កូនក្មួយ ក្រុមគ្រួសារតែប៉ុណ្ណោះ៕
July 29, 2020 - PR
បើតាមការបង្ហោះអោយដឹងនៅលើ Facebook របស់អ្នកគ្រូផាត់មុខម្នាក់ឈ្មោះ Oun Reachny ដែលគេធ្លាប់ស្គាល់ថាជា គ្រូបង្រៀនផ្នែកម៉ូតសក់ដ៏ពូកែមួយរូបនោះ បានបង្ហាញរូបថតប៉ុន្មានសន្លឹកដែលបានផាត់មុខអោយតារា Facebook ល្បីឈ្មោះគឺអ្នកនាង LoveRiya ដោយការផាត់មុខនេះជាប្រភេទការផាត់បែបធម្មជាតិ។ បើតាមការអោយដឹងពីអ្នកគ្រូ រាជនី ទៀតដែរគឺការផាត់មុខអោយអ្នកនាង LoveRiya មិនមែនជាស្នាដៃផាត់មុខដោយរូបគាត់នោះទេ តែជាស្នាដៃរបស់កូនសិស្សម្នាក់ដែលបានរៀននៅសាលារាជនី។ ទន្ទឹមនឹងគ្នានេះដែរអ្នកគ្រូ រាជនី ក៏បានបន្ថែមដែរថា ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ក្នុងការរៀនផាត់មុខ ធ្វើសក់ អាចធ្វើការទំនាក់ទំនងមកសាលារាជនី បានដោយសាលាមានកម្មវិធីរៀនច្រើនប្រភេទអោយអ្នកទាំងអស់គ្នាជ្រើសរើសបាន។ ខាងក្រោមនេះជាស្នាដៃ ធ្វើសក់ ដោយសាលារាជនី៖
July 29, 2020 - បច្ចេកវិទ្យា
សករាជថ្មីនៃការថតរូបដោយស្មាតហ្វូន បានមុខងារថតរូប ថតវីដេអូថ្មី ប្លែក ដែលគុណភាពថតរូបថតស្អាតគ្រប់ពេល គ្រប់ប្លង់ ជាមួយនឹងស្ទីលថ្មីៗ ដែលនឹកស្មានមិនដល់ពី OPPO ។ បើយើងក្រឡេកមើលក្រុមហ៊ុន OPPO នៅប្រទេសចិន ថៃ ឥណ្ឌូនេស៊ី បានដាក់បញ្ចេញនូវទូរស័ព្ទឆ្លាតវៃលំដាប់ថវិកាជំនាន់ថ្មី ដែលស្ថិតនៅក្នុងត្រកូល Reno Series ដូចតាមការគ្រោងទុកនោះគឺ Reno 4 ជាមួយនឹងមុខងារនិងបច្ចេកវិទ្យាផ្តោតខ្លាំងលើគុណភាពថតរូប និងថតវីដេអូ ដែលបានវិវត្តថ្មីៗប្លែកៗទាំងព្រម ។ បើយោងតាមហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ក៏បានលួចខ្សឹបៗដាក់មេក្រូថា គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីក្នុងពេលឆាប់ៗនេះផងដែរ។ ដើម្បីឲ្យអតិថិជនរង់ចាំ និងត្រៀមលុយដូរស៊េរី
July 29, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ បុរស២នាក់ស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងម៉ូតូបុកពីក្រោយរថយន្តដឹកដី នៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង០៩:៤៥នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ។ សពជនរងគ្រោះទី១:មានឈ្នោះ ពៅ ចាន់ធា ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរផ្នែកលក់គ្រឿងសំណង់ក្រុមហ៊ុនឯកជន ស្នាក់នៅភូមិចាឡក់ ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្ដាល។សពទី២មានឈ្មោះ ដូ ភេទប្រុស អាយុ៣០ឆ្នាំ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក (Honda Click)
July 29, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០៧នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន០៧នាក់ផងដែរ។ យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន០៧នាក់នោះ គឺជាជនជាតិខ្មែរទាំងអស់ ដោយមានបុរសចំនួន០៧នាក់ ហើយអ្នកទាំង០៧នាក់នោះ មាន០៤នាក់ជាក្រុមមួកខៀវអង្គការសហប្រជាជាតិ និង០៣នាក់ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ សូមអានព័ត៌មានលំអិតខាងក្រោម៖
July 29, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៦ ៖០០នាទី កំលាំងផ្នែកជំនាញ នឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ជនសង្ស័យចំនួន០១នាក់ ដែលបានប្រព្រឹត្ដហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( យកដំបងឈើជ្រុងវាយ បណ្ដាលឲ្យបែកក្បាលចេញឈាម ) កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣៖០០ នាទី នៅចំណុចមុខឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម៥ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ពន
July 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០១:៥០នាទីរសៀល ថៃ្ងអងា្គរ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវ១០១ ក្រុមទី២៧ ភូមិ០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ មា្ចស់ទីតាំងឈ្មោះ សែម ចនី្ធ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ។ មូលហេតុឆ្លងចរន្តអគិ្គសនី (ផ្ទុះសេម៉ាស៊ីនត្រជាក់) ។ ប្រភេទសំណង់៖ ផ្ទះលែ្វង (ទំហំ០៤ម៉ែត្រx២៤ម៉ែត្រ) ។
July 28, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ នៅផ្សារថ្មីនិងផ្ទះលក់គ្រឿងទេស ជុំវិញផ្សារក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនមានដូចជា៖ សរសៃគុយទាវតូច-ធំ បង្គារស្រស់ មឹកស្រស់ និងពពុះសណ្ដែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ពពុះសណ្ដែក
July 28, 2020









