- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៨ ខែកក្តដា ២០២០ បើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ ប៉ុន្តែត្រូវបន្តគោរពតាមវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាង ត្រឹមត្រូវ និងម៉ឺងមាត់ដូចខាងក្រោម៖ ១. រក្សាអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្ដៅ ២. រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ ៣. ទីកន្លែងហាត់ប្រាណ
July 28, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤:០០នាទីទៀបភ្លឺ មានករណីចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាច់បំបែកសោរកម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០២០ពណ៌ ខ្មៅ ពាក់ផ្លាកលេខ តាកែវ1U-7523 ដែលជនរងគ្រោះចតទុកក្នុងរោងការដ្ឋានសំណង់ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះ សីហនុ រួចជិះគេខ្លួនបាត់ ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាល សង្កាត់ទាំង៤ ក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចយើងបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ព្រមទាំងជនសមគំនិតទទួលផលសរុប៦នាក់
July 28, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងកាលពី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។ ក្រោមការជួយ ជ្រោមជ្រែងពីក្រសួងសុខាភិបាល ហើយមន្ទីរពិសោធន៍នេះ មានសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយមិនចាំបាច់យកសំណាកទៅធ្វើតេស្តនៅភ្នំពេញទៀតឡើយ។ ដោយមន្ទីរ ពិសោធន៍នេះបានរៀបចំតាមលក្ខណៈស្តង់ដារក្នុងការការពារ នៃការចម្លងរោគ ដោយមានបំពាក់ម៉ាស៊ីនថ្មី និងមន្រ្តីត្រូវបានបញ្ជូនទៅធ្វើការបណ្តុះបណ្តាល ចប់រួចរាល់ហើយ។ លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃដំណើរការដំបូងរបស់មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ-១៩នេះ ក៏មានមន្រ្តីនៃអង្គការសុខភាពពិភពលោកជួយផងដែរ។ ក្រៅពីការរៀបចំដំណើរ ការធ្វើតេស្តរកមេរោគកូវីដ១៩នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាបនេះ ក្រសួងសុខា
July 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ឡោមព័ន្ធទីតាំងក្លឹបកម្សាន្តរាត្រីមួយយីហោ ហ្គោលឡាញ និងឃាត់ខ្លួនមនុស្សប្រុសស្រីជិត៣០០នាក់ ។ ប្រតិបត្តិការនេះធ្វើឡើងនាម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ គណបញ្ជាឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោកឧត្តមសេនីយ៍ទោ សុង លី តំណាង ឯកឧត្តម ស ថេត ស្នងការនករបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េង
July 28, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន០១នាក់បន្ថែមទៀត និងមិនទាន់មានអ្នកជាសះស្បើយបន្ថែមឡើយ។ យោងតាមកាេបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន០១នាក់នោះ គឺមានជនជាតិឥណ្ឌា អាយុ៣២ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរចេញពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅប្រទេសកូរ៉ាខាងត្បូង បានមកដល់រាជធានីភ្នំពេញនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
July 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមភ្នាក់ងារសារព័ត៌មានខ្មែរណូត បានឲ្យដឹងថា នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ចាប់បានជនសង្ស័យ២នាក់ បន្ទាប់ពីជិះម៉ូតូ Suzuki Nex ឌុបគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទ iPhone 11 ពីនារីរូបស្រស់ម្នាក់ ដែលកំពុងជិះកង់បីឥណ្ឌាមួយគ្រឿង បានសម្រេច នៅតាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយជិះរត់គេចខ្លួន តែរត់មិនរួច ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ ចាប់ឃាត់ខ្លួនបាន រួចប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ យកទៅសួរនាំផងដែរ នៅម៉ោង៧យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ។ ជនសង្ស័យទី១.ឈ្មោះ នាង ដេវីត អាយុ១៧ឆ្នាំ
July 27, 2020 - PR
នៅថ្ងៃទី២៧ ខែកក្កដា កាលពីព្រឹកមិញនេះ មានទិដ្ឋភាពមួយបានកើតឡើងនៅបរិវេណម្តុំផ្សារអូឡាំពិក បង្កឲ្យមានការភ្ញាក់ផ្អើលចាប់អារម្មណ៍យ៉ាងខ្លាំង។ រថយន្តប្រណិតពណ៌ខ្មៅរលើបរលោង ដែលមានតម្លៃដល់ទៅជាង ១លានដុល្លារ ត្រូវបានក្រុមហ៊ុនHGB Group ដឹកជូនដល់មុខផ្ទះអតិថិជនលើកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ។ លោក តាំង ហេងទ្រី និងអ្នកស្រី អ៊ឹង សុខគីម ដែលជាម្ចាស់ហាងកាបូបខេប៊ី ពិតជាមានក្តីរំភើបឥតឧបមា នៅពេលដែលមានសិទ្ធិបានក្លាយជាម្ចាស់រថយន្តកំពូលលំដាប់ពិភពលោក Rolls-Royce Black Badge Cullinan ។ ទន្ទឹមជាមួយគ្នានេះដែរ អ្នកស្រីអ៊ឹង សុខគីម មានប្រសាសន៍ថា “ខ្ញុំនឹងស្វាមីបានតស៊ូប្រកបអាជីវកម្មជាមួយគ្នា អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ចាប់តាំងពីបាតដៃទទេ ទម្រាំមានថ្ងៃនេះ ដូច្នេះវាជាអំណោយដ៏ពិសេសដើម្បីតបស្នងលើកទឹកចិត្តខ្លួនឯង
July 27, 2020 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាក និមិត្តរូបបង្កងនិងពងទាកូន ព្រោះជាផលិតផលមានឈ្មោះល្បីល្បាញប្រចាំខេត្ត។ ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ពងទាកូនស្រែននោង ជាផលិតផលកសិកម្មរបស់ខេត្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផល នៃភូមិមួយផលិតផលរបស់ខេត្តផងដែរ។ ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង បញ្ចេញលក់លើទីផ្សារ ។
July 27, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីបញ្ចុះអណ្ដើកថ្មថ្មីមួយគូនៅគ្រឹះប្រាសាទស្រះស្រង់កណ្ដាល ឲ្យស្របតាមអណ្ដើកចាស់និងតាមប្រពៃណីបុរាណ ហើយសត្វអណ្ដើកមួយគូនេះបានចម្លងថ្មីពីសត្វអណ្ដើកចាស់ដែលអ្នកជំនាញបុរាណវិទ្យា ប្រទះឃើញកប់ក្រោមគ្រឹះប្រាសាទរាប់រយឆ្នាំកន្លងមក ក្នុងខណៈពេលដែលកំពុងការធ្វើកំណាយ ដើម្បីជុសជុលប្រាសាទកណ្ដាលនោះឡើងវិញ ឲ្យដូចទម្រង់ដើមហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ ។ លោក ម៉ៅ សុខនី បានឲ្យដឹងទៀតថា ចំពោះសត្វអណ្ដើកថ្មចាស់ ត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្ដមព្រះសីហនុអង្គរ ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ ពីវត្ថុមានតម្លៃមហាសាលមួយនេះ ព្រោះនៅពេលយកវត្ថុបុរាណទៅកប់ក្រោមដី វាធ្វើឲ្យមនុស្សជំនាន់ក្រោយមិនបានស្គាល់ ហើយចំពោះរបបគំហើញផ្សេងៗទៀត ដែលអ្នកជំនាញប្រទះឃើញជាមួយសត្វអណ្ដើកថ្មភួកនោះ អាជ្ញាធរនឹងពិធីដាក់បន្ថែមទៀតជាលើកចុងក្រោយ។ កាលពីចុងខែមេសា
July 27, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងជម្លៀសប្រជាជនប្រមាណ ៨០,០០០ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ចេញពីទីក្រុងដាណាងភាគកណ្តាល បន្ទាប់ពីមានពលរដ្ឋខ្លួនចំនួន ៣នាក់ បន្ថែមទៀត បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃអាទិត្យ ហើយគិតត្រឹមរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ទីក្រុងនេះមានករណីវិជ្ជមានជំងឺ COVID-19 ក្នុងស្រុកដល់ទៅ ៤ករណី។ រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជម្លៀសចេញនឹងចំណាយពេលយ៉ាងតិច ៤ថ្ងៃ ជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដោយដឹកជញ្ជូនតាមយន្តហោះប្រមាណជា ១០០ ជើង ជារៀងរាល់ថ្ងៃ ចេញពីទីក្រុងដាណាង ទៅទីក្រុងចំនួន ១១ ផ្សេងទៀតរបស់ប្រទេសវៀតណាម។
July 27, 2020









