Khmernote Media
  • សិល្បៈ

    លោក ថម មី ស្វាមីរបស់តារាចម្រៀង សួស វីសា បានបង្ហោះឲ្យដឹងថាគាត់បានធ្វើដំណើរទៅដល់ទីតាំងដើម្បីស្វែងយល់ការពិតពីដើមពោតមួយដើមដុះមកមានសក់ក្រង ដោយខ្លួនឯង រហូតធ្វើអោយលោក ថម មី ភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់គាត់អុជធូប សែនព្រេនទៀត។ តារាសម្តែងរូបនេះបានរៀបរាប់ថា៖ “សូមជួយស៊ែរ វីដេអូនេះផងបងប្អូន ដើម្បីចែករំលែករឿងដ៏អស្ចារ្យនេះ ព្រោះតាំងពីកើតមកខ្ញ៉ំមិនដែលជួបរឿងចម្លែកបែបនឹងទេ បើមិនជឿ ក៉ំប្រមាថ មានដើមពោតមួយដើមដុះចេះសក់ក្រងនិងកន្ទុយស្លឹក៩ នៅខេត្តស្វាយរៀង ភូមិបន្ទាយ ឃ៉ំកណ្តៀងរាយ ស្រុកស្វាយទាប”។

    July 26, 2020
  • ព័ត៌មានជាតិ

    ភំ្នពេញ ៖ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនជាតិវៀតណាម២នាក់ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ វេលាម៉ោង០០និង៣០នាទី នៅចំណុចផ្លូវ90 កែងព្រះស៊ីសុវត្ថិ ភូមិ11 សង្កាត់ស្រះចក ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីមានពាក្យ បណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ PHAN VANDAT ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម បានប្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្រះចក ដោយនៅក្នុងនោះបានបាត់បង់លុយចំនួន ២០០០$ អត្តសញ្ញាណប័ណ្ណវៀតណាម០១សន្លឹក និងកាតធនាគារចំនួន០១សន្លឹក ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងម្ចាស់ផ្ទះសំណាក់ ដើម្បីឆែកកាមេរ៉ាសុវត្ថិភាព

    July 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលអះអាងថា ខ្លួនប្រញាប់ប្រញាល់ទៅធ្វើការខ្លាចមិនទាន់ម៉ោងបានជិះម៉ូតូលឿនជ្រុលទៅបុកស្ត្រីម្នាក់ដែលជាអ្នកបោសសំរាមក្រុមហ៊ុនស៊ីនទ្រី កំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦:៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ដែលក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ ជាអ្នកបោសសម្អាតផ្លូវក្រុមហ៊ុនស៊ីនទ្រី ដែលបោសសម្អាតតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ខណ:មកដល់កន្លែងកើតហេតុស្ត្រីខាងលើក៏បានឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GY-7393 បើកបរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកស្ត្រីខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាកព្យាបាល

    July 26, 2020
  • ព័ត៌មានជាតិ

    សៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន ៣០នាក់ ស្រី ០៨នាក់ ពីបទលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ ស្ថិតនៅចំនុចប៊ូទិក វិហារា ក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីរសៀល ។ បច្ចុប្បន្ន ជនជាតិវៀតណាមទាំងនេះ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ

    July 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េ ២នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបនិងរឹបអូសគ្រឿងញៀនជាង ១គីឡូក្រាម ដោយអនុវត្តតាមបញ្ជាដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ប្រត្តិបត្តិការនេះកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក

    July 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កៀបអ្នកបើកកង់បីឥណ្ឌាដឹកបន្លែទៅផ្សារ ជាប់ក្នុងកាប៊ីន បន្ទាប់ពីបើកលឿនពេក ជាន់ហ្វ្រាំងទាំងបង្ខំមិនស៊ីជ្រុលទៅបុកពីក្រោយរថយន្ដ TACOMA ដែលបន្ថយល្បឿនឈប់ស្តុបពេញមួយទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌារួញកៀបអ្នកបើកបរ រងរបួសបែកឈាមពេញខ្លួនប្រាណដៃជើង និងខ្ទាតបន្លែរាយប៉ាយពេញផ្លូវ ហើយមួយសន្ទុះក្រោយមកកង់បីក៏ឆ្លងប្រព័ន្ធភ្លើងហុយផ្សែងទ្រលោម ផ្អើលសមត្ថកិច្ចមូលដ្ឋានដែលល្បាតប្រទះឃើញ រួមទាំងប្រជាពលរដ្ឋនិងអ្នកដំណើរនាំគ្នាចុះទៅជួយទាញ ទំរាំយកចេញមកក្រៅបាន ប្រហោងពោះគ្រប់គ្នា អំឡុងពេលនោះក៏មានជនឆ្លៀតឱកាស មកធ្វើជាជួយដែរ តែតាមពិតបន្លំលួចទូរស័ព្ទ Oppo ដែលដាក់ជាប់មុខដៃចង្កូត រួចយកទៅបាត់ថែមទៀតផង ។ ហេតុការណ៍នេះបានបង្កកការភ្ញាក់ផ្អើលនេះបានកើតឡើងនៅចំណុចស្តុបស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោង០២:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ។ ក្រោយពេលកើតហេតុ រថយន្ត

    July 26, 2020
  • ព័ត៌មានជាតិ

    កំពង់ធំ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួន តាមបញ្ជារបស់លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ​ កាលពីវេលាម៉ោង ៧ និង០០នាទី​ ថ្ងៃសុក្រ​ ៤ កើត ខែស្រាពណ៍​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ជនសង្ស័យរូបនេះមានឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ

    July 26, 2020
  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសផ្លូវការដោយសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះតទៅ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងពីរធូរស្រាលឡើងវិញ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា ដោយយោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយល់ព្រមឱ្យផ្អាកជាបណ្តោះអាសន្ននូវការហោះហើរមកពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនេះមួយរយៈ បន្ទាប់ពីសង្កេតឃើញថា អត្រាឆ្លងរបស់អ្នកដំណើរមកពីប្រទេសទាំងពីរមានអត្រាខ្ពស់ ខណៈដែលចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរកឃើញករណី ឆ្លងវិរុសកូវីដ១៩ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវិរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់លើ១០៨នាក់) និងឥណ្ឌនេស៊ី

    July 25, 2020
  • កូវីដ-១៩

    នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានប្រកាសអំពីវិជ្ជមានថ្មីចំនួន២៣នាក់ ដែលជាករណីនាំចូលនៅកម្ពុជា ដែលវាជាចំនួនមួយច្រើនសម្រាប់ប្រទេសយើង។ ទន្ទឹមនឹងគ្នានេះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារអប់រំក្រើនរំលឹកមួយដែលបង្ហោះចេញពីទំព័រ Facebook ផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីការឆ្លងនៃជំងឺ កូវីដ-១៩។ សារអប់រំនោះមានអត្ថន័យដូចតទៅ៖ “លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យើងមិនអាចមើលរំលងបានឡេីយ​៖ យើងមិនត្រូវមើលរំលងលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលក្នុងសហគមន៌នោះឡើយ។ ដូច្នេះហើយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវហើយអំពាវនាវទៀត​ សូមឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ ថ្ងៃនេះ​ ថ្វីត្បិតតែការរកឃើញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូលក៏ពិតមែន​ តែវាជាចំនួនច្រើនណាស់​

    July 25, 2020
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី24 ខែកក្កដា ឆ្នាំ2020 វេលាម៉ោង02 រសៀលក្រោមការដឹកនាំពីលោកស្នងការខេត្តសៀមរាបនិងស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបានសហការណ៍ជាមួយកម្លាំងរបស់អធិការដ្ឋានត្បែងមានជ័យខេត្តព្រះវិហារ ដឹកនាំកម្លាំងកិច្ចប្រតិបត្តិការចុះស្រាវផ្ទាល់ដោយលោកអនុសេនីយ៍ឯក ស៊ូ វ៉ាន់ដេត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ។ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឯម បញ្ញា ចំណុចលើខ្នងភ្នំត្បែង ពាក់ព័ន្ធនឹងករណីហិង្សាដោយមានស្ថានទម្ងន់ទោស និងលួចដោយមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី18 ខែកក្កដា ឆ្នាំ2020 នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំក្រុងសៀមរាប ។ ពេលនេះមន្រ្តីជំនាញនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានមកសហការ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសុវាយដង្គុំ ធ្វើការសាកសួរ ក្រោយពីសាកសួរជនសង្ស័យ (អែម បញ្ញា) រូបនេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់ម្ដាយមីងឈ្មោះ អែម ចាន់សូឡី សម្លុតគំរាមកំហែង

    July 25, 2020