Khmernote Media
  • ព័ត៌មានជាតិ

    ករណីរន្ធត់មួយបានកើតឡើងនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមានថ្មធំមួយដុំធ្លាក់ពីលើអគារចាស់ ត្រូវរថយន្តមួយគ្រឿងបណ្តាលអោយធ្លាយកញ្ចក់ ខណៈដែលរថយន្តកំពុងចតចោលនៅមុខហាងលក់វ៉ែនតា នៅខាងក្រោមអគារចាស់មួយនោះ។ ហេតុការណ៍ខាងលើមិនបណ្តាលអោយមានអ្នករងរបួសឡើយ ខណៈដែលម្ចាស់រថយន្តកំពុងស្វែងរកដំណោះស្រាយពីម្ចាស់ផ្ទះខាងលើ៕ https://www.facebook.com/nakamura.nakkmura/videos/3384801951609064/

    July 24, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំ២០១៩-២០២០។ ក្នុងសេចក្តីណែនាំនេះ បានកំណត់យកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយសាររាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃប្រឡង

    July 24, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាការបន្ទាប់ពួកគេធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ។ មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតនៅវេលាម៉ោង ២២:៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនសង្ស័យជាមុខសញ្ញាលួចម៉ូតូទាំង ០២នាក់ដោយក្នុងនោះមានឈ្មោះ ៖ ១-ឈ្មោះ ចាន់ ថា (រដ្ឋា) ភេទប្រុស អាយុ ២៣ឆ្នាំ

    July 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមអ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា លោក លោក រស់ សុវាចា បានបញ្ជាក់ថា កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សាលាឯកជន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ត្រូវបានលើកពេលទៅថ្ងៃក្រោយវិញ។ លោក រស់ សុវាចា បានបញ្ជាក់ឲ្យដឹងថា កន្លងទៅដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នៅតាមគ្រឹះស្ថានរៀងៗខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាតាមការចាំបាច់។ លោកបន្តថា «សម្រាប់ប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន មានរយ:ពេល២ថ្ងៃ

    July 24, 2020
  • ព័ត៌មានជាតិ

    លោកជំទាវ សេរី បូរាពេជ្រ ដែលទើបនឹងទទួលបានតំណែងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មថ្មីៗនេះ បានចូលរួមបកស្រាយនៅក្នុងវិទ្យុ ABC ទាក់ទងទៅនឹងប្រវត្តិការសិក្សានិងបទពិសោធន៍លើការងារសង្គមជាច្រើនរបស់ខ្លួន ដើម្បីអោយបងប្អូនអស់ចម្ងល់ ខណៈដែលអនុរដ្ឋលេខាធិការ វ័យ២៦ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម Facebook។ លោកជំទាវ សេរី បូរាពេជ្រ បានបញ្ជាក់ប្រាប់ថា បានចូលរួមការងារជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា តាំងពីឆ្នាំ២០១៤ នៅពេលដែលមានអាយុត្រឹម១៨-១៩ឆ្នាំប៉ុននោះ។ លើសពីនេះលោកជំទាវក៏បានបញ្ជាក់ថា ដោយសារមានឈាមជ័រគ្រួសារអ្នកនយោបាយ មានឪពុកគឺលោក ទេសរដ្ឋមន្ត្រី សេរី កុសល្យ ជាមន្ត្រីរាជការ តែងតែណែនាំប្រៀនប្រដៅនិងចុះចូលរួមជួយការងារឪពុកតាំងពីក្មេងៗមកម្លេះ។ ក្នុងនោះលោកជំទាវ សេរី បូរាពេជ្រ ក៏បញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាលា ខេមអេដ និងបន្តការសិក្សានៅក្រៅប្រទេសជាច្រើនផងដែរ។

    July 24, 2020
  • PR

    ភ្នំពេញ៖ កញ្ញា Mina ដែលជាតារាចម្រៀងដ៏ពេញនិយមប្រចាំ K’VE Entertainment ជា Vlogger ជាអ្នករាំអាជីព ជាពិធីការនី និងជាតារាសម្តែងដ៏ពេញនិយមមួយរូប នឹងមានវីដេអូដែលជាការសហការដ៏ពិសេសមួយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ កញ្ញានឹងចែករំលែកនូវបទពិសោធន៍លើប្រធានបទ “របៀបលើកទឹកចិត្តខ្លួនឯង និងធ្វើឱ្យខ្លួនឯងមានកម្លាំងចិត្ត”។ ក្នុងវីដេអូនេះដែរ កញ្ញានឹងបង្ហាញពីអារម្មណ៍ពិតរបស់គាត់ ថាតើកម្លាំងចិត្តមានសារៈសំខាន់យ៉ាងណាសម្រាប់ការងារ និងជីវិតរបស់គាត់ និងថាតើកម្លាំងចិត្តបាននាំមកនូវភាពជោគជ័យដល់ជីវិតរបស់គាត់ដោយរបៀបណា។ ហើយ Dell Inspiron 5391 គឺជាកុំព្យូទ័រយួរដៃដ៏ប្រណិតមួយដែលធ្វើឱ្យគោលបំណងរបស់គាត់បានក្លាយជាការពិត។ Dell Inspiron 5391 គឺជាកុំព្យូទ័រយួរដៃដែលមានប្រព័ន្ធដំណើរការដ៏ខ្លាំងក្លាជាមួយនឹងការរចនាតាមបែបផែនជីវិតទំនើប។ វាត្រូវបានបំពាក់ដោយគ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាសម័យថ្មីចុងក្រោយបំផុត។ លោកអ្នកអាចរីករាយជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យមួយនេះជាមួយនឹងប្រព័ន្ធដំណើរការចុងក្រោយរបស់

    July 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នារីម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ទាំងមេឃកំពុងភ្លៀងខ្លាំង រួមនិងភ្នែករបស់គាត់មីញ៉ូបមើលមិនសូវឃើញច្បាស់ផងនោះ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០:១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអគារភ្លោះ (មជ្ឈមណ្ឌលព្រីនផ្លាស្សា) តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមសម្ដីនារីម្នាក់វ័យប្រហែល២០ឆ្នាំ ជាអ្នកបើករថយន្តបង្កម៉ាក តូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AI -7811 បានប្រាប់ឲ្យដឹងថា រូបគាត់បានធ្វើដំណើរចុះពីលើស្ពានក្បាលថ្នល់ មកផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងទៅជើង ហើយរូបគាត់មានបញ្ហាភ្នែកមីញ៉ូបរួមទាំងមេឃកំពុងភ្លៀងខ្លាំងផង

    July 24, 2020
  • ព័ត៌មានជាតិ

    កាលពីប៉ុន្មានសប្តាហ៍មុន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានធ្វើការដកហូតសំបកគ្រាប់បែកខ្នាតយក្សមួយគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវបានគេយកទៅធ្វើជួងគោះលាន់រំពងនៅក្នុងវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ថ្ងៃនេះផងដែរ គ្រាប់ជួងមួយគ្រាប់ទៀតត្រូវបាន CMAC ដកហូតបាន១គ្រាប់ទៀតផងដែរ។ យោងតាមលោក ហេង រតនា នាយក CMAC បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា “នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានដកហូតគ្រាប់បែកជួងមួយគ្រាប់ប្រភេទMK117 ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ មួយគ្រាប់នេះតឹងតែងពិបាកដកហូតបន្តិចដោយសារ ព្រះសង្ឃមានមនោសញ្ចេតនាជាមួយគ្រាប់នេះណាស់ ទាមទារលិខិតបញ្ជាក់ពីក្រសួងធម្មការនិងសាសនា……! និយាយរួមមិនព្រមប្រគល់ហ្នង! សូមអរគុណអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងពិសេសប៉ូលីសមូលដ្ឋានដែលបានខិតខំពន្យល់ហេីយ

    July 24, 2020
  • ព័ត៌មានជាតិ

    រាជធានី​ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នឹងដាក់អោយដំណើរការប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ស្ពាន​អាកាស​ថ្មើរជើង ផ្សារ​ដើម​គ ស្ថិតនៅលើ​មហាវិថី​ម៉ៅ​សេទុង មាន​បណ្ដោយ ២៧​ម៉ែត្រ និង​ទទឹង ៣​ម៉ែត្រ​។ ​ស្ពាន​អាកាស​ថ្មើរជើង ផ្សារ​ដើម​គ ត្រូវបាន​សាងសង់ឡើង ស្របគ្នា​នឹង​ស្ពាន​អាកាស​ថ្មើរជើង នៅ​ភ្លើងស្តុប​សន្ធរម៉ុក​។ តែ​មកដល់ពេលនេះ ស្ពាន​អាកាស​ថ្មើរជើង សន្ធរម៉ុក មិនទាន់​រួចរាល់​នៅឡើយ​ទេ​។​ នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃ មាន​ស្ពាន​អាកាស​ថ្មើរជើង ចំនួន ២ នៅ​ជម្ពូ​វ័​ន្ត តាមផ្លូវ​ជាតិ​លេខ​៤ និង​នៅ​ចំណុច​ភ្លើងស្តុប​រង្វង់​មូល​នា​ងគ​ង្ហី​ង​។

    July 24, 2020
  • សុខភាព

    កូន​​កើត​ជំងឺ​គ្រុន​ឈាម ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​គ្រប់រូប ដែល​ពេល​ខ្លះ​នៅ​ដំណាក់​កាល​ដំបូងៗម្នាក់ៗ​មិន​ដឹង​ទាំង​ថា កូន​កើត​ជំងឺ​គ្រុន​ឈាម​ផង។ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី នឹង​លម្អិត​ពី​មូលហេតុ​សំខាន់​៤​យ៉ាង ជំរុញ​ក្មេង​កើត​ជំងឺ​គ្រុន​​ឈាម​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ករណី​ខ្លះ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។ វេជ្ជបណ្ឌិត ហេង សុទ្ធី ពិនិត្យកុមារកើតជំងឺគ្រុនឈាម មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផា ១. ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុន​ឈាម ករណី​នេះ​សំដៅ​ទៅ​អាការៈ រួម​ទាំង​សុខភាព​របស់​ក្មេង​ដែល​កើត​ជំងឺ​គ្រុនឈាម បើ​ក្មេង​កើត​ជំងឺ​នេះ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ហើយ ក្រុម​គ្រូពេទ្យ​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ណាស់។ ២. ឪពុក​ម្តាយ​យក​កូន​មក​ពេទ្យ​យឺត​ពេល ដោយ​ហេតុ​ថា រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ស្រដៀង​នឹង​រោគ​សញ្ញា​ជំងឺ​ផ្សេង​ទៀត បែប​នេះ​ទើប​ធ្វើ​ឲ្យ​ឪពុកម្តាយ​មួយ​ចំនួន​យក​កូន​មក​ពេទ្យ​យឺត​ពេល។ ម្យ៉ាង​វិញ​ទៀត នៅ​អំឡុង ២-៣ ដំបូង កូន​ក្តៅ​ខ្លួន

    July 24, 2020